ato logo
Search Suggestion:

បញ្ជាក់ ឬរាយការណ៍ពីគម្រោងទុច្ចរិត

Last updated 6 August 2023

ពិនិត្យ ឬរាយការណ៍អំពីគម្រោងទុច្ចរិតដែលក្លែងធ្វើជា ATO និងយល់ដឹងអំពីសញ្ញាព្រមាននៃគម្រោងទុច្ចរិតតាមប្រព័ន្ធទូរស័ព្ទ តាមប្រព័ន្ធសារអេឡិកត្រូនិក និងប្រព័ន្ធសារជាអក្សរ។

នៅទំព័រនេះ

បញ្ជាក់ពីគម្រោងទុច្ចរិត

គម្រោងទុច្ចរិតបោកប្រាស់អ្នកឱ្យបង់ប្រាក់ឬផ្តល់នូវព័ត៌មានផ្ទាល់ខ្លួន។

ជាញឹកញាប់ អ្នកប្រព្រឹត្តគម្រោងទុច្ចរិតតាំងខ្លួនធ្វើជាស្ថាប័នដែលគួរទុកចិត្តដូចជា ATO។

ជួនកាលយើងនឹងទាក់ទងទៅអ្នកតាមប្រព័ន្ធទូរស័ព្ទ ប្រព័ន្ធសារអេឡិកត្រូនិក ប្រព័ន្ធសារ ជាអក្សរ និងប៉ុស្តិ៍ប្រៃសណីយ៍។ ប្រសិនបើអ្នកមិនច្បាស់ថាជាពួកយើងឬក៏អត់ សូមកុំឆ្លើយ តប។ អ្នកគួរតែហៅទូរស័ព្ទមកកាន់យើងតាមរយៈលេខ 1800 008 540 ដើម្បីពិនិត្យ។

រាយការណ៍ពីគម្រោងទុច្ចរិត

ប្រសិនបើអ្នករងការប៉ះពាល់ដោយគម្រោងទុច្ចរិតដែលក្លែងធ្វើជា ATO អ្នកអាចរាយការណ៍មកកាន់យើងបាន។

ព័ត៌មាននេះរួមមានការណែនាំពីរបៀបរាយការណ៍៖

ព័ត៌មានអំពីគម្រោងទុច្ចរិតនិងរបៀបរាយការណ៍ពីគម្រោងទុច្ចរិតអាចរកមើលបាន ផងដែរជា ទម្រង់ងាយស្រួលអាន និងជា ភាសាផ្សេងទៀត

គម្រោងទុច្ចរិតតាមប្រព័ន្ធទូរស័ព្ទ

ប្រសិនបើអ្នកបានទទួលទូរស័ព្ទទាក់ទងនឹងគម្រោងទុច្ចរិត ហើយអ្នកបានបង់ប្រាក់ ឬបានផ្តល់ព័ត៌មានកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនសម្ងាត់ឱ្យទៅអ្នកប្រព្រឹត្តគម្រោងទុច្ចរិត សូមហៅទូរស័ព្ទមកកាន់យើងតាមរយៈលេខ 1800 008 540 ដើម្បីរាយការណ៍។

អ្នកក៏គួរ៖

  • ធ្វើរបាយការណ៍ផ្លូវការមួយប្រគល់ទៅកាន់មន្រ្តីនគរបាលមូលដ្ឋាន
  • ទាក់ទងទៅកាន់ធនាគារឬស្ថាប័នហិរញ្ញវត្ថុរបស់អ្នក ប្រសិនបើអ្នកបានផ្តល់នូវ ព័ត៌មានលម្អិតនៃកាតឥណទាន ឬធនាគារទៅឱ្យអ្នកប្រព្រឹត្តគម្រោងទុច្ចរិត។
  • ទាក់ទងទៅកាន់ធនាគារដែលអ្នកបានបង់ប្រាក់ និងរាយការណ៍ពីបទក្លែងបន្លំប្រាក់។

ប្រសិនបើអ្នកបានទទួលទូរស័ព្ទទាក់ទងនឹងគម្រោងទុច្ចរិត និងមិនបាន បង់ប្រាក់ ឬផ្តល់នូវព័ត៌មានកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនសម្ងាត់ទៅឱ្យអ្នកប្រព្រឹត្តគម្រោងទុច្ចរិត នោះទេ អ្នកក៏គួរតែរាយការណ៍ពីគម្រោងទុច្ចរិតនោះមកយើងដែរ។ អ្នកអាចប្រើប្រាស់ទម្រង់នៃការរាយការណ៍ពីគម្រោងទុច្ចរិត របស់យើងតាមប្រព័ន្ធអនឡាញបាន។

គម្រោងទុច្ចរិតតាមប្រព័ន្ធសារអេឡិកត្រូនិកនិងប្រព័ន្ធសារជាអក្សរ

ប្រសិនបើអ្នកបានទទួលសារអេឡិកត្រូនិកឬសារជាអក្សរទាក់ទងនឹងគម្រោងទុច្ចរិត សូមកុំ ចុចលើតំណភ្ជាប់ បើកឯកសារ ឬទាញយកឯកសារណាមួយឱ្យសោះ។

ប្រសិនបើអ្នកបាន បង់ប្រាក់ឬបានផ្តល់នូវព័ត៌មានកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនសម្ងាត់ទៅឱ្យអ្នកប្រព្រឹត្តគម្រោងទុច្ចរិត សូមហៅទូរស័ព្ទមកកាន់ពួកយើងតាមរយៈលេខ 1800 008 540 ដើម្បីរាយការណ៍។

អ្នកក៏គួរ៖

  • ធ្វើរបាយការណ៍ផ្លូវការមួយប្រគល់ទៅកាន់មន្រ្តីនគរបាលមូលដ្ឋាន
  • ទាក់ទងទៅកាន់ធនាគារឬស្ថាប័នហិរញ្ញវត្ថុរបស់អ្នក ប្រសិនបើអ្នកបានផ្តល់នូវព័ត៌មានលម្អិតនៃកាតឥណទាន ឬធនាគារទៅឱ្យអ្នកប្រព្រឹត្តគម្រោងទុច្ចរិត។
  • ទាក់ទងទៅកាន់ធនាគារដែលអ្នកបានបង់ប្រាក់ និងរាយការណ៍ពីបទក្លែងបន្លំប្រាក់។

ប្រសិនបើអ្នក មិនបាន បង់ប្រាក់ឬផ្តល់នូវព័ត៌មានកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនសម្ងាត់ ទៅឱ្យអ្នកប្រព្រឹត្តគម្រោងទុច្ចរិតនោះទេ អ្នកក៏គួរតែរាយការណ៍ពីគម្រោងទុច្ចរិតនោះ មកយើងដែរ។ អ្នកអាច៖

  • បញ្ជូនបន្តនូវសារអេឡិកត្រូនិកទាំងមូល ទៅកាន់ReportScams@ato.gov.au
  • ឬថតរូបថតអេក្រង់នៃសារជាអក្សរ និងផ្ញើរូបនោះតាមរយៈសារអេឡិកត្រូនិក ទៅកាន់ReportScams@ato.gov.au

លុបចោលនូវសារអេឡិកត្រូនិកឬសារជាអក្សរនោះបន្ទាប់ពីបានរាយការណ៍មកកាន់យើង រួចហើយ។

អ្នកអាចរាយការណ៍ពីគម្រោងទុច្ចរិតប្រភេទផ្សេងទៀតទៅកាន់ទីភ្នាក់ងារឃ្លាំមើលគម្រោងទុច្ចរិត (Scamwatch)External Link ឬទាក់ទងទៅកាន់មជ្ឈមណ្ឌលសន្តិសុខប្រព័ន្ធអ៊ីនធើណែតអូស្រ្តាលី (Australian Cyber Security Centre) ដើម្បីរាយការណ៍ពី បទល្មើសតាមប្រព័ន្ធអ៊ីនធើណែត។

គម្រោងទុច្ចរិតតាមប្រព័ន្ធផ្សព្វផ្សាយសង្គម

យើងទើបតែបានសង្កេតឃើញថាមានគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនកំពុងក្លែងធ្វើជាយើង។

ប្រសិនបើមានគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយក្លែងធ្វើជាយើងបានទាក់ទងអ្នក សូមកុំឆ្លើយតបជាមួយ។ ថតរូបអេក្រង់នៃគណនី ឬ ប៉ុស្តិ៍ប្រៃសណីយ៍នោះ ហើយផ្ញើរូបនោះតាមរយៈសារអេឡិកត្រូនិកទៅកាន់ReportScams@ato.gov.au

សញ្ញាព្រមាននៃគម្រោងទុច្ចរិតទាក់ទងនឹង ពន្ធដារ

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតកំពុងស្វែងរកមធ្យោបាយថ្មីៗដើម្បីបោកប្រាស់ប្រជាជនជានិច្ច។

មានសញ្ញាព្រមានទូទៅមួយចំនួនអាចជួយអ្នកក្នុងការពិនិត្យថាតើអ្នកត្រូវបានទាក់ទង ទៅដោយអ្នកប្រព្រឹត្តគម្រោងទុច្ចរិតឬដោយយើង៖

អ្នកក៏អាចស្វែងរកអំពីគម្រោងទុច្ចរិតថ្មីៗដែលយើងដឹងបានផងដែរ។

គម្រោងទុច្ចរិតតាមប្រព័ន្ធទូរស័ព្ទ

លក្ខណៈពិសេសទូទៅមួយចំនួននៃគម្រោងទុច្ចរិតតាមប្រព័ន្ធទូរស័ព្ទត្រូវបានពិពណ៌នានៅតារាងខាងក្រោម។ ប្រើប្រាស់ព័ត៌មាននេះដើម្បីជួយអ្នកក្នុងការកំណត់ថាតើការហៅទូរស័ព្ទដែលអះអាងថាជាយើងនោះគឺជាគម្រោងទុច្ចរិតឬមិនមែន។

របៀបកំណត់ពីគម្រោងទុច្ចរិតតាមប្រព័ន្ធទូរស័ព្ទ

អ្វីដែលអ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាចធ្វើ

វិធីសាស្រ្តរបស់យើង

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាចគំរាមអ្នកអំពីការចាប់ខ្លួនភ្លាមៗ។ ពួកគេធ្វើបែប នេះដើម្បីធ្វើឱ្យអ្នកខ្លាចឬភ័យស្លន់ស្លោនិងមិនឱ្យអ្នកគិតអ្វីបានច្បាស់លាស់។

យើងនឹងមិនដែលគំរាមអ្នកពីការចាប់ខ្លួនភ្លាមៗនោះទេ។

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាច៖

  • ទាមទារឱ្យអ្នកបង់ប្រាក់ឥលូវនេះ និងព្យាយាមនិយាយទូរស័ព្ទជាមួយអ្នករហូតដល់អ្នកបង់ប្រាក់។
  • និយាយថាប្រសិនបើអ្នកបញ្ចប់ការនិយាយទូរស័ព្ទ នោះនឹងមានដីកាចាប់ខ្លួនអ្នកភ្លាមៗ។

 

ពួកគេប្រើប្រាស់ការគំរាមកំហែងទាំងនេះដើម្បីឱ្យអ្នកបង់ប្រាក់នៅពេលបញ្ចប់ការ ហៅទូរស័ព្ទ។

យើងនឹង មិនដែល ទាមទារឱ្យអ្នកនៅនិយាយទូរស័ព្ទរហូតដល់ពេលបង់ប្រាក់រួចនោះទេ។

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាច៖

  • ផ្ញើសារថតទុកជាមុនដោយគ្មានការស្នើសុំ (ការហៅទូរស័ព្ទដោយម៉ាស៊ីន រ៉ូបូត robocalls)ទៅកាន់ទូរស័ព្ទ របស់អ្នក។
  • ទុកសារនៅប្រអប់សារសំឡេងរបស់អ្នកដែលសុំឱ្យអ្នកហៅទូរស័ព្ទទៅ ពួកគេវិញ។

យើងនឹង មិនដែល ផ្ញើសារថតទុកជាមុនដោយគ្មានការស្នើសុំទៅកាន់ទូរស័ព្ទរបស់អ្នកនោះទេ។

 

មានតែហៅទូរស័ព្ទមកយើងតាមរយៈលេខដែលអ្នកស្វែងរកបានដោយខ្លួនឯងប៉ុណ្ណោះ។ សូមកុំហៅទូរស័ព្ទទៅកាន់លេខដែលគេឱ្យអ្នកនៅក្នុងការហៅទូរស័ព្ទឬសារសំឡេង។

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាចប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្ហាញលេខទូរស័ព្ទពិត ប្រាកដរបស់ ATO ឬលេខទូរស័ព្ទក្នុង ប្រទេសអូស្រ្តាលីនៅក្នុងអត្តសញ្ញាណអ្នកហៅទូរស័ព្ទឬកំណត់ត្រាការហៅទូរស័ព្ទ។

រាល់ការហៅទូរស័ព្ទពី ATO មិនមានបង្ហាញលេខ ទូរស័ព្ទនោះទេ។ ការហៅទាំងនោះនឹងបង្ហាញក្នុង រូបភាពជា គ្មានអត្តសញ្ញាណអ្នកហៅទូរស័ព្ទ (No Caller ID)

 

មានតែហៅទូរស័ព្ទមកយើងតាមរយៈលេខដែលអ្នកស្វែងរកបានដោយខ្លួនឯងប៉ុណ្ណោះ។ សូមកុំហៅទូរស័ព្ទទៅកាន់លេខដែលបង្ហាញនៅក្នុងអត្តសញ្ញាណអ្នកហៅទូរស័ព្ទឬកំណត់ត្រាការហៅទូរស័ព្ទរបស់អ្នក។

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាចប្រាប់អ្នកថាលេខបញ្ជីពន្ធ(TFN) របស់អ្នកត្រូវបានលុបចោលឬផ្អាកជាបណ្តោះអាសន្នដោយសារការលាងសម្អាតប្រាក់ឬសកម្មភាពឧក្រិដ្ឋ កម្មផ្សេងទៀត។

 

ពួកគេនឹងនិយាយថាអ្នកត្រូវតែ៖

  • បង់ប្រាក់ដើម្បីជៀសវាងពីការ ចាប់ខ្លួនឬឡើងតុលាការ ឬ
  • ផ្ទេរប្រាក់របស់អ្នកទៅកាន់គណនី ធនាគារសុវត្ថិភាពណាមួយដើម្បី ការពារលេខបញ្ជីពន្ធ(TFN)របស់អ្នកពីការប្រើប្រាស់ក្នុងគោលបំណងមិនល្អនាពេលអនាគត។

 

យើងមិនលុបចោលលេខបញ្ជីពន្ធ(TFN)របស់អ្នកនោះទេ។

 

ជានិច្ចកាល ពិនិត្យឱ្យច្បាស់ថាអ្នកកំពុងទាក់ទង ជាមួយទីភ្នាក់ងារស្របច្បាប់ មុនពេលផ្តល់នូវ ព័ត៌មានណាមួយ។ ប្រសិនបើអ្នកមិនច្បាស់ សូមបញ្ចប់ការនិយាយទូរស័ព្ទ។

 

អ្នកអាចហៅទូរស័ព្ទមកកាន់យើងដើម្បីបញ្ជាក់បាន។ ហៅទូរស័ព្ទមកកាន់យើងតាមរយៈលេខដែលអ្នកស្វែងរកបានដោយខ្លួនឯងប៉ុណ្ណោះ។ សូមកុំហៅ ទូរស័ព្ទទៅកាន់លេខដែលគេឱ្យអ្នកនៅក្នុងការហៅ ទូរស័ព្ទឬសារសំឡេង។

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាចបដិសេធ ក្នុងការអនុញ្ញាតឱ្យអ្នកនិយាយជាមួយអ្នកផ្តល់ប្រឹក្សាដែលគួរទុកចិត្តបានឬភ្នាក់ងារពន្ធជាប្រចាំរបស់អ្នក។

 

ពួកគែធ្វើបែបនេះដើម្បីរារាំងកុំឱ្យអ្នកណាម្នាក់ប្រាប់អ្នកថានេះជាគម្រោង ទុច្ចរិតនិងបញ្ឈប់អ្នកក្នុងការបង់ប្រាក់។

យើងនឹងមិនដែលរារាំងអ្នកពីការពិភាក្សាអំពីកិច្ចការពន្ធរបស់អ្នកជាមួយអ្នកផ្តល់ប្រឹក្សាឬភ្នាក់ងារដែលគួរទុកចិត្តរបស់អ្នកនោះទេ។

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាចព្យាយាមធ្វើការហៅទូរស័ព្ទជួបដោយមានអ្នក ជំនាញពន្ធដារ មន្រ្តីអនុវត្តច្បាប់ ឬមន្រ្តី ណាម្នាក់ចូលរួម។

 

ពួកគេធ្វើបែបនេះដើម្បីធ្វើឱ្យការហៅ ទូរស័ព្ទមើលទៅហាក់ដូចជាការពិតនិងធ្វើឱ្យអ្នកកាន់តែភ័យខ្លាច ប៉ុន្តែអ្នកទីពីរ នឹងជាអ្នកប្រព្រឹត្តគម្រោងទុច្ចរិតម្នាក់ ទៀត។

យើងនឹងមិនដែលធ្វើការហៅទូរស័ព្ទជួបដោយ មានភាគីទីបីដូចជាភ្នាក់ងារពន្ធដាររបស់អ្នកឬការអនុវត្តច្បាប់ចូលរួមនោះទេ។

 

យល់ដឹងពីកិច្ចការពន្ធដាររបស់អ្នក អ្នកអាចចូលទៅកាន់សេវាកម្ម ATO តាមប្រព័ន្ធអនឡាញ តាមរយៈ myGov ដើម្បីពិនិត្យមើលកិច្ចការពន្ធដាររបស់អ្នកនៅពេលណាក៏បាន។ អ្នកក៏អាចទាក់ទងភ្នាក់ងារពន្ធដាររបស់អ្នកឬ ATO បានផងដែរ។

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាចស្នើសុំឱ្យធ្វើការបង់ប្រាក់តាមរយៈ iTunes, Google Play, STEAM ឬ ប័ណ្ណតំណាងប្រាក់ផ្សេងៗ។

 

ប័ណ្ណតំណាងប្រាក់ទាំងនេះអាចងាយស្រួលទិញនិងលក់ទូទាំងពិភពលោក។ ប័ណ្ណទាំង នេះជាទម្រង់នៃរូបិយប័ណ្ណ(ប្រាក់)ដែលមិនអាចស៊ើបរកប្រភពឃើញ។

យើងនឹងមិនដែលស្នើសុំឱ្យបង់បំណុលតាមរយៈ iTunes, Google Play, STEAM ឬ ប័ណ្ណតំណាងប្រាក់ផ្សេងៗទេ។

 

អ្នកអាចស្វែងរកពីមធ្យោបាយស្របច្បាប់ដើម្បីធ្វើការបង់ប្រាក់ទៅកាន់ATO

អ្នកប្រព្រឹត្តអាចស្នើសុំឱ្យធ្វើការបង់ប្រាក់តាមរយៈ JB hi-fi, Myer, Woolworths ឬកាតកាដូរបស់ហាងលក់រាយផ្សេងៗទៀត។

 

កាតកាដូទាំងនេះអាចងាយស្រួលទិញនិងជាទម្រង់នៃរូបិយប័ណ្ណ(ប្រាក់)ដែលមិន អាចស៊ើបរកប្រភពឃើញ។

យើងនឹងមិនដែលស្នើសុំឱ្យបង់បំណុលតាមរយៈ JB hi-fi, Myer, Woolworths ឬកាតកាដូរបស់ហាងលក់រាយផ្សេងៗទៀតទេ។

 

អ្នកអាចស្វែងរកពីមធ្យោបាយស្របច្បាប់ដើម្បីធ្វើការបង់ប្រាក់ទៅកាន់ATO

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាចស្នើសុំឱ្យបង់ប្រាក់តាមរយៈរូបិយប័ណ្ណឌីយីតថល ប៊ីតខញ(Bitcoin) ឬរូបិយប័ណ្ណឌីយីតថលគ្រីបតូ (Crytocurrencies)ផ្សេងទៀត ដោយផ្ទាល់ឬដាក់ប្រាក់ក្នុងទូរ ATM។

 

រូបិយប័ណ្ណនេះគឺពិបាកក្នុងការស៊ើបរក ប្រភពនិងមានអនាមិកភាពច្រើនជាង។

យើងមិនទទួលការបង់ប្រាក់ជារូបិយប័ណ្ណឌីយីតថលគ្រីតូ(Cryptocurrency)នោះទេ។

 

 

អ្នកអាចស្វែងរកពីមធ្យោបាយស្របច្បាប់ដើម្បីធ្វើការបង់ប្រាក់ទៅកាន់ATO

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាចស្នើសុំឱ្យអ្នកបង់ប្រាក់ទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនមួយ។ នេះអាចជាគណនីដែលស្ថិតនៅ ប្រទេសអូស្រ្តាលីដែលបង្កើតដោយអ្នកប្រព្រឹត្តគម្រោងទុច្ចរិត។ ប្រាក់នឹងវិលចូលគណនីច្រើនរហូតត្រូវបានផ្ញើចេញទៅក្រៅប្រទេស។

យើងនឹងគ្រាន់តែសុំឱ្យអ្នកបង់បំណុលពន្ធចូលក្នុងគណនីធនាគារមួយដែលគ្រប់គ្រងដោយធនាគារបម្រុងអូស្រ្តាលីប៉ុណ្ណោះ។ ពិនិត្យតាមប្រព័ន្ធអនឡាញដើម្បីមើលថាលេខកូដធនាគារសម្រាប់សម្គាល់ទីតាំងសាខា (BSB) គឺជាលេខកូដរបស់ធនាគារបម្រុងអូស្រ្តាលី។

 

អ្នកអាចស្វែងរកពីមធ្យោបាយស្របច្បាប់ដើម្បីធ្វើការបង់ប្រាក់ទៅកាន់ATO

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាចស្នើសុំឱ្យអ្នកបង់ប្រាក់តាមរយៈការដកសាច់ប្រាក់ តាមទូរATMដោយមិនប្រើកាតធនាគារ។

យើងនឹងមិនដែលសុំឱ្យអ្នកបង់បំណុលពន្ធតាមរយៈការដកសាច់ប្រាក់តាមទូរATMដោយមិនប្រើកាតធនាគារទេ។

 

អ្នកអាចស្វែងរកពីមធ្យោបាយស្របច្បាប់ដើម្បីធ្វើការបង់ប្រាក់ទៅកាន់ATO

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាចស្នើសុំឱ្យអ្នកបង់ប្រាក់តាមរយៈការផ្ទេរប្រាក់តាមទូរលេខក្រៅប្រទេស (កន្លែងដែលអ្នកប្រព្រឹត្តគម្រោងទុច្ចរិតតាំងនៅ)។

យើងនឹងមិនសុំឱ្យអ្នកបង់បំណុលតាមរយៈការផ្ទេរប្រាក់តាមទូរលេខក្រៅប្រទេសនោះទេ។

 

អ្នកអាចស្វែងរកពីមធ្យោបាយស្របច្បាប់ដើម្បីធ្វើការបង់ប្រាក់ទៅកាន់ATO

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាចស្នើសុំអ្នកឱ្យបង់ប្រាក់តាមរយៈការប្រគល់សាច់ប្រាក់តាមសេវាកម្មផ្ញើឥវ៉ាន់ ឬ ដោយផ្ទាល់នៅទីតាំងសាធារណៈណាមួយដែលត្រូវបានកំណត់ជាមុន។

យើងនឹងមិនដែលសុំឱ្យអ្នកបង់ប្រាក់តាមរយៈការប្រគល់សាច់ប្រាក់នោះទេ។

 

អ្នកអាចស្វែងរកពីមធ្យោបាយស្របច្បាប់ដើម្បីធ្វើការបង់ប្រាក់ទៅកាន់ATO

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាចស្នើសុំឱ្យអ្នកបង់ថ្លៃដើម្បីទទួលការសងប្រាក់ពន្ធ។ ជាធម្មតា ពួកគេនឹងសុំអ្នកឱ្យបង់ថ្លៃដោយប្រើប្រាស់កាតឥណទាន ហើយបន្ទាប់មកលួចយកព័ត៌មាននៃកាត ឥណទានរបស់អ្នក។

យើងនឹងមិនដែលសុំឱ្យអ្នកបង់ថ្លៃដើម្បីទទួល ការសងប្រាក់វិញណាមួយនោះទេ។

 

សូមកុំផ្តល់នូវព័ត៌មានលម្អិតនៃកាតឥណទានរបស់អ្នកឱ្យទៅបុគ្គលណាមួយឡើយ ប្រសិនបើអ្នកមិនជឿ ទុកចិត្តបុគ្គលដែលអ្នកកំពុងទាក់ទងជាមួយនោះទេ ហើយមិនជឿថាពួកគេត្រូវការព័ត៌មានលម្អិតទាំង នេះពិតប្រាកដទេ។

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាចស្នើរៀបចំជម្រើសនៃការបង់ប្រាក់ផ្សេងៗ ប្រសិនបើអ្នកមិនអាចបង់គ្រប់ចំនួន។

 

ការធ្វើបែបនេះគឺដើម្បីបង្កើនចំនួនដង នៃការបង់ប្រាក់និងចំនួនសរុបដែលត្រូវបង់។

មុនពេលអ្នកទទួលជម្រើសនៃការបង់ប្រាក់ណាមួយ សូមទាក់ទងមកកាន់យើង ឬភ្នាក់ងារពន្ធរបស់អ្នកដោយប្រើប្រាស់លេខដែលអ្នកស្វែងរកបានដោយ ខ្លួនឯង។

គម្រោងទុច្ចរិតតាមប្រព័ន្ធសារអេឡិកត្រូនិកនិងប្រព័ន្ធសារជាអក្សរ

លក្ខណៈពិសេសទូទៅមួយចំនួននៃគម្រោងទុច្ចរិតតាមប្រព័ន្ធសារអេឡិកត្រូនិកនិងប្រព័ន្ធសារជាអក្សរត្រូវបានពិពណ៌នានៅក្នុងតារាងខាងក្រោម។ ប្រើប្រាស់ព័ត៌មាននេះដើម្បីជួយអ្នកក្នុងការកំណត់និងឆ្លើយតបនឹងគម្រោងទុច្ចរិត។

របៀបកំណត់និងឆ្លើយតបនឹងគម្រោងទុច្ចរិតតាមប្រព័ន្ធសារអេឡិកត្រូនិកនិងប្រព័ន្ធសារជាអក្សរ

អ្វីដែលអ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាចធ្វើ

វិធីសាស្រ្តរបស់យើង

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាចស្នើសុំឱ្យអ្នកផ្តល់នូវព័ត៌មានលម្អិតអំពីកំណត់អត្តសញ្ញាណផ្ទាល់ខ្លួននិងស្ថាប័នហិរញ្ញវត្ថុ តាមរយៈសារជាអក្សរឬសារអេឡិក ត្រូនិកត្រលប់មកវិញដើម្បីទទួលនូវការសងប្រាក់វិញ។ 

យើងអាចប្រើប្រាស់សារជាអក្សរឬសារអេឡិកត្រូនិកដើម្បីសុំឱ្យអ្នកទាក់ទងមកកាន់យើង ប៉ុន្តែយើងនឹងមិនដែលផ្ញើសារដោយគ្មានការស្នើសុំដែលសុំឱ្យអ្នកឆ្លើយតបមកវិញដោយផ្តល់នូវព័ត៌មានកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនតាមរយៈបណ្តាញទាំងនេះឡើយ។

 

ការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក សូមកុំផ្តល់នូវលេខបញ្ជីពន្ធ(TFN) ថ្ងៃខែឆ្នាំកំណើត ឬព័ត៌មានលម្អិតនៃគណនីធនាគាររបស់អ្នកទៅអ្នកណាឱ្យសោះ ប្រសិនបើអ្នកមិន ជឿទុកចិត្តបុគ្គលដែលអ្នកកំពុងទាក់ទង ជាមួយនោះទេ ហើយមិនជឿថាថាពួកគេ ត្រូវការព័ត៌មានលម្អិតទាំងនេះពិតប្រាកដ ទេ។

កុំចែកចាយព័ត៌មានលម្អិតនៃការចូលគណនី myGov របស់អ្នកទៅឱ្យអ្នកណាម្នាក់ ឱ្យសោះ សូម្បីតែភ្នាក់ងារពន្ធដែលបានចុះបញ្ជីរបស់អ្នក។

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាចស្នើសុំឱ្យអ្នកចុចលើតំណភ្ជាប់នៅក្នុងសារជាអក្សរឬសារអេឡិកត្រូនិកដើម្បីចូលប្រើប្រាស់សេវាកម្មតាមប្រព័ន្ធអនឡាញ។

 

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតបង្កើតទំព័រសម្រាប់ចូលប្រើប្រាស់ក្លែងបន្លំដែលមើល ទៅដូចជាពិតអញ្ចឹង។ ពួកគេប្រើប្រាស់វ៉ិបសាយថ៍នេះដើម្បីលួចយកព័ត៌មានសម្គាល់ខ្លួនរបស់អ្នក (ឈ្មោះអ្នកប្រើប្រាស់និងលេខសម្ងាត់)។

យើងនឹងមិនដែលផ្ញើសារអេឡិកត្រូនិកឬសារជាអក្សរដែលមានតំណភ្ជាប់ឱ្យចូលប្រើប្រាស់សេវាកម្មតាមប្រព័ន្ធអនឡាញរបស់យើងនោះទេ។

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាចសុំឱ្យអ្នកចុចលើតំណភ្ជាប់នៅក្នុងសារជាអក្សរឬសារអេឡិកត្រូនិកដើម្បីទាញយកទម្រង់បំពេញឬឯកសារភ្ជាប់។

 

ពួកគេអាចធ្វើបែបនេះដើម្បីតម្លើង សូហ្វវែរទុច្ចរិតនៅកុំព្យូទ័ររបស់អ្នកដើម្បីចូលប្រើប្រាស់ទិន្នន័យ របស់អ្នក។ ឬពួកគេអាចរក្សាទុកនូវព័ត៌មានកំណត់អត្ត សញ្ញាណផ្ទាល់ខ្លួនឬស្ថាប័នហិរញ្ញវត្ថុរបស់អ្នកដើម្បីប្រើប្រាស់ក្នុងគោលបំណង មិនល្អនាពេលអនាគត។

សូមប្រុងប្រយ័ត្ននៅពេលទាញយកឯកសារភ្ជាប់ឬចុចតំណភ្ជាប់ ទោះបីជាសារនោះមើលទៅដូចជាផ្ញើមកពីអ្នកដែលអ្នកស្គាល់ក៏ដោយ។

គម្រោងទុច្ចរិតតាមប្រព័ន្ធផ្សព្វផ្សាយសង្គម

លក្ខណៈពិសេសទូទៅមួយចំនួននៃគម្រោងទុច្ចរិតតាមប្រព័ន្ធផ្សព្វផ្សាយសង្គមទាក់ទងនឹង ពន្ធត្រូវបានពិពណ៌នានៅក្នុងតារាងខាងក្រោម។ ប្រើប្រាស់ព័ត៌មាននេះដើម្បីជួយអ្នកក្នុងការកំណត់និងឆ្លើយតបនឹងគម្រោងទុច្ចរិត។

របៀបកំណត់និងឆ្លើយតបនឹងគម្រោងទុច្ចរិតតាមប្រព័ន្ធផ្សព្វផ្សាយសង្គម

អ្វីដែលអ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាចធ្វើ

វិធីសាស្រ្តរបស់យើង

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាចបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមក្លែងក្លាយនិងផ្ញើការស្នើសុំឱ្យអ្នកផ្តល់នូវព័ត៌មានកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនឬការបង់ប្រាក់នានា។

 

 

នៅពេលអ្នកសរសេរមតិរបស់អ្នកនៅលើសារបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម ពួកគេអាចឆ្លើយតបនិងផ្តល់នូវការគាំទ្រ ដោយសុំឱ្យអ្នកផ្ញើសារទៅកាន់ពួកគេ។

 

 

 

យើងកំពុងធ្វើការយ៉ាងសកម្មក្នុងការទប់ស្កាត់នឹងគម្រោងទុច្ចរិតទាំងនេះដោយឃើញមានករណីនេះកើនឡើង។

យើងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook External Link XExternal Link និង LinkedInExternal Link ប៉ុន្តែយើងនឹងមិនដែលប្រើប្រាស់វេទិការប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនេះដើម្បីសុំឱ្យអ្នកផ្តល់នូវព័ត៌មានផ្ទាល់ខ្លួនឬឯកសារឬឱ្យអ្នកធ្វើការបង់ប្រាក់នោះទេ។

 

អ្នកអាចប្រាប់បានថាវាពិតជាគណនីFacebook របស់យើងដោយសារទំព័ររបស់យើងមានគំនូសសញ្ញាគ្រីស (tick) បញ្ជាក់ពណ៌ខៀវនៅខាងស្តាំនៃឈ្មោះរបស់យើងគឺក្រសួងពន្ធដារអូស្ត្រាលី (Australian Taxation Office)។ គណនីX របស់យើងមានគំនូសសញ្ញាគ្រីស (tick) ពណ៌ប្រផេះនៅជាប់នឹងឈ្មោះប្រើប្រាស់របស់យើង (@ato_gov_au)។

 

អ្នកអាចបញ្ជាក់ឈ្មោះយើងនៅលើ LinkedIn បាន ដោយធានាថាគណនីដែលអ្នកកំពុងទាក់ទងជាមួយគឺ៖

  • មានរូបសញ្ញាATOផ្លូវការនិងឈ្មោះស្ថាប័ននៅជាប់នឹងសារ។ ចំណាំពីចំណុចខុសគ្នាបន្តិចបន្តួចនៃឈ្មោះរបស់យើង ដូចជា ‘Australia’ មិនមែន ‘Australian’ Taxation Office
  • បាននិងកំពុងបង្ហោះសារនៅលើ LinkedIn យ៉ាងសកម្ម ហើយបាននិងកំពុងធ្វើបែបនេះជាយូរមកហើយ
  • ផ្តល់ឱ្យអ្នកនូវអាសយដ្ឋានសារអេឡិកត្រូនិកដែលបញ្ចប់ដោយ ‘.gov.au’ តែប៉ុណ្ណោះ
  • មិនមានកំហុសវេយ្យាករណ៍ឬអក្ខរាវិរុទ្ធនៅក្នុងសារនោះទេ
  • មានចំនួនអ្នកគាំទ្រគណនីជាច្រើន។

 

យើងនឹងមិនដែលទាក់ទងជាមួយអ្នកតាមរយៈ Whatsapp នោះទេ។

 

កុំ ចែកចាយព័ត៌មាន ដូចជាលេខបញ្ជីពន្ធ (TFN) ព័ត៌មានលម្អិតនៃគណនី myGov ឬគណនី ធនាគារនៅលើបណ្តាញសង្គមឱ្យសោះ ទោះបីជាក្នុងសារលក្ខណៈឯកជនក៏ដោយ។

អនុញ្ញាតិដោយរដ្ឋាភិបាលអូស្រ្តាលី ទីក្រុងកង់បេរ៉ា 

QC60579