Show download pdf controls
 • ដាក់ពាក្យសុំ tax file number

  tax file number (TFN) គឺជាលេខយោងផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងប្រព័ន្ធពន្ធ និងប្រាក់សោធននិវត្តន៍។

  គ្មានការយកថ្លៃទេ សម្រាប់ការដាក់ពាក្យសុំ TFN ។

  TFN របស់អ្នកគឺ៖

  • ជាផ្នែកមួយសំខាន់នៃកំណត់ត្រាពន្ធ និងប្រាក់សោធននិវត្តន៍របស់អ្នក
  • ជាផ្នែកមួយសំខាន់នៃអត្តសញ្ញាណរបស់អ្នក-សូមរក្សាវាឱ្យមានសុវត្ថិភាព
  • ជារបស់អ្នកសម្រាប់មួយជីវីត ទោះជាអ្នកប្តូរឈ្មោះរបស់អ្នក ប្តូរការងារ ផ្លាស់លំនៅដ្ឋាន ទៅរដ្ឋផ្សេង ឬក៏ទៅបរទេសក្តី។ ប្រសិនបើ ព័ត៌មានលម្អិតរបស់អ្នកប្តូរ អ្នកត្រូវការប្រាប់ ឱ្យយើងបានដឹង។

  អ្នកមិនបាច់ត្រូវមាន TFN ក៏ប៉ុន្តែបើគ្មានវាទេ អ្នកបង់ពន្ធច្រើនជាង។ អ្នកក៏នឹងមិនអាច ដាក់ពាក្យសុំប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល ដាក់ពាក្យទូទាត់ពន្ធតាមអេឡិចត្រូនិច ឬក៏សុំលេខអាជីវកម្មអូស្ត្រាលី (ABN) បានឡើយ។

  ដាក់ពាក្យសុំ TFN

  របៀបដាក់ពាក្យសុំ TFN គឺអាស្រ័យទៅលើស្ថានភាពរបស់អ្នក។ សូមប្រើដំណើរការដាក់ពាក្យ ដែលពាក់ព័ន្ធសម្រាប់៖

  ប្រសិនបើ អ្នកមិនច្បាស់អំពីស្ថានភាពនៃការតាំងលំនៅដ្ឋានរបស់អ្នកទេ សូមអានផ្នែក – ស្វែងយល់ពីការតាំងលំនៅដ្ឋានសម្រាប់បង់ពន្ធរបស់អ្នក

  អ្នកអាចទទួលបាន TFN របស់អ្នកក្នុងរយៈពេល 28ថ្ងៃ បន្ទាប់ពីយើងបានទទួលពាក្យ និងឯកសារដែលតម្រូវឱ្យភ្ជាប់មកជាមួយរបស់អ្នក។ ដើម្បីជៀសវាងការពន្យាពេល សូមកុំដាក់ពាក្យមួយផ្សេងទៀតឱ្យសោះ។ យើងសូមថ្លែងអំណរគុណចំពោះសេចក្តីអំណត់ របស់អ្នកនៅក្នុងពេលពិនិត្យពាក្យសុំរបស់អ្នក។ ប្រសិនបើអ្នកមិនបានទទួលសំបុត្រ ជូនដំណឹងពី TFN របស់អ្នកទេ បន្ទាប់ពី 28ថ្ងៃ សូមទាក់ទងមកយើង

  ឯកសារជាភាសាផ្សេង ដែលមិនមែនជាភាសាអង់គ្លេស

  ច្បាប់ចម្លងនៃភស្តុតាងនៃឯកសារកំណត់អត្តសញ្ញាណដែលបានផ្តល់ដើម្បីគាំទ្រការដាក់ពាក្យរបស់អ្នកគួរតែត្រូវបានបញ្ជាក់ថាជាច្បាប់ចម្លងពិត និងត្រឹមត្រូវតាមឯកសារដើម។

  ប្រសិនបើ អ្នកផ្តល់ឯកសារដែលមិនបានសរសេរជាភាសាអង់គ្លេស អ្នកក៏ត្រូវតែផ្តល់ឯកសារ បកប្រែជាភាសាអង់គ្លេសដោយសេវាបកប្រែសំណេរដែលមានការទទួលស្គាល់ត្រឹមត្រូវដែរ។

  ឯកសារបកប្រែទាំងអស់ត្រូវមានសេចក្តីប្រកាសពីអ្នកបកប្រែដែលមានការអនុញ្ញាតថា ‘វាជាការបកប្រែពិត និងត្រឹមត្រូវចេញពីឯកសារដែលបានឃើញ’។

  ការបកប្រែក៏គួរតែមានត្រាផ្លូវការ ឬក៏ប្រហាក់ប្រហែល ដែលបង្ហាញពីការទទួលស្គាល់ ជាផ្លូវការរបស់អ្នកបញ្ជាក់។

  ឯកសារបកប្រែក៏គួរតែមានភ្ជាប់មកជាមួយនូវច្បាប់ចម្លងនៃឯកសារដើមជាភាសាដើម ដែលបានបញ្ជាក់ ដែលមានបោះត្រា និងចុះហត្ថលេខាថាជាច្បាប់ចម្លងពិត និងត្រឹមត្រូវ ដោយអ្នកបញ្ជាក់ដែលមានការទទួលស្គាល់ត្រឹមត្រូវ។

  រក្សាព័ត៌មានលម្អិតនៃ TFN និងគណនី myGov របស់អ្នកឱ្យមានសុវត្ថិភាព។

  សូមធ្វើឱ្យប្រាកដថា អ្នកការពារអត្តសញ្ញាណរបស់អ្នកឱ្យបានល្អ ដោយរក្សាព័ត៌មានលម្អិត ផ្ទាល់ខ្លួនរបស់អ្នកទាំងអស់ឱ្យមានសុវត្ថិភាព ដោយរាប់បញ្ចូលទាំង TFN របស់អ្នកផងដែរ។ ជនខ្លះត្រូវការតែព័ត៌មានមូលដ្ឋានមួយចំនួនប៉ុណ្ណោះ ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន ព័ត៌មានលម្អិតនៃគណនី myGov ឬក៏ TFN របស់អ្នកដើម្បីប្រព្រឹត្តអំពី បន្លំអត្តសញ្ញាណ។

  មានតែជន ឬក៏កន្លែងមួយចំនួនតូចទេ ដែលអាចសុំ TFN របស់អ្នក ដោយរួមមាន៖

  • ATO
  • Centrelink
  • ធនាគាររបស់អ្នក
  • និយោជករបស់អ្នក បន្ទាប់ពីអ្នកចាប់ផ្តើមធ្វើការងារ
  • មូលនិធិប្រាក់សោធននិវត្តន៍របស់អ្នក
  • ភ្នាក់ងារពន្ធដែលមានចុះក្នុងបញ្ជីរបស់អ្នក។

  រក្សា TFN របស់អ្នកឱ្យមានភាពសម្ងាត់។ អ្នកមិនគួរចែករំលែកលេខបញ្ជីពន្ធជាមួយអ្នកណាម្នាក់ដែលគ្មាននៅក្នុងបញ្ជីខាងលើនេះទេ។ នៅពេលអ្នកទទួលបាន TFN របស់អ្នក វាជាការណ៍សំខាន់ អ្នកត្រូវរក្សា TFN និងព័ត៌មាន ផ្ទាល់ខ្លួនរបស់អ្នកទាំងអស់ឱ្យមានសុវត្ថិភាពដើម្បីទប់ស្កាត់ការលួច និងបន្លំអត្តសញ្ញាណ។

  គណនី myGov គឺជាវិធីមួយងាយ និងមានសុវត្ថិភាពដើម្បីទទួលសេវាអនឡាញនានារបស់ រដ្ឋាភិបាល។ គណនី myGov របស់អ្នកមានព័ត៌មានលម្អិតស្តីពីអត្តសញ្ញាណរបស់អ្នកជាច្រើន ដូច្នេះវាជាការណ៍សំខាន់ អ្នកមិនត្រូវចែករំលែកព័ត៌មានលម្អិតសម្រាប់បើកចូលគណនី myGov របស់អ្នក ដោយរាប់បញ្ចូលទាំងលេខសម្ងាត់របស់អ្នកជាមួយអ្នកណាម្នាក់ឡើយ។

  សូមអានផងដែរនូវ៖

  អ្នកកាន់លិខិតឆ្លងដែនបរទេស ជនអន្តោប្រវេសន៍មានសិទ្ធិរស់នៅអចិន្ត្រៃយ៍ និងភ្ញៀវមកលេងបណ្តោះអាសន្ន

  អ្នកកាន់លិខិតឆ្លងដែនបរទេស ជនអន្តោប្រវេសន៍មានសិទ្ធិរស់នៅអចិន្ត្រៃយ៍ និងភ្ញៀវ មកលេងបណ្តោះអាសន្នអាចដាក់ពាក្យសុំ tax file number (TFN) តាមអនឡាញបាន។ អ្នកត្រូវតែអ្នកស្ថិតនៅក្នុងប្រទេសអូស្ត្រាលីរួចហើយ។

  ដើម្បីធ្វើការនៅក្នុងប្រទេសអូស្ត្រាលី ភ្ញៀវមកលេងបណ្តោះអាសន្ន និងជនអន្តោប្រវេសន៍ មានសិទ្ធិរស់នៅអចិន្ត្រៃយ៍ត្រូវការការអនុញ្ញាត (ទិដ្ឋាការមានសុពលភាព) ពី Department of Home Affairs ។

  អ្នកអាចដាក់ពាក្យសុំ TFN តាមអនឡាញ ប្រសិនបើ អ្នកឆ្លើយតបទៅនឹងលក្ខខណ្ឌទាំងបីដូចខាងក្រោម៖

  1. អ្នកជាអ្នកកាន់លិខិតឆ្លងដែនបរទេស ជនអន្តោប្រវេសន៍មានសិទ្ធិរស់នៅអចិន្ត្រៃយ៍ ឬក៏ភ្ញៀវមកលេងបណ្តោះអាសន្ន។
  2. អ្នកស្ថិតនៅក្នុងប្រទេសអូស្ត្រាលីរួចហើយ។
  3. ទិដ្ឋាការរបស់អ្នកគឺជាទិដ្ឋាការមួយក្នុងចំណោមដូចខាងក្រោម៖  
   • ទិដ្ឋាការសម្រាប់ជនតាំងលំនៅអចិន្ត្រៃយ៍
   • ទិដ្ឋាការដោយមានសិទ្ធិធ្វើការ
   • ទិដ្ឋាការនិស្សិតបរទេស
   • ទិដ្ឋាការដែលអនុញ្ញាតឱ្យអ្នកស្នាក់នៅក្នុងប្រទេសអូស្ត្រាលីដោយគ្មានពេលកំណត់ (ដោយរាប់បញ្ចូលទាំងជនជាតិណូវ៉ែលហ្សឺឡង់ដែលទទួលបានទិដ្ឋាការដោយស្វ័យប្រវត្តិនៅពេលមកដល់)។
    

  ដើម្បីដាក់ពាក្យតាមអនឡាញ អ្នកត្រូវតែមានលិខិតឆ្លងដែន ឬក៏ឯកសារធ្វើដំណើរពាក់ព័ន្ធ មានសុពលភាព។ ប្រសិនបើ អ្នកគ្មានទិដ្ឋាការមានសុពលភាពទេ អ្នកមិនអាចដាក់ពាក្យសុំ TFN បានទេ។

  អ្នកមិនបាច់ផ្ញើឯកសារមកយើងទេ។

  ដាក់ពាក្យសុំ TFN តាមអនឡាញ

  ទិដ្ឋាការមានសុពលភាព

  ទិដ្ឋាការមានសិទ្ធិធ្វើការមានសុពលភាពរាប់បញ្ចូល៖

  • Working holiday makers (subclass 417)
  • Entertainment (subclass 420)
  • Sport (subclass 421)
  • Work and holiday makers (subclass 462)។

  សូមអានផងដែរនូវ៖

  ជនសុំសិទ្ធិជ្រកកោន

  ជនសុំសិទ្ធិជ្រកកោនអាចប្រើទិដ្ឋាការរង់ចាំ និងលេខលិខិតឆ្លងដែនរបស់ពួកគេ ឬក៏ ឯកសារធ្វើដំណើរនឹងក្លាយជាលេខ ImmiCard របស់ពួកគេ។ សម្រាប់ប័ណ្ណកំណត់អត្តសញ្ញាណ ពីមុន លេខលិខិតឆ្លងដែន ឬក៏ឯកសារធ្វើដំណើរនឹងមានលេខ PLO56 ឬក៏ PL56 ។

  អ្នកស្រុកអូស្ត្រាលី

  អ្នកអាចដាក់ពាក្យសុំ TFN ប្រសិនបើ អ្នកជាអ្នកស្រុកអូស្ត្រាលី គឺថាប្រសិនបើអ្នក៖

  • កើតនៅប្រទេសអូស្ត្រាលី ឬក៏
  • បានទទួលសញ្ជាតិអូស្ត្រាលី ឬក៏
  • ជាអ្នកតាំងលំនៅក្នុងប្រទេសអូស្ត្រាលីសម្រាប់គោលបំណងបង់ពន្ធ

  ប្រសិនបើ អ្នកមិនច្បាស់អំពីស្ថានភាពនៃការតាំងលំនៅដ្ឋានរបស់អ្នកទេ សូមអានផ្នែក – ស្វែងយល់ពីការតាំងលំនៅដ្ឋានសម្រាប់បង់ពន្ធរបស់អ្នក

  ជំហានបន្ទាប់៖

  ដាក់ពាក្យសុំនៅ Australia Post

  អ្នកអាចដាក់ពាក្យសុំ TFN នៅប៉ុស្តិ៍របស់ Australia PostExternal Link ប្រសិនបើ អ្នកជាអ្នកស្រុកអូស្ត្រាលី ហើយអាចចូលរួមក្នុងកិច្ចសម្ភាសន៍បាន។ ពុំមានការយកថ្លៃសម្រាប់ការដាក់ពាក្យសុំ TFN នៅ Australia Post ទេ។

  ប្រសិនបើ អ្នកជាអ្នកស្រុកអូស្ត្រាលី វិធីដែលងាយបំផុតដើម្បីដាក់ពាក្យសុំ TFN គឺ៖

  1. បំពេញពាក្យសុំតាមអនឡាញExternal Link
  2. បោះពុម្ពសេចក្តីសង្ខេបនៃពាក្យសុំ ដែលនឹងមានលេខយោងនៃការដាក់ពាក្យរបស់អ្នក។
  3. ណាត់ការធ្វើសម្ភាសន៍របស់អ្នកExternal Link ហើយចូលរួមនៅតាមប៉ុស្តិ៍របស់ Australia Post ក្នុងរយៈពេល 30 ថ្ងៃនៃការបំពេញពាក្យសុំតាមអនឡានរបស់អ្នក។ សូមយកសេចក្តីសង្ខេបនៃពាក្យសុំដែលបានបោះពុម្ពរួច និង ភស្តុតាងនៃឯកសារកំណត់អត្តសញ្ញាណរបស់អ្នកExternal Link ទៅកាន់ការសម្ភាសន៍។ អ្នកនឹងចុះហត្ថលេខាលើពាក្យសុំរបស់អ្នកនៅ Australia Post នៅពេលអ្នកបញ្ចប់ កិច្ចសម្ភាសន៍របស់អ្នក។

  ដាក់ពាក្យសុំនៅមជ្ឈមណ្ឌលរបស់ Services Australia

  ប្រសិនបើ អ្នកជាអតិថិជនរបស់ Services Australia ហើយមិនអាចដាក់ពាក្យសុំ TFN នៅ Australia Post បានទេ អ្នកអាចទៅដាក់ពាក្យសុំនៅមជ្ឈមណ្ឌលរបស់ Services AustraliaExternal Link ដោយផ្ទាល់បាន ដោយបំពេញពាក្យជាក្រដាសសុំ Tax file number - application or enquiry for individuals (NAT 1432) (លេខបញ្ជីពន្ធ-ការដាក់ពាក្យ ឬក៏សាកសួរសម្រាប់បុគ្គលលេខ) ។

  ប្រសិនបើ អ្នកបានអនុញ្ញាតឱ្យ Services Australia ទទួល TFN របស់អ្នកពីក្រសួងពន្ធដារ សូមជ្រើសរើសយកជម្រើស ផ្តល់ឱ្យ Services Australia (Centrelink) ជាហេតុផលដែលអ្នកត្រូវការ TFN។

  នៅពេលដែលបានពិនិត្យរួចរាល់ហើយ យើងនឹងផ្ញើ TFN របស់អ្នកទៅ Services Australia។

  ដាក់ពាក្យសុំតាមប្រៃសណីយ៍

  ប្រសិនបើ អ្នកមិនអាចចូលរួមកិច្ចសម្ភាសន៍នៅប៉ុស្តិ៍របស់ Australia Post បានទេ ឬក៏អ្នកមិនមែនជាអតិថិជនរបស់ Services Australia ទេ អ្នកនឹងត្រូវការបំពេញ ពាក្យសុំជាក្រដាស។

  អ្នកអាចរកបានពាក្យសុំដោយ៖

  • សុំតាមអនឡាញExternal LinkTax file number – application or enquiry for individuals (NAT 1432) (លេខបញ្ជីពន្ធ – ការដាក់ពាក្យសុំ ឬសាកសួរសម្រាប់បុគ្គលលេខ)
  • ហៅទូរស័ព្ទទៅលេខ 1300 720 092 24 ម៉ោងក្នុងមួយថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។ ប្រសិនបើ អ្នកចង់និយាយជាមួយយើងជាភាសាផ្សេងពីអង់គ្លេស អ្នកអាចហៅទូរស័ព្ទទៅសេវាបកប្រែសំណេរ និងផ្ទាល់មាត់ តាមលេខ 13 14 50 ដើម្បីសុំជំនួយក្នុងការនិយាយតាមទូរស័ព្ទរបស់អ្នក។

  ផ្ញើពាក្យសុំ TFN ដែលបំពេញរួចរបស់អ្នក និងច្បាប់ចម្លងនៃឯកសារកំណត់អត្តសញ្ញាណ ដែលបានបញ្ជាក់រួចរបស់អ្នកទៅអាសយដ្ឋានដែលមាននៅក្នុងពាក្យសុំ។

  កត់សម្គាល់៖ សូមកុំផ្ញើតាមប៉ុស្តិ៍នូវច្បាប់ដើមនៃឯកសារកំណត់អត្តសញ្ញាណរបស់អ្នកមកយើងឱ្យសោះ- ឯកសារទាំងនេះអាចនឹងមិនបញ្ជូនមកឱ្យអ្នកវិញទេ។

  សូមអានផងដែរនូវ៖

  ជនដែលរស់នៅក្រៅប្រទេសអូស្ត្រាលី

  ជនដែលរស់នៅក្រៅប្រទេសអូស្ត្រាលីដោយមានប្រាក់ចំណូលដែលមានប្រភពនៅប្រទេស អូស្ត្រាលីត្រូវការដាក់ពាក្យសុំ tax file number (TFN) ដើម្បីទាមទារសំណងពន្ធដែលបានដក ពីគណនីធនាគារអូស្ត្រាលី ឬក៏ពីភាគលាភពីភាគហ៊ុនអូស្ត្រាលី។

  ប្រសិនបើ អ្នកជាជនបរទេសរស់នៅក្នុងប្រទេសអូស្ត្រាលីសម្រាប់គោលបំណងបង់ពន្ធ ហើយអ្នកទទួលបានតែការប្រាក់ ភាគលាភ ឬក័ការបង់សួយសារពីប្រភពនៅក្នុង ប្រទេសអូស្ត្រាលី អ្នកមិនចាំបាច់ត្រូវការ TFNទេ។

  ដើម្បីស្វែងយល់ពីអត្រាពន្ធដែលអ្នកបង់ប្រាក់ជូនអ្នកគួរដក សូមអាន ការប្រាក់ ភាគលាភមិនទាន់បង់ពន្ធ និងសួយសារ

  អ្នកអាចដាក់ពាក្យសុំ TFN ប្រសិនបើអ្នក៖

  • ទទួលបានប្រាក់ចំណូលពីប្រភពនៅក្នុងប្រទេសអូស្ត្រាលី ក្រៅពីការប្រាក់ ភាគលាភ ឬក៏ការបង់សួយសារ ដូចជាប្រាក់ចំណូលពីការជួលជាដើម
  • ទទួលបានប្រាក់ចំណូលពីការប្រាក់របស់អាជីវកម្មអូស្ត្រាលី
  • មានប្រពន្ធ ឬក៏ប្តីដែលជាអ្នកស្រុកអូស្ត្រាលី ហើយកំពុងដាក់ពាក្យសុំប្រាក់ឧបត្ថម្ភពន្ធ សម្រាប់គ្រួសារ ឬក៏ប្រាក់ឧបត្ថម្ភការថែទាំកូន
  • ជាសមាជិកនៃមូលនិធិប្រាក់សោធននិវត្តន៍អូស្ត្រាលីដែល    
   • អ្នករំពឹងថាទទួលបានអត្ថប្រយោជន៍ពី
   • អ្នកមានបំណងដាក់ប្រាក់បដិភាគផ្ទាល់ខ្លួនចូលទៅ
   • ប្រាក់បដិភាគត្រូវបានដាក់ចូលក្នុងនាមអ្នក
    
  • ត្រូវការដាក់ពាក្យទូទាត់ពន្ធអូស្ត្រាលី ឬក៏ដាក់ពាក្យសុំលេខអាជីវកម្មអូស្ត្រាលី (ABN)។

  ជំហានបន្ទាប់៖

  អ្នកក៏នឹងត្រូវការផ្តល់ច្បាប់ចម្លងនៃឯកសារដែលបានបញ្ជាក់ដើម្បីបង្ហាញអត្តសញ្ញាណរបស់អ្នក។ សូមកុំផ្ញើច្បាប់ដើមនៃឯកសាររបស់អ្នកមកយើងឱ្យសោះ ដោយសារឯកសារទាំងនេះ អាចនឹងមិនបញ្ជូនមកឱ្យអ្នកវិញទេ។ សូមផ្ញើតាមប៉ុស្តិ៍នូវពាក្យសុំដែលបានបំពេញរួច និងឯកសារទៅអាសយដ្ឋានដែលមាននៅក្នុងពាក្យសុំ។

  សូមអានផងដែរនូវ៖

   Last modified: 12 Oct 2021QC 66602