ជំនួយនៅក្នុងការបង់សងប្រាក់
ប្រសិនបើលោកអ្នកមិនអាចបង់សងប្រាក់បានទាន់ពេលវេលាទេនោះ យើងខ្ញុំអាចជួយលោកអ្នកបាន។
លោកអ្នកនៅតែត្រូវពាក្យដាក់បញ្ជូនរបាយការណ៍សកម្មភាពពាណិជ្ជកម្ម និងរបាយការណ៍ពន្ធដារប្រចាំឆ្នាំ ឲ្យទាន់ពេលវេលា ទោះបីជាលោកអ្នកមិនអាចបង់សងប្រាក់ទៅតាមពេលវេលាកំណត់ក៏ដោយ។ លោកអ្នកនឹងចៀសវាងការផាកពិន័យចំពោះការមិនដាក់ពាក្យបញ្ជូនរបាយការណ៍ទាន់ពេល និងបង្ហាញឲ្យយើងខ្ញុំឃើញថា លោកអ្នកដឹងអំពីកាតព្វកិច្ចទាំងឡាយរបស់លោកអ្នក និងខំប្រឹងប្រែងអស់លទ្ធភាពដើម្បីបំពេញកាតព្វកិច្ចទាំងនោះ។
ស្វែងរកព័ត៌មានអំពី៖
សូមអានផងដែរ៖
ផែនការបង់សងប្រាក់
ប្រសិនបើលោកអ្នកមិនអាចបង់សងប្រាក់បានតាមពេលកំណត់ទេនោះ លោកអ្នកអាចរៀបចំឲ្យមានជាផែនការបង់សងប្រាក់ ដើម្បីបង់សងប្រាក់ពន្ធដារបន្ដិចម្ដងៗជាប្រចាំ។ លោកអ្នកត្រូវតែគិតគូរឲ្យច្បាស់លាស់នូវចំនួនប្រាក់ដែលលោកអ្នកអាចបង់សង ដើម្បីធានាឲ្យបានថាលោកអ្នកអាចសងជាប្រចាំបន្ដិចម្ដងៗ និងអាចបំពេញកាតព្វកិច្ចបង់ពន្ធដារទៅថ្ងៃអនាគត។
លោកអ្នកអាចប្រើ ឧបករណ៍គណនាប្រមាណអំពីផែនការបង់សងប្រាក់ ដើម្បីគិតមើលនូវផែនការមួយដែលស្របទៅតាមកាលៈទេសៈរបស់លោកអ្នក ដោយត្រូវគិតបញ្ចូលនូវស្ថានភាពផែនការបង់សងប្រាក់ ហើយថាតើលោកអ្នកអាចបង់សងប្រាក់បានឆាប់ប៉ុនណា ដោយរួមទាំងគិតបញ្ចូលអំពីការប្រាក់ដែលលោកអ្នកត្រូវបង់ផងដែរ។
ការបង្កើតផែនការបង់សងប្រាក់
វិធីងាយបំផុតសម្រាប់ការបង្កើផែនការបង់សងប្រាក់គឺតាមរយៈការប្រើសេវាកម្មតាមអ៊ីនធើរណិតរបស់យើងខ្ញុំ ដែលដំណើរការ២៤ម៉ោងក្នុងមួយថ្ងៃ។ ដើម្បីប្រើប្រាស់សេវាកម្មអ៊ីធើរណិតនេះ លោកអ្នកត្រូវមានគណនី myGov ដែលភ្ជាប់ទៅនឹងគណនី ATO។
លោកអ្នកអាចមានលទ្ធភាពប្រើសេវាកម្មតាមអ៊ីនធើរណិតរបស់យើងខ្ញុំដើម្បីបង្កើតផែនការបង់សងប្រាក់ប្រសិនបើលោកអ្នក៖
- ជាបុគ្គលធម្មតា ឬពាណិជ្ជករទោល
- មានវិក័យបត្រពន្ធដារប្រាក់ចំណូល ឬរបាយការណ៍សកម្មភាពពាណិជ្ជកម្ម ចំនួន $100,000 ឬតិចជាងនេះ។
លោកអ្នកក៏អាចមានលទ្ធភាពប្រើសេវាកម្មទូរសព្ទស្វ័យប្រវត្ដិរបស់យើងខ្ញុំ ដើម្បីរៀបចំចាត់ចែងការបង់សងប្រាក់យឺត ឬក៏ការបង់សងប្រាក់ជាប្រចាំបន្ដិចម្ដងៗ។ ប្រសិនបើលោកអ្នកមិនអាចបញ្ចូលផែនការបង់សងប្រាក់តាមរយៈសេវាកម្មទូរសព្ទស្វ័យប្រវត្ដិទេនោះ គេនឹងភ្ជាប់លោកអ្នកទៅនឹងបុគ្គលិកដែលនឹងជួយដល់លោកអ្នក។
ជំហានបន្ដបន្ទាប់៖
- ប្រើ ឧបករណ៍គណនាប្រមាណអំពីផែនការបង់សងប្រាក់ ដើម្បីគណនាមើលផែនការសងប្រាក់ដែលលោកអ្នកអាចសងបាន។
- ចូលទៅ ឬបង្កើតគណនី myGovExternal Link ហើយភ្ជាប់ទៅគណនី ATO
- ទូរសព្ទទៅសេវាកម្មទូរសព្ទស្វ័យប្រវត្ដិរបស់យើង
- សម្រាប់បណ្ដាបុគ្គលធម្មតា សូមទូរសព្ទទៅលេខ 13 28 65
- សម្រាប់បណ្ដាអាជីវកម្ម សូមទូរសព្ទទៅលេខ 13 72 26 ។
បណ្ដាភ្នាក់ងារចុះបញ្ជីឈ្មោះ
បណ្ដាភ្នាក់ងាររៀបចំរបាយការណ៍សកម្មភាពពាណិជ្ជកម្ម BAS ឬភ្នាក់ងារពន្ធដារអាចបង្កើតផែនការបង់សងប្រាក់តាមរយៈសេវាកម្មតាមអ៊ីនធើរណិតសម្រាប់បណ្ដាភ្នាក់ងារ។ បើមិនដូច្នេះទេ ពួកគេអាចស្នើសុំឲ្យមានផែនការបង់សងប្រាក់តាមរយៈភ្នាក់ងារពន្ធដារExternal Link ឬក៏អ៊ីមែលក្នុងវ៉ិបសាយថ៍សម្រាប់ភ្នាក់ងារ BASExternal Link ។
ព័ត៌មានខាងក្រោមនេះគួរត្រូវរួមបញ្ចូលនៅក្នុងអ៊ីមែលក្នុងវ៉ិបសាយថ៍៖
- ប្រធានបទ៖ បំណុល និងការដាក់ពាក្យបញ្ជូនសំណុំឯកសារ
- ប្រធានបទ៖ សំណើសុំរៀបចំឲ្យមានផែនការបង់សងប្រាក់
- ផែនការសំណើបង់សងប្រាក់របស់អតិថិជនរួមមាន
- ចំនួនសាច់ប្រាក់ដែលត្រូវបង់សង
- ចំនួនពេលដែលត្រូវបង់
- វិធីត្រូវបង់ប្រាក់
- មូលហេតុសម្រាប់ការស្នើសុំនេះ
- វិធានការផ្សេងៗដែលត្រូវធ្វើ ដើម្បីទប់ស្កាត់កុំឲ្យមានបញ្ហាបែបនេះកើតឡើងទៀតទៅថ្ងៃមុខ។
បំណុលប្រាក់លើស $100,000
ប្រសិនបើបំណុលពន្ធដាររបស់លោកអ្នកលើសពី $100,000 សូមទូរសព្ទមកយើងខ្ញុំតាមលេខ 13 11 42 នៅពេលម៉ោងធ្វើការ ដើម្បីពិគ្រោះអំពីជម្រើសផ្សេងៗរបស់លោកអ្នក។
ប្រសិនបើលោកអ្នកព្យាយាមធ្វើសកម្មភាពត្រឹមត្រូវ យើងខ្ញុំប្ដេជ្ញាព្យាយាមស្វែងយល់អំពីស្ថានភាពរបស់លោកអ្នក ហើយជួយលោកអ្នកតាមដែលអាចធ្វើទៅបាន។
យើងខ្ញុំអាចត្រូវការយល់ដឹងបន្ថែមទៀតអំពីស្ថានភាពហិរញ្ញវត្ថុរបស់លោកអ្នក និងកាលៈទេសៈរបស់លោកអ្នក ដើម្បីយើងខ្ញុំអាចធ្វើការជាមួយនឹងលោកអ្នកនៅក្នុងការបង្កើតផែនការបង់សងប្រាក់ ដែលអាចធ្វើទៅបានដោយស្រួល ហើយសមស្របទៅនឹងភាគីទាំងសងខាង។ បណ្ដាជំនួញអាជីវកម្មអាចត្រូវបង្ហាញឲ្យឃើញថា ការធ្វើអាជីវកម្មរបស់ពួកគេគឺ អាចដំណើរការទៅមុខរួច។
ទោះបីជាលោកអ្នកបានបង្កើតឲ្យមានផែនការបង់សងប្រាក់យឺត ឬក៏បង់សងជាប្រចាំបន្ដិចម្ដងៗក៏ដោយ ក៏គេនឹងនៅតែបូកបន្ថែមនូវចំនួនការប្រាក់នៃសាច់ប្រាក់ដែលនៅជំពាក់។
កំណត់សម្គាល់៖ ប្រសិនបើលោកអ្នកគ្មានលទ្ធភាពបង់សងប្រាក់តាមផែនការសងប្រាក់ទេនោះ យើងខ្ញុំអាចនឹងដាក់កំហិតតម្រូវការតឹងតែងបន្ថែមទៀត មុននឹងយល់ព្រមទៅលើផែនការថ្មីក្នុងការបង់សងប្រាក់។ ឧទាហរណ៍ យើងខ្ញុំអាចស្នើសុំឲ្យបង់ប្រាក់ចំនួនច្រើនជាងមុន ឬក៏ស្នើឲ្យមានការបង់ប្រាក់ផ្ទាល់តាមការដកពីគណនីធនាគារ ឬក៏តម្រូវឲ្យធ្វើទាំងពីរយ៉ាងនេះ។
សូមអានផងដែរ៖
ផែនការបង់សងប្រាក់ដែលមានសុវត្ថិភាព
ប្រសិនបើយើងខ្ញុំមិនអាចសម្រេចបាននូវការព្រមព្រៀងអំពីការបង់សងប្រាក់បំណុលរបស់របស់លោកអ្នកទេនោះ យើងខ្ញុំអាចនឹងពិចារណាលើការទទួលយកសំណើណាមួយដោយមានដាក់វត្ថុទ្រព្យសម្បត្ដិបញ្ចាំ គឺពេលដែលលោកអ្នកស្នើសុំពន្យារពេលសម្រាប់ការបង់សងប្រាក់បំណុល ឬក៏នៅពេលដែលលោកអ្នករកដំណោះស្រាយបង់សងប្រាក់បំណុលជាប្រចាំបន្ដិចម្ដងៗ។
ទ្រព្យសម្បត្ដិបញ្ចាំធានាដែលយើងខ្ញុំចង់បានគឺ៖
- កិច្ចព្រមព្រៀងខ្ចីប្រាក់ ដែលបានចុះឈ្មោះលើអលនទ្រព្យ
- ការធានាដោយគ្មានលក្ខខណ្ឌពីធនាគារណាមួយនៅអូស្ដ្រាលី។
សូមអានផងដែរ៖
គ្រោះមហន្ដរាយ និងការលំបាកធ្ងន់ធ្ងរ
គ្រោះមហន្ដរាយធម្មជាតិ
ប្រសិនបើលោកអ្នកបានរងផលប៉ះពាល់ដោយសារតែគ្រោះមហន្ដរាយណាមួយដូចជាភ្លើងឆេះព្រៃ, ព្យុះភ្លៀង ឬក៏គ្រោះទឹកជំនន់ យើងខ្ញុំនឹងសហការជាមួយលោកអ្នកដើម្បីដោះស្រាយកិច្ចការពន្ធដារនៅពេលដែលលោកអ្នកបានតៀមខ្លួនរួចរាល់។ សូមមើល ការដោះស្រាយបញ្ហាគ្រោះមហន្ដរាយឬទូរសព្ទមកយើងខ្ញុំតាមលេខ1800 806 218។
សូមអានផងដែរ៖
ភាពលំបាកធ្ងន់ធ្ងរ
យើងខ្ញុំអាចនឹងរំដោះខ្លួនលោកអ្នកចេញពីបំណុលខ្លះ ឬបំណុលទាំងអស់។ ប្រសិនបើការបង់សងប្រាក់បំណុលរបស់លោកអ្នកបណ្ដាលឲ្យលោកអ្នកមានការលំបាកធ្ងន់ធ្ងរ ឧទាហរណ៍ដូចជាធ្វើឲ្យលោកអ្នកមិនអាចផ្ដល់អាហារ និងកន្លែងស្នាក់នៅបានដល់ខ្លួនឯង ឬក៏ដល់ក្រុមគ្រួសារ សូមទាក់ទងមកយើងខ្ញុំដើម្បីពិភាក្សាអំពីស្ថានភាពកាលៈទេសៈរបស់លោកអ្នក។
សូមអានផងដែរ៖
HELP និង SFSS
ប្រសិនបើលិខិតវាយតម្លៃរបាយការណ៍ពន្ធដារ របស់លោកអ្នករួមបញ្ចូលនូវចំនួនប្រាក់ត្រូវបង់សងសម្រាប់កម្មវិធីខ្ចីប្រាក់រៀនសូត្រថ្នាក់ឧត្ដមសិក្សា ឬក៏កម្មវិធីជំនួយហិរញ្ញវត្ថុដល់សិស្ស ដែលអាចបណ្ដាលឲ្យមានការលំបាកធ្ងន់ធ្ងរ លោកអ្នកអាចដាក់ពាក្យសុំពន្យារពេលការបង់សងប្រាក់នេះ។ ប្រសិនបើលោកអ្នកមានមូលហេតុពិសេសណាមួយផ្សេងទៀតដែលលោកអ្នកគិតថា លោកអ្នកមិនត្រូវបង់សងប្រាក់ដែលត្រូវបង់នេះទេ លោកអ្នកក៏អាចដាក់ពាក្យសុំពន្យារពេលនៃការបង់សងប្រាក់បានដែរ។
ជំហានបន្ដបន្ទាប់៖
ជំនួយសម្រាប់បណ្ដាអាជីវកម្ម
មានសេវាកម្ម និងធនធានជាច្រើនតាមអ៊ីនធើរណិតដែលលោកអ្នកអាចប្រើប្រាស់បាន ដើម្បីបានដឹង និងដោះស្រាយបញ្ហាស្ថានភាពពន្ធដាររបស់លោកអ្នក៖
ផែនការបង់សងប្រាក់ដោយគ្មានគិតការប្រាក់សម្រាប់បំណុលលើរបាយការណ៍សកម្មភាពពាណិជ្ជកម្ម
ប្រសិនបើលោកអ្នកមានអាជីវកម្មតូចតាចដែលមានបំណុលលើរបាយការណ៍សកម្មភាពពាណិជ្ជកម្ម លោកអ្នកអាចបង់សងប្រាក់ទាំងនេះបានដោយមិនគិតការប្រាក់ក្នុងរយៈពេល១២ខែ។
សិទ្ធិទទួលបាន
លោកអ្នកអាចមានសិទ្ធិទទួលបានផែនការបង់សងប្រាក់ដោយមិនគិតការប្រាក់នេះ ប្រសិនបើអាជីវកម្មរបស់លោកអ្នក៖
- មានចំណូលប្រាក់ប្រចាំឆ្នាំក្រោម២លានដុល្លារ
- មានបំណុលលើរបាយការណ៍សកម្មភាពពាណិជ្ជកម្មក្នុងពេលថ្មីៗចំនួន $50,000 ឬតិចជាងនេះ ហើយចំនួនប្រាក់នេះបានជំពាក់ហួសពេលវេលាត្រូវបង់តិចជាង១២ខែ។
- មានប្រវត្ដិបង់សងប្រាក់ និងប្រវត្ដិដាក់ពាក្យបញ្ជូនឯកសារបង់ត្រឹមត្រូវតាមច្បាប់បានល្អ ដោយក្នុងនោះរួមមាន
- មិនបានល្មើសផែនការបង់សងប្រាក់លើសពី១ដងក្នុងរយៈពេល១២ខែកន្លងទៅ
- មិនមានជំពាក់ការដាក់បញ្ជូនឯកសាររបាយការណ៍សកម្មភាពពាណិជ្ជកម្ម
- មិនអាចដាក់ពាក្យសុំខ្ចីហិរញ្ញវត្ថុបាន (ដូចជាប្រាក់កម្ចី) តាមរយៈបណ្ដាច្រកផ្លូវពាណិជ្ជកម្មធម្មតា
- អាចបង្ហាញឲ្យឃើញនូវភាពដែលអាចធ្វើពាណិជ្ជកម្មបានទៅមុខជាដរាប។
ដំណើរការបែបបទ
លោកអ្នកត្រូវយល់ព្រមទៅនឹងផែនការបង់សងប្រាក់ដែលផ្ដល់លទ្ធភាពឲ្យមានការបងសងប្រាក់បំណុលតាមរយៈការដកប្រាក់ផ្ទាល់ពីគណនីធនាគារ direct debit ក្នុងរយៈពេល១២ខែ។ ទោះបីជាលោកអ្នកបានទទួលលិខិតលើកឡើងថានឹងមានការយកការប្រាក់ក៏ដោយ ក៏សាច់ការប្រាក់នេះនឹងត្រូវគេលុបចោលវិញទេ ដរាបណាលោកអ្នកនៅបន្ដផែនការបង់សងប្រាក់របស់លោកអ្នក។
នៅក្នុងអំឡុងពេលដែលលោកអ្នកកំពុងបង់សងប្រាក់បំណុល៖
លោកអ្នកត្រូវបំពេញឲ្យបានខ្ជាប់ខ្ជួននូវបណ្ដាកាតព្វកិច្ចក្នុងការបង់ប្រាក់ពន្ធដារ និងការដាក់បញ្ជូនឯកសារផ្សេងៗទៀតផងដែរ។
កំណត់សម្គាល់៖ ប្រសិនបើលោកអ្នកធ្វើល្មើសនឹងផែនការបង់សងប្រាក់ រយៈពេលដែលគេមិនតម្រូវឲ្យបង់ការប្រាក់ នឹងត្រូវគេបញ្ឈប់ភ្លាមៗ ហើយផែនការបង់សងប្រាក់ក៏នឹងត្រូវគេលុបចោលផងដែរ។
ប្រសិនបើលោកអ្នកស្ថិតនៅក្នុងផែនការបង់សងប្រាក់ទៅហើយ
លោកអ្នកអាចស្នើឲ្យយើងខ្ញុំផ្លាស់ប្ដូរផែនការសងប្រាក់ដែលមានស្រាប់ទៅជាផែនការបង់សងប្រាក់ដែលមិនគិតការប្រាក់ ប្រសិនបើលោកអ្នកបំពេញទៅតាមលក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបានផែនការនេះ។
ប្រសិនបើសំណើរបស់លោកអ្នកត្រូវបានទទួលការយល់ព្រម យើងខ្ញុំនឹងលុបចោលនូវផែនការមុនចេញ។ រយៈពេលនៃការមិនគិតការប្រាក់នឹងចាប់ផ្ដើមពីថ្ងៃដែលលោកអ្នកចុះឈ្មោះនៅក្នុងផែនការថ្មី។
ប្រសិនបើបំណុលរបស់លោកអ្នកស្ថិតនៅក្នុងដៃរបស់ទីភ្នាក់ងារប្រមូលបំណុលខាងក្រៅ លោកអ្នកនឹងត្រូវចរចាអំពីរឿងនេះជាមួយនឹងទីភ្នាក់ងារនោះដោយខ្លួនឯង។
ជំហានបន្ដបន្ទាប់៖
- ប្រើឧបករណ៍គណនាប្រមាណអំពីផែនការបង់សងប្រាក់ ដើម្បីគណនាមើលផែនការបង់សងប្រាក់ដែលសមស្រប។
- សូមទូរសព្ទមកយើងខ្ញុំតាមលេខ 13 28 66 (ពីថ្ងៃចន្ទដល់ថ្ងៃសុក្រពីម៉ោង៨ព្រឹកដល់ម៉ោង៦ល្ងាច) ដើម្បីរៀបចំបង្កើតផែនការបង់សងប្រាក់។
ការវាយតម្លៃលទ្ធភាពដំណើរការរបស់អាជីវកម្ម
ប្រសិនបើលោកអ្នកចរចាជាមួយនឹងយើងខ្ញុំអំពីបំណុលណាមួយ យើងខ្ញុំអាចតម្រូវឲ្យលោកអ្នកបង្ហាញឲ្យឃើញថា អាជីវកម្មរបស់លោកអ្នកអាចដំណើរការទៅមុខរួចបាន។ នៅពេលធ្វើការវាយតម្លៃអំពីលទ្ធភាពរបស់ជំនួញអាជីវកម្ម យើងខ្ញុំពិនិត្យមើលទៅលើសមត្ថភាពក្នុងការបង់សងប្រាក់បំណុល និងលទ្ធភាពដែលអាចទប់ទល់រួចទៅលើរាល់ចំណាយផ្សេងៗនៃអាជីវកម្មនោះ។ ការវាយតម្លែនោះពិចារណាទៅលើសូចនាករចង្អុលបង្ហាញជាច្រើនដែលក្នុងនោះរួមមាន៖
- អត្រាចំណេញទាំងមូល
- លំហូរសាច់ប្រាក់ចេញចូល
- ស្ថានភាពទ្រព្យសកម្មឬទ្រព្យសម្បត្ដិ/បំណុល (ក្នុងនោះរួមមានដើមទុនសម្រាប់ដំណើរការពាណិជ្ជកម្ម)
- សន្ទនីយភាពសាច់ប្រាក់
- ស្ថានភាពកូនបំណុល/ម្ចាស់បំណុល
- ភាពទំនេរនៃថវិកាសម្រាប់ចំណាយ។
ប្រសិនបើមានការសួរនាំឲ្យលោកអ្នកបង្ហាញអំពីលទ្ធភាពដែលអាចដំណើរការទៅមុខបាននៃអាជីវកម្មរបស់លោកអ្នក លោកអ្នកត្រូវផ្ដល់ព័ត៌មានដូចខាងក្រោមក្នុងរយៈពេលដែលបានយល់ព្រម៖
- ផែនការដែលត្រូវបង់សងប្រាក់ជំពាក់ទាំងអស់មកឲ្យយើងខ្ញុំក្នុងរយៈពេលខ្លីបំផុតដែលអាចទៅរួច នៅក្នុងខណៈពេលដែលអនុញ្ញាតឲ្យមានការបំពេញកាតព្វកិច្ចបង់ពន្ធដារទៅថ្ងៃមុខនៅពេលដែលពន្ធទាំងនោះត្រូវដល់ពេលបង់
- ព័ត៌មានលម្អិតអំពីរឿងរ៉ាវដែលនាំឲ្យមានការជំពាក់បំណុល
- ជំហានផ្សេងៗដែលត្រូវធ្វើដើម្បីទប់ស្កាត់កុំឲ្យមានបញ្ហាបំណុល (ឧទាហរណ៍ដូចជាការដាក់ពាក្យខ្ចីប្រាក់)
- របាយការណ៍ថ្មីៗចុងក្រោយគេសម្រាប់គណនីដែលមានបើកនៅក្នុងធនាគារ ឬស្ថាប័នហិរញ្ញវត្ថុនីមួយៗ
- ឯកសារនានាដូចខាងក្រោមសម្រាប់ឆ្នាំបច្ចុប្បន្ន និងឆ្នាំសារពើពន្ធរយៈពេល២ឆ្នាំចុងក្រោយ
- របាយការណ៍លម្អិតអំពីប្រាក់ចំណេញ និងប្រាក់ខាត ឬក៏របាយការណ៍អំពីដំណើរការសកម្មភាពហិរញ្ញវត្ថុ
- របាយការណ៍តារាងតុល្យភាពលម្អិត ឬក៏របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
- ព័ត៌មានលម្អិតអំពីគណនីប្រាក់កម្ចី ឬគណនីធនាគារដែលអាចដកសាច់ប្រាក់លើសប្រាក់បញ្ញើ ដោយក្នុងនោះរួមមានរយៈពេលនៃការខ្ចីប្រាក់, ការទិញដោយជំពាក់ និងការជួល (ដោយរួមបញ្ចូលនូវតារាងតុល្យភាពប្រាក់ជំពាក់, ចំនួនបង់ប្រាក់សងប្រចាំខែសម្រាប់បំណុលនីមួយៗ និងចំនួនកំណត់ដែលអាចដកប្រាក់បានពីគណនី)
- បញ្ជីរាយឈ្មោះម្ចាស់បំណុល
- បញ្ជីរាយឈ្មោះកូនបំណុល
- ព័ត៌មានពាក់ព័ន្ធដទៃទៀតដែលអាចជួយយើងខ្ញុំវាយតម្លៃអំពីសំណើផែនការរបស់លោកអ្នក
ជំហានបន្ដបន្ទាប់៖
- បញ្ជូនសំណុំឯកសារហិរញ្ញវត្ថុដែលមានជាមួយនូវលេខអាជីវកម្ម ABN និងឈ្មោះក្រុមហ៊ុននៅលើគ្រប់ឯកសារទាំងអស់មកឲ្យយើងខ្ញុំដោយប្រើវិធីមួយក្នុងចំណោមវិធីខាងក្រោម។
ជំនួយសម្រាប់បណ្ដាភ្នាក់ងារដែលបានចុះបញ្ជីឈ្មោះ
យើងខ្ញុំមានធនធានជំនួយតាមអ៊ីនធើរណិតដូចខាងក្រោមសម្រាប់បណ្ដាភ្នាក់ងារដែលបានចុះបញ្ជីឈ្មោះ៖
ជំហានបន្ដបន្ទាប់៖
- បណ្ដាភ្នាក់ងារចុះបញ្ជីឈ្មោះអាចទូរសព្ទទៅកាន់លេខ 13 72 86 ដើម្បីពិភាក្សាអំពីស្ថានភាពអតិថិជនរបស់ពួកគេ – ប្រើ សេចក្ដីណែនាំលេខកូដលឿនរបស់យើងដើម្បីរកវិធីទាក់ទងទៅកាន់ផ្នែកដោះស្រាយបញ្ហាការងារចំចំណុច។
If you can’t pay on time, we can help you. You can set up a payment plan to pay by instalments using ATO online services, available 24 hours a day – Khmer translation.