Show download pdf controls
  • របៀបដាក់ពាក្យទូទាត់ពន្ធរបស់អ្នក

    អ្នកអាចដាក់ពាក្យទូទាត់តាមអនឡាញដោយប្រើ myTax តាមរយៈភ្នាក់ងារពន្ធដែលមាន ចុះក្នុងបញ្ជី ឬក៏បំពេញទម្រង់ទូទាត់ពន្ធជាក្រដាស។ ការទូទាត់ពន្ធរបស់អ្នកគ្របដណ្តប់ ឆ្នាំប្រាក់ចំណូលដោយគិតពីថ្ងៃទី1 ខែកក្កដា ដល់ថ្ងៃទី30 ខែមិថុនា។ ប្រសិនបើ អ្នកត្រូវការ បំពេញទម្រង់ទូទាត់ពន្ធ អ្នកត្រូវតែដាក់ពាក្យទូទាត់ពន្ធ ឬក៏ឱ្យភ្នាក់ងារពន្ធជួយធ្វើ ឱ្របាន មុនថ្ងៃទី31  ខែតុលា។

    នៅពេលអ្នកដាក់ពាក្យទូទាត់ពន្ធ អ្នកដាក់បញ្ចូលចំនួនប្រាក់ដែលអ្នករកបាន (ប្រាក់ចំណូល) និងការចំណាយណាដែលអ្នកទាមទារថាជាប្រាក់កាត់បន្ថយប្រាក់ចំណូល។

    នៅលើទំព័រនេះ៖

    ជម្រើសនៃការដាក់ពាក្យ

    ប្រសិនបើ អ្នកត្រូវដាក់ពាក្យទូទាត់ពន្ធ អ្នកអាចជ្រើសរើសពីជម្រើសដូចខាងក្រោម ដោយអាស្រ័យលើស្ថានភាពរបស់អ្នក។

    ស្វែងរកព័ត៌មានបន្ថែមស្តីពីវិធីដើម្បី៖

    បន្ទាប់ពីអ្នកដាក់ពាក្យ អ្នកអាចពិនិត្យមើលដំណើរការវិវឌ្ឍន៍នៃការទូទាត់ពន្ធរបស់អ្នក ដោយប្រើជម្រើសស្វ័យបម្រើរបស់យើង។

    ប្រសិនបើអ្នកត្រូវការជំនួយក្នុងការដាក់ពាក្យទូទាត់ពន្ធរបស់អ្នក សូមមើលផ្នែក ជំនួយ និងការគាំទ្រក្នុងការដាក់ពាក្យទូទាត់ពន្ធរបស់អ្នក។

    ព័ត៌មានដែលអ្នកត្រូវការដើម្បីដាក់ពាក្យ

    មុនពេលដាក់ពាក្យ សូមស្វែងយល់ពី អ្វីថ្មីសម្រាប់បុគ្គល នៅពេលទូទាត់ពន្ធនេះ។

    ដើម្បីដាក់ពាក្យទូទាត់ពន្ធរបស់អ្នក យើងផ្តល់យោបល់ថា អ្នកគួរមានព័ត៌មានទាំងអស់ ដូចខាងក្រោម។ អ្នកនឹងត្រូវការ៖

    • ព័ត៌មានលម្អិតគណនីធនាគារ (លេខសាខាធនាគារ និងលេខគណនី)
    • សេចក្តីប្រកាសប្រាក់ចំណូល ឬក៏របាយការណ៍ប្រាក់ខែសង្ខេបពីនិយោជកទាំងអស់ របស់អ្នក
    • របាយការណ៍ប្រាក់ឧបត្ថម្ភសង្ខេបពី Centrelink (Services Australia)
    • បង្កាន់ដៃ ឬក៏សេចក្តីប្រកាសសម្រាប់ការចំណាយដែលអ្នកទាមទារថាជាប្រាក់ កាត់បន្ថយប្រាក់ចំណូល
    • ប្រាក់ចំណូលរបស់ប្តី ឬប្រពន្ធរបស់អ្នក (ប្រសិនបើអ្នកមាន)
    • ព័ត៌មានស្តីពីការធានារ៉ាប់រងសុខភាពឯកជន (ប្រសិនបើអ្នកមាន) ។

    ប្រសិនបើអ្នកដាក់ពាក្យទូទាត់ពន្ធតាមអនឡាញ ដោយប្រើ myTax យើងនឹងបំពេញ ព័ត៌មាននេះភាគច្រើបំផុតសម្រាប់អ្នកជាមុន។ ដើម្បីដាក់ពាក្យតាមអនឡាញ អ្នកនឹងត្រូវ ការភ្ជាប់គណនី myGov របស់អ្នកទៅក្រសួងពន្ធដារ។

    ជំហានបន្ទាប់

    កាលបរិច្ឆេទកំណត់សម្រាប់ការទូទាត់ពន្ធ របស់អ្នក

    ប្រសិនបើអ្នកកំពុងដាក់ពាក្យទូទាត់ពន្ធរបស់អ្នកផ្ទាល់ អ្នកត្រូវការដាក់ពាក្យឱ្យបានមុន ថ្ងៃទី31 ខែតុលា រាល់ឆ្នាំ។

    ប្រសិនបើ ថ្ងៃទី31 ខែតុលាចំចុងសប្តាហ៍ កាលបរិច្ឆេទកំណត់ដើម្បីដាក់ពាក្យទូទាត់ពន្ធ របស់អ្នកគឺថ្ងៃធ្វើការបន្ទាប់ ក្រោយថ្ងៃទី31 ខែតុលា។

    ប្រសិនបើ អ្នកជ្រើសរើសប្រើសេវារបស់ភ្នាក់ងារពន្ធដែលមានចុះក្នុងបញ្ជី ជាទូទៅ ពួកគេនឹងមានតារាងពេលវេលាដាក់ពាក្យពិសេស ហើយអាចដាក់ពាក្យទូទាត់សម្រាប់ អតិថិជនក្រោយថ្ងៃទី31 ខែតុលា។ ប្រសិនបើ អ្នកកំពុងប្រើភ្នាក់ងារពន្ធដែលមានចុះ ក្នុងបញ្ជី អ្នកត្រូវការឱ្យពួកគេធ្វើ នៅមុនថ្ងៃទី31 ខែតុលា។

    ប្រសិនបើ អ្នកកំពុងជួបឧបសគ្គក្នុងការបំពេញកាតព្វកិច្ចពន្ធរបស់អ្នក ឬក៏មិនអាច ដាក់ពាក្យបានមុនថ្ងៃទី31 ខែតុលាទេ សូមទាក់ទងមកយើងឱ្យបានឆាប់ដែលអាច ធ្វើទៅបាន។

    ប្រសិនបើ អ្នកដាក់ពាក្យទូទាត់ពន្ធរបស់អ្នកផ្ទាល់ ហើយជាលទ្ធផលបានទទួលបំណុលពន្ធ ការបង់ប្រាក់ត្រូវធ្វើឡើងឱ្យបានមុនថ្ងៃទី21 ខែវិច្ឆិកា ទោះជាអ្នកដាក់ពាក្យ៖

    • រវាងថ្ងៃទី1 ខែកក្កដា និងថ្ងៃទី31 ខែតុលា
    • បន្ទាប់ពីថ្ងៃទី31 ខែតុលា ក៏ដោយ។

    ប្រសិនបើ អ្នកហួសកាលបរិច្ឆេទកំណត់

    ទោះជា អ្នកហួសកាលបរិច្ឆេទកំណត់ក៏ដោយ អ្នកចាំបាច់ត្រូវតែដាក់ពាក្យឱ្យបាន ឆាប់ដែលអាចធ្វើទៅបាន។

    ប្រសិនបើ អ្នករំពឹងថានឹងទទួលបំណុលពន្ធ សូមកុំពន្យាការដាក់ពាក្យ។ កាលបរិច្ឆេទ កំណត់សម្រាប់ការបង់ប្រាក់ នៅពេលអ្នកដាក់ពាក្យទូទាត់ពន្ធគឺថ្ងៃទី21 ខែវិច្ឆិកា ទោះជាអ្នកដាក់ពាក្យយឺតពេលក៏ដោយ។ ការប្រាក់នឹងអនុវត្តចំពោះចំនួនប្រាក់ដែល អ្នកជំពាក់បន្ទាប់ពីថ្ងៃទី21 ខែវិច្ឆិកា។

    ប្រសិនបើ អ្នកកំពុងជួបឧបសគ្គក្នុងការបង់ប្រាក់ឱ្យទាន់ពេល អ្នកអាចស្នើសុំឱ្យមាន ផែនការសងប្រាក់។

    • តាមអនឡាញ សម្រាប់បំណុលដែលមានទឹកប្រាក់ចំនួន 100.000 ដុល្លា ឬតិចជាង –អ្នកនឹងត្រូវការគណនី myGov មួយដែលភ្ជាប់ទៅក្រសួងពន្ធដារ។
    • តាមសេវាទូរស័ព្ទស្វ័យប្រវត្តិសម្រាប់បំណុលដែលមានទឹកប្រាក់ចំនួន 100.000 ដុល្លា ឬតិចជាង
    • តាមទូរស័ព្ទ សូមទាក់ទងមកយើងសម្រាប់បំណុលដែលមានទឹកប្រាក់ច្រើនជាង 100.000 ដុល្លា ដើម្បីឱ្យយើងអាចសហការជាមួយអ្នកធ្វើផែនការសងបំណុលមួយ ទៅតាមស្ថានភាពរបស់អ្នក។

    សូមមើលផងដែរ៖

      Last modified: 18 Jun 2021QC 65989