Show download pdf controls
 • វិធីសាស្រ្តរបស់យើងក្នុងការការពារអាជីវកម្មស្មោះត្រង់

  យើងដឹងថាម្ចាស់អាជីវកម្មភាគច្រើនគឺស្មោះត្រង់ ហើយការចាត់ចែងអាជីវកម្មអាចមានការលំបាក។

  ប៉ុន្តែជាអកុសល មានបណ្តាអាជីវកម្មដែលដំណើរការសេដ្ឋកិច្ចជាសាច់ប្រាក់ និងលួចលាក់។ បណ្តាអាជីវកម្មទាំងនេះនាំគ្នាដើរខ្សែលើ បណ្តាអាជីវកម្មដែលប្រកាសពីចំណូល និងធ្វើការងារត្រឹមត្រូវ។ យើងមានគោលបំណងដើម្បីការពារអាជីវកម្មស្មោះត្រង់ ពីការប្រកួត ប្រជែងអយុត្តិធម៌បែបដូចនេះ។

  យើងធ្វើការជាមួយសមាគមន៍ឧស្សាហកម្ម អ្នកអនុវត្តពន្ធដារ និងអាជីកម្មនានាដើម្បីស្វែងយល់ពីបញ្ហាណាមួយដែលពួកគេអាចមាន។ យើងប្រើប្រាស់ទិន្នន័យថ្មីៗរបស់ភាគីទីបី និងការវិភាគហានិភ័យដើម្បីស្វែងយល់ថា តើអ្នកណាខ្លះមិនកំពុងធ្វើការត្រឹមត្រូវ ឬអ្នកណាខ្លះ អាចត្រូវការជំនួយបន្ថែម។

  សហគមន៍មិនអត់ឱនបានឡើយចំពោះការអនុវត្តន៍អយុត្តិធម៌។ ប្រសិនបើលោកអ្នកមើលឃើញអ្វីមួយដែលមើលទៅមិនត្រឹមត្រូវ សូមជម្រាបយើងឲ្យដឹង ដើម្បីឲ្យយើងអាចធ្វើការតាមដាន។

  ចុះឈ្មោះចូលរួមកិច្ចប្រជុំស្តីពីការផ្តល់ព័ត៌មាន

  យើងកំពុងរៀបចំកិច្ចប្រជុំស្តីពីការផ្តល់ព័ត៌មាន និងការចុះពិនិត្យអាជីវកម្មទូទាំងប្រទេស ដើម្បីជួយការពារអាជីវកម្មស្មោះត្រង់។

  ដើម្បីចុះឈ្មោះចូលរួមកិច្ចប្រជុំស្តីពីការផ្តល់ព័ត៌មាន៖

  ចូលទៅ EventbriteExternal Link

  ស្វែងរកព្រឹត្តិការណ៍ Protecting honest business (ការការពារអាជីវកម្មស្មោះត្រង់)។

  ការចុះពិនិត្យអាជីវកម្ម

  បន្ទាប់ពីកិច្ចប្រជុំស្តីពីការផ្តល់ព័ត៌មាន យើងនឹងចុះពិនិត្យអាជីវកម្មក្នុងតំបន់។

  យើងនឹងពិគ្រោះជាមួយអាជីវកម្មអំពី៖

  • អត្ថប្រយោជន៍នៃឧបករណ៍ទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងការរក្សាកំណត់ត្រា
  • ឧបករណ៍របស់យើង និងការបង្ហាញពីរបៀបប្រើប្រាស់ឧបករណ៍ រាប់បញ្ចូលទាំងការដាក់តាមអនឡាញ
  • ធ្វើឲ្យបានប្រាកដច្បាស់ថា អាជីវកម្មបានចុះបញ្ជីត្រឹមត្រូវ
  • ឲ្យបានប្រាកដច្បាស់ថាគ្រប់អាជីវកម្មត្រូវបង់ពន្ធ និងបើកប្រាក់ចូលនិវត្តន៍គ្រប់ចំនួន ដោយប្រកាសពីរាល់ចំណូលរបស់ខ្លួនទាំងអស់ ហើយដឹងថាគេអាចទាមទារការចំណាយអ្វីខ្លះ
  • ដាក់របាយការណ៍ប្រកាសពន្ធដារ និងរបាយការណ៍សកម្មភាព
  • ជួយពួកគេបំពេញកាតព្វកិច្ចពន្ធដារ ក្នុងករណីពួកគេកំពុងមានការលំបាក។ យើងអាចពិនិត្យមើលស្ថានភាពជាក់លាក់របស់ពួកគេ ហើយជួយពួកគេឲ្យដើរលើផ្លូវត្រូវវិញ
  • ជំនួយផ្សេងទៀតណាមួយដែលពួកគេអាចត្រូវការ។

  ប្រសិនបើយើងមើលឃើញអាជីវកម្មមួយកំពុងធ្វើខុសដោយចេតនា យើងមានកាតព្វកិច្ចដើម្បីនឹងដោះស្រាយរឿងនោះ។ ការនេះអាច បណ្តាលឲ្យមានសវនកម្ម ឬថែមទាំងការកាត់ទោសទៀតផង។

  ប្រសិនបើលោកអ្នកកំពុងធ្វើអាជីវកម្ម ហើយលោកអ្នកកំពុងអនុវត្តត្រឹមត្រូវ លោកអ្នកមិនចាំបាច់បារម្ភអ្វីទេ។

  ប្រសិនបើលោកអ្នកបានប្រព្រឹត្តកំហុស

  ប្រសិនបើលោកអ្នកដឹងថា លោកអ្នកបានប្រព្រឹត្តកំហុស ឬភ្លេចអ្វីមួយ យកល្អលោកអ្នកគួរតែអញ្ជើញមករកយើងជាមុនសិន។ ការពិន័យណាមួយអាចត្រូវបានកាត់បន្ថយ ឧទាហរណ៍ប្រសិនបើលោកអ្នក៖

  • មិនបានប្រាប់យើងអំពីប្រាក់ចំណូលដែលលោកអ្នករកបាន រួមបញ្ចូលទាំងការទូទាត់ជាសាច់ប្រាក់
  • បានទាមទារប្រាក់កាត់បន្ថយ ដែលលោកអ្នកមិនមានសិទ្ធិទទួល
  • បានផ្តល់ចម្លើយផ្សេងទៀតណាមួយដល់យើងដែលក្លែងក្លាយ ឬនាំឲ្យមានការយល់ច្រឡំ។

  ប្រសិនបើលោកអ្នកត្រូវការជំនួយដើម្បីកែតម្រូវកំហុស លោកអ្នកអាច៖

  • ទាក់ទងភ្នាក់ងារពន្ឋដារ ឬភ្នាក់ងារ BAS ដែលចុះបញ្ជីស្របច្បាប់របស់លោកអ្នក
  • ទូរស័ព្ទសេវាបកប្រែភាសាសរសេរ និងនិយាយរបស់យើងដោយឥតគិតថ្លៃ លេខ 13 14 50។

  កិច្ចការទាំងឡាយដែលអាជីវកម្មត្រូវធ្វើ

  គ្រប់អាជីវកម្មទាំងអស់ត្រូវ៖

  • ប្រកាសប្រាក់ចំណូលទាំងអស់ រាប់បញ្ចូលទាំងសាច់ប្រាក់ តាមអនឡាញ EFTPOS និងការលក់ដោយបង់ប្រាក់តាមបណ្ណ ឥណទាន និងឥណពន្ធ
  • ដាក់របាយការណ៍ពន្ធដារ
  • បំពេញកាតព្វកិច្ច GST ដែលអនុវត្តចំពោះលោកអ្នក ដូចជាការចុះបញ្ជី GST និងការដាក់របាយការណ៍សកម្មភាពអាជីវកម្ម
  • បំពេញកាតព្វកិច្ចនិយោជករបស់លោកអ្នក ក្នុងករណីលោកអ្នកមានបុគ្គលិកធ្វើការ ដូចជាការបើកប្រាក់ឲ្យពួកគេនៅតាមកម្រិត ស្របច្បាប់ និងប្រាក់ចូលនិវត្តន៍របស់បុគ្គលិកធ្វើការ
  • អនុវត្តការរក្សាកំណត់ត្រាឲ្យបានល្អ។ កំណត់ត្រាត្រូវពន្យល់រាល់កិច្ចការអាជីវកម្មទាំងអស់ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ និងជាភាសាអង់គ្លេស ហើយត្រូវរក្សាទុកសម្រាប់រយៈពេលយ៉ាងហោចណាស់ប្រាំឆ្នាំ។

  រាយការណ៍ពីក្តីកង្វល់

  ប្រសិនបើមាននរណាម្នាក់ដែលលោកអ្នកគិតថាអាចគេចពន្ធដោយចេតនា លោកអ្នកអាចរាយការណ៍ពីករណីនេះទៅយើងដោយសម្ងាត់។

  សូមព្យាយាមផ្តល់ព័ត៌មានលម្អិតឲ្យបានច្រើន តាមដែលលោកអ្នកអាចធ្វើទៅបាន ដើម្បីឲ្យយើងអាចវាយតម្លៃព័ត៌មាននេះបានយ៉ាងពេញ លេញ។ លោកអ្នកអាចរាយការណ៍ពីក្តីកង្វល់របស់លោកអ្នក ដោយទូរស័ព្ទទៅសេវាបកប្រែរបស់យើងលេខ 13 14 50។

   Last modified: 30 Apr 2019QC 52621