Show download pdf controls
  • តើបទឧក្រិដ្ឋអត្តសញ្ញាណជាអ្វី?

    Attention

    Warning:

    This information may not apply to the current year. Check the content carefully to ensure it is applicable to your circumstances.

    End of attention

    បទឧក្រិដ្ឋអត្តសញ្ញាណកើតឡើងនៅពេលនរណាម្នាក់ប្រើបា្រស់អត្តសញ្ញាណចោរលួច រៀបចំដោយប៉ិនប្រសប់ ឬក្លែងក្លាយ ដើម្បីប្រព្រឹត្តការក្លែងបន្លំ ឬបទឧក្រិដ្ឋដទៃទៀត។ វាអាចទាក់ទិននឹងការបង្កើតអត្តសញ្ញា​ណ​ថ្មី អត្តសញ្ញាណក្លែងបន្លំ ឬប្រើបា្រស់ព័ត៌មានចោរលួចដើម្បីក្លែងបន្លំខ្លួនជានរណាម្នាក់ទៀត។

    ជនឧក្រិដ្ឋអាចចាប់ផ្តើមប្រើបា្រស់អត្តសញ្ញាណរបស់លោកអ្នក​ ដែលមានព័ត៌មានលំអិតចាំបាច់មួយចំនួនដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងអាសយដ្ឋានរបស់លោកអ្នក។ ប្រសិនបើអត្តសញ្ញាណរបស់លោកអ្នកត្រូវបានចោរលួច វាអាចចំណាយពេលរាប់ឆ្នាំដើម្បីដោះស្រាយបញ្ហានេះ ហើយលោកអ្នកអាចប្រឈមមុខនឹងរឿងរ៉ាវផ្នែកហិរញ្ញវត្ថុទៀតផង។ លោកអ្នកក៏អាចមានបញ្ហាក្នុងការរកការងារធ្វើ ការទទួលបា្រក់កម្ចី ការជួលផ្ទះសម្បែង ឬការដាក់ពាក្យសុំកិច្ចបំរើ ឬបា្រក់ជំនួយរដ្ឋា
    ភិបាល។

    ជនឧក្រិដ្ឋអត្តសញ្ញាណ យកបានព័ត៌មានលំអិតរបស់មនុស្សដទៃទៀតដោយៈ

    • លួចកាបូបលុយ កាបូបយួរ សំបុត្រ ឬទូរស័ព្ទចល័ត
    • រុករកចេញពីសម្រាម
    • ស្នើសុំលេខសំណុំពន្ធដារ (TFN) របស់លោកអ្នក ជាផ្នែកនៃដំណើរការជ្រើសរើសបុគ្គលិកធ្វើការងារក្លែងក្លាយ
    • អាននូវអ្វីដែលលោកអ្នកបានចែករំលែកនៅលើទីតាំងបណ្តាញសង្គមតាមអ៊ីនធើណិត
    • សួរសំណួរ ខណៈក្លែងបន្លំជាមនុស្សមកពីក្រសួងរដ្ឋាភិបាល ឬធនាគារ ហើយស្នើសុំជួយលោកអ្នកបំពេញរបាយការណ៍ពន្ធដារលើបា្រក់ចំណូល ឬឯកសារផ្លូវការដទៃទៀត
    • ល្បួងបញ្ឆោតលោកអ្នកឲ្យចុចលើកន្លែងតភ្ជាប់វ៉ិបសាយ ឬអ៊ីម៉េលមួយដែលចាប់បានព័ត៌មានលំអិតរបស់លោកអ្នក។

    ជនឧក្រិដ្ឋអាចប្រើបា្រស់អត្តសញ្ញាណចោរលួចរបស់លោកអ្នក ដើម្បីៈ

    • រស់នៅក្នុងប្រទេសអូស្រ្តាលីក្នុងឋានៈជាពលរដ្ឋ
    • មានលទ្ធភាពប្រើបា្រស់គណនីធនាគាររបស់លោកអ្នក ហើយដើរទិញឥវ៉ាន់ដោយប្រើប័ណ្ណឥណទានរបស់លោកអ្នក
    • គេចវាសការបង់ពន្ធដារ ប្រាក់ចិញ្ចឹមកូន ឬការសងបា្រក់កម្មវិធីផ្តល់បា្រក់កម្ចីសម្រាប់ការអប់រំជាន់ខ្ពស់ (HELP)
    • លួចបា្រក់សោធននិវត្តន៍របស់លោកអ្នក
    • ដាក់ពាក្យសុំបា្រក់ជំនួយរដ្ឋាភិបាល
    • លក់ផ្ទះរបស់លោកអ្នក
    • គេចវាសពីការបង្ហាញខ្លួននៅចំពោះតុលាការ ឬជាប់ពន្ធនាគារ។

    ដំបូន្មានសំខាន់ៗរបស់ ATO ដើម្បីការពារអត្តសញ្ញាណរបស់លោកអ្នក

    1 ដឹងពីអ្វីខ្លះដែលត្រូវការពារ

    ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកគឺជាគន្លឹះដ៏សំខាន់នៃអត្តសញ្ញាណរបស់លោកអ្នក។ តើលោកអ្នកដឹងថាមានអ្វីខ្លះដែលលោកអ្នកត្រូវការការពារឬទេ ហើយដោយរបៀបណា?

    ព័ត៌មានផ្ទាល់ខ្លួនមានរួមទាំងៈ

    • ឈ្មោះពេញ
    • ថ្ងៃខែឆ្នាំកំណើត
    • អាសយដ្ឋានបច្ចុប្បន្ន
    • លេខគណនីធនាគារ
    • ព័ត៌មានលំអិតនៃប័ណ្ណឥណទាន
    • ​លេខសំណុំពន្ធដារ (TFN)​
    • ព័ត៌មានលំអិតនៃប័ណ្ណបើកបរ
    • ព័ត៌មានលំអិតនៃលិខិតឆ្លងដែន។

    សូមមើល

    Media: Protect your personal information (Khmer) ការពារនូវព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    http://tv.ato.gov.au/ato-tv/media?v=bd1bdiunw17ku8External Link (Duration: 2:19)

    ខ្សែវីឌីអូនេះមានរយៈពេលប្រហែល 138 វិនាទី។ សូមជ្រើសរើសប៊ូតុងចាក់មើលនៅលើរូបភាព ដើម្បីពិនិត្យ​មើល ឬអានអត្ថបទ។ អត្ថបទនេះមានផ្តល់ជាភាសា

    2 តើលោកអ្នកគួរចែករំលែកព័ត៌មានរបស់លោកអ្នកឬទេ?

    • លោកអ្នកគួរចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ជាមួយមនុស្សដែលលោកអ្នកទុកចិត្ត ឬជាមួយអង្គការទាំងឡាយដែលមានសេចក្តីត្រូវការព័ត៌មានត្រឹមត្រូវតាមច្បាប់ប៉ុណ្ណោះ។
    • ចោរលួចអត្តសញ្ញាណ ជួនកាលអាចប្រើឧបាយកលទាក់ទាញលោកអ្នកឲ្យផ្តល់ព័ត៌មានលំអិតដោយអះអាងថាលោកអ្នកបានឈ្នះការប្រកួតប្រជែងមួយ ឬដោយអះអាងថាជាតំណាងអង្គការសប្បុរសធម៌ណាមួយ ហើយស្នើសុំវិភាគទាន។

    3 រក្សាទុកព័ត៌មានផ្ទាល់ខ្លួននៅកន្លែងដែលមានសន្តិសុខ

    • ជៀសវាងការយកឯកសារទាំងឡាយមកតាមខ្លួនដូចជាសំបុត្រកំណើត ឬលិខិតឆ្លងដែនរបស់លោកអ្នកដាក់ក្នុងកាបូបលុយ ឬកាបូបយួរ លើកលែងតែលោកអ្នកត្រូវការវា។ កុំរក្សាទុកព័ត៌មានផ្ទាល់ខ្លួនដូចជា TFN ពាក្យសម្ងាត់ និងលេខសម្ងាត់ក្នុងទូរស័ព្ទចល័តរបស់លោកអ្នកឲ្យសោះ។
    • កុំទុកក្រដាសស្នាមចុះបញ្ជី ប័ណ្ណបើកបរផុតកំណត់ វិក្កយបត្រទឹកភ្លើង ឧស្ម័ន ឬទូរស័ព្ទ កូនសោផ្ទះបម្រុងទុកក្នុងប្រអប់
      រថយន្តឲ្យសោះ ទោះបីជាបានចាក់សោជាប់ក្តី។ ប្រើប្រអប់សំបុត្រចាក់សោ ឬប្រអប់ការិយាល័យប្រៃសណីយ៍ ប្រសិនបើលោកអ្នកទទួលសំបុត្រមនចំនួនច្រើនជាទៀងទាត់។
    • កាត់ជាបំណែកតូចៗ ឬបំផ្លាញឯកសារដែលមានព័ត៌មានផ្ទាល់ខ្លួនណាមួយ។
    • ប្រុងប្រយ័ត្នអំពីអ្វីដែលលោកអ្នកនិយាយនៅទីសាធារណៈ – ចោរលួចអត្តសញ្ញាណ អាចទទួលបានព័ត៌មានជាច្រើនអំពីលោកអ្នក ដោយលួចស្តាប់ការហៅទូរស័ព្ទចល័តរបស់លោកអ្នក និងការសន្ទនារបស់លោកអ្នកជាមួយមិត្តភក្តិលោកអ្នក។

    4 ការចាប់ផ្តើមការងារថ្មី

    ផ្តល់ TFN របស់លោកអ្នកទៅឲ្យនិយោជកថ្មី ក្រោយពេលលោកអ្នកបានចាប់ផ្តើមការងារប៉ុណ្ណោះ។

    ប្រុងប្រយ័ត្ននឹងគម្រោងការបោកបញ្ឆោតអំពីការងារ – គម្រោងការទាំងនេះមានដាក់នៅទីនោះដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួន និង/ឬហិរញ្ញវត្ថុរបស់លោកអ្នកប៉ុណ្ណោះ។ ការចុះផ្សាយពាណិជ្ជកម្មទាំងនេះអាចលេចឡើងជាអ៊ីម៉េល ការចុះផ្សាយពាណិជ្ជកម្មនៅលើក្តារបិទប្រកាស ឬនៅតាមអ៊ីនធើណិត។ វាអាចជាគំនិតលាក់កំបាំង សម្រាប់ការលាងលុយក្រខ្វក់ដែរ។

    សញ្ញាព្រមានទាំងឡាយដែលការងារផ្តល់ឲ្យអាចពុំពិតបា្រកដ មានរួមទាំងៈ

    • សន្យាបានបា្រក់ចំណូលដែលមានការធានា ដោយពុំត្រូវការធ្វើសម្ភាសន៍
    • ស្នើសុំឲ្យលោកអ្នកបង់ថ្លៃចុះបញ្ជី ឬថ្លៃឈ្នួលជាមុន (សម្រាប់ 'ការចាត់ចែង' )
    • អះអាងថាលោកអ្នកអាចរកបា្រក់បានច្រើនយ៉ាងងាយ ដោយប្រើខុមព្យូធើររបស់លោកអ្នក
    • គ្រាន់តែត្រូវការឲ្យលោកអ្នកផ្ទេរបា្រក់សម្រាប់នរណាម្នាក់ទៀតប៉ុណ្ណោះ
    • ស្នើសុំឲ្យលោកអ្នកផ្តល់ព័ត៌មានណាមួយដូចតទៅនេះ៖ 
      • អាសយដ្ឋានផ្ទះ
      • ព័ត៌មានលំអិតនៃគណនីធនាគារ ឬប័ណ្ណឥណទាន
      • ប័ណ្ណបើកបរ ឬព័ត៌មានលំអិតអំពីលិខិតឆ្លងដែន
      • TFN
      • ព័ត៌មានពុំទាក់ទិននឹងការងារ ដូចជារូបរាងខាងក្រៅ ឬស្ថានភាពអាពាហ៍ពិពាហ៍របស់លោកអ្នកជាដើម
      • ព័ត៌មានផ្ទាល់ខ្លួនដទៃទៀតដែលពុំពាក់ព័ន្ធភ្លាមៗនឹងការងារ។ 
       

    វាដូចជាសាមញ្ញពេក ពីព្រោះការចុះផ្សាយពាណិជ្ជកម្មអះអាងថាជាតំណាងក្រុមហ៊ុន ពុំបា្រកដមានន័យថាវាជាការពិតឡើយ – ឧទាហរណ៍ ក្រុមហ៊ុនដែលបង្កើតយូរមកហើយ និង/ឬក្រុមហ៊ុនធំៗ ពុំដែលប្រើប្រាស់អាសយដ្ឋានអ៊ីម៉េលឥតបង់ថ្លៃនៅក្នុងការចុះផ្សាយពាណិជ្ជកម្មរបស់គេឡើយ។

    ប្រសិនបើលោកអ្នកព្រួយបារម្ភ ចូរឆែកមើលជាប្រចាំ ហើយៈ

    • កុំចុចលើកន្លែងតភ្ជាប់ណាមួយ នៅក្នុងការចុះផ្សាយពាណិជ្ជកម្ម ឬអ៊ីម៉េលឲ្យសោះ
    • ចាត់វិធានការបន្ថែមដើម្បីរកមើលព័ត៌មានលំអិតជាផ្លូវការរបស់ក្រុមហ៊ុននៅក្នុងសៀវភៅទូរស័ព្ទ White Pages ហើយទូរស័ព្ទដើម្បីសាកសួរអំពីការងារ។

    5 មិនត្រូវចែករំលែក TFN របស់លោកអ្នកនៅលើបណ្តាញផ្សព្វផ្សាយព័ត៌មានសង្គមឡើយ

    • TFN របស់លោកអ្នក គឺជាកម្មសិទ្ធិរបស់លោកអ្នកពេញមួយជីវិត។ មានតែមនុស្សជាក់លាក់មួយចំនួនប៉ុណ្ណោះដែលមានសិទ្ធស្នើសុំ TFN របស់លោកអ្នក មានរួមទាំង ATO, ក្រសួងរដ្ឋាភិបាលដទៃទៀតដូចជា Centrelink មូលនិធិសោធននិវត្តន៍ ធនាគារ ឬវិទ្យាស្ថានហិរញ្ញវត្ថុរបស់លោកអ្នក។

    6 ផ្លាស់ប្តូរពាក្យសម្ងាត់ណាមួយដែលលោកអ្នកបានចែករំលែក

    ពាក្យសម្ងាត់គួរមានតែមួយគត់សម្រាប់លោកអ្នក។ របៀបប្រសើរបំផុតដើម្បីការពារខ្លួនលោកអ្នក គឺមិនត្រូវចែករំលែកវាឲ្យសោះ។ ក៏ប៉ុន្តែប្រសិនបើលោកអ្នកបានចែករំលែកពាក្យសម្ងាត់របស់លោកអ្នក ចូរបា្រកដឲ្យបានច្បាស់ថាលោកអ្នកបានកែប្រែ និងផ្លាស់ប្តូរពាក្យសម្ងាត់ទាំងនេះជាទៀងទាត់។

    7 ការពារខុមព្យូធើរ និងទូរស័ព្ទរបស់លោកអ្នក

    ចំណាយពេល​ដើម្បីដាក់បញ្ចូលប្រ៉ូក្រាមសន្តិសុខទាន់បច្ចុប្បន្នភាពនៅក្នុងខុមព្យូធើរ និងទូរស័ព្ទរបស់លោកអ្នក។

    8 ឲ្យបានច្បាស់បា្រកដថា ភ្នាក់ងារពន្ធដាររបស់លោកអ្នកបានចុះបញ្ជីស្របច្បាប់

    លោកអ្នកអាចឆែកមើលជាភាសាអង់គ្លេស ថាតើភ្នាក់ងារពន្ធដាររបស់លោកអ្នកបានចុះបញ្ជីស្របច្បាប់ឬអត់ នៅលើ
    វ៉ិបសាយក្រុមប្រឹក្សាអ្នកប្រកបវិជ្ជាជីវៈផ្នែកពន្ធដារនៅត្រង់ tpb.gov.au/onlineregisterExternal Link

      ចូរចងចាំ

    មានតែភ្នាក់ងារពន្ធដារចុះបញ្ជីស្របច្បាប់ប៉ុណ្ណោះ ដែលអាចគិតថ្លៃឈ្នួលពីលោកអ្នកដើម្បីរៀបចំ និងដាក់របាយការណ៍ពន្ធដារលើបា្រក់ចំណូលរបស់លោកអ្នក។

      Last modified: 16 Apr 2020QC 43326