Show download pdf controls
  • របៀបដែលយើងអាចជួយលោកអ្នកបាន

    Attention

    Warning:

    This information may not apply to the current year. Check the content carefully to ensure it is applicable to your circumstances.

    End of attention

    សូមរាយការណ៍អំពីការបាត់បង់ ឬការលួច TFN របស់លោកអ្នកដោយមិនបង្អង់។

    • ប្រសិនបើលោកអ្នកបានបាត់ TFN របស់លោកអ្នក ហើយមិនសង្ស័យថាមានការប្រើបា្រស់ពុំត្រឹមត្រូវ សូមទូរស័ព្ទមកយើងលេខ 13 28 61 រវាងម៉ោង 8.00 ព្រឹក និង 6.00 ល្ងាច ថ្ងៃច័ន្ទ ទៅថ្ងៃសុក្រ។
    • ប្រសិនបើ TFN របស់លោកអ្នក ត្រូវបានចោរលួច ឬប្រើបា្រស់ពុំត្រឹមត្រូវ សូមទូរស័ព្ទមកយើងលេខ 1800 467 033 រវាងម៉ោង 8.00 ព្រឹក និង 6.00 ល្ងាច ថ្ងៃច័ន្ទ ទៅថ្ងៃសុក្រ។
    • ប្រសិនបើលោកអ្នកពុំនិយាយភាសាអង់គ្លេសបានល្អទេ ហើយចង់និយាយជាមួយបុគ្គលិកពន្ធដារ សូមទូរស័ព្ទទៅ
      កិច្ចបំរើអ្នកបកប្រែភាសាសរសេរ និងនិយាយ លេខ​ 13 14 50 ដើម្បីសុំជំនួយលើការហៅទូរស័ព្ទរបស់លោកអ្នក។

    ប្រសិនបើលោកអ្នកគិតថាព័ត៌មានរបស់លោកអ្នកអាចមានគ្រោះថ្នាក់ ហើយលោកអ្នកអាចក្លាយជាជនរងគ្រោះនៃបទឧក្រិដ្ឋ អត្តសញ្ញាណ យើងក៏អាចជួយបានដែរ ដោយត្រួតពិនិត្យការប្រើបា្រស់ TFN របស់លោកអ្នក។

    សូមចងចាំ

    • ការប្រើបា្រស់ TFN របស់អ្នកដទៃ ការប្រើបា្រស់ TFN របស់លោកអ្នកពុំត្រឹមត្រូវ​​ ឬអនុញ្ញាតឲ្យអ្នកដទៃទៀតប្រើប្រាស់ និង 'ការទិញ' ឬ 'ការលក់' TFN ទាំងនេះគឺជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរដែលអាចបណ្តាលឲ្យបង់ពិន័យធ្ងន់ធ្ងរ ឬជាប់ពន្ធនាគារ។
    • ប្រសិនបើលោកអ្នកមានលទ្ធភាពប្រើបា្រស់ព័ត៌មានលំអិតនៃអត្តសញ្ញាណរបស់មនុស្សដទៃទៀតត្រឹមត្រូវតាមច្បាប់ មានរួមទាំង TFN របស់គេផងដែរ លោកអ្នកត្រូវរក្សាព័ត៌មានឲ្យបានសន្តិសុខ។

     

      Last modified: 16 Apr 2020QC 43326