JobKeeper Payment
សេចក្តីប្រកាសអាជីវកម្មប្រចាំខែសម្រាប់ JobKeeper Fortnights នៅខែមិនា ត្រូវបំពេញឱ្យចប់សព្វគ្រប់នៅមុនថ្ងៃទី 14 ខែមេសា ឆ្នាំ2021 ដើម្បីទទួលប្រាក់ឧបត្ថម្ភ JobKeeper ចុងក្រោយ ។ គម្រោងប្រាក់ឧបត្ថម្ភ JobKeeper បានបញ្ចប់នៅថ្ងៃទី 28 ខែមិនា ឆ្នាំ2021 ។
ប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper Payment របស់រដ្ឋាភិបាលជួយដល់បណ្ដាអាជីវកម្មទាំងឡាយដែលរងផលប៉ះពាល់ដោយសារតែវីរុសកូរ៉ូណា Coronavirus ដើម្បីជួយលើការចំណាយបង់ប្រាក់បៀវត្សរ៍ដល់បណ្ដាបុគ្គលិករបស់ពួកគេ, ការធ្វើដូច្នេះគឺដើម្បីឲ្យបុគ្គលិកកាន់តែច្រើនអាចរក្សាការងាររបស់ពួកគេតទៀត និងបន្ដរកបានប្រាក់ចំណូល។
ការរក្សាឲ្យបណ្ដាពលរដ្ឋអូស្ដ្រាលីនៅមានការងារធ្វើ និងការធ្វើឲ្យបណ្ដាក្រុមហ៊ុននៅបន្ដកិច្ចការអាជីវកម្មតទៀតនឹងផ្ដល់ជាថ្នាលគ្រឹះសម្រាប់ការស្ដារឡើងវិញនៃសេដ្ឋកិច្ចដែលកាន់តែរឹងមាំ នៅពេលដែលមានការរួចផុតនៃវិបត្ដិវីរុសកូរ៉ូណា Coronavirus ។
គម្រោងជំនួយប្រាក់បៀវត្សរ៍និយោជិត JobKeeper Payment ត្រូវបានបន្ដពេលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ទៅដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។
ស្វែងរកបន្ថែម៖
សូមមើលផងដែរនូវ៖
ព័ត៌មានសម្រាប់បណ្ដានិយោជកដែលមានសិទ្ធិទទួលជំនួយ
ប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper នេះបើកចំហដល់បណ្ដានិយោជកដែលមានសិទ្ធិទទួលជំនួយនេះ ដើម្បីជួយដល់ពួកគេបង់ប្រាក់ខែដល់បណ្ដាបុគ្គលិករបស់ពួកគេដែលមានសិទ្ធិទទួលក្នុងចំនួនអប្បបរមាដែលត្រូវបង់ឲ្យមុនការកាត់ពន្ធដារសម្រាប់រយៈពេល២សប្ដាហ៍។
ការចុះឈ្មោះសម្រាប់ការទទួលប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper payment នេះគឺមានជូនតាមរយៈ Business Portal របស់ ATO, តាមរយៈ myGov ប្រសិនបើលោកអ្នកជាពាណិជ្ជករទោល ឬក៏ភ្នាក់ងារពន្ធដារដែលបានចុះបញ្ជីរបស់លោកអ្នកអាចបំពេញវាជំនួសលោកអ្នក។
បន្ទាប់មកបណ្ដានិយោជកដែលមានសិទ្ធិទទួលនឹងត្រូវបានរដ្ឋបង់សងប្រាក់វិញនូវចំនួនដែលបានបើកទៅឲ្យបុគ្គលិកម្នាក់ៗដែលមានសិទ្ធិទទួល។
បណ្ដានិយោជកត្រូវបើកប្រាក់បៀវត្សរ៍ដល់បណ្ដានិយោជិតដែលមានសិទ្ធិទទួលបានជំនួយនូវចំនួនប្រាក់អប្បបរមា (មុនបង់ពន្ធដារ) សម្រាប់រយៈពេល២អាទិត្យ ដើម្បីអាចទាមទារនូវប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper payment នេះ។ ប្រាក់ជំនួយនេះនឹងត្រូវពួកយើងបង់ជូនទៅឲ្យនិយោជកវិញតាមក្រោយរាល់ខែ។
ប្រសិនបើបណ្ដានិយោជកមិនបន្ដបង់ប្រាក់ជំនួយនេះដល់បណ្ដានិយោជិតរបស់ខ្លួនរាល់អំឡុងពេលបើកប្រាក់បៀវត្សរ៍ (pay period) ទេនោះ ពួកគេនឹងលែងមានសិទ្ធិទទួលបានប្រាក់ជំនួយ JobKeeper payment នេះទៀតហើយ។
ដើម្បីមានសិទ្ធិទទួលបាននូវប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper payment នេះបណ្ដានិយោជក និងបុគ្គលិកនិយោជិតទាំងឡាយរបស់ពួកគេត្រូវតែបំពេញទៅតាមលក្ខណៈវិនិច្ឆ័យជាច្រើនប្រការ។
គម្រោងជំនួយប្រាក់បៀវត្សរ៍និយោជិត JobKeeper Payment នេះត្រូវបានបន្ដពេលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ទៅដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ មានរយៈពេលនៃការបន្ដពេលចំនួន២លើកដាច់ដោយឡែកពីគ្នា។ សម្រាប់រយៈពេលនៃការបន្ដពេលនីមួយៗ មានការអនុវត្ដការធ្លាក់ថយចុះពិតប្រាកដបន្ថែមមួយនៅក្នុងការធ្វើតេស្ដប្រាក់ចំណូល turnover ហើយអត្រានៃប្រាក់ជំនួយ JobKeeper payment គឺមានចំនួនខុសគ្នា។
ស្វែងរកបន្ថែម៖
ប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper Payment
សូមមើលផងដែរនូវ៖
ព័ត៌មានសម្រាប់បណ្ដានិយោជិតដែលមានសិទ្ធិទទួលជំនួយ
ប្រសិនបើនិយោជករបស់លោកអ្នកសម្រេចចិត្ដចូលរួម ហើយលោកអ្នកគឺជានិយោជិតដែលមានសិទ្ធិទទួលជំនួយនោះ, ពួកគេត្រូវតែផ្ដល់ជូនលោកអ្នកនូវលិខិតតែងតាំងនិយោជិតសម្រាប់ប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper payment – employee nomination notice (ជាភាសាអង់គ្លេស)។ ប្រសិនបើលោកអ្នកយល់ព្រមឲ្យមានការតែងតាំងបញ្ជូនឈ្មោះពីសំណាក់និយោជករបស់លោកអ្នក, នោះលោកអ្នកត្រូវចុះហត្ថលេខានៅលើហ្វមនោះហើយបញ្ជូនទៅឲ្យពួកគេភ្លាមៗជាបន្ទាន់ ដើម្បីពួកគេអាចធ្វើការដាក់ពាក្យសុំជំនួយប្រាក់បៀវត្សរ៍ JobKeeper សម្រាប់លោកអ្នក។
វាអាស្រ័យទៅលើការសម្រេចចិត្ដរបស់និយោជករបស់លោកអ្នកក្នុងការចូលរួមក្នុងគម្រោងជំនួយប្រាក់បៀវត្សរ៍ JobKeeper នេះ។ ប្រសិនបើពួកគេមិនចូលរួមទេនោះ ពួកគេមិនអាចដាក់ពាក្យសុំជំនួយបៀវត្សរ៍និយោជិត JobKeeper ជំនួសឲ្យលោកអ្នកបានទេ។
ប្រសិនបើលោកអ្នកមានសិទ្ធិទទួលបានជំនួយ JobKeeper និយោជករបស់លោកអ្នកត្រូវតែបង់បៀវត្សរ៍ជូនលោកអ្នកនូវចំនួនអបប្បរមា (មុនការកាត់ពន្ធដារ) ក្នុងពេល២សប្ដាហ៍ ដើម្បីទទួលបាននូវប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper ជំនួសឲ្យលោកអ្នក។
លោកអ្នកអាចមានការងារ២កន្លែង ឬច្រើនជាងនេះ ប៉ុន្ដែមានតែនិយោជកមួយប៉ុណ្ណោះដែលអាចដាក់ពាក្យសុំជំនួយបៀវត្សរ៍ JobKeeper សម្រាប់លោកអ្នក។ ប្រសិនបើលោកអ្នកមានការងារអចិន្រ្ដៃយ៍ (permanent) ផង និងការងារមិនជាប់លាប់ (casual) ផង, លោកអ្នកអាចយល់ព្រមឲ្យមានការតែងតាំងបញ្ជូនឈ្មោះតែពីសំណាក់និយោជកអចិន្រ្ដៃយ៍របស់លោកអ្នកប៉ុណ្ណោះ។ លោកអ្នកអាចធ្វើយ៉ាងនេះបានតាមរយៈការបំពេញលិខិតតែងតាំងនិយោជិតសម្រាប់ប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper payment – employee nomination notice (ជាភាសាអង់គ្លេស) សម្រាប់និយោជកអចិន្រ្ដៃយ៍របស់លោកអ្នក។
គម្រោងជំនួយប្រាក់បៀវត្សរ៍និយោជិត JobKeeper នេះត្រូវបានបន្ដពេលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ទៅដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ មានរយៈពេលនៃការបន្ដពេលចំនួន២លើកដាច់ដោយឡែកពីគ្នា។ សម្រាប់រយៈពេលនៃការបន្ដពេលនីមួយៗ អត្រានៃប្រាក់ជំនួយ JobKeeper payment គឺមានចំនួនខុសគ្នា។
ស្វែងរកបន្ថែម៖
សូមមើលផងដែរនូវ៖
កាលបរិច្ឆេទសំខាន់ៗ និងព័ត៌មានអំពីការបង់ប្រាក់សម្រាប់បណ្ដានិយោជក
- ការបន្ដពេល JobKeeper 1៖ ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១
- ការបន្ដពេល JobKeeper 2៖ ពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១
- លោកអ្នកអាចចុះឈ្មោះសម្រាប់ទទួលប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper Payment បានគ្រប់ពេលវេលា រហូតដល់ពេលដែលកម្មវិធីនេះត្រូវចប់។ ឆែកមើលថាតើលោកអ្នកមានសិទ្ធិទទួលឬអត់នៅឯ Enrol for JobKeeper។
- ប្រសិនបើលោកអ្នកកំពុងចុះឈ្មោះសម្រាប់ការទទួលបានប្រាក់ JobKeeper payments, លោកអ្នកត្រូវតែបំពេញវាឲ្យបានមុនចុងខែដែលលោកអ្នកចង់ទាមទារសម្រាប់ប្រាក់ទាំងនោះ។
- លោកអ្នកត្រូវតែធ្វើសេចក្ដីប្រកាសប្រចាំខែអំពីអាជីវកម្ម (business monthly declaration) នៅរាល់ខែ ដើម្បីទាមទារប្រាក់ JobKeeper payments សម្រាប់ខែមុន។ លោកអ្នកត្រូវធ្វើបែបនេះនៅចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី១៤នៃខែនោះ។
សូមមើលផងដែរនូវ៖
- កាលបរិច្ឆេទសំខាន់ៗនៃប្រាក់ជំនួយ JobKeeper (ជាភាសាអង់គ្លេស)
ការផ្លាស់ប្ដូរមួយចំនួនសម្រាប់ JobKeeper Payments
ការបន្ដពេលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០
គម្រោងជំនួយប្រាក់បៀវត្សរ៍និយោជិត JobKeeper ត្រូវបានបន្ដពេលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ទៅដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។
មានរយៈពេលនៃការបន្ដពេលចំនួន២លើកដាច់ដោយឡែកពីគ្នា។ សម្រាប់រយៈពេលនៃការបន្ដពេលនីមួយៗ មានការអនុវត្ដការធ្លាក់ថយចុះពិតប្រាកដបន្ថែមមួយនៅក្នុងការធ្វើតេស្ដប្រាក់ចំណូល turnover ហើយអត្រានៃប្រាក់ជំនួយ JobKeeper payment គឺមានចំនួនខុសគ្នា។
រយៈពេលនៃការបន្ដគឺ៖
- ការបន្ដពេល 1៖ ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១
- ការបន្ដពេល 2៖ ពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១
អត្រានៃការបង់ប្រាក់ជំនួយនឹងផ្លាស់ប្ដូរ
អត្រានៃការបង់ប្រាក់ជំនួយ JobKeeper payment នៅក្នុងរយៈពេលនៃការបន្ដនីមួយៗនឹងអាស្រ័យទៅលើចំនួនម៉ោងធ្វើការរបស់៖
- បុគ្គលិកនិយោជិតដែលមានសិទ្ធិទទួលប្រាក់ជំនួយ, ឬ
- អ្នកចូលរួមអាជីវកម្មដែលមានសិទ្ធិទទួលជំនួយ គឺធ្វើការសកម្មនៅក្នុងអាជីវកម្មនោះ។
វានឹងមានការបំបែកជាអត្រា២។
អត្រាលំដាប់ទី១៖
|
អត្រាលំដាប់ទី២៖
|
អត្រានេះអនុវត្ដទៅលើ៖
- បណ្ដានិយោជិតដែលបានធ្វើការសម្រាប់រយៈពេល 80 ម៉ោង ឬច្រើនជាងនេះនៅក្នុងរយៈពេលបើកប្រាក់ខែ៤សប្ដាហ៍ម្ដងមុនថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ឬថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០, ហើយ
- អ្នកចូលរួមអាជីវកម្មដែលមានសិទ្ធិទទួលជំនួយ គឺធ្វើការសកម្មនៅក្នុងអាជីវកម្មនោះសម្រាប់រយៈពេល 80 ម៉ោង ឬច្រើនជាងនេះនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ហើយត្រូវផ្ដល់ការប្រកាសឲ្យដឹងនូវចំនួនម៉ោងនេះ។
|
អត្រានេះអនុវត្ដទៅលើ៖
- បណ្ដាបុគ្គលិកនិយោជិតដទៃទៀតដែលមានសិទ្ធិទទួលជំនួយ និងបណ្ដាអ្នកចូលរួមអាជីវកម្មដែលមានសិទ្ធិទទួលជំនួយ។
|
បណ្ដានិយោជក និងអាជីវកម្មទាំងឡាយនឹងត្រូវតែងតាំងប្រាប់ឲ្យដឹងនូវអត្រាដែលពួកគេទាមទារសម្រាប់បុគ្គលិកដែលមានសិទ្ធិទទួលជំនួយម្នាក់ៗ និង/ឬអ្នកចូលរួមអាជីវកម្មនីមួយៗដែលមានសិទ្ធិទទួលជំនួយ។
ច្បាប់វិន័យសម្រាប់បណ្ដាអ្នកប្រតិបត្ដិសាសនាដែលមានសិទ្ធិទទួលជំនួយគឺស្រដៀងគ្នាទៅនឹងអ្នកចូលរួមអាជីវកម្មដែលមានសិទ្ធិទទួលជំនួយដែរ ដោយអត្រានៃជំនួយគឺអាស្រ័យទៅលើចំនួនម៉ោងដែលបានចំណាយពេលធ្វើសកម្មភាពផ្សេងៗដើម្បីឲ្យសម្រេចបាននូវមុខរបរការងារនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០។
ការធ្វើតេស្ដដទៃទៀតផ្សេងក្រៅពីនេះសម្រាប់ការកំណត់នូវអត្រានៃប្រាក់ជំនួយដែលអនុវត្ដទៅលើបុគ្គលិកនិយោជិតដែលមានសិទ្ធិទទួលជំនួយ, អ្នកចូលរួមអាជីវកម្មដែលមានសិទ្ធិទទួលជំនួយ ឬក៏អ្នកប្រតិបត្ដិសាសនាដែលមានសិទ្ធិទទួលជំនួយ អាចនឹងមានជូននៅក្នុងកាលៈទេសៈខ្លះៗ។
អត្រានៃប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper payment ក៏ខុសគ្នាផងដែរសម្រាប់រយៈពេលនៃការបន្ដពេលនីមួយៗ។
ការបន្ដពេលនៃប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper 1
រយៈពេលនៃការបន្ដពេលនេះនឹងដំណើរការពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ទៅដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។
លោកអ្នកនឹងត្រូវតែបង្ហាញឲ្យឃើញថា ប្រាក់ចំណូល GST turnover ពិតប្រាកដបានធ្លាក់ថយចុះនៅក្នុងត្រីមាសខែកញ្ញា ឆ្នាំ២០២០ ប្រៀបធៀបទៅនឹងរយៈពេលបៀបធៀបដូចគ្នា (ជាទូទៅគឺប្រៀបធៀបទៅនឹងត្រីមាសខែកញ្ញា ឆ្នាំ២០១៩)។ សូមមើល ការធ្លាក់ថយចុះពិតប្រាកដនៅក្នុងការធ្វើតេស្ដប្រាក់ចំណូល turnover (ជាភាសាអង់គ្លេស)។
លោកអ្នកក៏នឹងត្រូវតែបំពេញទៅតាមផងដែរនូវការធ្លាក់ចុះដើមដំបូងនៅក្នុងការធ្វើតេស្ដប្រាក់ចំណូល turnover។ តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នក៖
- បានមានសិទ្ធិទទួលប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper សម្រាប់ពេល២សប្ដាហ៍ម្ដងមុនថ្ងៃទី២៨ ខែកញ្ញា, លោកអ្នកបានបំពេញទៅតាមរួចហើយនូវការធ្លាក់ថយចុះដើមដំបូងនៅក្នុងការធ្វើ
តេស្ដប្រាក់ចំណូល turnover
- កំពុងតែចុះឈ្មោះនៅក្នុងកម្មវិធីប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper ជាលើកដំបូងពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០, ប្រសិនបើលោកអ្នកបំពេញទៅតាមការធ្លាក់ថយចុះពិតប្រាកដនៅក្នុងការធ្វើតេស្ដប្រាក់ចំណូល turnover, លោកអ្នកក៏នឹងបំពេញទៅតាមផងដែរនូវការធ្លាក់ថយចុះដើមដំបូងក្នុងការធ្វើតេស្ដប្រាក់ចំណូល turnover (លើកលែងតែសម្រាប់សកលវិទ្យាល័យជាក់លាក់មួយចំនួន)។ លោកអ្នកអាចចុះឈ្មោះបានដោយផ្អែកលើមូលដ្ឋាននោះ។
អត្រាសម្រាប់ប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper payment នៅក្នុងរយៈពេលនៃការបន្ដពេលលើកនេះគឺ៖
- អត្រាលំដាប់ទី១៖ $1,200 សម្រាប់ពេល២សប្ដាហ៍ (មុនការបង់ពន្ធដារ)
- អត្រាលំដាប់ទី២៖ $750 សម្រាប់ពេល២សប្ដាហ៍ (មុនការបង់ពន្ធដារ)។
ការបន្ដពេលនៃប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper 2
រយៈពេលនៃការបន្ដពេលនេះនឹងដំណើរការពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ទៅដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។
លោកអ្នកនឹងត្រូវតែបង្ហាញឲ្យឃើញថា ប្រាក់ចំណូល GST turnover ពិតប្រាកដបានធ្លាក់ថយចុះនៅក្នុងត្រីមាសខែធ្នូ ឆ្នាំ២០២០ ប្រៀបធៀបទៅនឹងរយៈពេលបៀបធៀបដូចគ្នា (ជាទូទៅគឺប្រៀបធៀបទៅនឹងត្រីមាសខែធ្នូ ឆ្នាំ២០១៩)។ សូមមើល ការធ្លាក់ថយចុះពិតប្រាកដនៅក្នុងការធ្វើតេស្ដប្រាក់ចំណូល turnover (ជាភាសាអង់គ្លេស)។
លោកអ្នកក៏នឹងត្រូវតែបំពេញទៅតាមផងដែរនូវការធ្លាក់ចុះដើមដំបូងនៅក្នុងការធ្វើតេស្ដប្រាក់ចំណូល turnover។ តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នក៖
- បានមានសិទ្ធិទទួលប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper សម្រាប់ពេល២សប្ដាហ៍ម្ដងមុនថ្ងៃទី២៨ ខែកញ្ញា, លោកអ្នកបានបំពេញទៅតាមរួចហើយនូវការធ្លាក់ថយចុះដើមដំបូងនៅក្នុងការធ្វើតេស្ដប្រាក់ចំណូល turnover
- កំពុងតែចុះឈ្មោះនៅក្នុងកម្មវិធីប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper ជាលើកដំបូងពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០, ប្រសិនបើលោកអ្នកបំពេញទៅតាមការធ្លាក់ថយចុះពិតប្រាកដនៅក្នុងការធ្វើតេស្ដប្រាក់ចំណូល turnover, លោកអ្នកក៏នឹងបំពេញទៅតាមផងដែរនូវការធ្លាក់ថយចុះដើមដំបូងក្នុងការធ្វើតេស្ដប្រាក់ចំណូល turnover (លើកលែងតែសម្រាប់សកលវិទ្យាល័យជាក់លាក់មួយចំនួន)។ លោកអ្នកអាចចុះឈ្មោះបានដោយផ្អែកលើមូលដ្ឋាននោះ។
លោកអ្នកអាចមានសិទ្ធិទទួលបាននូវការបន្ដពេលនៃប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper 2 ទោះបីជាលោកអ្នកមិនបានមានសិទ្ធិទទួលបាននូវការបន្ដពេលនៃប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper 1 ក៏ដោយ។
អត្រាសម្រាប់ប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper payment នៅក្នុងរយៈពេលនៃការបន្ដពេលលើកនេះគឺ៖
- អត្រាលំដាប់ទី១៖ $1,000 សម្រាប់ពេល២សប្ដាហ៍ (មុនការបង់ពន្ធដារ)
- អត្រាលំដាប់ទី២៖ $650 សម្រាប់ពេល២សប្ដាហ៍ (មុនការបង់ពន្ធដារ)។
សូមមើលផងដែរនូវ៖
បណ្ដាអាជីវកម្ម ឬអង្គការមិនរកប្រាក់ចំណេញ
អ្វីដែលលោកអ្នកត្រូវធ្វើ
ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោកអ្នកត្រូវតែធ្វើនូវចំណុចទាំងអស់ដូចខាងក្រោម៖
- គណនាឲ្យដឹងថាតើអត្រាលំដាប់ទី១ ឬអត្រាលំដាប់ទី២ អនុវត្ដទៅលើបុគ្គលិកនិយោជិតម្នាក់ៗដែលមានសិទ្ធិទទួលជំនួយ និង/ឬ អ្នកចូលរួមអាជីវកម្មនីមួយៗដែលមានសិទ្ធិទទួលជំនួយ និង/ឬ អ្នកប្រតិបត្ដិសាសនាម្នាក់ៗដែលមានសិទ្ធិទទួលជំនួយ។
- ប្រាប់មកឲ្យយើងខ្ញុំបានដឹង និងនិយោជិតមានសិទ្ធិទទួលជំនួយ និង/ឬ អ្នកចូលរួមអាជីវកម្មដែលមានសិទ្ធិទទួលជំនួយ និង/ឬ អ្នកប្រតិបត្ដិសាសនាដែលមានសិទ្ធិទទួលជំនួយ ឲ្យបានដឹងនូវអត្រាប្រាក់ជំនួយដែលអនុវត្ដទៅលើពួកគេ
- នៅក្នុងរយៈពេលនៃការបន្ដពេលនៃប្រាក់ជំនួយ JobKeeper 1 - ត្រូវធានាឲ្យបានថា បណ្ដានិយោជិតទាំងឡាយរបស់លោកអ្នកដែលមានសិទ្ធិទទួលជំនួយ ត្រូវបានបង់ឲ្យយ៉ាងតិចនូវចំនួន
- $1,200 សម្រាប់ពេល២សប្ដាហ៍សម្រាប់បណ្ដានិយោជិតលំដាប់ទី១
- $750 សម្រាប់ពេល២សប្ដាហ៍សម្រាប់បណ្ដានិយោជិតលំដាប់ទី២
- នៅក្នុងរយៈពេលនៃការបន្ដពេលនៃប្រាក់ជំនួយ JobKeeper 2 - ត្រូវធានាឲ្យបានថា បណ្ដានិយោជិតទាំងឡាយរបស់លោកអ្នកដែលមានសិទ្ធិទទួលជំនួយ ត្រូវបានបង់ឲ្យយ៉ាងតិចនូវចំនួន
- $1,000 សម្រាប់ពេល២សប្ដាហ៍សម្រាប់បណ្ដានិយោជិតលំដាប់ទី១
- $650 សម្រាប់ពេល២សប្ដាហ៍សម្រាប់បណ្ដានិយោជិតលំដាប់ទី២
ប្រសិនបើលោកអ្នកបានចុះឈ្មោះសម្រាប់ការបង់ប្រាក់ពន្ធ GST ហើយនៅមានជំពាក់របាយការណ៍ BAS ដែលមិនទាន់បានធ្វើ, លោកអ្នកគួរតែដាក់បញ្ជូនពាក្យរបាយការណ៍ BAS សម្រាប់ត្រីមាសខែកញ្ញា ឆ្នាំ២០១៩ និងត្រីមាសខែធ្នូ ឆ្នាំ ២០១៩ ឲ្យបានកាន់តែឆាប់ដែលអាចធ្វើទៅបាន (ឬ សម្រាប់បណ្ដាខែដូចគ្នា ប្រសិនបើលោកអ្នករាយការណ៍ប្រចាំខែ)។ ការមិនបានដាក់បញ្ជូនរបាយការណ៍ BAS អាចធ្វើឲ្យយឺតយ៉ាវរាំងស្ទះដល់ការដាក់ពាក្យរបស់លោកអ្នកសម្រាប់ប្រាក់ជំនួយ JobKeeper Payments នៅក្រោមការបន្ដពេលប្រាក់ជំនួយ JobKeeper នេះ។
ការធ្លាក់ថយចុះនៃប្រាក់ចំណូល turnover
សម្រាប់រយៈពេលនៃការបន្ដពេលនីមួយៗ មានការអនុវត្ដការធ្លាក់ថយចុះពិតប្រាកដបន្ថែមមួយនៅក្នុងការធ្វើតេស្ដប្រាក់ចំណូល turnover៖
- ការបន្ដពេល 1៖ លោកអ្នកនឹងត្រូវតែបង្ហាញឲ្យឃើញថា ប្រាក់ចំណូលពន្ធ GST turnover ពិតប្រាកដបានធ្លាក់ថយចុះនៅក្នុងត្រីមាសខែកញ្ញា ឆ្នាំ២០២០ (ខែកក្កដា, ខែសីហា, ខែកញ្ញា) បើប្រៀបធៀបទៅនឹងរយៈពេលបៀបធៀបដូចគ្នា (ជាទូទៅគឺប្រៀបធៀបទៅនឹងត្រីមាសខែកញ្ញា ឆ្នាំ២០១៩)។
- ការបន្ដពេល 2៖ លោកអ្នកនឹងត្រូវតែបង្ហាញឲ្យឃើញថា ប្រាក់ចំណូលពន្ធ GST turnover ពិតប្រាកដបានធ្លាក់ថយចុះនៅក្នុងត្រីមាសខែធ្នូ ឆ្នាំ២០២០ (ខែតុលា, ខែវិច្ឆិកា, ខែធ្នូ) បើប្រៀបធៀបទៅនឹងរយៈពេលបៀបធៀបដូចគ្នា (ជាទូទៅគឺប្រៀបធៀបទៅនឹងត្រីមាសខែធ្នូ ឆ្នាំ២០១៩)។
សូមមើល កាធ្លាក់ថយចុះពិតប្រាកដនៅក្នុងការធ្វើតេស្ដប្រាក់ចំណូល turnover (ជាភាសាអង់គ្លេស) ឬក៏និយាយជាមួយនឹងភ្នាក់ងារពន្ធដារដែលបានចុះបញ្ជីឈ្មោះរបស់លោកអ្នកដើម្បីសុំជំនួយ។
អ្វីដែលមិនផ្លាស់ប្ដូរ
ដើម្បីទាមទារសុំសម្រាប់បណ្ដាពេល២សប្ដាហ៍នៅក្នុងការបន្ដពេលនៃប្រាក់ជំនួយ JobKeeper 1 ឬ 2៖
- លោកអ្នកមិនចាំបាច់ត្រូវចុះឈ្មោះឡើងវិញឡើយសម្រាប់ការបន្ដពេលនៃប្រាក់ជំនួយ JobKeeper ប្រសិនបើលោកអ្នកបានចុះឈ្មោះរួចទៅហើយសម្រាប់ប្រាក់ជំនួយ JobKeeper សម្រាប់បណ្ដាពេល២សប្ដាហ៍មុនថ្ងៃទី២៨ ខែកញ្ញា។
- លោកអ្នកមិនចាំបាច់ធ្វើការវាយតម្លៃឡើងវិញនូវភាពមានសិទ្ធិទទួលបានរបស់បុគ្គលិកនិយោជិត ឬក៏ស្នើសុំឲ្យបណ្ដានិយោជិតយល់ព្រមឲ្យមានការតែងតាំងឈ្មោះពីសំណាក់លោកអ្នកជានិយោជកដែលមានសិទ្ធិទទួលជំនួយរបស់ពួកគេនោះឡើយ ប្រសិនបើលោកអ្នកបានទាមទារប្រាក់ជំនួយសម្រាប់ពួកគេមុនថ្ងៃទី២៨ ខែកញ្ញាហើយនោះ។
- លោកអ្នកមិនចាំបាច់ត្រូវធ្វើទៅតាមតម្រូវការនានាបន្ថែមទៀតឡើយ ប្រសិនបើលោកអ្នកកំពុងតែទាមទារសម្រាប់អ្នកចូលរួមអាជីវកម្មដែលមានសិទ្ធិទទួលជំនួយ, ក្រៅតែពីអ្នកទាំងឡាយនោះដែលបានដាក់ពាក្យពីពេលចាប់ផ្ដើមនៃប្រាក់ជំនួយ JobKeeper ទាក់ទងទៅនឹង
- ការកាន់លេខអាជីវកម្មអូស្ត្រាលី (ABN), ហើយនិង
- ការប្រកាសនូវប្រាក់ចំណូលសម្រាប់ការវាយតម្លៃ និងការផ្គត់ផ្គង់។
បណ្ដាអ្នកចូលរួមថ្មីនៃប្រាក់ជំនួយបៀវត្សរ៍និយោជិត JobKeeper
គម្រោងជំនួយបៀវត្សរ៍និយោជិត JobKeeper នឹងនៅបន្ដបើកទទួលអ្នកចូលរួមថ្មីៗ ដរាបណាពួកគេបំពេញទៅតាមតម្រូវការផ្សេងៗនៃការមានសិទ្ធិទទួលបានជំនួយសម្រាប់រយៈពេលពាក់ព័ន្ធ។
អនុញ្ញាតដោយរដ្ឋាភិបាលអូស្ដ្រាលីនៅរាជធានីខេនបេរ៉ា។