Show download pdf controls
  • Protect your personal information - Khmer transcript

    ព័ត៌មាន ផ្ទាល់​ខ្លួន​របស់​លោកអ្នក​ប្រៀបបីដូចជា​អត្តសញ្ញាណ​អ្នក​អីចឹង​គឺ មាន​តម្លៃណាស់។

    ​លោក​អ្នកប្រើ​ព័ត៌មានទាំងនេះ​ ហើយ​បញ្ជាក់​​ថា​លោកអ្នកជានរណា។ ហើយចូលទៅ​មើល​ទិន្នន័យ​មានដូចជា៖ គណនី​ធនាគារ ប្រាក់កម្ចី​និង​ ការប្រកាសពន្ធដារ ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់លោកអ្នក​គឺ​ជា​រឿងសំខាន់។ ប៉ុន្តែ​តើ​អ្នកដឹងទេ​ថា​អ្នកត្រូវ​ការពារអ្វីខ្លះ?

    ព័ត៌មានផ្ទាល់ខ្លួន រួមមាន៖ ឈ្មោះរបស់លោកអ្នក អាសយដ្ឋាន ថ្ងៃខែកំណើត ព័ត៌មានពីឥតណទាន ព័ត៌មាន​ពី MyGovExternal Link លេខពន្ធដារ នង ព័ត៌មានពីអាជ្ញាប័ណ្ណបើកបរ

    បើគ្មាន​ការការពារ​ត្រឹមត្រូវទេនោះ គេអាច​លួច​ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកបាន។

    ឧទាហរណ៍ ចោរលួច​ទិន្ន័យ​អាច​បន្លំ​​ដោយបង្កើត​ឲ្យមានដំណើរការ​ជ្រើសរើស​បុគ្គលិកធ្វើការ ដើម្បីសាកសួរ​ព័ត៌មាន ដូចា​លេខពន្ធដាររបស់អ្នកជាដើម។

    ចោរលួចទិន្ន័យ​ក៏អាច​អ៊ីមែលលោកអ្នក​ មកគោះទ្វារ​ដល់ផ្ទះ ហើយប្រមូលយក​ព័ត៌មាន​លោកអ្នក​តាម​ការផ្សាយពាណិជ្ជកម្ម​លើ​អ៊ិនអើរណិត។

    មាន​ដូចជា​ការចាក់សោផ្ទះ ឬការបិទបាំង​លេខ​កូដ​សម្ងាត់​របស់លោកអ្នក​នៅពេល​ប្រើ​ម៉ាស៊ីន ATM ដោយ​ត្រូវចាត់ទុកថា ការ​ការ​​ពារ​ព័ត៌មានផ្ទាល់ខ្លួន​របស់លោកអ្នក​ គឺជា​​ទង្វើមួយ​នៃ​ការងារ​ប្រចាំ​ថ្ងៃ​​របស់លោកអ្នក​។ តទៅនេះ គឺជាឱវាទខ្លះ​ៗ​សម្រាប់​លោកអ្នកអនុវត្ត។

    • ទីមួយ ចូរកុំ​ដាក់លេខពន្ធដារបស់លោកអ្នកនោះប្រវត្តិរូបការងារ​លោកអ្នក ហើយ​ផ្ដល់លេខពន្ធដារនោះ តែនៅក្រោយពេល​ដែលលោក​អ្នក​ចូលធ្វើការងារ។
    • មិនត្រូវចែកចាយ​លេខពន្ធដារ​លោកអ្នក​នៅតាមបណ្ដាញ​សង្គមឡើយ
    • បើសិនជា​ស្ថានភាព​សម្ព័ន្ធ​មេត្រី​មានការ​ផ្លាស់​ប្ដូរ ចូរគិតអំពី​ការដូរ​លេខកូដសម្ងាត់​ទាំងឡាយណា​ដែលលោកអ្នក​មានជាមួយគូចាស់។
    • ហើយ​បើសិនជា​លោកអ្នក​ប្រើ​​ទីភ្នាក់ងារ​ពន្ធដារ សូមឆែកមើល​ឲ្យ​ប្រាកដថា​ ទីភ្នាក់ងារនោះ មានការចុះ​ឈ្មោះ​ត្រឹមត្រូវ។

    សូមចូលមើល ato.gov.au/identitycrime ដើម្បី​រកមើល​ឱវាទណែនាំ​ថែមទៀត។ ការការពារព័ត៌មាន​របស់លោកអ្នក គឺជាការការពារ​ខ្លួនលោកអ្នកផ្ទាល់។

      Last modified: 06 Mar 2015QC 43327