Show download pdf controls
 • កំណត់ត្រាដែលអ្នកត្រូវការរក្សាទុក

  អ្នកត្រូវការរក្សាកំណត់ត្រាទុករយៈពេល ប្រាំឆ្នាំ (ក្នុងករណីភាគច្រើនបំផុត) ចាប់ពីកាលបរិច្ឆេទដែលអ្នកដាក់ពាក្យទូទាត់ពន្ធរបស់អ្នក។ កំណត់ត្រាអាចមានសេចក្តីប្រកាស សេចក្តីសង្ខេបនៃការបង់ប្រាក់ និងបង្កាន់ដៃ។ អ្នកនឹងទទួលបានឯកសារដែលមានសារៈសំខាន់សម្រាប់ធ្វើពន្ធរបស់អ្នកនៅក្នុងឆ្នាំប្រាក់ចំណូល។

  សម្រាប់សេចក្តីសង្ខេបនៃព័ត៌មាននេះនៅក្នុងប័ណ្ណប្រកាសព័ត៌មាន សូមមើល កំណត់ត្រាដែលអ្នកត្រូវការរក្សាទុក-រៀបចំកំណត់ត្រាឱ្យងាយ (PDF, 894KB)This link will download a file

  នៅលើទំព័រនេះ៖

  ភាពសំខាន់នៃការរក្សាកំណត់ត្រាទុក

  ការរក្សាទុកកំណត់ត្រាបានល្អជួយដល់អ្នក និងទីប្រឹក្សាពន្ធរបស់អ្នក៖

  • ផ្តល់ភស្តុតាងជាលាយលក្ខអក្សរនៃប្រាក់ចំណូល និងការចំណាយរបស់អ្នក
  • រៀបចំការទូទាត់ពន្ធរបស់អ្នក
  • ធានាថាអ្នកអាចទាមទារយកអ្វីដែលអ្នកមានសិទ្ធិទទួលបានទាំងអស់
  • បញ្ជាក់ព័ត៌មានដែលអ្នកបានផ្តល់នៅក្នុងការទូទាត់ពន្ធរបស់អ្នក (ក្នុងករណីដែលយើងសួរអ្នក)
  • កាត់បន្ថយហានិភ័យនៃការធ្វើសវនកម្ម និងកែតម្រូវពន្ធ
  • កែលម្អការប្រស្រ័យទាក់ទងជាមួយយើង
  • ដោះស្រាយបញ្ហានានាដែលទាក់ទងនឹងជម្លោះនៃការវាយតម្លៃ ឬកែតម្រូវពន្ធរបស់អ្នក
  • ចៀសវាងការបង់ប្រាក់ពិន័យ

  ការរក្សាកំណត់ត្រាបានល្អកាត់បន្ថយតម្លៃនៃការគ្រប់គ្រងកិច្ចការពន្ធរបស់អ្នក ប្រសិនបើ អ្នកប្រើទីប្រឹក្សាពន្ធ អ្នកអាចកាត់បន្ថយពេលដែលពួកគេចំណាយលើការចាត់ចែង និងរៀបចំកំណត់ត្រារបស់អ្នក។ ការធ្វើរបៀបនេះនឹងផ្តល់ពួកគេនូវពេលវេលាច្រើនជាងដើម្បីធានាថាអ្នកទាមទារអ្វីដែលអ្នកមានសិទ្ធិទទួលបាន។

  សូមមើលផងដែរនូវ៖

  ត្រូវការរក្សាកំណត់ត្រាទុករយៈពេលប៉ុន្មាន

  ជាទូទៅ អ្នកត្រូវតែរក្សាភស្តុតាងជាលាយលក្ខអក្សររបស់អ្នករយៈពេល ប្រាំឆ្នាំ ចាប់ពីកាលបរិច្ឆេទដែលអ្នកដាក់ពាក្យទូទាត់ពន្ធរបស់អ្នក។

  មានស្ថានភាពជាក់លាក់បន្ថែមមួយចំនួនទៀត។ ប្រសិនបើ អ្នក៖

  • ទាមទារប្រាក់កាត់កងសម្រាប់ ការធ្លាក់ចុះនៃតម្លៃ នៃទ្រព្យសកម្មដែលធ្លាក់ថ្លៃ – រក្សាទុកកំណត់ត្រារយៈពេលប្រាំឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃការដាក់ពាក្យទាមទារសម្រាប់ការធ្លាក់ចុះនៃតម្លៃចុងក្រោយរបស់អ្នក។
  • ទិញ ឬជម្រះបញ្ចប់ទ្រព្យសកម្ម – រក្សាទុកកំណត់ត្រារយៈពេលប្រាំឆ្នាំ បន្ទាប់ពីវាច្បាស់ថាគ្មាន ព្រឹត្តការណ៍ពន្ធលើបា្រក់ចំណេញមូលធន (CGT) អាចកើតឡើង
  • មានជម្លោះជាមួយយើង – រក្សាទុកកំណត់ត្រាសម្រាប់ការទូទាត់ពន្ធចុងក្រោយ    
   • រយៈពេលប្រាំឆ្នាំ ចាប់ពីកាលបរិច្ឆេទដែលអ្នកដាក់ពាក្យទូទាត់ពន្ធរបស់អ្នក ឬក៏
   • រយៈពេលប្រាំឆ្នាំ ចាប់ពីកាលបរិច្ឆេទដែលជម្លោះបានដោះស្រាយរួច។
    

  ទម្រង់នៃកណត់ត្រារបស់អ្នក

  អ្នកអាចរក្សាទុកកំណត់ត្រារបស់អ្នកជាទម្រង់ក្រដាស ឬក៏ឌីយីតថល។ ប្រសិនបើ អ្នកចម្លងកំណត់ត្រាជាក្រដាស ឬឌីយីតថល កំណត់ត្រាទាំងនេះត្រូវតែជាច្បាប់ចម្លងនៃច្បាប់ដើមត្រឹមត្រូវ និងច្បាស់លាស់។

  យើងផ្តល់យោបលថា អ្នកគួររក្សាទុកច្បាប់បម្រុងនៃកំណត់ត្រាឌីយីតថលរបស់អ្នកទាំងអស់។

  ឯកសាររបស់អ្នកត្រូវតែសរសេរជាភាសាអង់គ្លេស លុះត្រាតែអ្នកមានការចំណាយនៅក្រៅប្រទេសអូស្ត្រាលី។

  ប្រសិនបើ អ្នកទាមទារប្រាក់កាត់កង អ្នកត្រូវតែមានកំណត់ត្រាដើម្បីបង្ហាញពីវិធីដែលអ្នកគណនាការទាមទាររបស់អ្នក។ តាមធម្មតា កំណត់ត្រានានាជាបង្កាន់ដៃបានមកពីអ្នកផ្គត់ផ្គង់ទំនិញ និងសេវា។ បង្កាន់ដៃត្រូវតែបង្ហាញ៖

  • ឈ្មោះអ្នកផ្គត់ផ្គង់
  • ចំនួននៃប្រាក់ចំណាយ
  • ប្រភេទនៃទំនិញ ឬសេវា
  • កាលបរិច្ឆេទនៃការបង់ការចំណាយ
  • កាលបរិច្ឆេទនៃឯកសារ។

  ឧទាហរណ៍នៃកំណត់ត្រាដែលអ្នកត្រូវការរក្សាទុក

  ឧទាហរណ៍នៃកំណត់ត្រាដែលអ្នកត្រូវការរក្សាទុកមានដូចជា៖

  • សេចក្តីប្រកាសប្រាក់ចំណូល ឬសេចក្តីសង្ខេបនៃការបង់ប្រាក់ពីនិយោជករបស់អ្នក និង Services Australia
  • សេចក្តីប្រកាសពីធនាគាររបស់អ្នក និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតដែលបង្ហាញការប្រាក់ដែលអ្នកទទួលបាននៅក្នុងឆ្នាំប្រាក់ចំណូល
  • សេចក្តីប្រកាសពីភាគលាភ
  • សេចក្តីសង្ខេបពីមូលនិធិវិនិយោគដែលមានការគ្រប់គ្រងត្រឹមត្រូវ
  • បង្កាន់ដៃ ឬវិក្កយបត្រសម្រាប់ការទិញ និងលក់គ្រឿងបរិក្ខារ ឬទ្រព្យសកម្ម
  • បង្កាន់ដៃ ឬវិក្កយបត្រសម្រាប់ការទាមទារការចំណាយ និងការជួសជុល
  • កិច្ចសន្យា
  • អ្នកជួល និងកំណត់ត្រាការជួល

  ប្រសិនបើ ការទាមទារសរុបរបស់អ្នកសម្រាប់ការចំណាយទាក់ទងនឹងការងារលើសពី 300ដុល្លារ អ្នកត្រូវការភស្តុតាងជាលាយលក្ខអក្សរដើម្បីបញ្ជាក់ពីការទាមទាររបស់អ្នក។

  ប្រសិនបើ អ្នកទិញទ្រព្យសកម្មមូលធន – ដូចជាផ្ទះសម្រាប់វិនិយោគ ភាគហ៊ុន ឬវិនិយោគមូលនិធិដែលមានការគ្រប់គ្រងត្រឹមត្រូវ – ចាប់ផ្តើមរក្សាទុកកំណត់ត្រាភ្លាម ពីព្រោះអ្នកត្រូវបង់ពន្ធលើប្រាក់ចំណេញមូលធន ប្រសិនបើអ្នកលក់ទ្រព្យសកម្មនៅពេលអនាគត។ ការរក្សាកំណត់ត្រាទុកចាប់ពីពេលដំបូងនឹងធានាថាអ្នកមិនបាច់បង់ពន្ធច្រើនជាងអ្វីដែលអ្នកត្រូវការបង់។

  ប្រសិនបើ អ្នកកំពុងទាមទារថ្លៃទ្រព្យសកម្មធ្លាក់ថ្លៃដែលអ្នកបានប្រើប្រាស់សម្រាប់ការងារ ដូចជាកុំព្យូទ័រយកតាមខ្លួន អ្នកត្រូវតែរក្សាទុកកំណត់ត្រារយៈពេលប្រាំឆ្នាំ បន្ទាប់ពីការទាមទារចុងក្រោយរបស់អ្នក ដោយរាប់បញ្ចូល៖

  • បង្កាន់ដៃការទិញ និងតារាងពេលវេលានៃការធ្លាក់ថ្លៃ ឬក៏
  • ព័ត៌មានលម្អិតនៃវិធីដែលអ្នកបានគណនាការទាមទារការធ្លាក់ចុះនៃតម្លៃរបស់អ្នក។

  យើងអាចសុំឱ្យអ្នកបង្ហាញយើងនូវកំណត់ត្រារបស់អ្នកនៅក្នុងរយៈពេលប្រាំឆ្នាំ វាសំខាន់ដែលអ្នកត្រូវមានភស្តុតាងគ្រប់គ្រាន់ដើម្បីគាំទ្រការទាមទាររបស់អ្នក។

  សូមមើលផងដែរនូវ៖

  ឧបករណ៍រក្សាកំណត់ត្រា myDeductions

  កំណត់ត្រាដែលអ្នករក្សាទុកមិនចាំបាច់ជាទម្រង់ក្រដាសទេ។ myDeductions គឺជាឧបករណ៍រក្សាកំណត់ត្រាដែលធ្វើឱ្យមានលក្ខណៈងាយស្រួលសម្រាប់អ្នកតាមដានកំណត់ត្រាជាឌីយីតថលរបស់អ្នក។

  យើងទទួលស្គាល់កំណត់ត្រាដែលអ្នករក្សាទុកជាអេឡិកត្រូនិកជាឯកសារ នេះរួមមានរូបភាពនៃបង្កាន់ដៃនានារបស់អ្នក។

  អាជីវករទោលដែលមានកិច្ចការសាមញ្ញៗក៏អាចប្រើវាដើម្បីជួយតាមដានប្រាក់ចំណូល និងចំណាយរបស់អាជីវកម្មរបស់ពួកគេបានដែរ។

  អ្នកអាចទាញចញ្ចូលនូវកំណត់ត្រារបស់អ្នកពីឧបករណ៍ myDeductions និងបំពេញជាមុននៅក្នុងពាក្យទូទាត់ពន្ធតាម myTax របស់អ្នក។ ប្រសិនបើ អ្នកប្រើភ្នាក់ងារពន្ធដែលមានចុះក្នុងបញ្ជី អ្នកអាចអ៊ីម៉េលកំណត់ត្រារបស់អ្នកទៅឱ្យពួកគេផ្ទាល់។

  ឧបករណ៍ myDeductions អនុញ្ញាតឱ្យអ្នករក្សាកំណត់ត្រារបស់អ្នកជាឌីយីតថលនៅកន្លែងតែមួយ ក្នុងឆ្នាំប្រាក់ចំណូលសម្រាប់៖

  • ការចំណាយទាក់ទងនឹងការងារទាំងអស់ (ដោយរួមទាំងការធ្វើដំណើរតាមឡាន)
  • ការប្រាក់ និងប្រាក់កាត់កងភាគលាភ
  • កាដូ ឬអំណោយ
  • ថ្លៃគ្រប់គ្រងកិច្ចការពន្ធ
  • ការចំណាយ និងប្រាក់ចំណូលអាជីវកម្មរបស់អាជីវករទោល
  • ប្រាក់កាត់កងផ្សេងទៀត។

  Watch: A quick demonstration of myDeductions

   

  សូមមើលផងដែរនូវ៖

  ការរំពឹងទុកនៃការរក្សាទុកកំណត់ត្រា

  ការរំពឹងទុកនៃការរក្សាទុកកំណត់ត្រាមានសម្រាប់ធ្វើឱ្យកិច្ចការនានាឱ្យមានលក្ខណៈងាយជាងមុន – ពួកគេមិនអនុញ្ញាតឱ្យអ្នកទាមទារប្រាក់កាត់កងជាស្វ័យប្រវត្តិទេ។

  នៅក្នុងកាលៈទេសៈខ្លះ អ្នកអាចមិនត្រូវការបង្កាន់ដៃទេ ប៉ុន្តែអ្នកនឹងនៅតែត្រូវការបង្ហាញថាអ្នកបានចំណាយលុយ និងវិធីដែលអ្នកគណនាការទាមទាររបស់អ្នក។

  ប្រសិនបើ អ្នកមិនអាចរកបង្កាន់ដៃពីអ្នកផ្គត់ផ្គង់បានទេ អ្នកក៏នៅតែអាចទាមទារប្រាក់កាត់កងបានដែរ ប្រសិនបើ យើងពេញចិត្តថាប្រភេទ និងគុណភាពនៃភស្តុតាងបង្ហាញថាអ្នកបានចំណាយលុយ និងមានសិទ្ធិទាមទារប្រាក់កាត់កង។ ភស្តុតាងនៃការចំណាយនានារបស់អ្នកអាចមានសេចក្តីប្រកាសធនាគារ ឬប័ណ្ណឥណទានដែលបង្ហាញពីចំនួនប្រាក់ដែលបានបង់ បានបង់នៅពេលណា និងឱ្យនរណា ក៏ដូចជាឯកសារផ្សេងៗដែលបង្ហាញពីប្រភេទនៃទំនិញ ឬសេវាដែលបានផ្តល់។

  ប្រសិនបើ អ្នកបង់ជាសាច់ប្រាក់ដល់អ្នកផ្គត់ផ្គង់ និងគ្មានឯកសារផ្សេងៗដើម្បីគាំទ្រការទាមទាររបស់អ្នក អ្នកនឹងមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីទាមទារប្រាក់កាត់កងទេ។

  កំណត់ត្រាដែលបានបាត់បង់ ឬបំផ្លាញ

  ប្រសិនបើ កំណត់ត្រារបស់អ្នកបានបាត់បង់ ឬបំផ្លាញដោយចៃដន្យ ជាឧទាហរណ៍នៅពេលមានការលបគាស់ផ្ទះចូលលួច ឬគ្រោះមហន្តរាយ អ្នកអាចទាមទារប្រាក់កាត់កងសម្រាប់ការចំណាយជាក់លាក់បាន។ ប្រសិនបើ អ្នកអាច៖

  • ផ្តល់ច្បាប់ចម្លងពេញនៃកំណត់ត្រាដែលបានបាត់បង់ ឬបំផ្លាញ ឬក៏
  • ធ្វើឱ្យយើងពេញចិត្តថាអ្នកបានចាត់ចំណាត់ការបង្ការសមស្របនានាដើម្បីទប់ស្កាត់ការបាត់បង់ ឬការបំផ្លាញ ហើយមិនអាចរកច្បាប់ចម្លងនៃកំណត់ត្រាបាន ដោយមានហេតុផលច្បាស់លាស់។

  សូមមើលផងដែរនូវ៖

   Last modified: 23 Jul 2021QC 66467