Show download pdf controls
  • Superannuation guarantee amnesty (ការ​លើក​លែង​កំហុស​លើ​​ការ​ធានា​បង់​ប្រាក់​សោធន​និវត្ដន៍)

    ផល​ប៉ះ​ពាល់​ផ្សេង​ៗ​​នៃ​ COVID-19

    យើង​ខ្ញុំ​យល់​ដឹង​ថា​ លោក​អ្នក​អាច​នឹង​​មាន​បំណង​ចង់​ដាក់​ពាក្យ​សុំ​ឲ្យ​មាន​ការ​លើក​លែង​​កំហុស​​លើ​ការធានា​​បង់​ប្រាក់​សោធន​និវត្ដន៍ (superannuation guarantee amnesty (the amnesty)) ហើយ​អាច​​​នឹង​ខ្វល់​ខ្វាយ​​ថា​​ ដោយ​សារ​តែ​ផល​​ប៉ះ​ពាល់​​​នៃ​ COVID-19, ស្ថាន​ភាព​​កាលៈទេសៈ​របស់​លោក​អ្នក​អាច​​ប្រែ​ប្រួល​ ហើយ​លោក​អ្នក​នឹង​​គ្មាន​​លទ្ធភាព​បង់​លើ​ចំណាយ​នេះ។

    ប្រសិន​បើ​លោក​អ្នក​ចង់​ចូល​រួម​នៅ​ក្នុងការ​លើក​លែង​កំហុស​​​ (the amnesty) នេះ​, ច្បាប់​តម្រូវ​​​ឲ្យ​លោក​អ្នក​ត្រូវ​ដាក់​ពាក្យ​ឲ្យ​បាន​​​មុន ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២០

    តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​យើង​ខ្ញុំ​នឹង​ធ្វើ​ការ​ជា​មួយ​លោក​អ្នក​​នៅ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​នូវ​ផែន​ការ​បង់សង​​ប្រាក់​ ដែល​​អាច​បត់​បែន​បាន​​​ដើម្បី​ជួយ​លោក​អ្នក​បន្ដ​ការ​បង់​ប្រាក់។ ការ​រៀប​ចំ​​​​ជម្រះ​បញ្ជី​​ទាំង​នេះ​រួម​មាន​៖

    • លក្ខខណ្ឌ​ និង​ចំនួន​នៃ​ការ​បង់​ប្រាក់​ដែល​អាច​ប្រែ​ប្រួល​តាម​ស្ថាន​ការណ៍​​ ដែល​យើង​នឹង​​​សម្រួល​ ប្រសិន​បើ​ស្ថាន​ភាព​កាលៈ​ទេសៈ​របស់​លោក​អ្នក​ផ្លាស់​ប្ដូរ​
    • លទ្ធភាព​នៅ​ក្នុង​ការ​ពន្យារ​​​ពេល​ផែន​ការ​បង់​ប្រាក់​​ហួស​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២០​ ដែល​ជា​​ថ្ងៃ​បញ្ចប់​នៃ​រយៈ​ពេល​​​​លើក​លែងកំហុស​​ (the amnesty period)។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​តែ​ការ​បង់​ប្រាក់​ដែល​បាន​​ធ្វើ​ឡើង​មុន​​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ ឆ្នាំ​២០២០ ប៉ុណ្ណោះ​​ដែល​នឹង​ត្រូវ​គេ​ដក​ជា​​ចំណាយ។

    ប្រសិន​បើ​បន្ទាប់​ពី​យើង​ខ្ញុំ​ធ្វើ​ការ​ជា​មួយ​លោក​អ្នក ហើយ​លោក​អ្នក​នៅ​តែ​មិន​អាច​មាន​លទ្ធភាព​បង់​ប្រាក់​ទាំង​នោះ​ទេ ច្បាប់​តម្រូវ​​ឲ្យ​យើង​ ដក​សិទ្ធិ​លោក​អ្នក​ចេញ​ពី​ការ​លើក​លែង​កំហុស​​ (the amnesty) នេះ​ ហើយ​ក៏​ដក​ចេញ​នូវ​ផល​ប្រយោជន៍​​បាន​ពី​ការ​លើក​លែង​​កំហុស (the amnesty benefits) ​នេះ​ដែរ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ៖

    • ការ​​ដក​សិទ្ធិ​ចេញ​​នេះ​នឹង​​អនុវត្ដ​​តែ​ទៅ​លើ​​​ត្រី​មាស​​ទាំង​ឡាយ​ណា​ដែល​មិន​មាន​ការ​បង់​ប្រាក់​​ប៉ុណ្ណោះ​
    • យើង​​ខ្ញុំ​នឹង​ប្រាប់​ទៅ​​លោក​អ្នក​ថា ​តើ​ត្រីមាស​ណា​ដែល​មិន​ទាន់​បាន​បង់​ប្រាក់​ - សម្រាប់​​ត្រី​មាស​ទាំង​នេះ​ យើង​ខ្ញុំ​នឹង​គិត​បញ្ចូល​ឡើង​វិញ​​នូវ​ថ្លៃ​​​​​បំណែក​​​​រដ្ឋបាល​ (administration component) $20 ក្នុង​បុគ្គលិក​ម្នាក់​​​​ដែល​គេ​បញ្ចូល​នៅ​ក្នុង​ត្រី​មាស​ដែល​គេ​ដក​សិទ្ធិ​ចេញ​​​​។
    • យើង​ខ្ញុំ​​ក៏​នឹង​គិត​គូរ​​ពិចារណា​ផង​ដែរ​​នូវ​​ស្ថាន​ភាព​កាលៈ​ទេសៈ​របស់​លោក​អ្នក​​នៅ​ពេល​សម្រេច​ចិត្ដ​ថា​តើ​ផ្នែក​ទី​៧ (Part 7) នៃ​ការ​ពិន័យ​គួរ​តែ​​ត្រូវ​អនុវត្ដ​​ទៅ​លើ​ការ​​រាយការណ៍​​ឲ្យ​ដឹង​របស់​លោក​អ្នក ​​ឬ​អត់ - ការ​ពិនិត្យ​ឡើង​វិញ​នូវ​ស្ថាន​ភាព​​កាលៈ​ទេសៈ​របស់​លោក​អ្នក​អាច​នឹង​​នាំ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការ​ពិន័យ​ Part 7 រហូត​ដល់​សូន្យ។

    យើង​ខ្ញុំ​ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា សម្រាប់​និយោជក​ខ្លះ​ ការ​អនុវត្ដ​ការ​លើកលែង​កំហុស​​ (the amnesty) នេះ​ នឹង​នាំ​ឲ្យ​ពួក​គេ​ទទួល​បាន​​វិញ​នូវ​ប្រាក់​សង​វិញ (a refund)។ ជា​ពិសេស៖

    • សម្រាប់​បណ្ដា​និយោជក​ដែល​មាន​សិទ្ធិ​ទទួល​ ហើយ​បាន​​ដាក់​​បញ្ជូន​របាយការណ៍​ថ្លៃ​ពន្ធដារ​​លើ​ការ​ធានា​បង់​ប្រាក់​សោធន​និវត្ដន៍​ (super guarantee charge (SGC) statement) ចន្លោះ​​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ និង​ថ្ងៃ​ទី​៦ ​ខែ​មីនា ឆ្នាំ​២០២០, យើង​ខ្ញុំ​នឹង​​​កែ​តម្រូវ​​របាយការណ៍​ពន្ធដារ​​របស់​លោក​អ្នក​វិញ​ឲ្យ​បាន​កាន់​តែ​ឆាប់​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ឲ្យ​​រាល់​ប្រាក់​ដែល​ត្រូវ​សង​វិញ​នឹង​បង់​សង​​ជូន​​​លោក​អ្នក​វិញ។​
    • ប្រសិន​បើ​លោក​អ្នក​បាន​​បង់​ប្រាក់​ SGC ឬ​ប្រាក់​បង់​​រួម​ចំណែក​សោធន​​​​និវត្ដន៍​ដល់​មូល​និធិ​សោធន​​និវត្ដន៍​​របស់​បុគ្គលិក​នៅ​​​ក្នុង​ឆ្នាំ​​សារ​ពើ​ពន្ធ​ 2017-18 ឬ 2018-19 ដែល​មាន​សិទ្ធិ​ទទួល​ការ​កាត់​បន្ថយ​ពន្ធ​ដារ​​លើ​​ប្រាក់​ចំណូល​ (income tax deductions), ​លោក​អ្នក​គួរ​តែ​​រាប់​បញ្ចូល​ការ​កាត់​បន្ថយ​នេះ​នៅ​ក្នុង​​ការ​ធ្វើ​របាយការណ៍​ពន្ធដារ​ (tax return) សម្រាប់​ឆ្នាំ​ដែល​ពាក់​ព័ន្ធ។ ក្រោយ​ពី​ពេល​​ដែល​យើង​បាន​កែ​​​តម្រូវ​​របាយការណ៍​ពន្ធដារ​​របស់​លោក​អ្នក​រួច​ យើង​ខ្ញុំ​នឹង​បង់​ប្រាក់​ដែល​ត្រូវ​សង​វិញ​ឲ្យ​បាន​កាន់​តែ​ឆាប់​ដែល​អាច​ធ្វើ​ទៅ​បាន​។ ជា​ទូទៅ​ការ​សង​ប្រាក់​នេះ​នឹង​ធ្វើ​ឡើង​ក្នុង​រង្វង់​ពេល​១៤​ថ្ងៃ។

    ដើម្បី​យើង​អាច​មាន​លទ្ធភាព​​បង់​សង​ប្រាក់​ទៅ​លោក​អ្នក​វិញ​ឲ្យ​បាន​ទាន់​ពេល​វេលា​ ត្រូវ​ធានា​ឲ្យ​បាន​ថា​ ព័ត៌មាន​គណនី​ធនាគារ​ហិរញ្ញវត្ថុ​របស់​លោក​អ្នក​មាន​ភាព​ត្រឹម​ត្រូវ​ និង​​ថ្មី​ទាន់​សភាព​ការណ៍។ លោក​អ្នក​អាច​ធ្វើ​ដូច្នេះ​បាន​តាម​រយៈ​ Business Portal ឬ​តាម​រយៈ​ការ​ទូរសព្ទ​មក​យើង​ខ្ញុំ​លេខ 13 28 66

    យើង​ខ្ញុំ​ទទួល​ស្គាល់​​នូវ​ពេល​វេលា​លំបាក​លំបិន​ដែល​សហគមន៍​បាន​ជួប​ប្រទះ​ក្នុង​ពេល​ថ្មីៗ​​បង្ក​ឡើង​ដោយ​ COVID-19 និង​គ្រោះ​មហន្ដរាយ​​ធម្មជាតិ​​ភ្លើង​ឆេះ​ព្រៃ 2019–20, តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ផ្លាស់​ប្ដូរ​ពេល​វេលា​កំណត់​ឡើយ​សម្រាប់​ការ​ដាក់​ពាក្យ​សុំ​ការ​លើក​លែង​កំហុស​​ (an amnesty application)។ ប្រសិន​បើ​លោក​អ្នក​ជា​អាជីវកម្ម​តូច​តាច​ ឬ​មធ្យម​ ហើយ​លោក​អ្នក​ត្រូវ​ការ​ជំនួយ​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ចាត់​ចែង​​កាតព្វកិច្ច​​ពន្ធដារ និង​ ការ​បង់​ប្រាក់​សោធន​​​និវត្ដន៍​, សូម​ទាក់​ទង​លេខ​ទូរសព្ទ​ជំនួយ​គ្រា​អាសន្ន​ Emergency Support Infoline តាម​លេខ​ 1800 806 218 ឬ​​ក៏​​និយាយ​ជា​មួយ​នឹង​ទី​ប្រឹក្សា​ពន្ធដារ​ដែល​លោក​អ្នក​ទុក​ចិត្ដ។

    ដើម្បី​ស្វែង​យល់​នូវ​ព័ត៌មាន​បន្ថែម​អំពី​ការ​គាំទ្រ​ដែល​មាន​ជូន​សម្រាប់​លោក​អ្នក​, អាជីវកម្ម​របស់​លោក​អ្នក​, ឬ​អតិថិជន​របស់​លោក​អ្នក​, សូម​បើក​មើល​វ៉ិបសាយថ៍៖  

    Super guarantee amnesty (ការ​លើក​លែង​កំហុស​លើ​​ការ​ធានា​បង់​ប្រាក់​សោធន​និវត្ដន៍)

    នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២០​ រដ្ឋាភិបាល​បាន​ដាក់​ចេញ​ជា​ធរមាន​នូវ​ការ​លើក​លែង​​កំហុស​​លើ​ការធានា​​បង់​ប្រាក់​សោធន​និវត្ដន៍ (superannuation guarantee amnesty (the amnesty))។ ការ​លើក​លែង​កំហុស​ (the amnesty) នេះ​អនុញ្ញាត​ឲ្យ​បណ្ដា​និយោជក​រាយការណ៍​​​ឲ្យ​ដឹង​ និង​បង់​ប្រាក់​​ថ្លៃ​ពន្ធដារ​​លើ​ការ​ធានា​បង់​ប្រាក់​សោធន​និវត្ដន៍​​ (super guarantee charge (SGC)) ដែល​មិន​បាន​បង់​ពី​មុន ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​​ការ​ប្រាក់​​តែ​នាម​ (nominal interest) ដែល​ពួក​គេ​ជំពាក់​បណ្ដា​បុគ្គលិក​​និយោជិត​ សម្រាប់​បណ្ដា​​ត្រី​មាស​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១​ ខែ​កក្កដា​ ឆ្នាំ​១៩៩២ ដល់​ថ្ងៃ​ទី​៣១​ ខែ​មីនា ឆ្នាំ​២០១៨ ដោយ​មិន​ត្រូវ​បង់​​​ថ្លៃ​បំណែក​​​រដ្ឋបាល (adminstration component) ($20 ក្នុង​បុគ្គលិក​ម្នាក់​ក្នុង​មួយ​ត្រី​មាស​​) ឬ​ក៏​មិន​ត្រូវ​បាន​ផាក​​​ពិន័យ Part 7។

    បន្ថែម​លើ​ស​ពី​នេះ​ ការ​បង់​ប្រាក់​ SGC ទាំង​ឡាយ​ទៅ​ឲ្យ​​ ATO ក្រោយ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ ហើយ​មុន​ម៉ោង​១១:៥៩​យប់​​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២០ នឹង​​ត្រូវ​គេ​​គណនា​ដក​ជា​ចំណាយ​​ពន្ធ​ដារ​ចេញ​ពី​ចំណូល​។

    ​បណ្ដា​និយោជក​ដែល​បាន​រាយការណ៍​ឲ្យ​ដឹង​រួច​ទៅ​ហើយ​នូវ​ការ​មិន​ទាន់​បង់​ប្រាក់​​ SGC ​ដល់​​ ATO ចន្លោះ​ថ្ងៃ​ទី​២៤ ខែ​ឧសភា​ ឆ្នាំ​២០១៨ និង​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២០​​, មិន​ចាំ​បាច់​ត្រូវ​ដាក់​ពាក្យ​ ឬ​បញ្ជូន​ឯកសារ​​ម្ដង​ទៀត​ឡើយ​ - សូម​មើល​​​ Disclosures of unpaid SG between 24 May 2018 and 6 March 2020 (ការ​រាយការណ៍​ឲ្យ​ដឹង​នូវ​​ការ​មិន​ទាន់​បង់​ប្រាក់​ SG ចន្លោះ​ថ្ងៃ​ទី​២៤​ខែ​ឧសភា ឆ្នាំ​២០១៨ និង​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២០)

    ​បណ្ដា​និយោជក​ដែល​ចេញ​មុខ​​រាយការណ៍​ឲ្យ​ដឹង​ពី​ថ្ងៃ​ពី​៦ ខែ​មីនា ឆ្នាំ​២០២០ ត្រូវ​តែ​​​​ ដាក់​ពាក្យ​សុំ​ការ​លើក​លែង​កំហុស​​ (apply for the amnesty) ឲ្យ​បាន​មុន​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២០។

    ការិយាល័យ ATO នឹង​បន្ដ​ធ្វើ​ការ​ពិនិត្យ​សើរើ​ និង​សាវនកម្ម​ដើម្បី​កំណត់​ឲ្យ​ដឹង​នូវ​បណ្ដា​និយោជក​ដែល​មិន​បង់​ប្រាក់​ SG ដល់​បណ្ដា​​បុគ្គលិក​និយោជិត។ ប្រសិន​បើ​​យើង​ខ្ញុំ​កំណត់​ដឹង​នូវ​បណ្ដា​និយោជក​​មុន​ពេល​ពួក​គេ​ចេញ​មុខ​​រាយការណ៍​ឲ្យ​ដឹង​ នោះ​ពួក​គេ​នឹង​មិន​មាន​សិទ្ធិ​ទទួល​បាន​នូវ​ផល​ប្រយោជន៍​នៃ​ការ​លើក​លែង​កំហុស (the amnesty) ​​នេះ​ទេ។ ពួក​គេ​ក៏​នឹង​ត្រូវ​​ច្បាប់​តម្រូវ​ឲ្យ​​បង់​​​៖

    • ​ប្រាក់​ SG ដែល​ខ្វះ​​មិន​ទាន់​បាន​បង់​
    • ការ​ប្រាក់​តែ​នាម​​ (nominal interest) (១០%)
    • ថ្លៃ​បំណែក​​រដ្ឋបាល​ ($20 ក្នុង​បុគ្គលិក​ម្នាក់​ក្នុង​មួយ​ត្រី​មាស​))
    • ការ​​ផាក​ពិន័យ Part 7 (ដល់​ទៅ​ ២០០%​ នៃ​ចំនួន​​ប្រាក់ SGC)។

    បន្ថែម​លើស​ពី​នេះ ការ​បង់​ប្រាក់​ SGC នឹង​មិន​ត្រូវ​គេ​​គណនា​ដក​ជា​ចំណាយ​​ពន្ធ​ដារ​ចេញ​ពី​ចំណូល​ឡើយ​​។

    ការ​បង់​ប្រាក់​សោធន​និវត្ដន៍​គឺ​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​នាម​ជា​និយោជក។ ប្រសិន​បើ​លោក​​អ្នក​មិន​មាន​សិទ្ធិ​ទទួល​​ការ​លើក​លែង​កំហុស​​ (the amnesty) ទេ​នោះ ឬ​​លោក​​អ្នក​​​នៅខ្វះ​​​មិន​ទាន់​បង់​ប្រាក់សោធន​និវត្ដន៍​​សម្រាប់​​​បណ្ដា​ត្រី​មាស​ដែល​គ្មាន​សិទ្ធិ​ទទួល​, លោក​អ្នក​នៅ​តែ​ត្រូវ​ដាក់​​បញ្ជូន​របាយការណ៍​ដដែល SGC statement (របាយការណ៍ SGC)

    ស្វែង​យល់​អំពី៖

    Media: [Super guarantee amnesty]
    https://tv.ato.gov.au/ato-tv/media?v=bd1bdiun3unsbfExternal Link (រយៈពេល៖ 00:39)

    សូម​មើល​ផង​ដែរ​នូវ៖

    ហេតុ​អ្វី​លោក​អ្នក​ត្រូវ​ចាត់​សកម្មភាព​ឥឡូវ​នេះ

    សមត្ថភាព​របស់​​ ATO បាន​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ការ​កំណត់​ដឹង​នូវ​ការ​​បង់​ប្រាក់​ SG ​មិន​​បាន​គ្រប់​​​​ចំនួន​​ ​​តាម​រយៈ​ការ​​មើល​ឃើញ​នូវ​​ទិន្នន័យ​​កាន់​តែ​ច្រើន​ ដែល​ជា​ផល​មួយ​នៃ​តម្រូវ​ការ​​ឲ្យ​មាន​ការ​រាយការណ៍​ញឹក​ញាប់​ពី​សំណាក់​បណ្ដា​​មូល​និធិ​ប្រាក់​សោធន​និវត្ដន៍​ និង​បណ្ដា​និយោជក។

    យើង​ខ្ញុំ​កំពុង​តែ​ប្រើ​ប្រាស់​សមត្ថភាព​នេះ​កាន់​តែ​ខ្លាំង​ឡើង​ ដើម្បី​កំណត់​ដឹង​នូវ​បណ្ដា​និយោជក​ដែល​បង់​ប្រាក់​ SG មិន​បាន​គ្រប់​​​ចំនួន​​។

    ប្រសិន​បើ​យើង​ខ្ញុំ​កំណត់​ដឹង​នូវ​ការ​បង់​ប្រាក់ SG មិន​បាន​គ្រប់​​​​ចំនួន​សម្រាប់​ត្រី​មាស​មួយ​ដែល​បាន​ស្ថិត​នៅ​​​ក្រោម​ការ​លើក​លែង​កំហុស​​ (the amnesty) ដែល​លោក​អ្នក​​មិន​បាន​រាយការណ៍​ឲ្យ​ដឹង​, ជា​ការ​បន្ថែម​ទៅ​លើ​ការ​បង់​ប្រាក់​​ឲ្យ​គ្រប់​ លោក​អ្នក​ក៏​នឹង​ត្រូវ​បង់​ផង​ដែរ​នូវ​៖

    • ​ថ្លៃ​បំណែក​​រដ្ឋបាល​ ($20 ក្នុង​បុគ្គលិក​ម្នាក់​ក្នុង​មួយ​ត្រី​មាស​)
    • ការ​ផាក​ពិន័យ​ Part 7 ដល់​ទៅ​២០០%​ (យ៉ាង​តិច​១០០% ប្រសិន​បើ​មាន​ការ​អនុគ្រោះ)
    • ​ការ​ប្រាក់​តែ​នាម​​ (nominal interest) (១០%)
    • ​ថ្លៃ​ការ​ប្រាក់​ទូទៅ (general interest charge - GIC)។

    បន្ថែម​លើស​ពី​នេះ​ លោក​អ្នក​នឹង​មិន​អាចតាម​ទារ​​សុំ​ការ​បញ្ចុះ​ពន្ធដារ (tax deduction) ​សម្រាប់​ប្រាក់​ SGC ដែល​បាន​បង់​នោះ​ឡើយ។

    ឧទាហរណ៍៖ បរាជ័យ​មិន​បាន​រាយការណ៍​ក្នុង​អំឡុង​ពេល​នៃ​ការ​លើក​លែង​​កំហុស​ (SG amnesty)

    លោក Ben ជា​ម្ចាស់​នៃ​ហាង​កាត់​សក់​មួយ​​​​​ដែល​​ជួល​បុគ្គលិក​៥នាក់​។ ​មាន​ពេល​ខ្លះ​លោក​មាន​ការ​លំបាក​ក្នុង​ការ​បង់​ប្រាក់​ SG ដល់​​បុគ្គលិក​របស់​លោក​ដែល​មាន​សិទ្ធិ​ទទួល​​បាន​ការ​ធានា​បង់​​​សោធន​និវត្ដន៍​។ លោក Ben បាន​ឮដំណឹង​អំពី​ការ​លើក​លែង​កំហុស​​​ SG amnesty ប៉ុន្ដែ​សម្រេច​ចិត្ដ​ថា ​លោក​គ្មាន​ពេល​នឹង​គណនា​​ឲ្យ​ដឹង​នូវ​​ប្រាក់​ដែល​លោក​មិន​ទាន់​​បាន​បង់​ ហើយ​ថា​នឹង​ចាំ​​​​គិត​គូរ​ដោះ​ស្រាយ​វា​​​នៅ​ពេល​ក្រោយ​ទៀត​។

    ការិយាល័យ ATO ប្រើ​ប្រាស់​ទិន្នន័យ​បង់​ប្រាក់​ដែល​មាន​​ពី​បណ្ដា​​មូលនិធិ​ប្រាក់​សោធន​​និវត្ដន៍​ ហើយ​កំណត់​ដឹង​ថា​លោក Ben មិន​បាន​បំពេញ​កាតព្វ​កិច្ច​​បង់​ប្រាក់​ SG របស់​លោក​នោះ​ទេ​ សម្រាប់​រាល់​ត្រី​មាស​ទាំង​៤​នៅ​ឆ្នាំ​២០១៧។​

    នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា​ ឆ្នាំ​២០២០​ លោក​ Ben ទទួល​លិខិត​មួយ​ពី​ ATO ​​ដែល​​ប្រាប់​លោក​ថា​ ពួក​គេ​បាន​ចាប់​ផ្ដើម​ការ​ធ្វើ​សាវនកម្ម​មួយ។ ​ពួក​គេ​បាន​ស្នើ​សុំ​​ឲ្យ​ផ្ដល់​ភស្ដុតាង​នូវ​ការ​បង់​ប្រាក់​សោធន​និវត្ដន៍​សម្រាប់​បណ្ដា​ត្រី​មាស​ដែល​គេ​បាន​កំណត់​ដឹង។

    លោក​ Ben បាន​ពិនិត្យ​មើល​​បញ្ជី​ឯកសារ​ទាំង​ឡាយ​របស់​លោក ហើយ​បាន​រក​ឃើញ​ថា​ លោក​នៅ​ខ្វះ​ការ​បង់​ប្រាក់ SG ដែល​មិន​បាន​បង់​គ្រប់​​​ចំនួន។ ប្រាក់ SGC សរុប​ដែល​ត្រូវ​បង់​គឺ $12,800 ដែល​រួម​បញ្ចូល​ទាំង​ប្រាក់ SG ខ្វះ, ការ​ប្រាក់​ និងថ្លៃ​បំណែក​​​រដ្ឋបាល។

    លោក Ben នឹក​ឃើញ​​អំពី​ការ​លើក​លែង​​កំហុស​ (the amnesty) ហើយ​បាន​ទូរសព្ទ​ទៅ​​សួរ​ ATO ដើម្បី​ចង់​ដឹង​ថា​តើ​លោក​មានសិទ្ធិ​ទទួល​ការ​លើក​លែង​​កំហុស​ ឬ​អត់។ ការិយាល័យ ATO ប្រាប់​ទៅ​លោក​ថា ការ​លើក​លែង​កំហុស​​ (the amnesty) បាន​​​ផុត​កំណត់​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២០។

    ​ដោយ​សារ​លោក​ Ben មិន​បាន​រាយការណ៍​ឲ្យ​ដឹង​នូវ​កង្វះ​សាច់​ប្រាក់​ដែល​ត្រូវ​បង់​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​លើក​លែង​កំហុស​​ (the amnesty), លោក​ត្រូវ​បង់​ SGC ​​ពេញ​ចំនួន​​គឺ​ $12,800 ដោយ​ក្នុង​នោះ​រួម​មាន​​ $400 សម្រាប់​ថ្លៃ​បំណែក​​​រដ្ឋបាល​ (បុគ្គលិក​៥នាក់ x $20 x ៤​ត្រី​មាស​)។ ការិយាល័យ ATO ក៏​អនុវត្ដ​ជា​អប្ប​បរមា​ផង​ដែរ​នូវ​​​ការ​ផាក​ពិន័យ​ Part 7 ក្នុង​ចំនួន​១០០% ក្រោយ​ពី​​មាន​ការ​អនុគ្រោះ​បន្ធូរ​បន្ថយ​ពី​ ២០០%​ ដោយ​​ត្រូវ​បូក​បន្ថែម​នូវ​ប្រាក់​ពិន័យ​​ចំនួន​ $12,800។

    ជា​សរុប​លោក Ben ​ជំពាក់​​​ ATO ចំនួន $25,600​។ លោក​ Ben មិន​អាច​ទាម​ទារ​​សុំ​បញ្ចុះ​ពន្ធដារ​លើ​ប្រាក់​ចំណូល​សម្រាប់ប្រាក់​​ SGC ចំនួន $12,800 ឬ​ក៏​ប្រាក់​​ផាក​​ពិន័យ​បន្ថែម $12,800​ នោះ​ឡើយ។

    ប្រសិន​បើ​លោក​ Ben បាន​ពិនិត្យ​សើរើ​​បញ្ជី​​​ឯកសារ​របស់​លោក​ ហើយ​បាន​រាយ​ការណ៍​ឲ្យ​ដឹង​នូវ​ការ​មិន​បាន​បង់​ប្រាក់​គ្រប់​​​ចំនួន​​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​លើក​លែង​កំហុស​ (the amnesty period)​ លោក​នឹង​មិន​ត្រូវ​អស់​ប្រាក់​ផាក​​ពិន័យ ​$12,800 នោះ​ឡើយ ហើយ​ក៏​អាច​ចៀស​ផុត​ពី​ការ​បង់​ប្រាក់​​​ $400 សម្រាប់ថ្លៃ​បំណែក​​​​​រដ្ឋបាល​ដែរ។ បន្ថែម​លើស​ពី​នេះ​ លោក​ក៏​អាច​មាន​លទ្ធភាព​ទាម​ទារ​​សុំ​បញ្ចុះ​ពន្ធដារ​​​លើ​ប្រាក់​ចំណូល​​សម្រាប់​ចំណាយ​ប្រាក់ SGC ដែល​បាន​បង់​នៅ​​មុន​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២០​ ផង​ដែរ។

    End of example

    ជំហាន​បន្ទាប់៖

    ការ​មាន​​សិទ្ធិ​សម្រាប់​​ការ​ទទួល​បាន​ការ​លើក​លែង​កំហុស​

    ដើម្បី​មាន​សិទ្ធិ​សម្រាប់​ការ​ទទួល​បាន​ការ​លើក​លែង​កំហុស​ (the amnesty)​ លោក​អ្នក​ត្រូវ​តែ​បំពេញ​ទៅ​តាម​គ្រប់​លក្ខណៈ​វិនិច្ឆ័យ​ទាំង​អស់​ដូច​ខាង​ក្រោម៖ ​ លោក​អ្នក​ត្រូវ​តែ​៖

    • មិន​​​ទាន់​បាន​ទទួល​ការ​ឲ្យ​ដំណឹង​​ថា​ការិយាល័យ ATO កំពុង​តែ​ពិនិត្យ​តាម​ដាន ឬ​មាន​បំណង​ពិនិត្យ​តាម​ដាន​​កាតព្វ​កិច្ច​ SG ​របស់​លោក​អ្នក​សម្រាប់​បណ្ដា​ត្រី​មាស​ដែល​​​ពាក់​ព័ន្ធ​នឹង​ការ​រាយការណ៍​របស់​លោក​អ្នក​
    • រាយការណ៍​ឲ្យ​ដឹង​នូវ​កង្វះ​សាច់​ប្រាក់​ SG សម្រាប់​បុគ្គលិក​ដែល​លោក​អ្នក​​មិន​ទាន់​បាន​​រាយការណ៍​មក​ឲ្យ​យើង​ខ្ញុំ​ដឹង​ (ឬ​ក៏​រាយការណ៍​ចំនួន​បន្ថែម​នៃ​កង្វះ​​សាច់​ប្រាក់ SG សម្រាប់​ត្រី​មាស​​មួយ​​ដែល​បាន​រាយការណ៍​ឲ្យ​ដឹង​ពី​មុន)
    • រាយការណ៍​ឲ្យ​ដឹង​នូវ​បណ្ដា​ត្រីមាស​ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​១៩៩២ ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៨។
    • បញ្ជូន​ហ្វម​ SG amnesty ដែល​បាន​បំពេញ​រួច​ទៅ​ឲ្យ​ការិយាល័យ ATO ដើម្បី​ឲ្យ​យើង​ខ្ញុំ​ទទួល​បាន​​ទាន់​ពេល​មិន​យឺត​​ហួស​​​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ ឆ្នាំ​២០២០។

    ​កំណត់​សម្គាល់​៖ លោក​អ្នក​ក៏​នឹង​ត្រូវ​បង់​នូវ​ចំនួន​ដែល​ជំពាក់​ ATO ឬ​ក៏​បង្កើត​ផែនការ​បង់​ប្រាក់​មួយ​ក្រោយ​ពី​​លោក​អ្នក​បាន​​បញ្ជូន​ហ្វម SG amnesty។ លោក​អ្នក​ត្រូវ​ធ្វើ​យ៉ាង​នេះ​ ដើម្បី​ចៀស​វៀង​ការ​ដក​សិទ្ធិ​ ឬ​ក៏​បាត់​បង់​ផល​ប្រយោជន៍​​នៃ​ការ​លើក​លែង​កំហុស​​។

    ឧទាហរណ៍៖ ការ​មាន​​សិទ្ធិ​សម្រាប់​​ការ​ទទួល​បាន​ការ​លើក​លែង​កំហុស​

    អ្នក​ស្រី Chloe ជា​ម្ចាស់​ហាង​កាហ្វេ​មួយ​ដែល​មាន​បុគ្គលិក​៥នាក់​។ តាម​រយៈ​ការ​ពិនិត្យ​មើល​លើ​បញ្ជី​​ឯកសារ​កំណត់​ត្រា​របស់​អ្នក​ស្រី, អ្នក​ស្រី​រក​ឃើញ​ថា អ្នក​ស្រី​មិន​​​ទាន់​បាន​បង់​ប្រាក់ SG ដល់​បុគ្គលិក​របស់​អ្នក​ស្រី​សម្រាប់​ពេល​៤​ត្រី​មាស​នៅ​ក្នុង​ឆ្នាំ​​សារពើ​ពន្ធ​ 2015–16។ ដោយ​បាន​ដឹង​នូវ​កំហុស​នេះ អ្នក​ស្រី Chloe បាន​បំពេញ​ហ្វម ហើយ​​បញ្ជូន​​ហ្វម​ SG amnesty នោះ​សម្រាប់​ត្រី​មាស​ទាំង​នេះ។

    អ្នក​ស្រី Chloe មាន​សិទ្ធិ​ដាក់​ពាក្យ​សម្រាប់​ទទួល​ប្រយោជន៍​នៃ​ SG amnesty ដោយ​ហេតុ​ថា​៖

    • អ្នក​ស្រី​មិន​​​ទាន់​បាន​​ទទួល​​ការ​ឲ្យ​ដំណឹងថា ATO កំពុង​ពិនិត្យ​តាម​ដាន ឬ​ក៏​មាន​បំណង​នឹង​ពិនិត្យ​តាម​ដាន​​កាតព្វកិច្ច​ SG របស់​អ្នក​ស្រី​ឡើយ​ សម្រាប់​បណ្ដា​ត្រី​មាស​ដែល​ពាក់​ព័ន្ធ​នឹង​ការ​រាយការណ៍​ឲ្យ​ដឹង​
    • ​ពី​មុន​អ្នក​ស្រី​មិន​បាន​រាយការណ៍​ឲ្យ​ដឹង​ទៅ​ឲ្យ ATO សម្រាប់​បណ្ដា​បុគ្គលិក​​និយោជិត​ដែល​មាន​រាយ​ឈ្មោះ​នៅ​ក្នុង​ហ្វម​ SG amnesty ហើយ​សម្រាប់​បណ្ដា​ត្រី​មាស​ដែល​ពាក់​ព័ន្ធ​នឹង​ការ​រាយការណ៍​ឲ្យ​ដឹង​
    • ការ​រាយការណ៍​នោះ​គឺ​សម្រាប់​ត្រី​មាស​ទាំង​ឡាយ​ដែល​មាន​សិទ្ធិ​ទទួល​ការ​លើក​លែង​កំហុស​ (the amnesty)​ គឺ​ត្រី​មាស​ក្នុង​ចន្លោះ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​១៩៩២ ដល់​ និង​រួម​បញ្ចូល​ទាំង​ត្រី​មាស​ដែល​ចប់​នៅ​ថ្ងៃ​ទី​៣១​ ខែ​មីនា ឆ្នាំ​២០១៨។
    • ការិយាល័យ ATO បាន​ទទួល​ហ្វម​ SG amnesty នៅ​មុន​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ ២០២០។
    End of example

    បណ្ដា​ផល​ប្រយោជន៍​​​​នៃ​ការ​លើក​លែង​កំហុស​

    ប្រសិន​បើ​លោក​អ្នក​មាន​សិទ្ធិ​ទទួល​​បាន​​ការ​លើក​លែង​​កំហុស​ (the amnesty)​ លោក​អ្នក​៖

    ​កំណត់​សម្គាល់៖​ ប្រសិន​បើ​លោក​អ្នក​ត្រូវ​បាន​​គេ​​វាយ​តម្លៃ​រួច​ហើយ​សម្រាប់​ត្រី​មាស​មួយ​ លោក​អ្នក​អាច​ធ្វើ​ការ​កែ​ប្រែ​​ប្រាក់​​​​ SG ដែល​បាន​បង់​ខ្វះ​ ដែល​បាន​រាយការណ៍​ឲ្យ​ដឹង​ពី​មុន​។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​តែ​ការ​រាយការណ៍​ឲ្យ​ដឹង​ថ្មីៗ​ប៉ុណ្ណោះ​ ដែល​​ចំនួន​ប្រាក់​បន្ថែម​នឹង​ត្រូវ​គេ​ពិចារណា​សម្រាប់​ផល​ប្រយោជន៍​នៃ​ការ​លើក​លែង​កំហុស​ (the amnesty)​។

    ទីប្រឹក្សា​មាន​អាជីព​របស់​លោក​អ្នក​អាច​ផ្ដល់​ឱវាទ​ឲ្យ​បន្ថែម​លើ​ការ​ចូល​រួម​ក្នុង​ការ​លើក​លែងកំហុស​​ (the amnesty) ​ដោយ​ផ្អែក​លើ​​ស្ថាន​ភាព​កាលៈ​ទេសៈ​ជាក់​លាក់​របស់​លោក​អ្នក​។

    ការ​រាយការណ៍​ឲ្យ​ដឹង​នូវ​​ការ​មិន​ទាន់​បង់​ប្រាក់​ SG ​គ្រប់​ចំនួន​​នៅ​ចន្លោះ​ថ្ងៃ​ទី​២៤​ ខែ​ឧសភា ឆ្នាំ​២០១៨ និង​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២០

    ប្រសិន​បើ​ពី​មុន​លោក​អ្នក​បាន​រាយការណ៍​ប្រាក់ SG ដែល​មិន​​ទាន់​បាន​បង់​​គ្រប់​ទៅ​ឲ្យ​ ATO ដោយ​ជា​ការ​រំពឹង​​ឲ្យ​មាន​លើ​ការ​លើក​លែង​​កំហុស​ SG amnesty លោក​អ្នក​មិន​ចាំ​បាច់​ដាក់​បញ្ជូន​ម្ដង​ទៀត ឬ​ក៏​ដាក់​​​ហ្វម SG amnesty ឡើយ​។

    ការិយាល័យ ATO នឹង​ពិនិត្យ​លើ​ការ​រាយការណ៍​ទាំង​អស់​ដែល​បាន​ទទួល​នៅ​​ចន្លោះ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ ២០១៨ និង​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២០។

    ប្រសិន​បើ​ការ​រាយការណ៍​របស់​លោក​អ្នក​មាន​សិទ្ធិ​ទទួល​ យើង​ខ្ញុំ​នឹង​អនុវត្ដ​ច្បាប់​លើក​លែង​​កំហុស​​ និង​​ផ្ដល់​ដំណឹង​ទៅ​​លោក​អ្នក​អំពី​សិទ្ធិ​ទទួល​បាន​របស់​លោក​អ្នក​។

    ប្រសិន​បើ​លោក​​អ្នក​មិន​​ទាន់​បាន​បង់​ប្រាក់ ឬ​ក៏​បង្កើត​ផែន​ការ​បង់​ប្រាក់​មួយ លោក​អ្នក​គួរ​​តែ​ចាត់​សកម្មភាព​ឥឡូវ​នេះ ដើម្បី​ចៀស​វៀង​ការ​ដក​សិទ្ធិ​ ឬ​ក៏​ការ​​បាត់​បង់​នូវ​ផល​ប្រយោជន៍​នៃ​ការ​លើក​លែង​​កំហុស​។

    លោក​អ្នក​គួរ​តែ​ធានា​ឲ្យ​បាន​ថា​ ព័ត៌មាន​គណនី​ធនាគារ​ហិរញ្ញវត្ថុ​របស់​លោក​អ្នក​មាន​ភាព​ត្រឹម​ត្រូវ​ និង​​ថ្មី​ទាន់​សភាព​ការណ៍ តាម​រយៈ​ Business Portal ឬ​តាម​រយៈ​ការ​ទូរសព្ទ​មក​យើង​ខ្ញុំ​លេខ 13 28 66។ ប្រសិន​បើ​លោក​អ្នក​មាន​សិទ្ធិ​ទទួល​​​បាន​ការ​សង​ប្រាក់​នូវ​ចំនួន​ណា​មួយ​ដែល​ពី​មុន​ត្រូវ​គេ​អនុវត្ដ​ទៅ​លើ​គណនី​​របស់​លោក​អ្នក ការ​ធ្វើ​យ៉ាង​នេះ​នឹង​​ផ្ដល់​​​លទ្ធភាព​​ឲ្យ​យើង​ខ្ញុំ​សង​ប្រាក់​ទៅ​លោក​អ្នក​វិញ​ឲ្យ​បាន​ទាន់​ពេល​វេលា។

    ឧទាហរណ៍៖ ការ​រាយការណ៍​ឲ្យ​ដឹង​នូវ​​ការ​មិន​ទាន់​បង់​ប្រាក់​ SG ​គ្រប់​នៅ​ចន្លោះ​ថ្ងៃ​ទី​២៤ ​ខែ​ឧសភា ឆ្នាំ​២០១៨ និង​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២០

    លោក​ Graham ជា​នាយក​​ក្រុម​ហ៊ុន​សំណង់​មួយ។ ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ payroll system របស់​លោក​កាន់​តែ​ទំនើប​ទាន់​សម័យ ​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៨, លោក​ Graham បាន​រក​ឃើញ​ថា ក្រុមហ៊ុន​របស់​លោក​បាន​បង់​ប្រាក់​ SG មិន​គ្រប់​ចំនួន​ដល់​​បុគ្គលិក​មួយ​ចំនួន​អស់​ពេល​ច្រើន​ឆ្នាំ​ តាំង​ពី​ឆ្នាំ​២០១២​មក​​ម៉្លេះ​។

    លោក ​Graham បន្ទាប់​មក​បាន​ទាក់​ទង​ទៅ​ភ្នាក់ងារ​ពន្ធដារ​របស់​លោក​ ហើយ​ធ្វើ​ការ​ជា​មួយ​នឹង​ភ្នាក់ងារ​នោះ ដើម្បី​រៀប​ចំ និង​បញ្ជូន​របាយការណ៍ SGC សម្រាប់​ចំនួន​ត្រី​មាស​​​សរុប​​២៤​ត្រីមាស។ នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០១៨ លោក​ Graham រៀប​ចំ​ឲ្យ​មាន​​គម្រោង​បង់​ប្រាក់​មួយ​ ដើម្បី​បង់​ប្រាក់ SGC ដល់ការិយាល័យ​​ ATO តាម​រយៈ​ការ​បង់​បណ្ដាក់​ ហើយ​លោក​បាន​ធ្វើ​ការ​បង់​ប្រាក់​ជា​ទៀង​ទាត់។

    លោក Graham បាន​ឮ​ដំណឹង​អំពី​ការ​លើក​លែង​កំហុស​​ SG amnesty ហើយ​បាន​សាក​សួរ​ទៅ​ភ្នាក់ងារ​ពន្ធដារ​របស់​លោក​ប្រសិន​បើ​លោក​មាន​សិទ្ធិ​ទទួល​បាន​ ឬ​អត់​។ ភ្នាក់ងារ​ពន្ធដារ​របស់​លោក​ Graham ពន្យល់​ថា លោក​មាន​សិទ្ធិ​ទទួល​បាន​ការ​លើក​លែង​កំហុស​​ ដោយ​សារ​តែ​លោក​បាន​រាយ​ការណ៍​ប្រាប់​ឲ្យ​គេ​ដឹង​៖

    • ទាក់​ទង​នឹង​បណ្ដា​ត្រី​មាស​មុន​​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០១៨
    • ធ្វើ​ឡើង​​ក្រោយ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨
    • មិន​មែន​ជា​លទ្ធផល​នៃ​ការ​ពិនិត្យ​សើរើ​ពី​សំណាក់ ATO។

    ការិយាល័យ ATO កំណត់​ដឹង​ថា​លោក​ Graham បាន​​​ធ្វើ​ការ​រាយការណ៍​មួយ​ដែល​ធ្វើ​​ឲ្យ​លោក​មាន​សិទ្ធិ​ទទួល​​ការ​លើក​លែង​ ហើយ​បាន​ប្រាប់​ទៅ​លោក​​ជា​លាយ​លក្ខណ៍​អក្សរ​ថា​ លោក​មាន​សិទ្ធិ​ទទួល។ ការិយាល័យ​ ATO ក៏​បាន​កែ​តម្រូវ​ប្រាក់​ជំពាក់ SGC របស់​លោក​ Graham ដើម្បី​ដក​ចេញ​នូវថ្លៃ​បំណែក​​​​រដ្ឋបាល។ ខណៈ​ពេល​ដែល​លោក​ Graham បាន​ឆែក​មើល​ និង​ផ្ដល់​ព័ត៌មាន​​ថ្មី​ទាន់​សភាព​ការណ៍​អំពី​ស្ថាប័ន​ហិរញ្ញវត្ថុ​របស់​លោក​តាម​រយៈ Business Portal​ លោក​នឹង​ទទួល​បាន​នូវ​ប្រាក់​ដែល​​គេ​​ត្រូវ​សង​វិញ​​ដែល​ជា​ថ្លៃ​​បំណែក​​​រដ្ឋបាល​​ឲ្យ​បាន​ទាន់​ពេល​វេលា។

    ដរាប​ណា​លោក Graham គោរព​ទៅ​តាម​ផែនការ​បង់​​សង​ប្រាក់​របស់​លោក,​ លោក​នឹង​នៅ​តែ​មាន​សិទ្ធិ​ទទួល​បាន​នូវ​ផល​ប្រយោជន៍​នៃ​ការ​លើក​លែង​​កំហុស​ (the amnesty)។ នេះ​រួម​មាន​ការ​មាន​លទ្ធភាព​ទាម​ទារ​សុំ​ការ​បញ្ចុះ​ពន្ធដារ​​លើ​ប្រាក់​ចំណូល​សម្រាប់​​ចំនួន​ប្រាក់​ដែល​លោក​បាន​បង់​សង​មុន​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២០។

    End of example

    របៀប​ដាក់​ពាក្យ​សុំ​ការ​លើក​លែង​កំហុស​

    ដើម្បី​ដាក់​ពាក្យ​សុំ​ការ​លើក​លែង​កំហុស​ (​the amnesty)​ លោក​អ្នក​ត្រូវ​តែ៖

    • ទាញ​យក​នូវ​ហ្វម​ដែល​បាន​ការ​យល់​ព្រម​ SG amnesty form (XLS 613KB)This link will download a file
    • បំពេញ​ហ្វម​មួយ​សម្រាប់​មួយ​ត្រី​មាស​ ដោយ​ធ្វើ​ទៅ​តាម​សេចក្ដី​ណែ​នាំ​ដែល​មាន​នៅ​ក្នុង​ហ្វម​នោះ
    • ឆែក​មើល​ថា​ចំនួន​ត្រឹម​ត្រូវ​ ហើយ​គ្មាន​កំហុស​ណា​មួយ​នៅ​ក្នុង​ហ្វម​របស់​លោក​អ្នក​
    • បំពេញ​សេចក្ដី​ប្រកាស​បញ្ជាក់​ថា​លោក​អ្នក​កំពុង​ដាក់​ពាក្យ​សុំ​​ការ​លើក​លែងកំហុស​​ (the amnesty)
    • រក្សា​ទុក​ហ្វម​ជា​ប្រភេទ​​ឯកសារ​ .xls ។

    លោក​អ្នក​ត្រូវ​​រក្សា​ទុក​នូវ​​ឯកសារ​ទាំង​នោះ​រយៈ​ពេល​៥​ឆ្នាំ​ក្រោយ​ពី​បាន​រាយការណ៍​ ដែល​បាន​កំណត់​ដឹង​នូវ​បណ្ដា​​បុគ្គលិក​ និង​ចំនួន SGC ដែល​លោក​អ្នក​បាន​រាយការណ៍​ប្រាប់​។

    យើង​ខ្ញុំ​ទទួល​ស្គាល់​ថា ការ​រាយការណ៍​របស់​លោក​អ្នក​អាច​ទាក់​ទង​នឹង​ឆ្នាំ​មួយ​ដែល​​លើស​ពី​តម្រូវ​ការ​ពេល​វេលា​​នៃ​ការ​រក្សា​​ឯកសារ​​ទាំង​នេះ​ជា​ទូទៅ​សម្រាប់​អាជីវកម្ម​របស់​លោក​អ្នក​។ នៅ​ក្នុង​ករណី​បែប​នេះ ការ​រាយការណ៍​ឲ្យ​ដឹង​របស់​លោក​អ្នក​អាច​ផ្អែក​លើ​ប្រភព​ព័ត៌មាន​ជា​ច្រើន។

    ​កំណត់​សម្គាល់៖​ របាយការណ៍ SGC ដែល​បាន​ដាក់​បញ្ជូន​ក្រោយ​ថ្ងៃ​ទី​៥ ខែ​មីនា​ ឆ្នាំ​២០២០ នឹង​មិន​ត្រូវ​គេ​ពិចារណា​សម្រាប់​ការ​លើក​លែង​​កំហុស​ឡើយ។ ប្រសិន​បើ​លោក​អ្នក​មិន​ប្រើ​ហ្វម​ SG amnesty ដែល​បាន​ការ​យល់​ព្រម​ ឬ​លោក​អ្នក​មិន​រក្សា​វា​ទុក​ជា​ទម្រង់​ឯកសារ​ .xls ទេ​នោះ ការ​ដាក់​ពាក្យ​របស់​លោក​អ្នក​នឹង​មិន​ត្រូវ​គេ​ទទួល​យក​ឡើយ។

    ឧទាហរណ៍៖ ការ​រាយការណ៍​ទាំង​ឡាយ​ដែល​​ចាស់​ជាង​៥​ឆ្នាំ​កន្លង​ទៅ​

    លោក Zhang បាន​ដំណើរ​ការ​ក្រុមហ៊ុន​​​លក់​​ម្ហូប​អាហារ​មួយ​​ដែល​មាន​ជោគ​ជ័យ​ជាង​២០​ឆ្នាំ​​។ លោក​បាន​ជួល​បុគ្គលិក​ជា​ច្រើន​នៅ​ក្នុង​អំឡុង​ពេល​ជាង​២០​ឆ្នាំ​នេះ ហើយ​អ្នក​ខ្លះ​ធ្វើ​ការ​យូរ​អង្វែង ខណៈ​ពេល​អ្នក​ខ្លះ​ទៀត​ធ្វើ​​ការ​រយៈ​ពេល​ខ្លី​​​។ ដោយ​សារ​លោក​បាន​ជួល​បុគ្គលិក​ធ្វើ​ការ​​ច្រើន​នាក់​​បែប​នេះ លោក​មិន​ដឹង​ច្បាស់​ថា​ តើ​លោក​តែង​តែ​បាន​បង់​ប្រាក់​សោធននិវត្ដន៍​ត្រឹម​ត្រូវ​គ្រប់​ចំនួន​ ឬ​អត់​ដល់​បណ្ដា​បុគ្គលិក​របស់​លោក​​ទាំង​នោះ​។ លោក​​សម្រេច​ចិត្ដ​ធ្វើ​ការសើរើ​បញ្ជី​​ឯកសារ​របស់​លោក។

    លោក Zhang បាន​ឮ​ដំណឹង​អំពី​ការ​លើក​លែង​កំហុស​​ SG amnesty នេះ ហើយ​​ទូរសព្ទ​​ទៅ​សួរ​​ ATO។ លោក​ចង់​ដឹង​​ថា​តើ​លោក​ត្រូវ​ចាប់​រាប់​ពី​ឆ្នាំ​ណា​មក​ ជា​ពិសេស​នៅ​ពេល​ដែល​លោក​បាន​ផ្លាស់​ប្ដូរ​ប្រព័ន្ធ payroll system បី​បួន​លើក​​ក្នុង​អំឡុង​​ពេល​ច្រើន​ឆ្នាំ​កន្លង​មក​នេះ។

    ការិយាល័យ​ ATO ប្រាប់​ទៅ​លោក​ Zhang ឲ្យ​ពិនិត្យ​សើរើ​បញ្ជី​នៃ​ការ​បង់​ប្រាក់​របស់​លោក​សម្រាប់​​ពេល​យ៉ាង​តិច​៥​ឆ្នាំ​កន្លង​ទៅ​ ដោយ​សារ​ច្បាប់​តម្រូវ​ឲ្យ​មាន​ការ​រក្សា​ឯកសារ​ទាំងនេះ​ទុក​​៥​ឆ្នាំ​។ ពួក​គេ​ផ្ដល់​ឱវាទ​ថា ប្រសិន​បើ​បញ្ជី​ឯកសារ​របស់​លោក​មាន​អាយុ​កាល​ចាស់​ជាង​​នេះ​ លោក​គួរ​តែ​យក​ឱកាស​នេះ​ដើម្បី​កែ​តម្រូវ​រាល់​ការ​បង់​ប្រាក់​ទាំង​ឡាយ​ណា​ដែល​​មិន​បាន​បង់​គ្រប់​ចំនួន ដែល​​​លោក​អាច​​កំណត់​ដឹង​។ នេះ​អាច​រួម​មាន​​ការ​ប្រើ​របាយការណ៍​ធនាគារ (bank statements)​, ក្រដាស​បើក​ប្រាក់​បៀវត្សរ៍ (pay slips)​ និង​ឯកសារ​ award ជា​ឯកសារ​យោង។

    នេះ​ដោយ​ហេតុ​ថា​ ទោះ​បី​ជា​បណ្ដា​និយោជក​មិន​អាច​រក​វា​ឃើញក៏​ដោយ​ ក៏​ព័ត៌មាន​ចាស់ៗ​ទាំង​នោះ​​ដែល​បាន​ផ្ដល់​ឲ្យ​ពី​សំណាក់​បុគ្គលិក​បច្ចុប្បន្ន​ ឬ​អតីត​បុគ្គលិក​​អាច​នាំ​ឲ្យ​មាន​ការ​ធ្វើ​​សាវនកម្ម​លើ​ត្រីមាស​ណា​មួយ​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​១៩៩២​ទៅ​។ ការិយាល័យ​ ATO មិន​មាន​​ព្រំដែន​កំណត់​ឡើយ​​ទាក់​ទង​នឹង​ពេល​វេលា​ ក្នុង​ការ​វាយ​តម្លៃ​ SGC។

    End of example

    ជំហាន​បន្ទាប់៖

    • ទាញ​យក​ហ្វម​ SG amnesty form (XLS 613KB)This link will download a file
    • ប្រសិន​បើ​លោក​អ្នក​មាន​បុគ្គលិក​លើស​ពី​៣​ពាន់​នាក់​ សូម​ទូរសព្ទ​មក​យើង​ខ្ញុំ​តាម​លេខ 13 10 20 ដើម្បី​សុំ​យក​ហ្វម​ដែល​ធំ​ជាង​នេះ។
    • ប្រសិន​បើ​លោក​អ្នក​ត្រូវ​ការ​ទម្រង់ឯកសារ​នៃ​ហ្វម SG amnesty ​ដែល​ងាយ​ប្រើ​ជាង​នេះ សូម​ទូរសព្ទ​មក​យើង​ខ្ញុំ​តាម​លេខ 13 10 20

    ដាក់​បញ្ជូនហ្វម​ SG amnesty តាម​រយៈ​ប្រៃ​សណីយ៍​សន្ដិសុខ​

    មិន​ត្រូវ​ប្រើម៉ាស៊ីន​គណនា​​​ SGC calculator នៅ​ក្នុង​ Business Portal ឡើយ​ ប្រសិន​បើ​លោក​អ្នក​ចង់​ដាក់​ពាក្យ​សុំ​ការ​លើកលែង​កំហុស​​ (the amnesty)។

    ដើម្បី​ធានា​ឲ្យ​​មាន​ការ​គណនា​ត្រឹម​ត្រូវ​នូវ​ចំនួន SGC ដែល​លោក​អ្នក​ជំពាក់​ និង​ការ​ដំណើរ​ការ​មាន​ប្រសិទ្ធភាព​នៃ​ការ​ដាក់​ពាក្យ​សុំ​ការ​លើក​លែង​កំហុស​​របស់​លោក​អ្នក, លោក​អ្នក​ត្រូវ​៖

    ទីប្រឹក្សា​មាន​អាជីព​របស់​លោក​អ្នក​អាច​ផ្ដល់​​ឱវាទ​បន្ថែម​ទៀត​លើ​ការ​ចូល​រួម​នៅ​ក្នុង​​ការ​លើកលែង​កំហុស​​ (the amnesty) ដោយ​ផ្អែក​លើ​​ស្ថាន​ភាព​កាលៈ​ទេសៈ​ជាក់​លាក់​របស់​លោក​អ្នក​។

    ទទួល​ការ​បញ្ជាក់​នូវ​សិទ្ធិ​ទទួល​បាន​

    ប្រសិន​បើ​លោក​អ្នក​មាន​សិទ្ធិ​ទទួល​បាន​នូវ​ការ​លើក​លែង (the amnesty), លោក​អ្នក​៖

    • នឹង​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ជា​លាយ​លក្ខណ៍​អក្សរ​នៅ​ក្នុង​រង្វង់​ពេល​១៤​ថ្ងៃ​ដែល​គេ​ធ្វើការ​ បន្ទាប់​ពី​យើង​ខ្ញុំ​បាន​ទទួល​ពាក្យ​របស់​លោក​អ្នក​
    • នឹង​មិន​ត្រូវ​គេ​ឲ្យ​បង់ថ្លៃ​បំណែក​​​រដ្ឋបាល​ ($20 ក្នុង​បុគ្គលិក​ម្នាក់​ក្នុង​មួយ​ត្រី​មាស)
    • នឹង​មិន​ត្រូវ​គេ​ឲ្យ​បង់​ការ​ផាក​ពិន័យ​ Party 7
    • នឹង​ត្រូវ​បង់​ប្រាក់ ឬ​បង្កើត​ផែនការ​បង់​ប្រាក់​មួយ​ ដើម្បី​បង់​ចំនួន​ SGC សរុប​ដែល​លោក​អ្នក​ជំពាក់។ យើង​ខ្ញុំ​នឹង​ផ្ញើ​ទៅ​លោក​អ្នក​នូវ​លេខ​សម្គាល់​​នៃ​ការ​បង់​ប្រាក់​ payment reference number (PRN)។

    លោក​អ្នក​នឹង​មាន​សិទ្ធិ​​សុំ​​ទាម​ទារ​នូវ​ការ​​កាត់​បន្ថយ​​ពន្ធដារ​លើ​ប្រាក់​ចំណូល​ (​tax deduction) ​សម្រាប់​រាល់​ការ​បង់​ប្រាក់​ទាំង​ឡាយ​ណា​ដែល​លោក​អ្នក​បាន​ធ្វើ​នៅ​ចន្លោះ​ថ្ងៃ​ទី​២៤ ខែ​ឧសភា​ ឆ្នាំ​២០១៨ និង​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២០ ចំពោះ​ចំនួន SGC ដែល​លោក​អ្នក​មាន​សិទ្ធិ​ទទួល​ការ​លើក​លែង​ (the amnesty)។

    ការ​បង់​សង​ប្រាក់​ SGC ដែល​បាន​ធ្វើ​ឡើង​ក្រោយ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២០​ នឹង​មិន​មាន​សិទ្ធិ​ទទួល​បាន​នូវ​ការកាត់​បន្ថយ​​ពន្ធដារ​លើ​ប្រាក់​ចំណូល​ (tax deduction) ឡើយ។

    បង់​ប្រាក់​​ពេញ​ទាំងអស់​ ឬ​ក៏​បង្កើត​ផែន​ការ​បង់​ប្រាក់​

    លោក​អ្នក​ត្រូវ​តែ​បង់​សង​​ចំនួន​ប្រាក់​ SGC ដែល​ជំពាក់​ ដើម្បី​ចៀស​វៀង​ការ​បាត់​បង់​ផល​ប្រយោជន៍​នៃ​ការ​លើក​លែង​កំហុស​​ (the amnesty)។

    ប្រសិន​បើ​លោក​​អ្នក​បាន​បង់​ប្រាក់​ផ្ទាល់​ទៅ​មូលនិធិ​សោធន​និវត្ដន៍ (super fund) ហើយ​មិន​បាន​ដាក់​បញ្ជូន​ហ្វម​ the amnesty, លោក​អ្នក​ត្រូវ​តែ​សុំ​ទាម​ទារ​នូវ​ late payment offset​ (ការ​ទូទាត់​​ការ​បង់​ប្រាក់​​​យឺត​)

    ប្រសិន​បើ​លោក​អ្នក​ដាក់​បញ្ជូន​ហ្វម​​សុំ​ការ​លើក​លែង​ (amnesty form) ទៅ​ការិយាល័យ​ ATO,​ លោក​អ្នក​ត្រូវ​តែ​បង់​មក​ឲ្យ​យើង​ខ្ញុំ។ មិន​ត្រូវ​បង់​​ចំនួន​ប្រាក់​ SGC ដែល​លោក​អ្នក​ជំពាក់​ ទៅ​ឲ្យ​មូល​និធិ​របស់​​បុគ្គលិក​លោក​អ្នក ឬ​ទៅ​កន្លែង​ជម្រះ​បញ្ជី (clearing house) ​ឡើយ​។

    ជា​ការ​សំខាន់​ដែល​លោក​អ្នក​ចាត់​សកម្មភាព​លឿន​រហ័សដោយ​ត្រូវ​ធ្វើ​សកម្ម​ភាព​មួយ​ដូច​ខាង​ក្រោម​៖

    • បង់​ប្រាក់​ជំពាក់​ទាំង​មូល​
    • រៀប​ចំ​បង្កើត​ផែន​ការ​បង់​ប្រាក់​សម្រាប់​ប្រាក់​ SGC ដែល​លោក​អ្នក​ជំពាក់

    លោក​អ្នក​ត្រូវ​ដឹង​លេខ​ PRN របស់​លោក​អ្នក​។ លោក​អ្នក​អាច​រក​ឃើញ​លេខ​ PRN នៅ​លើ​លិខិត​ណា​មួយ​ពាក់​ព័ន្ធ​នឹង​ SGC ឬ​ក៏​ក្រដាស​​បង់​ប្រាក់​ SGC (SGC payment slip) ដែល​លោក​អ្នក​ពី​មុន​​បាន​ទទួល​ពី​​យើង​ខ្ញុំ​ សម្រាប់​លេខ​​​​ ABN ដូច​គ្នា​។

    ប្រសិន​បើ​លោក​អ្នក​មិន​​ដឹង​លេខ​ PRN របស់​លោក​អ្នក​ទេ​នោះ​​, លោក​អ្នក​អាចបាន​លេខ​នេះ​ពី​យើង​ខ្ញុំ​ តាម​រយៈ​ការ​ទូរសព្ទ​លេខ​ 1800 815 886 ​នៅ​ចន្លោះ​ម៉ោង​៨ព្រឹក​​ដល់​ម៉ោង​៦​ល្ងាច​ ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ។ ប្រាប់​យើង​ខ្ញុំ​ថា​ លោក​អ្នក​ស្នើ​សុំ​លេខ​ PRN សម្រាប់​តួនាទី​ជា​និយោជក​ដែល​ត្រូវ​បង់​ប្រាក់​​ SG។ ត្រូវ​ធ្វើ​យ៉ាង​ណា​លោក​អ្នក​ត្រូវ​មាន​លេខ​ ABN ​និង​ព័ត៌មាន​ទំនាក់​ទំនង​នៅ​ជាប់​ខ្លួន​ពេល​ត្រូវ​ការ​។

    នៅ​ពេល​លោក​អ្នក​មាន​លេខ​ PRN សូម​មើល​ How to pay (របៀប​បង់​ប្រាក់​) សម្រាប់​ព័ត៌មាន​​លម្អិត​អំពី​របៀប​បង់​ប្រាក់​។

    ​កំណត់​សម្គាល់៖​ មាន​តែ​​ចំនួនប្រាក់​ដែល​បាន​បង់​សម្រាប់​ SGC ដែល​បាន​កំណត់​ដឹង​ថា​មាន​សិទ្ធិ​ទទួល​សម្រាប់​កា​រលើក​លែង​កំហុស​ (​the amnesty)​ និង​បាន​បង់នៅ​​មុន​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២០​ប៉ុណ្ណោះ​ នឹង​មាន​សិទ្ធិ​ទទួល​នូវ​ការ​​កាត់​បន្ថយ​ពន្ធដារ​លើ​ប្រាក់​ចំណូល​ (tax deduction)​។

    ឧទាហរណ៍​ទី​១៖ ការ​បង់​ប្រាក់​គ្រប់​ចំនួន​ទៅ​ឲ្យ ATO

    អ្នក​ស្រី​ Sue ដាក់​ហ្វម​ SG amnesty សម្រាប់​៦​ត្រី​មាស​ ក្រោយ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២០។ ការិយាល័យ​ ATO ប្រាប់​ទៅ​អ្នក​ស្រី​ថា អ្នក​ស្រី​មាន​សិទ្ធិ​ទទួល​នូវ​​ការ​លើក​លែង​ (the amnesty) សម្រាប់​រាល់​ត្រី​មាស​ទាំង​អស់​ដែល​បាន​រាយការណ៍​ឲ្យ​ដឹង​។

    អ្នក​ស្រី​ Sue បាន​លេខ​ PRN ពី​​ ATO ហើយ​អ្នក​ស្រី​បង់​ប្រាក់​ SGC គ្រប់​ចំនួន​ទៅ​ឲ្យ ATO។

    ជា​លទ្ធផល​ អ្នក​ស្រី Sue នៅ​តែ​មាន​សិទ្ធិ​ទទួល​បាន​នូវ​ផល​ប្រយោជន៍​នៃ​ការ​លើក​លែងកំហុស​​ (the amnesty)។ នៅ​ក្នុង​ខណៈ​ពេល​ដែល​អ្នក​ស្រី​នៅ​តែ​ត្រូវ​បង់​នូវ​ប្រាក់​ SG ដែល​ខ្វះ និង​ការ​ប្រាក់​, អ្នក​ស្រី​នឹង​មិន​ត្រូវ​គេ​​ឲ្យ​បង់​​ថ្លៃ​បំណែក​​រដ្ឋបាល​ឡើយ ហើយ​អ្នក​ស្រី​ក៏​មិន​ត្រូវ​បង់​​​ការ​ផាក​​ពិន័យ​ Part 7 ដែរ។ អ្នក​ស្រី Sue អាច​ទាម​ទារ​សុំ​ការ​បញ្ចុះ​ពន្ធដារ​​លើ​ប្រាក់​ចំណូល​ (tax deduction) សម្រាប់​ប្រាក់​ទាំង​ឡាយ​ដែល​អ្នក​ស្រី​បាន​បង់​នៅ​មុន​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ ២០២០។

    End of example

     

    ឧទាហរណ៍​ទី​២៖ ការ​បង្កើត និង​ការ​បំពេញ​ទៅ​តាម​លក្ខខណ្ឌ​នៃ​ផែន​ការ​បង់​ប្រាក់​

    លោក​ Bob ​ដាក់​ហ្វម​ SG amnesty សម្រាប់​៤​​ត្រី​មាស​ ក្រោយ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២០។ ការិយាល័យ​ ATO ប្រាប់​ទៅ​លោក​ថា​ លោក​មាន​សិទ្ធិ​ទទួល​បាន​នូវ​ការ​លើក​លែង​កំហុស​​ SG amnesty។ ប្រាក់​សរុប​ដែល​លោក​ Bob នៅ​ខ្វះ​មិន​បាន​បង់​គ្រប់​សម្រាប់​ត្រី​មាស​ទាំង​អស់​គឺ​ $30,000។

    លោក​ Bob មិន​អាច​បង់​សង​ប្រាក់​ទាំង​​អស់​ចំនួន $30,000 ឡើយ​នៅ​ពេល​លោក​ដាក់​ហ្វម​ SG amnesty។ លោក​ទៅ​វ៉ិបសាយថ៍​របស់​ ATO ហើយ​បាន​បង្កើត​ផែនការ​​សម្រាប់​សង​ប្រាក់​។ លោក Bob ​​ព្រម​សុខ​ចិត្ដ​លើ​ផែនកា​របង់​សង​ប្រាក់​នេះ ដោយ​ត្រូវ​បង់​រាល់​ខែ​នូវ​ចំនួន​ដែល​ត្រូវ​បង់​ប្រចាំ​ខែ​នៃ​ប្រាក់​ SGC ដែល​ត្រូវ​ដល់​ពេល​​បង់។

    លោក​ Bob បាន​បង់​នូវ​ប្រាក់​ដែល​លោក​ត្រូវ​បង់​ក្រោម​លក្ខខណ្ឌ​នៃ​ផែន​ការ​បង់​សង​ប្រាក់​។ ដូច្នេះ​លោក​នៅ​តែ​មាន​សិទ្ធិ​ទទួល​បាន​នូវ​ផល​ប្រយោជន៍​នៃ​ការ​លើក​លែង​កំហុស​​ (the amnesty)។ លោក Bob អាច​ទាម​ទារ​សុំ​ការ​បញ្ចុះ​ពន្ធដារ​​លើ​ប្រាក់​ចំណូល (tax deduction) សម្រាប់​ចំនួន​ប្រាក់​ដែល​លោក​បាន​បង់​នៅ​មុន​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២០។

    End of example

    សូម​មើល​ផង​ដែរ​នូវ​៖

    ចៀស​វៀង​ការ​បាត់​បង់​ផល​ប្រយោជន៍​នៃ​ការ​លើក​លែង​កំហុស​

    ច្បាប់​បាន​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​ជា​ច្រើន​ដែល​អនុវត្ដ​ទៅ​លើ​លទ្ធភាព​នៃ​ការ​ទទួល​បាន​ជា​បន្ដ​បន្ទាប់​​នូវ​ការ​លើក​លែង​កំហុស​​ (the amnesty)។

    ក្រោយ​ពី​យើង​ខ្ញុំ​ឲ្យ​ឱវាទ​ដល់​លោក​អ្នក​ថា​លោក​អ្នក​មាន​សិទ្ធិ​ទទួល​ការ​លើក​លែង​កំហុស​ (the amnesty), លោក​អ្នក​នឹង​ត្រូវ​គេ​ដក​សិទ្ធិ​វិញ​ ហើយ​បាត់​បង់​នូវ​ផល​ប្រយោជន៍​នៃ​ការ​លើក​លែង​កំហុស​​ ប្រសិន​បើ​លោក​អ្នក​មិន​៖

    • បង់ចំនួន​​ប្រាក់​ SGC ដែល​ត្រូវ​បង់​ ឬ​
    • ព្រម​លើ​ផែនការ​បង់​ប្រាក់​ដើម្បី​បង់​​ចំនួន​ប្រាក់​ SGC ដែល​ត្រូវ​បង់​ទៅ​ឲ្យ​​ ATO, ហើយ​
    • ​គោរព​អនុលោម​ទៅ​តាម​លក្ខខណ្ឌ​នៃ​ផែន​ការ​បង់​ប្រាក់​សម្រាប់​ចំនួន​ SGC ដែល​លោក​អ្នក​ជំពាក់។

    ប្រសិន​បើ​ការ​រាយ​ការណ៍​របស់​លោក​អ្នក​ត្រូវ​គេ​ដក​សិទ្ធិ​ពី​ការ​លើក​លែង​កំហុស​ (the amnesty)​ យើង​ខ្ញុំ​នឹង​៖

    • ប្រាប់​ទៅ​លោក​អ្នក​ជា​លាយ​លក្ខណ៍​អក្សរ​នូវ​ត្រី​មាស​ ឬ​បណ្ដា​ត្រី​មាស​ដែល​លោក​អ្នក​ត្រូវ​គេ​ដក​សិទ្ធិ​ចេញវិញ​​
    • តម្រូវ​ឲ្យ​លោក​អ្នក​បង់​​ថ្លៃ​បំណែក​​​រដ្ឋបាល​ ($20 ក្នុង​បុគ្គលិក​ម្នាក់​ក្នុង​មួយ​ត្រី​មាស) នៃ​​ប្រាក់​ SGC
    • អនុវត្ដ​ PS LA 2019/1 ដើម្បី​កំណត់​ដឹង​ថា​តើ​លោក​អ្នក​គួរ​នឹង​ទទួល​ការ​ផាក​​ពិន័យ Part 7 ឬ​អត់។
    • ចេញ​ឲ្យ​លោក​​អ្នក​នូវ​លិខិត​​​កែ​សម្រួល​ការ​វាយ​តម្លៃ​​ (amended assessment) រួម​ជា​មួយ​នឹង​ប្រាក់​ជំពាក់​ដែល​បាន​កើន​ឡើង​
    • បន្ដ​​ធ្វើ​ការ​ជា​មួយ​លោក​អ្នក​តាម​រយៈ​បែប​បទ​​ដំណើរ​ការ​​ទារ​បំណុល​របស់​យើង​ ដើម្បី​ប្រមូល​នូវ​ប្រាក់​ដែល​នៅ​ជំពាក់​។

    បន្ថែម​លើស​ពី​នេះ ការ​បង់​សង​​ប្រាក់​ណា​មួយ​​ដែល​លោក​អ្នក​ធ្វើ​សម្រាប់​ត្រី​មាស​នោះ​ នឹង​មិន​ត្រូវ​គេ​យក​ទៅ​គណនា​​បញ្ចុះ​ពន្ធដារ​លើ​ប្រាក់​ចំណូល​ (tax deductible) ​ឡើយ។ នេះ​ទោះ​បី​ជា​លោក​អ្នក​បាន​បង់​សង​ប្រាក់​មុន​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ​២០២០ ក៏​ដោយ។

    ប្រសិន​បើ​លោក​អ្នក​ត្រូវ​គេ​ដក​សិទ្ធិ​ចេញ​ពី​ការ​លើក​លែង​កំហុស​​ (the amnesty) ក្រោយ​ពី​បាន​ដាក់​ពាក្យ​ធ្វើ​របាយការណ៍​ពន្ធដារ​ប្រចាំ​ឆ្នាំ (tax return) ​របស់​លោក​​អ្នក​ហើយ​នោះ ហើយ​បាន​ទាម​ទារ​សុំ​ការ​បញ្ចុះ​ពន្ធដារ​ (tax deduction), លោក​អ្នក​​នឹង​ត្រូវ​កែ​តម្រូវ​របាយការណ៍​ធ្វើ​ពន្ធដារ​ប្រចាំ​ឆ្នាំ amend your tax return​។ ​

    ឧទាហរណ៍៖ ​ផែនការ​បង់​​សង​ប្រាក់​ SG amnesty

    អ្នក​ស្រី Lucia ដាក់​ពាក្យ​សុំ​ការ​លើក​លែង​​កំហុស​ SG amnesty សម្រាប់​៥​ត្រី​មាស​ពី​ថ្ងៃ​ទី​១ ខែ​មករា​ ឆ្នាំ ២០១៦ ទៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។ ការិយាល័យ ATO ប្រាប់​ទៅ​អ្នក​ស្រី​ថា អ្នក​ស្រី​មាន​សិទ្ធិ​ទទួល​ការ​លើក​លែង​​កំហុស​សម្រាប់​គ្រប់​ត្រី​មាស​ទាំង​នោះ។ ចំនួន​ប្រាក់ SG ខ្វះ​ដែល​ត្រូវ​បង់​ និង​ការ​ប្រាក់​តែ​នាម​ (nominal interest) ដែល​អ្នក​ស្រី​ជំពាក់​គឺ $500 ក្នុង​មួយ​ត្រី​មាស​ - សរុប​គឺ​ $2,500។

    អ្នក​ស្រី Lucia បង្កើត​ផែនការ​បង់​ប្រាក់​មួយ​ ដើម្បី​បង់​សង​ $500 ក្នុង​មួយ​ខែ​​​សម្រាប់​​រយៈ​ពេល​៥​ខែ។

    អ្នក​ស្រី​ Lucia បង់​ប្រាក់​បណ្ដាក់​២​ដង​ ក្នុង​មួយ​ដង​ $500 (សរុប $1,000) ដែល​អ្នក​ស្រី​បង់​សម្រាប់​ប្រាក់​ជំពាក់​សម្រាប់​​ត្រី​មាស​ពី​ថ្ងៃ​ទី​១ ខែ​មករា​ ឆ្នាំ​២០១៦ ទៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។

    តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ស្រី​មិន​បាន​បង់​ប្រាក់​បណ្ដាក់​បន្ទាប់​ទៀត​ទេ នៅ​ក្នុង​ផែន​ការ​​សង​ប្រាក់​របស់​អ្នក​ស្រី។ អ្នក​ស្រី​មិន​ចរចា​ឡើង​វិញ​អំពី​ផែនការ​បង់​ប្រាក់​របស់​អ្នក​ស្រី​នេះ​​ជា​មួយ​នឹង​ ATO ទេ។ អ្នក​ស្រី​ក៏​ខក​ខាន​មិន​បាន​បង់​ប្រាក់​បណ្ដាក់​ថ្ងៃ​អនាគត​ដែរ​។

    ជា​លទ្ធផល​នៃ​ការ​រាយការណ៍​ឲ្យ​ដឹង​ និង​ប្រាក់​បណ្ដាក់​ដែល​អ្នក​ស្រី Lucia បង់​សម្រាប់​ត្រី​មាស​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ ទៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០១៦ អ្នក​ស្រី​នៅ​មាន​សិទ្ធិ​ទទួល​បាន​ការ​លើក​លែង​​កំហុស​ (the amnesty)។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​រាយការណ៍​ឲ្យ​ដឹង​សម្រាប់​ពី​​ថ្ងៃ​ទី​១ ខែ​កក្កដា​ ឆ្នាំ​២០១៦ ទៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ ២០១៧ ត្រូវ​គេ​ដក​សិទ្ធិ​​​​ពី​ការ​លើក​លែង​កំហុស​​​ (the amnesty) វិញ​។

    ការិយាល័យ ATO កែ​តម្រូវ​ការ​វាយ​តម្លៃ​ (assessments) ទាំង​នោះ ហើយ​បូក​បន្ថែម​នូវ​​ថ្លៃ​បំណែក​​រដ្ឋបាល​ទៅ​លើ​ត្រី​មាស​ទាំង​ឡាយ​ដែល​ត្រូវ​គេ​ដក​សិទ្ធិ​​វិញ​​នៅ​ក្រោម​ច្បាប់​លើក​លែង ហើយ​ប្រាប់​ទៅ​អ្នក​ស្រី Lucia ជា​លាយ​លក្ខណ៍​អក្សរ។ ការ​​ផាក​ពិន័យ​ Part 7 ក៏​ត្រូវ​គេ​អនុវត្ដ​ដែរ​ទៅ​លើ​បណ្ដា​ត្រី​មាស​ដែល​ត្រូវ​គេ​ដក​សិទ្ធិ​​វិញ​ ហើយ​ដោយ​សារ​តែ​ការ​រាយការណ៍​បាន​ធ្វើ​ឡើង​មុន​រយៈ​ពេល​​ការ​លើក​លែង​ត្រូវ​​ចប់​ដោយ​គ្មាន​ការ​​រំលឹក​​ពី ATO, ការ​ពិន័យ​ត្រូវ​គេ​បន្ធូរ​បន្ថយ​ចុះ​ក្រោម​១០០%។

    ការិយាល័យ ATO បន្ដ​ធ្វើ​ការ​ជា​មួយ​នឹង​អ្នក​ស្រី Lucia តាម​រយៈ​បែប​​បទ​ដំណើរ​ការ​ប្រមូល​បំណុល​របស់​ខ្លួន​ ដើម្បី​ប្រមូល​ប្រាក់​ SGC ដែល​នៅ​សល់​ ដែល​អ្នក​ស្រី​ជំពាក់​បុគ្គលិក។ នេះគឺ​ចំនួន $1,500 ដែល​​ប្រាក់​ SG ​នៅ​ខ្វះ​មិន​ទាន់​បង់​ បូក​​រួម​នឹង​ថ្លៃ​បំណែក​​រដ្ឋបាល​ និង​ថ្លៃ​​ការ​ប្រាក់​ទូទៅ។

    End of example

    ការ​ដាក់​ពាក្យ​ដែល​មិន​មាន​សិទ្ធិ​ទទួល​បាន​ការ​លើក​លែង​កំហុស​​ (the amnesty)

    ប្រសិន​បើ​យើង​កំណត់​ដឹង​ថា ការ​ដាក់​ពាក្យ​របស់​លោក​អ្នក​មិន​មាន​សិទ្ធិ​ទទួល​ការ​លើក​លែង​កំហុស​​ទេ​នោះ លោក​អ្នក​៖

    • នឹង​ត្រូ​វ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ជា​លាយ​លក្ខណ៍​អក្សរ​អំពី​មូល​ហេតុ​ដែល​ការ​រាយការណ៍​របស់​លោក​អ្នក​មិន​មាន​សិទ្ធិ​ទទួល​ការ​លើក​លែង​
    • នឹង​ត្រូវ​​តម្រូវ​ឲ្យ​បង់​​ថ្លៃ​បំណែក​​​រដ្ឋបាល​ ($20 ក្នុង​បុគ្គលិក​ម្នាក់​ក្នុង​មួយ​ត្រី​មាស) នៃ​ super guarantee charge (SGC) ថ្លៃ​ពន្ធលើ​ការ​ធានា​បង់​ប្រាក់​សោធន​និវត្ដន៍​
    • អាច​នឹង​ត្រូវ​តម្រូវ​ឲ្យ​បង់​ការ​​ផាក​ពិន័យ​ Party 7 Part 7 penalty។ ការ​ផាក​​ពិន័យ​យ៉ាង​តិច​១០០%​ នឹង​អនុវត្ដ​​ ក្រោយ​ពេល​ដែល​ការ​លើក​លែង​​កំហុស​ (the amnesty) ​ត្រូវ​ចប់​ ប្រសិន​បើ​ការ​វាយ​តម្លៃ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​រាយការណ៍​ឲ្យ​ដឹង​ ឬ​ក៏​ការ​រាយការណ៍​ឲ្យ​ដឹង​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​មាន​ការ​ប្រាប់​ពី ATO ថា​នឹង​មាន​ការ​ស៊ើប​អង្កេត។ ការ​បន្ធូរ​បន្ថយ​ការ​ផាក​ពិន័យ​ Part 7 នឹង​ត្រូវ​គេ​កំណត់​​ក្រោម​ PS LA 2019/1។

    បន្ថែម​លើស​ពី​នេះ​ ការ​បង់​សង​ប្រាក់​ SGC ណា​មួយ និង​ការ​រួម​ចំណែក​បង់​​ប្រាក់​សោធន​និវត្ដន៍​ ដែល​គេ​ប្រើ​ដើម្បី​ទូទាត់​ SGC នឹង​មិន​ត្រូវ​គេ​បញ្ចុះ​ពន្ធដារ​លើ​ប្រាក់​ចំណូល (tax deductible) ​​ឡើយ​។

    សិទ្ធិ​ទទួល​បាន​​របស់​​បណ្ដា​និយោជិត

    នៅ​ពេល​ដែល​លោក​អ្នក​បង់​សង​ប្រាក់​ SG ដែល​ជំពាក់​, បណ្ដា​បុគ្គលិក​​របស់​លោក​អ្នក​នឹង​ទទួល​បាន​នូវ​ចំនួន​ប្រាក់​​ខាង​ក្រោម៖

    • ប្រាក់ SG ដែល​ខ្វះ​មិន​ទាន់​គ្រប់​​
    • ការ​ប្រាក់​តែ​នាម​ (nominal interest) ពី​ពេល​ចាប់​ផ្ដើម​ត្រី​មាស​ពាក់​ព័ន្ធ​​ដល់​ថ្ងៃ​ដែល​ ATO ទទួល​បាន​នូវ​របាយការណ៍​ប្រាប់​ឲ្យ​ដឹង​
    • ថ្លៃ​ការ​ប្រាក់​ទូទៅ (general interest charge) ដែល​បាន​កើន​ឡើង​លើ​សាច់​ប្រាក់​ SG ដែល​ជំពាក់ រហូត​ដល់​ពេល​ដែល​ចំនួន​ SGC ត្រូវ​បាន​បង់​សង​​គ្រប់​​ចំនួន។

    ពេល​ដែល​បុគ្គលិក​បង់​លើស​ចំនួន​ដែល​គេ​កំណត់​ contributions cap ដោយ​សារ​តែ​ប្រាក់​បង់​រួម​ចំណែក​ទាំង​នេះ, ស្នង​ការ​ពន្ធដារ​ Commissioner of Taxation នឹង​ប្រើ​ស្វ័យ​សិទ្ធិ​សម្រេច​ ដើម្បី​ទាត់​ចោល​មិន​រាប់​​បញ្ចូល​​​ប្រាក់​រួម​ចំណែក​បង់​ដែល​បាន​ធ្វើ​ឡើង​ក្រោម​ការ​លើក​លែង​កំហុស​​ (the amnesty)។

    ការ​រួម​ចំណែក​បង់​ប្រាក់​ដែល​បាន​ធ្វើ​ឡើង​ក្រោម​ការ​លើក​លែង​កំហុស​​ (the amnesty) នឹង​មិន​ត្រូវ​គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ប្រាក់​ចំណូល​ ឬ​ក៏​ការ​រួ​ម​ចំណែក​បង់របស់​បុគ្គលិក​របស់​លោក​អ្នក​ទេ​ ​សម្រាប់​គោល​បំណង​ Division 293

    ឧទាហរណ៍៖ Super contribution cap (ចំនួន​កំណត់​នៃ​ការ​រួម​ចំណែក​បង់​ប្រាក់​​សោធន​និវត្ដន៍​)

    លោក Ali ធ្វើការ​ឲ្យ​ក្រុមហ៊ុន​មួយ​ផ្គត់​ផ្គង់​សម្ភារៈ​ការិយាល័យ។ ក្រុមហ៊ុន​នេះ​កំណត់​ដឹង​ថា ​ក្រុមហ៊ុន​មិន​បាន​បង់​ដល់​​បណ្ដា​បុគ្គលិក​​នូវ​ប្រាក់សោធននិវត្ដន៍ SG ដែល​ពួក​គេ​មាន​សិទ្ធិ​ទទួល​បាន​ឡើយ។ ពួក​គេ​បាន​ធ្វើ​ការ​រាយការណ៍​ឲ្យ​ដឹង​ដោយ​ស្ម័គ្រ​ចិត្ដ​ក្រោម​ការ​លើក​លែង​​កំហុស​ SG amnesty។

    ក្រុមហ៊ុន​បង់​ប្រាក់​ $5,300 ទៅ​ឲ្យ​​ ATO ហើយ​បន្ទាប់​មក​ ATO ក៏​បង់​ចូល​ទៅ​ឲ្យ​មូលនិធិ​​ប្រាក់​សោធន​និវត្ដន៍​របស់​លោក Ali។

    លោក Ali បាន​រួម​ចំណែក​បង់​ប្រាក់​ផ្ទាល់​ខ្លួន​ខ្លះ​របស់​លោក​ចូល​ទៅ​ក្នុង​មូល​និធិ​សោធន​និវត្ដន៍​របស់​លោក​។ លោក​មាន​ការ​បារម្ភ​ថា ប្រាក់​បន្ថែម $5,300 នឹង​ធ្វើ​ឲ្យ​កើន​លើស​ចំនួន​កំណត់​ប្រចាំ​ឆ្នាំ​ដែល​​គេ​កំណត់​ត្រឹម ​$25,000 ដោយ​មិន​ត្រូវ​បង់​ពន្ធ​។

    លោក Ali ទូរសព្ទ​ទៅ​សួរ​ ATO ដើម្បី​ចង់​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ដូចម្ដេច។ ការិយាល័យ ATO ប្រាប់​ទៅ​លោក​ថា គេ​នឹង​មិន​អើ​ពើ​នឹង​ប្រាក់​រួម​ចំណែក​បង់​បន្ថែម​នោះ​ទេ​ សម្រាប់​គោល​បំណង​នៃ​ការ​កំណត់​​​ចំនួន​ប្រាក់​រួម​ចំណែក​បង់ (contributions cap)​។ ដោយ​សារ​​និយោជក​របស់​លោក​ Ali បាន​រួម​បញ្ចូល​ឈ្មោះ​លោក​នៅ​ក្នុង​ការ​រាយការណ៍​ឲ្យ​ដឹង​របស់​ក្រុមហ៊ុន​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​លើក​លែង​កំហុស​​ (the amnesty), លោក​ Ali មិន​ចាំ​បាច់​ត្រូវ​ធ្វើ​អ្វី​ទាំង​អស់។ ការ​រួម​ចំណែក​បង់​របស់​ក្រុម​ហ៊ុន​ដែល​បាន​ធ្វើ​ឡើង​​ក្រោម​​ការ​លើក​លែង​កំហុស​​ (the amnesty) មិន​ត្រូវ​គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ការ​កំណត់​​កម្រិត​នៃ​ការ​រួម​ចំណែក​ (contribution cap) របស់​លោក​ឡើយ។

    End of example

    កាល​បរិច្ឆេទ​សំខាន់ៗ​នៃ​ការ​លើក​លែង​កំហុស​នៃ​​ការ​ធានា​​បង់​ប្រាក់​សោធន​និវត្ដន៍

    Super guarantee amnesty key dates (កាល​បរិច្ឆេទ​សំខាន់ៗ​នៃ​ការ​លើក​លែង​កំហុស​នៃ​​ការ​ធានា​​បង់​ប្រាក់​សោធន​និវត្ដន៍)

    ពិពណ៌នា​

    កាល​បរិច្ឆេទ​

    ​បណ្ដា​ត្រី​មាស​ដែល​មាន​សិទ្ធិ​ទទួល​

    ថ្ងៃ​ទី​១ ខែ​កក្កដា​ ឆ្នាំ១៩៩២ ទៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៨

    បណ្ដា​ត្រី​មាស​ដែល​មិន​មាន​សិទ្ធិ​ទទួល

    ត្រី​មាស​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៨​​ ឡើង​ទៅ​

    រយៈ​ពេល​លើក​លែង​​កំហុស​

    ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ ទៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ ២០២០
    (មើល កំណត់​សម្គាល់​១)

    មិន​ចាំ​បាច់​ដាក់​ពាក្យ ឬ​បញ្ជូន​ម្ដង​ទៀត​ទេ​ ប្រសិន​បើ​បាន​ប្រាប់​យើង​ឲ្យ​ដឹង​រួច​ហើយ​អំពី​ប្រាក់​សោធន​និវត្ដន៍​ដែល​មិន​ទាន់​បាន​បង់​

    ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ ទៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២០
    (មើល​ កំណត់​សម្គាល់​២)

    ​ចាំ​បាច់​​ត្រូវ​ដាក់​ពាក្យ​សម្រាប់​ការ​​លើក​លែង​កំហុស​​ (the amnesty) នៅ​លើ​ហ្វម​ SG amnesty ​ដើម្បី​ឲ្យ​គេ​ពិចារណា​លើ​ការ​លើក​លែង​​កំហុស​

    កាល​បរិច្ឆេទ​នៃ​ការ​យល់​ព្រម​របស់​​ព្រះ​មហាក្សត្រ​ ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២០ ទៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ២០២០
    (មើល កំណត់​សម្គាល់​១)

    ការ​បង់​ប្រាក់​ SGC ដែល​មាន​សិទ្ធិ​ទទួល​សម្រាប់​ការ​បញ្ចុះ​ពន្ធដារ​លើ​ប្រាក់​ចំណូល (tax deductible)

    ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ ទៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២០ (មើល​ កំណត់​សម្គាល់​១)

    ការ​បង់​ប្រាក់​ SGC ដែល​មិន​មាន​សិទ្ធិ​ទទួល​សម្រាប់​ការ​បញ្ចុះ​ពន្ធដារ​​លើ​ប្រាក់​ចំណូល (tax deductible)

    មុន​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ និង​ក្រោយ​ពេល​បញ្ចប់​នៃ​រយៈ​ពេល​លើក​លែង​កំះុស​​ (the amnesty period) ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២០
    (មើល កំណត់​សម្គាល់​១)​

    ការ​​ផាក​ពិន័យ​ Part 7 ​ចំនួន​១០០% ​ជា​អប្បបរមា​
    (មើល​ កំណត់​សម្គាល់​៣​)

    ជា​ទូទៅ​មាន​ការ​ផាក​​ពិន័យ​ជា​អប្បបរមា​១០០%​ ដែល​ត្រូវ​អនុវត្ដ​  

    ចាប់​ពី​ថ្ងៃ​បន្ទាប់​ពី​ពេល​ចប់​រយៈ​ពេល​នៃ​​ការ​លើក​លែង​កំហុស​​ (the amnesty period) ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២០
    (មើល​ កំណត់​សម្គាល់​១)

    តារាង​កំណត់​សម្គាល់៖

    • កំណត់​សម្គាល់​១៖ ៦​ខែ​ក្រោយ​ថ្ងៃ​ដែល​ការ​លើក​លែង​កំហុស​​ (the Amnesty) ទទួល​នូវ​ការ​យល់​ព្រម​របស់​ព្រះ​មហាក្សត្រ,​​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​ថ្ងៃ​ចុង​បញ្ចប់​នោះ​ប៉ះ​ចំ​ថ្ងៃ​ចុង​សប្ដាហ៍ បណ្ដា​និយោជក​នឹង​មាន​ពេល​ដល់​ម៉ោង​១១:៥៩យប់​ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដើម្បី​រាយការណ៍​, ដាក់​​បញ្ជូន​ពាក្យ និង​បង់​ប្រាក់ នៅ​ក្រោម​ការ​លើក​លែង​កំហុស​​ (the amnesty)។
    • កំណត់​សម្គាល់​២៖ ​មួយ​​ថ្ងៃ​មុន​ថ្ងៃ​​ដែល​មាន​ការ​យល់​ព្រម​​របស់​ព្រះ​មហាក្សត្រ​
    • កំណត់​សម្គាល់​៣៖ ការ​ផាក​​ពិន័យ​ Part 7 ជា​អប្បបរមា​១០០%​ នៃ​​ចំនួន​ប្រាក់ SGC

    សូម​មើល​ផង​ដែរ​នូវ​៖

      Last modified: 21 May 2020QC 62648