Show download pdf controls
  • ពន្ធដារនៅប្រទេសអូស្ត្រាលី៖ កិច្ចការទាំងឡាយដែលអ្នកចាំបាច់ត្រូវដឹង

    អ្នកអាចទាញយកច្បាប់ចម្លងនៃ – ពន្ធដារនៅប្រទេសអូស្រ្តាលី៖ កិច្ចការទាំងឡាយដែលអ្នកចាំបាច់ត្រូវដឹង (PDF, 732KB)This link will download a file.

    មូលហេតុដែលយើងត្រូវបង់ពន្ធដារ

    ពន្ធដារគឺជាប្រាក់ដែលប្រជាជន និងអាជីវកម្មបង់ជូនរដ្ឋាភិបាលអូស្រ្តាលី
    ដើម្បីផ្គត់ផ្គង់សេវាកម្មទាំងឡាយ រួមមាន៖

    • សុខភាព
    • ការអប់រំ
    • ការការពារ
    • ផ្លូវថ្នល់ និងផ្លូវរថភ្លើង
    • សន្តិសុខសង្គម និងប្រាក់ឧបត្ថម្ភផ្សេងទៀតពី Centrelink – Services Australia (សេវាកម្មអូស្រ្តាលី)។

    ក្នុងនាមជាប្រជាជនអូស្រ្តាលី យើងរីករាយនឹងទទួលបានប្រព័ន្ធសុខភាពល្អ ការអប់រំប្រកបដោយគុណភាព និងគ្រឿងបរិក្ខារសហគមន៍ខុសៗគ្នា (ឧទាហរណ៍ ឧទ្យាន និងសួនកុមារ) ដែលបានផ្គត់ផ្គង់តាមរយៈការប្រមូលពន្ធដារ។

    ចំនួនពន្ធដារដែលអ្នកនឹងត្រូវបង់

    ចំនួនពន្ធដារដែលអ្នកត្រូវបង់ អាស្រ័យលើ៖

    • ថាតើអ្នកជាអ្នករស់នៅក្នុងប្រទេសអូស្ត្រាលីសម្រាប់គោលបំណងពន្ធដារឬអត់
    • ចំនួនប្រាក់ចំណូលដែលអ្នករកបាន
    • ថាតើអ្នកមានការងារច្រើនជាងមួយឬអត់
    • ថាតើអ្នកមាន Tax file number (TFN) (លេខសំណុំពន្ធដារ) ឬអត់ – នេះគឺជាលេខយោងផ្ទាល់ខ្លួន ដែលអ្នកគួរតែប្រាប់និយោជករបស់អ្នក បន្ទាប់ពីអ្នកចាប់ផ្តើមធ្វើការឱ្យពួកគេ។

    ប្រសិនបើអ្នកចាប់ផ្តើមធ្វើការមុនពេលអ្នកមាន TFN អ្នកមានពេល២៨ថ្ងៃដើម្បីទទួលបាន ហើយប្រគល់វាឱ្យទៅនិយោជករបស់អ្នក។ ប្រសិនបើអ្នកមិនធ្វើដូច្នោះទេ និយោជករបស់អ្នកត្រូវតែដកពន្ធដារ ចេញពីបៀវត្សរ៍របស់អ្នកក្នុងអត្រាខ្ពស់បំផុត។

    សូមមើលផងដែរ៖

    មុនពេលអ្នកចាប់ផ្តើមធ្វើការ

    ការអនុញ្ញាតឱ្យធ្វើការនៅក្នុងប្រទេសអូស្ត្រាលី

    ប្រសិនបើអ្នកជាជនបរទេស អ្នកត្រូវតែទទួលបានការអនុញ្ញាតពី Department of Home Affairs (ក្រសួងកិច្ចការក្នុងប្រទេស) មុនពេលអ្នកចាប់ផ្តើមធ្វើការនៅក្នុងប្រទេសអូស្ត្រាលី។ Home Affairs (ក្រសួងកិច្ចការក្នុងប្រទេស) អាចផ្តល់ជូនអ្នកនូវព័ត៌មានមានដ៏ប្រយោជន៍ រួមមានទិដ្ឋាការមួយណាដែលអនុញ្ញាតឱ្យអ្នកធ្វើការនៅក្នុងប្រទេសអូស្ត្រាលី។

    ជំហានបន្ទាប់៖

    ទទួលបានលេខសំណុំពន្ធដារ

    Tax file number (TFN) (លេខសំណុំពន្ធដាររបស់អ្នក) គឺជាលេខយោងផ្ទាល់ខ្លួនរបស់អ្នក។ ការទទួលបាន TFN គឺឥតគិតថ្លៃទេ។

    អ្នកគួរតែទទួលបាន TFN មុនពេលចាប់ផ្តើមធ្វើការ ឬភ្លាមបន្ទាប់ពីចាប់ផ្តើមធ្វើការ បើមិនដូច្នេះទេ អ្នកនឹងត្រូវបង់ពន្ធដារកាន់តែច្រើនថែមទៀត។ យើងចេញTFN ដល់បុគ្គលម្នាក់ៗ អាជីវកម្ម និងអង្គការដទៃទៀត សម្រាប់គោលបំណងកំណត់អត្តសញ្ញាណ និងការរក្សាទុកឯកសារ។

    របៀបដែលអ្នកដាក់ពាក្យសុំ TFN របស់អ្នក នឹងអាស្រ័យលើកាលៈទេសៈរបស់អ្នក។

    ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដាក់ពាក្យសុំ សូមចូលទៅកាន់៖

    ប្រសិនបើអ្នកកំពុងធ្វើចំណាកស្រុកទៅកាន់ប្រទេសអូស្ត្រាលី ឬកាន់ទិដ្ឋាការ
    អ្នករស់នៅក្នុងប្រទេសបណ្តោះអាសន្ន ដែលអនុញ្ញាតឱ្យអ្នកធ្វើការនៅក្នុងប្រទេសអូស្ត្រាលី អ្នកអាចដាក់ពាក្យសុំ TFN តាមអនឡាញ។

    ដើម្បីដាក់ពាក្យតាមអនឡាញ សូមចូលទៅកាន់៖

    នៅពេលបំពេញពាក្យសុំរបស់អ្នក អ្នកនឹងចាំបាច់ត្រូវការឯកសារទាំងឡាយ
    ដែលបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នក។

    វាអាចចំណាយពេលរហូតដល់ទៅ២៨ថ្ងៃដើម្បីដំណើរការពាក្យសុំ TFN របស់អ្នក ហើយបញ្ជូន TFN របស់អ្នក ទៅអាសយដ្ឋានរបស់អ្នក។

    ការរក្សាទុក TFN របស់អ្នកឱ្យមានសុវត្ថិភាព

    TFN របស់អ្នកនៅជាមួយអ្នកអស់មួយជីវិត ដូច្នេះសូមរក្សាទុកវាឱ្យមានសុវត្ថិភាព។ អ្នករក្សាទុក TFN ដដែល ទោះបីជាអ្នកផ្លាស់ប្តូរឈ្មោះ ឬអាសយដ្ឋានរបស់អ្នក ផ្លាស់ប្តូរការងារ ផ្លាស់ប្តូរទីលំនៅទៅរដ្ឋផ្សេង ឬទៅបរទេស។

    កុំឱ្យអ្នកផ្សេងទៀតប្រើ TFN របស់អ្នក សូម្បីតែមិត្តភក្តិ ឬសាច់ញាតិក្តី។ ការអនុញ្ញាត
    ឱ្យនរណាម្នាក់ផ្សេងទៀតប្រើវា ឱ្យវាទៅអ្នកផ្សេងទៀត ឬលក់វា គឺជាបទឧក្រិដ្ឋ។

    ផ្តល់ TFN របស់អ្នកតែប៉ុណ្ណោះទៅ៖

    • ពួកយើង នៅពេលពិភាក្សាអំពីរបាយការណ៍ពន្ធដាររបស់អ្នក
    • និយោជិករបស់អ្នក បន្ទាប់ពីអ្នកចាប់ផ្តើមធ្វើការ ក៏ប៉ុន្តែមិនត្រូវផ្តល់
      វានៅក្នុងពាក្យសុំការងារទេ
    • ធនាគាររបស់អ្នក ឬស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត
    • សេវាកម្មអូស្រ្តាលី (Services Australia)
    • ភ្នាក់ងារពន្ធដារដែលចុះបញ្ជីស្របច្បាប់របស់អ្នក
    • មូលនិធិប្រាក់ចូលនិវត្តន៍របស់អ្នក
    • ស្ថាប័នផ្តល់ការអប់ឧត្តមសិក្សា ឬសាកលវិទ្យាល័យរបស់អ្នក ដើម្បីទទួលបាន
      ប្រាក់កម្ចីសម្រាប់និស្សិត ដូចជាកម្មវិធីប្រាក់កម្ចីសម្រាប់ការអប់រំឧត្តមសិក្សា (HELP)។

    សូមរាយការណ៍អំពីការបាត់បង់ ចោរកម្ម ឬការប្រើប្រាស់មិនត្រឹមត្រូវនៃ TFN របស់អ្នកមកយើងភ្លាមៗ ដោយទូរស័ព្ទលេខ 1800 467 033

    ការរក្សាទុក TFN របស់អ្នក និងព័ត៌មានលម្អិតអំពីអត្តសញ្ញាណបុគ្គលផ្សេងទៀតឱ្យមានសុវត្ថិភាព ជួយការពារ
    ឧក្រិដ្ឋកម្មអត្តសញ្ញាណ។ ឧក្រិដ្ឋកម្មអត្តសញ្ញាណកើតឡើង នៅពេលព័ត៌មានលម្អិតអំពី
    អត្តសញ្ញាណរបស់មនុស្សត្រូវបានគេយកប្រើដើម្បីប្រព្រឹត្តបទឧក្រិដ្ឋ។

    អ៊ីម៉េលឆបោក ទូរសារ សារខ្លី និងការហៅទូរស័ព្ទអាចមើលទៅ និងស្តាប់ទៅធ្វើឱ្យជឿណាស់។ កុំដាក់បញ្ចូល TFN ពាក្យសម្ងាត់ និងព័ត៌មានរសើបផ្សេងទៀតរបស់អ្នកនៅក្នុងអ៊ីម៉េល ឬសារខ្លី។ សូមឱ្យបានដឹង ហើយប្រសិនបើអ្នកមិនប្រាកដថាការទំនាក់ទំនង
    ណាមួយមកពីយើង សូមទូរស័ព្ទមកខ្សែទូរស័ព្ទទាន់ហេតុការណ៍ស្តីពីការឆបោក
    លេខ 1800 008 540

    សូមមើលផងដែរ៖

    លេខអាជីវកម្មអូស្រ្តាលី (ABN) គឺសម្រាប់អាជីវកម្ម

    មិនមែនមនុស្សគ្រប់គ្នាមានសិទ្ធិទទួលបាន ឬចាំបាច់ត្រូវការលេខអាជីវកម្មអូស្រ្តាលី (ABN) ដើម្បីធ្វើការនៅក្នុងបប្រទេសអូស្ត្រាលីទេ។ ការមាន ABN មានន័យថាអ្នក៖

    • កំពុងប្រកបអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក
    • ត្រូវតែបង់ពន្ធដារផ្ទាល់ខ្លួនរបស់អ្នកមកឱ្យយើង
    • ប្រហែលជាចាំបាច់ត្រូវបង់ប្រាក់ចូលនិវត្តន៍សម្រាប់ខ្លួនអ្នកផ្ទាល់
    • ប្រហែលជាមិនត្រូវបានធានារ៉ាប់រងទេ ប្រសិនបើអ្នករងរបួស។

    សូមមើលផងដែរ៖

    នៅពេលអ្នកចាប់ផ្តើមធ្វើការ

    បំពេញសេចក្តីប្រកាសលេខសំណុំពន្ធដារ

    នៅពេលអ្នកចាប់ផ្តើមធ្វើការ និយោជករបស់អ្នកនឹងស្នើសុំឱ្យអ្នកបំពេញ Tax file number declaration (សេចក្តីប្រកាសលេខសំណុំពន្ធដារ) (NAT 3092) ដើម្បីប្រាប់ពួកគេអំពី TFN និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

    ពួកគេប្រើសេចក្តីប្រកាសនេះ ដើម្បីគិតគូរពីចំនួនពន្ធដារដែលអ្នកចាំបាច់ត្រូវបង់។

    អ្នកមានពេលរហូតដល់២៨ថ្ងៃ ដើម្បីបំពេញសេចក្តីប្រកាស ហើយប្រគល់វាទៅឱ្យ
    និយោជករបស់អ្នក។ ប្រសិនបើអ្នកមិនធ្វើដូច្នោះទេ ពួកគេត្រូវតែយកពន្ធដារ
    ចេញពីបៀវត្សរ៍របស់អ្នកក្នុងអត្រាខ្ពស់បំផុត។

    ប្រាក់ចូលនិវត្តន៍

    ប្រាក់ចូលនិវត្តន៍ គឺជាប្រព័ន្ធសន្សំប្រាក់សម្រាប់ពេលចូលនិវត្តន៍របស់ប្រទេសអូស្រ្តាលី។ វាគឺជាប្រាក់ដែលទុកដោយឡែកសម្រាប់ជីវិតការងាររបស់អ្នក ដើម្បីផ្គត់ផ្គង់សម្រាប់
    ការចូលនិវត្តន៍របស់អ្នក។

    នៅពេលចាប់ផ្តើមការងារថ្មី វាសំខាន់ដែលអ្នកត្រូវយល់ដឹងពីរបៀបដែលប្រាក់
    ចូលនិវត្តន៍ដំណើរការ និងដឹងពីសិទ្ធិ និងសិទ្ធិទទួលបានរបស់អ្នក។ ការសម្រេចចិត្តដែលអ្នកធ្វើនៅពេលនេះ និងនៅពេលអនាគត នឹងប៉ះពាល់ដល់របៀបរស់នៅរបស់អ្នកនៅពេលអ្នកចូលនិវត្តន៍។

    ការរួមវិភាគទានប្រាក់ចូលនិវត្តន៍របស់និយោជិកដែលជាកាតព្វកិច្ច ត្រូវបានបង់
    បន្ថែមលើបៀវត្សរ៍របស់អ្នក។ មនុស្សភាគច្រើនអាចជ្រើសរើសយក
    មូលនិធិចូលនិវត្តន៍របស់អូស្រ្តាលី ដែលប្រាក់រួមវិភាគទានទាំងនេះត្រូវបានបង់ចូល។

    ជាទូទៅ ប្រសិនបើអ្នកទទួលបានបៀវត្សរ៍ $450 ឬច្រើនជាងនេះនៅក្នុងខែប្រតិទិន និយោជករបស់អ្នកត្រូវតែចូលរួមវិភាគទានជាភាគរយនូវអ្វីដែលអ្នករកបាន ទៅក្នុងគណនីប្រាក់ចូលនិវត្តន៍របស់អ្នក។

    សូមមើលផងដែរ៖

    ការដាក់ប្រកាសទូទាត់ពន្ធដារ

    ក្នុងនាមជាបុគ្គលម្នាក់ៗ អ្នកត្រូវតែដាក់ប្រកាសទូទាត់ពន្ធដារប្រសិនបើ៖

    • អ្នកបានបង់ពន្ធដារក្នុងឆ្នាំពន្ធដារ (ថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែមិថុនា)
    • ប្រាក់ចំណូលដែលត្រូវបង់ពន្ឋដាររបស់អ្នក (រាប់បញ្ចូលទាំងប្រាក់ឧបត្ថម្ភ ឬប្រាក់បំណាច់ Centrelink) គឺលើសពីកម្រិតជាក់លាក់សម្រាប់អ្នករស់នៅក្នុងប្រទេស - សូមមើល តើអ្នកចាំបាច់ត្រូវការដាក់ប្រកាសទូទាត់ពន្ធដារឬទេ
    • អ្នកគឺជាអ្នកជនបរទេស ហើយអាចរកបាន $1 ឬច្រើនជាងនេះនៅក្នុងប្រទេសអូស្ត្រាលីក្នុងឆ្នាំពន្ធដារ (មិនរាប់បញ្ចូលប្រាក់ចំណូល
      ដែលបានដកហូតពន្ឋដារពីជនដែលមិនរស់នៅជាអចិន្រ្តៃយ៍ក្នុងប្រទេស)
    • អ្នកកំពុងចាកចេញពីប្រទេសអូស្ត្រាលីជាអចិន្ត្រៃយ៍ ឬសម្រាប់ឆ្នាំពន្ធដារលើសពីមួយ។

    ព័ត៌មានដែលអ្នកចាំបាច់ត្រូវការដើម្បីដាក់ប្រកាស

    ដើម្បីដាក់ប្រកាសទូទាត់ពន្ធដារ អ្នកចាំបាច់ត្រូវការដឹង៖

    • អំពីចំនួនប្រាក់ចំណូលដែលអ្នករកបានពីការងារ ការប្រាក់ពីគណនីធនាគារ ឬការវិនិយោគ
    • ចំនួនពន្ធដារដែលបានដកហូតពីប្រាក់ចំណូលរបស់អ្នក (ចំនួនប្រាក់ដែលនិយោជក
      របស់អ្នកបានដកហូតពីបៀវត្សរ៍របស់អ្នក ហើយបញ្ជូនមកយើង)
    • អំពីការចំណាយណាមួយដែលអាចយកទៅទាមទារដើម្បីកាត់បន្ថយពន្ឋដារ និងប្រាក់សម្រាប់កាត់បន្ថយពន្ឋដារដែលត្រូវបង់ ដែលអ្នកកំពុងទាមទារ។

    ការចំណាយដែលអាចយកទៅទាមទារដើម្បីកាត់បន្ថយពន្ឋដារ គឺជាថ្លៃចំណាយដែល
    អ្នកអាចទាមទារដើម្បីកាត់បន្ថយពន្ធដាររបស់អ្នក។ ការចំណាយដែល
    អាចយកទៅទាមទារដើម្បីកាត់បន្ថយពន្ឋដារភាគច្រើន គឺជាការចំណាយ
    ទាក់ទងនឹងការងារ។ គឺជាប្រាក់ដែលអ្នកបានចំណាយលើអ្វីមួយ ដើម្បីជួយអ្នករកបាន
    ប្រាក់ចំណូលរបស់អ្នក។ អ្នកត្រូវតែអាចបង្ហាញថា៖

    • ការចំណាយទាក់ទងដោយផ្ទាល់ ទៅនឹងការរកបានប្រាក់ចំណូល
    • ការចំណាយមិនមែនជាលក្ខណៈឯកជនទេ
    • អ្នកមានកំណត់ត្រាដើម្បីបង្ហាញភស្តុតាងពីការចំណាយរបស់អ្នក (ដូចជាបង្កាន់ដៃបង់ប្រាក់)។

    និយោជករបស់អ្នកត្រូវផ្តល់ឱ្យអ្នកនូវរបាយការណ៍លើប្រាក់ចំណូល ឬរបាយការណ៍
    សង្ខេបនៃប្រាក់ចំណូលរបស់និយោជិត។ នេះបង្ហាញពីចំនួនប្រាក់ចំណូលដែលអ្នករកបាន និងចំនួនពន្ធដារដែលអ្នកបានបង់។

    ជំហានបន្ទាប់៖

    ការរក្សាកំណត់ត្រា

    នៅពេលអ្នកដាក់ប្រកាសទូទាត់ពន្ធដាររបស់អ្នក យើងដំណើរការវា ហើយគិតគូ
    រថាតើអ្នកបានបង់ចំនួនពន្ធដារត្រឹមត្រូវឬអត់។ យើងអនុញ្ញាតឱ្យអ្នកដឹងពីលទ្ធផល ដោយផ្ញើជូនអ្នកនូវលិខិតបញ្ជាក់លទ្ធផលនៃការពិនិត្យវាយតម្លៃពន្ឋដារ។

    អ្នកត្រូវតែរក្សាទុកកំណត់ត្រាទាំងឡាយ ដូចជាបង្កាន់ដៃបង់ប្រាក់ សម្រាប់រាល់ការ
    ចំណាយណាមួយដែលអាចយកទៅទាមទារដើម្បីកាត់បន្ថយពន្ឋដារ ដែលអ្នកទាមទារ។ អ្នកចាំបាច់ត្រូវរក្សាទុកកំណត់ត្រាទាំងនេះយ៉ាងហោចណាស់ប្រាំឆ្នាំ គិតចាប់ពីថ្ងៃដែលអ្នកដាក់ប្រកាសទូទាត់ពន្ធដាររបស់អ្នក។ យើងអាចស្នើសុំឱ្យអ្នកបង្ហាញនូវកំណត់ត្រាទាំងនេះដល់យើង។

    myDeductions គឺជាមធ្យោបាយងាយស្រួលមួយដើម្បីរក្សាការចំណាយ និងកំណត់ត្រាប្រាក់ចំណូលរបស់អ្នកនៅកន្លែងតែមួយ។ ទាញយក ATO app (កម្មវិធី) សម្រាប់ឧបករណ៍វៃឆ្លាតរបស់អ្នក ហើយជ្រើសរើសរូបតំណាង myDeductions ។

    សូមមើលផងដែរ៖

    បំពេញ ហើយដាក់ប្រកាសទូទាត់ពន្ធដារ
    របស់អ្នក

    ពេលណាត្រូវដាក់ប្រកាស

    ប្រសិនបើអ្នកកំពុងរៀបចំ និងដាក់ប្រកាសទូទាត់ពន្ធដាររបស់អ្នកផ្ទាល់ខ្លួន អ្នកត្រូវតែដាក់ឱ្យបានទាន់ថ្ងៃទី៣១ ខែតុលា។ ប្រសិនបើអ្នកកំពុងប្រើភ្នាក់ងារ
    ពន្ធដារជាលើកដំបូង ឬភ្នាក់ងារផ្សេងពីឆ្នាំមុន អ្នកត្រូវតែទាក់ទងមកពួកគេឱ្យបានទាន់ថ្ងៃទី៣១ ខែតុលា។

    ប្រសិនបើអ្នកមិនដាក់ប្រកាសទូទាត់ពន្ធដាររបស់អ្នក ហើយបង់ចំនួនប្រាក់ដែលអ្នក
    ជំពាក់យើងទេ អ្នកប្រហែលជាត្រូវបង់ប្រាក់ពិន័យ។

    ដាក់ប្រកាសតាមអនឡាញដោយប្រើ myTax

    អ្នកអាចដាក់ប្រកាសទូទាត់ពន្ធដាររបស់តាមអនឡាញដោយប្រើ myTax។ វាជាមធ្យោបាយមួយដែលលឿន ងាយស្រួល មានសុវត្ថិភាព និងសន្តិសុខដើម្បីដាក់តាមអនឡាញ។

    ដើម្បីប្រើ myTax ជាដំបូងអ្នកត្រូវបង្កើតគណនី myGov ហើយតភ្ជាប់គណនីរបស់អ្នក
    ទៅសេវាកម្មអនឡាញ ATO។

    ជំហានបន្ទាប់៖

    ដាក់ប្រកាសដោយប្រើភ្នាក់ងារពន្ធដារដែលចុះបញ្ជី
    ស្របច្បាប់

    អ្នកអាចប្រើភ្នាក់ងារពន្ធដារដែលចុះបញ្ជីស្របច្បាប់ ដើម្បីរៀបចំ និងដាក់ប្រកាសទូទាត់
    ពន្ធដាររបស់អ្នក។ អ្នកចាំបាច់ទាក់ទងមកពួកឱ្យបានទាន់ថ្ងៃទី៣១ ខែតុលា។ អ្នកអាចស្វែងរកភ្នាក់ងារពន្ធដារដែលចុះបញ្ជីស្របច្បាប់ ឬពិនិត្យមើលថាតើពួកគេជាភ្នាក់ងារពន្ធដែលចុះបញ្ជីស្របច្បាប់ឬអត់។

    ជំហានបន្ទាប់៖

    ជំនួយបន្ថែមដើម្បីដាក់ប្រកាស

    ប្រសិនបើអ្នកត្រូវការជំនួយដើម្បីដាក់ប្រកាសទូទាត់ពន្ធដាររបស់អ្នក អ្នកប្រហែលជាអាច
    ប្រើកម្មវិធី Tax Help (ជំនួយពន្ធដារ)។

    គឺជាក្រុមអ្នកស្ម័គ្រចិត្តសហគមន៍ដែលបានទទួលការបណ្តុះបណ្តាល និងទទួលស្គាល់ពី ATO។ ពួកគេផ្តល់ជូនសេវាកម្មឥតគិតថ្លៃ និងការសម្ងាត់ដើម្បីជួយប្រជាជន
    បំពេញការប្រកាសទូទាត់ពន្ធដាររបស់ពួកគេតាមអនឡាញ ដោយប្រើ myTax។

    វាអាចប្រើបានចាប់ពីខែកក្កដា ដល់ខែតុលានៅគ្រប់ទីក្រុងធំៗ និងតំបន់ជនបទជាច្រើន
    ពេញទូទាំងប្រទេសអូស្ត្រាលី។

    ជំហានបន្ទាប់៖

      Last modified: 22 Sep 2020QC 63666