Show download pdf controls
  • ធម្មនុញ្ញអ្នកបង់ពន្ធដារ - អ្វីដែលអ្នក
    ត្រូវដឹង

    បុព្វកថា

    ប្រព័ន្ធពន្ធដារ និងសោធននិវត្តន៍របស់ប្រទេសអូស្ត្រាលី គឺជាទ្រព្យសម្បត្តិសហគមន៍ដែលគាំទ្ររបៀប
    រស់នៅដែលយើងរាល់គ្នារីករាយនៅក្នុងប្រទេសអូស្រ្តាលី។ យើងទាំងអស់គ្នាមានតួនាទីដើរតួក្នុងការ
    ថែទាំ និងមើលថែទ្រព្យសម្បត្តិទាំងនេះ។

    ក្រសួង Australian Taxation Office (ATO) រួមចំណែកដល់សុខុមាលភាពសង្គម និងសេដ្ឋកិច្ចរបស់
    ប្រជាជនអូស្រ្តាលី ដោយធ្វើឱ្យចម្រើនដល់ការចូលរួមដោយស្ម័គ្រចិត្តក្នុងប្រព័ន្ធពន្ធដារ និងសោធន
    និវត្តន៍ដែលរួមបញ្ចូលទាំងការទទួលបានអត្ថប្រយោជន៍ផងដែរ។

    ប្រជាជនអូស្រ្តាលីចូលរួមចំណែករបស់ពួកគេ ដោយបំពេញនូវការទទួលខុសត្រូវរបស់ពួកគេក្រោម
    ច្បាប់។

    ទំនាក់ទំនងរបស់យើងខ្ញុំជាមួយអ្នកគឺផ្អែកលើជំនឿទុកចិត្ត និងការគោរពចំពោះគ្នាទៅវិញទៅមក។
    យើងខ្ញុំបណ្តុះបណ្តាលទំនាក់ទំនងនោះដោយ៖

    • ផ្តល់ជូនអ្នកនូវសេវាកម្មដែលប្រកបដោយវិជ្ជាជីវៈ មានការគោរព ហើយទាន់ពេលវេលា
    • ប្រព្រឹត្តចំពោះអ្នកដោយយុត្តិធម៌ និងការគោរព
    • ទាក់ទិនជាមួយអ្នកដោយផ្អែកលើកាលៈទេសៈ និងអាកប្បកិរិយាការអនុលោមពីពេលមុនៗ
      របស់អ្នក
    • ធ្វើឱ្យវាងាយស្រួលតាមដែលអាចធ្វើបានសម្រាប់អ្នក ដើម្បីរៀបចំកិច្ចការឱ្យបានត្រឹមត្រូវ
    • គាំទ្រដល់អស់អ្នកដែលចង់ចូលរួមយ៉ាងត្រឹមត្រូវនៅក្នុងប្រព័ន្ធទាំងនេះ
    • មានការបើកចំហ មានតម្លាភាព ហើយមានការទទួលខុសត្រូវក្នុងការទាក់ទងរបស់យើងខ្ញុំ
      ជាមួយអ្នក និងសហគមន៍
    • ផ្តល់សេវាកម្មរបស់យើងខ្ញុំនៅក្នុងលំនាំជាក់ស្តែង និងមានប្រសិទ្ធិភាពបំផុត។

    ធម្មនុញ្ញអ្នកបង់ពន្ធដារ (ធម្មនុញ្ញ) គូសបញ្ជាក់ពីសិទ្ធិរបស់អ្នក។ វាពន្យល់ពីអ្វីដែលអ្នកអាចរំពឹងពី
    យើងខ្ញុំក្នុងការគ្រប់គ្រងប្រព័ន្ធពន្ធដារ និងសោធននិវត្តន៍។ យើងខ្ញុំប្តេជ្ញាធ្វើតាមគ្រប់កិច្ចទាំងអស់
    របស់យើងខ្ញុំ ជាមួយអ្នក។

    សេចក្តីណែនាំ

    ធម្មនុញ្ញនេះគូសញ្ជាក់ពីរបៀបដែលយើងខ្ញុំនឹងអនុវត្តកិច្ចការ នៅពេលទាក់ទិនជាមួយអ្នក ឬអ្នក
    តំណាងដែលជាជម្រើសរបស់អ្នក។

    វាគឺសម្រាប់មនុស្សគ្រប់រូបដែលទាក់ទងជាមួយយើងខ្ញុំស្តីពីកិច្ចការពន្ធដារ សោធននិវត្តន៍ និងច្បាប់
    ដទៃទៀតដែលយើងខ្ញុំគ្រប់គ្រង។

    វានឹងជួយអ្នកឱ្យបានយល់ដឹងអំពី៖

    • សិទ្ធិ និងកាតព្វកិច្ចរបស់អ្នក
    • អ្វីដែលអ្នកអាចរំពឹងពីយើងខ្ញុំ។
    • អ្វីដែលអ្នកអាចធ្វើបាន ប្រសិនបើអ្នកមិនពេញចិត្ត

    នៅពេលយើងខ្ញុំប្រើពាក្យ 'អ្នក' និង 'របស់អ្នក' នេះសំដៅទៅលើរូបអ្នកផ្ទាល់ និងមនុស្សណាម្នាក់ដែល
    អ្នកបានតែងតាំងជាតំណាងរបស់អ្នក។

    'មនុស្សគ្រប់រូប' សំដៅលើ 'យើងខ្ញុំ' និង 'អ្នក' ។

    សិទ្ធិរបស់អ្នក

    អ្នកអាចរំពឹងពីយើងខ្ញុំដើម្បី

    ប្រព្រឹត្តចំពោះអ្នកឱ្យបានត្រឹមត្រូវ និងសមហេតុផល

    យើងខ្ញុំនឹង៖

    • គោរពអ្នកដោយសេចក្តីគួរសម្យ មានការពិចារណា និងការគោរព
    • មានអាកប្បកិរិយាសុចរិត និងភាពស្មោះត្រង់
    • ប្រព្រឹត្តដោយមិនលំអៀង
    • គោរព ហើយមានការយល់ដឹងចំពោះភាពផ្សេងទីទៃពីគ្នាខាងវប្បធម៌នៃសហគមន៍អូស្រ្តាលី
    • ធ្វើការសម្រេចចិត្តដោយយុត្តិធម៌ និងប្រកបដោយសមធម៌ស្របតាមច្បាប់
    • ដោះស្រាយកង្វល់ បញ្ហា ឬពាក្យបណ្តឹងរបស់អ្នកដោយយុត្តិធម៌ និងឆាប់រហ័សតាមដែលអាចធ្វើ
      ទៅបាន។
    • ធ្វើការសម្រេចចិត្តដោយយុត្តិធម៌ និងប្រកបដោយសមធម៌
    • ស្តាប់អ្នក ហើយដាក់បញ្ចូលកាលៈទេសៈរបស់អ្នកទៅក្នុងរឿងរ៉ាវស្របតាមច្បាប់ដែលអនុញ្ញាត
      ឱ្យយើងខ្ញុំ។

    សូមមើលបន្ថែមទៀត៖

    ការចាត់ទុកអ្នកថាជាមនុស្សទៀងត្រង់ លើកលែងតែ
    អ្នកធ្វើផ្ទុយពីនេះ

    យើងខ្ញុំទទួលយកព័ត៌មានដែលអ្នកផ្តល់ឱ្យយើងខ្ញុំថាពេញលេញ និងត្រឹមត្រូវ លុះត្រាតែយើងខ្ញុំមាន
    ហេតុផលដើម្បីគិតផ្សេងក្រៅពីនេះ។

    ជាទូទៅ យើងខ្ញុំទទួលយកព័ត៌មានដែលអ្នកផ្តល់ឱ្យថាជាក់ស្តែង ហើយផ្អែកលើព័ត៌មាននេះ យើងខ្ញុំ
    វាយតម្លៃការទទួលខុសត្រូវចំពោះពន្ធដាររបស់អ្នក។

    យើងខ្ញុំទទួលដឹងថា ជួនកាលមនុស្សធ្វើខុស។ យើងខ្ញុំធ្វើឱ្យខុសគ្នារវាងកំហុស និងសកម្មភាពដោយ
    ចេតនា ដោយផ្តល់ឱ្យអ្នកនូវឱកាសដើម្បីពន្យល់។ យើងខ្ញុំស្តាប់អ្នក ហើយយកការពន្យល់របស់អ្នកទៅ
    ពិចារណា។

    យើងខ្ញុំមានការទទួលខុសត្រូវក្នុងការធានា ដើម្បីឱ្យមនុស្សគ្រប់គ្នាគោរពតាមច្បាប់ដែលយើងខ្ញុំគ្រប់
    គ្រង។ ការពិនិត្យឡើងវិញនូវព័ត៌មានរបស់អ្នកមិនមានន័យថា យើងខ្ញុំគិតថាអ្នកមិនស្មោះត្រង់នោះ
    ទេ ប៉ុន្តែប្រសិនបើយើងខ្ញុំរកឃើញភាពខុសគ្នា យើងខ្ញុំអាចចាត់វិធានការតាមដាន។

    សូមមើលបន្ថែមទៀត៖

    ផ្តល់ជូនអ្នកនូវសេវាកម្ម និងជំនួយប្រកបដោយវិជ្ជាជីវៈ

    អ្នកអាចរំពឹងថានឹងមានទំនាក់ទំនងការងារដែលឱ្យផល និងប្រកបដោយវិជ្ជាជីវៈជាមួយយើងខ្ញុំ
    នៅពេលយើងខ្ញុំ៖

    • ជួយអ្នកឱ្យយល់ដឹងអំពីសិទ្ធិ និងសិទ្ធិទទួលបានរបស់អ្នក
    • ផ្តល់ឱ្យអ្នកនូវសេវាកម្មផ្ទាល់ខ្លួន ប្រាប់អ្នកអំពីឈ្មោះរបស់យើងខ្ញុំ នៅពេលយើងខ្ញុំណែនាំខ្លួន
      យើងខ្ញុំ ក៏ប៉ុន្តែក្នុងករណីខ្លះ យើងខ្ញុំអាចផ្តល់សណ្ឋាននៃអត្តសញ្ញាណផ្សេងទៀត។
    • ផ្តល់ឱ្យអ្នកនូវព័ត៌មានទំនាក់ទំនងលម្អិត ដើម្បីឱ្យអ្នកអាចទទួលបានព័ត៌មានបន្ថែម ប្រសិន
      បើចាំបាច់
    • ដាក់អ្នកឱ្យមានទំនាក់ទំនងជាមួយនរណាម្នាក់ដែលអាចជួយអ្នក ប្រសិនបើអ្នកមានសំណួរ
      ស្មុគស្មាញ
    • ទាក់ទងមកអ្នក ពេលណាយើងខ្ញុំនិយាយថាយើងខ្ញុំនឹងទាក់ទង
    • ប្រមូលព័ត៌មានទំនាក់ទំនងលម្អិតរបស់អ្នក ប្រសិនបើយើងខ្ញុំមិនអាចឆ្លើយតបសំណួររបស់
      អ្នកបានភ្លាមៗ ហើយឆ្លើយតបភ្លាមៗតាមដែលអាចធ្វើទៅបាន
    • មានបំណងដើម្បីផ្តល់ការឆ្លើយតបទាន់ពេលវេលាទៅនឹងការសាកសួរ និងសំណើរបស់អ្នក
    • ទទួលស្គាល់កំហុសរបស់យើងខ្ញុំ សុំទោស និងជួសជុលកំហុសទាំងនោះឱ្យបានយ៉ាងឆាប់
      តាមដែលអាចធ្វើទៅបាន
    • ប្រើភាសាសាមញ្ញ និងច្បាស់លាស់នៅក្នុងព័ត៌មានដែលបានបោះផ្សាយរបស់យើងខ្ញុំ ហើយនៅ
      ពេលយើងខ្ញុំនិយាយ ឬសរសេរទៅកាន់អ្នក

    ផ្តល់ជូនព័ត៌មានមួយចំនួនជាភាសាឯទៀតក្រៅពីភាសាអង់គ្លេស នៅលើគេហទំព័ររបស់យើងខ្ញុំ
    (សូមយោងទៅព័ត៌មានជាភាសាឯទៀត)

    • ផ្តល់ដំបូន្មាន និងព័ត៌មានដល់អ្នកជាសណ្ឋានឌីជីថល លើកលែងតែកន្លែងណាមិនមែនសណ្ឋាន
      ឌីជីថលដែលស្របជាង
    • ផ្តល់លទ្ឋភាពទទួលបានដំបូន្មាន និងព័ត៌មានតាមរយៈ  

    ការទទួលយកអ្នកដោយអាចឱ្យមានតំណាងពីមនុស្ស
    ដែលអ្នកជ្រើសរើស ហើយទទួលបានដំបូន្មាន

    អ្នកអាចទទួលបានជំនួយក្នុងកិច្ចការរបស់អ្នក និងក្នុងការទាក់ទងជាមួយយើងខ្ញុំ។ អ្នកអាចមាន
    មនុស្សផ្សេងគ្នាជាតំណាងអ្នកលើបញ្ហាផ្សេងៗ។ ជំនួយអាចរួមមានការធ្វើរបាយការណ៍ពន្ធដារ របាយ
    ការណ៍សកម្មភាពអាជីវកម្ម ការបដិសេធចំពោះការវាយតម្លៃ និងការទទួលបានដំបូន្មានអំពីកិច្ចការ
    របស់អ្នក។

    អ្នកនៅតែទទួលខុសត្រូវចំពោះភាពត្រឹមត្រូវនៃព័ត៌មានដែលអ្នកផ្តល់ឱ្យយើងខ្ញុំ បើទោះបីជាមាន
    នរណាម្នាក់ផ្សេងទៀត រួមមានភ្នាក់ងារដែលបានចុះបញ្ជីស្របច្បាប់ ជួយអ្នកដើម្បីរៀបចំរបាយការណ៍
    ពន្ធដារ ឬឯកសារពន្ធដារផ្សេងទៀត។

    អ្នកត្រូវប្រាប់យើងខ្ញុំ ប្រសិនបើអ្នកចង់ឱ្យបុគ្គលណាម្នាក់បំពេញកិច្ចការក្នុងនាមអ្នក ឬពិភាក្សា
    កិច្ចការរបស់អ្នកជាមួយយើងខ្ញុំ។

    ក្នុងស្ថានភាពភាគច្រើន អ្នកអាចជ្រើសរើសបុគ្គលណាម្នាក់ដើម្បីជួយអ្នក ប៉ុន្តែច្បាប់កំណត់ពីនរណា
    ដែលអាចគិតកម្រៃសេវាសម្រាប់ការផ្តល់ជំនួយនេះ។ ជាទូទៅ មានតែភ្នាក់ងារពន្ធដារដែលបានចុះ
    បញ្ជីស្របច្បាប់ ឬភ្នាក់ងារ BAS (ភ្នាក់ងារចុះបញ្ជីស្របច្បាប់) ប៉ុណ្ណោះ អាចគិតកម្រៃសេវាចំពោះការ
    ផ្តល់សេវាកម្មភ្នាក់ងារពន្ធដារ។

    Tax Practitioners Board គឺជាអ្នកទទួលខុសត្រូវចំពោះការចាត់ចែងការផ្តល់សេវាកម្មភ្នាក់ងារ
    ពន្ធដារ។

    ប្រសិនបើអ្នកជ្រើសរើសអ្នកតំណាងណាម្នាក់ នោះពួកគេនឹងមានសិទ្ធិ និងកាតព្វកិច្ចដូចគ្នាក្រោម
    ធម្មនុញ្ញ ដូចរូបអ្នកផ្ទាល់ដែរ។

    សូមមើលបន្ថែមទៀត៖

    ការគោរពសិទ្ធិឯកជនរបស់អ្នក

    ដើម្បីគ្រប់គ្រងច្បាប់ពន្ធដារ និងសោធននិវត្តន៍ យើងខ្ញុំប្រមូលព័ត៌មានអំពីអ្នក។ យើងខ្ញុំអាចទទួល
    បានព័ត៌មាននេះពីអ្នក ឬពីភាគីផ្សេងទៀតដូចជាអ្នកតំណាងរបស់អ្នក ភ្នាក់ងាររដ្ឋាភិបាលដទៃ
    ទៀត និងធនាគារ។ យើងគោរពភាពឯកជនរបស់អ្នក និងរក្សាព័ត៌មានរបស់អ្នកជាការសម្ងាត់។
    នៅក្នុងកាលៈទេសៈជាក់លាក់ខ្លះ ច្បាប់អនុញ្ញាតឱ្យយើងខ្ញុំបញ្ចេញព័ត៌មានរបស់អ្នកទៅអ្នកដទៃ
    ទៀត។ ឧទាហរណ៍ យើងខ្ញុំមានកម្មវិធីផ្គូផ្គងទិន្នន័យដែលអនុលោមតាម គោលការណ៍ណែនាំពីការ ផ្គូផ្គងទិន្នន័យទាំងអស់របស់រដ្ឋាភិបាលExternal Link

    ប្រសិនបើអ្នកគិតថាភាពឯកជនរបស់អ្នក ឬភាពសម្ងាត់នៃព័ត៌មានពន្ធដាររបស់អ្នកត្រូវបាន
    សម្របសម្រួលដោយសារតែសកម្មភាពរបស់យើងខ្ញុំ ជំហានដំបូងរបស់អ្នកគួរតែព្យាយាមដោះស្រាយ
    វាជាមួយមន្រ្តីពន្ធដារដែលអ្នកបានដោះស្រាយជាមួយ (ឬទូរស័ព្ទទៅលេខដែលអ្នកបានទទួល)។

    ប្រសិនបើអ្នកមិនពេញចិត្តទេ សូមនិយាយទៅកាន់អ្នកគ្រប់គ្រងមន្រ្តីពន្ធដារ។ ប្រសិនបើអ្នកនៅតែ
    មិនពេញចិត្តទេ អ្នកអាចដាក់ពាក្យបណ្តឹងដោយប្រើទម្រង់បែបបទពាក្យបណ្តឹង ឬទូរស័ព្ទ
    1800 199 010

    ស្នងការសិទ្ធិឯកជន

    ប្រសិនបើអ្នកមិនពេញចិត្តនឹងវិធីដែលយើងខ្ញុំបានដោះស្រាយពាក្យបណ្តឹងរបស់អ្នក Privacy Commissioner អាចជួយអ្នកបាន។ ព័ត៌មានបន្ថែមអំពី Privacy Commissioner អាចរកបាន
    នៅតាមរយៈគេហទំព័ររបស់ស្នងការ នៅត្រង់វ៉ិបសៃថ៍ privacy.gov.auExternal Link ឬអ្នកអាចទូរស័ព្ទ
    1300 363 992

    សូមមើលបន្ថែមទៀត៖

    ការរក្សាព័ត៌មានដែលយើងខ្ញុំកាន់កាប់អំពីអ្នក
    ជាការសម្ងាត់

    យើងខ្ញុំត្រូវរក្សាព័ត៌មានរបស់អ្នកឱ្យមានសុវត្ថិភាព និងរក្សាការសម្ងាត់។ យើងខ្ញុំត្រូវបានចងភ្ជាប់
    ដោយ៖

    យើងខ្ញុំយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងភាពឯកជននៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាទីបំផុត។
    យើងខ្ញុំមានវិធានការដើម្បីធានាថាទិន្នន័យ និងកិច្ចការពាណិជ្ជកម្មតាមអនឡាញរបស់អ្នក ជាមួយ
    យើងខ្ញុំគឺមានសន្តិសុខ ហើយមានសុវត្ថិភាព។

    យើងខ្ញុំអាចមើលតែកំណត់ត្រា ពិភាក្សា ឬបញ្ចេញព័ត៌មានអំពីអ្នកនៅពេលវាជាផ្នែកចាំបាច់នៃការ
    ងាររបស់យើងខ្ញុំ ឬពេលណាច្បាប់អនុញ្ញាតឱ្យយើងខ្ញុំតែប៉ុណ្ណោះ។ យើងខ្ញុំកត់ត្រាការហៅតាមទូរស័ព្ទ
    ដើម្បីត្រួតពិនិត្យគុណភាពនៃសេវាកម្មដែលយើងខ្ញុំផ្តល់ ឬកន្លែងណាដែលចាំបាច់ សម្រាប់ការគ្រប់
    គ្រងច្បាប់។ មូលហេតុទូទៅក្នុងការបញ្ចេញព័ត៌មានរបស់អ្នក គឺដើម្បីពិនិត្យមើលសិទ្ធិទទួលបាន
    អត្ថប្រយោជន៍ពីរដ្ឋាភិបាល និងសម្រាប់ការអនុវត្តច្បាប់។

    ប្រសិនបើអ្នកទាក់ទងមកយើងខ្ញុំដើម្បីពិភាក្សាអំពីកិច្ចការរបស់អ្នក អ្នកត្រូវតែមានភ័ស្តុតាងបញ្ជាក់
    អំពីអត្តសញ្ញាណរបស់អ្នក។ ការនេះគឺដើម្បីធានាថាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកត្រូវបានផ្តល់ឱ្យអ្នកតែ
    ប៉ុណ្ណោះ ឬចំពោះនរណាម្នាក់ដែលអាចបង្ហាញថាពួកគេត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពជំនួសអ្នក។
    ឧទាហរណ៍ ប្រសិនបើអ្នកទូរស័ព្ទមកយើងខ្ញុំ អ្នកអាចបញ្ជាក់អត្តសញ្ញាណរបស់អ្នកដោយផ្តល់នូវថ្ងៃខែ
    ឆ្នាំកំណើត អាសយដ្ឋានរបស់អ្នក (ដូចដែលបានជូនដំណឹងមកយើងខ្ញុំពីពេលមុន) និងព័ត៌មាន
    លម្អិតស្តីពីសេចក្តីជូនដំណឹងដែលបង្កើតដោយក្រសួង ATO។ ព័ត៌មានផ្សេងទៀតក៏អាចត្រូវបានប្រើ
    ជាភស្តុតាងដែរ អាស្រ័យលើកាលៈទេសៈរបស់អ្នក។

    សូមមើលបន្ថែមទៀត៖

    ផ្តល់ឱ្យអ្នកនូវលទ្ធភាពទទួលបានព័ត៌មានដែលយើងខ្ញុំ
    កាន់កាប់អំពីអ្នក

    ច្បាប់សេរីភាពដើម្បីទទួលបានព័ត៌មាន ឆ្នាំ 1982 (ច្បាប់ FOI) ផ្តល់សិទ្ធិឱ្យអ្នកទទួលបានព័ត៌មានអំពី
    អ្នកនៅក្នុងឯកសារដែលយើងខ្ញុំកាន់កាប់។ អ្នកក៏អាចមានលទ្ឋភាពទទួលបានឯកសារផងដែរដែល
    ជួយយើងខ្ញុំធ្វើការសម្រេចចិត្តទាំងឡាយ ដូចជាសេចក្តីសម្រេចជាសាធារណៈ នីតិវិធី និងគោលការណ៍
    ណែនាំរបស់ក្រសួង ATO។

    ប្រសិនបើអ្នកមានបំណងចង់ចូលប្រើឯកសារណាមួយរបស់យើងខ្ញុំ ដែលមិនមានសម្រាប់អ្នកតាម
    រយៈបណ្តាញអនឡាញរបស់យើងខ្ញុំ សូមទាក់ទងមកយើងខ្ញុំជាមុន។ យើងខ្ញុំអាចផ្តល់ជូនច្បាប់ចម្លង
    នៃឯកសារដែលស្នើជាទូទៅ ដោយពុំចាំបាច់ស្នើសុំសេរីភាពដើម្បីទទួលបានព័ត៌មាន។ ឧទាហរណ៍
    ច្បាប់ចម្លងនៃលិខិតវាយតម្លៃថ្មីៗ គឺមិនគិតថ្លៃទេ។ យើងខ្ញុំក៏អាចផ្តល់ជូនច្បាប់ចម្លងនៃការធ្វើ
    របាយការណ៍ពន្ធដារថ្មីៗ ក៏ប៉ុន្តែអាចគិតកម្រៃតិចតួច សម្រាប់ការផ្តល់ជូនឯកសារទាំងនេះ។

    អ្នកមានសិទ្ធិស្នើសុំឱ្យយើងខ្ញុំ ផ្លាស់ប្តូរព័ត៌មានផ្ទាល់ខ្លួនដែលយើងខ្ញុំកាន់កាប់អំពីអ្នក ប្រសិនបើ
    អ្នកគិតថាព័ត៌មាននោះមិនពេញលេញមិនត្រឹមត្រូវ មិនទាន់បច្ចុប្បន្នភាព ឬខុសឆ្គង។

    យើងខ្ញុំអាចនឹងមិនអនុញ្ញាតឱ្យអ្នកចូលប្រើឯកសារមួយចំនួន ដោយសារតែឯកសារទាំងនោះត្រូវ
    បានលើកលែងពីច្បាប់ FOI - ឧទាហរណ៍ ប្រសិនបើការបញ្ចេញនោះអាចត្រូវបានគេរំពឹងដោយសម
    ហេតុផលថានឹងធ្វើឱ្យប៉ះពាល់ដល់ការស៊ើបអង្កេត ឬរារាំងការគ្រប់គ្រងត្រឹមត្រូវនៃច្បាប់។

    ការចំណាយលើការស្នើសុំសេរីភាពដើម្បីទទួលបានព័ត៌មាន ត្រូវបានកំណត់ដោយច្បាប់។

    សូមមើលបន្ថែមទៀត៖

    ការជួយអ្នករៀបចំកិច្ចការឱ្យបានត្រឹមត្រូវ

    យើងខ្ញុំមានបំណងផ្តល់ព័ត៌មានត្រឹមត្រូវ មិនផ្លាស់ប្តូរ ហើយច្បាស់លាស់ ដើម្បីជួយអ្នកឱ្យយល់ដឹង
    អំពីសិទ្ធិ និងសិទ្ធិទទួលបានរបស់អ្នក ហើយបំពេញកាតព្វកិច្ចរបស់អ្នក។

    ព័ត៌មានរបស់យើងខ្ញុំមានចាប់ពីព័ត៌មានដែលបានបោះពុម្ពផ្សាយ អំពីរបៀបដែលច្បាប់អនុវត្តជា
    ទូទៅ តាមរយៈដំបូន្មានស្របតាមកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក។

    ប្រសិនបើអ្នកគិតថា ព័ត៌មានដែលបានបោះផ្សាយរបស់យើងខ្ញុំមិនគ្របដណ្តប់ពេញលេញលើកាលៈ
    ទេសៈរបស់អ្នកទេ ឬអ្នកមិនច្បាស់ប្រាកដអំពីរបៀបដែលវាទាក់ទងនឹងអ្នក សូមទាក់ទងមកយើងខ្ញុំ
    ឬអ្នកផ្តល់ប្រឹក្សាវិជ្ជាជីវៈដើម្បីជួយអ្នកសម្រេចពីព័ត៌មានណាមួយដែលសមស្របបំផុត ចំពោះតម្រូវការ
    របស់អ្នក។

    ប្រសិនបើព័ត៌មានរបស់យើងខ្ញុំមិនត្រឹមត្រូវ ឬខុសឆ្គង

    ប្រសិនបើអ្នកធ្វើតាមព័ត៌មានរបស់យើងខ្ញុំ ហើយវាប្រែជាមិនត្រឹមត្រូវ ឬខុសឆ្គង ហើយជាលទ្ធផល
    អ្នកធ្វើកំហុស យើងខ្ញុំនឹងយកវាទៅពិចារណានៅពេលកំណត់សកម្មភាពអ្វីមួយ ប្រសិនបើចាំបាច់។

    របៀបទទួលបានព័ត៌មានរបស់យើងខ្ញុំ

    អ្នកអាចចូលមើលព័ត៌មានចេញពីវ៉ិបសៃថ៍របស់យើងខ្ញុំ ឬស្នើសុំច្បាប់ចម្លងនៃការបោះពុម្ពរបស់យើង
    ខ្ញុំ ដើម្បីផ្ញើជូនអ្នក។ យើងខ្ញុំនឹងធ្វើឱ្យងាយស្រួលតាមដែលអាចធ្វើទៅបាន សម្រាប់អ្នកដើម្បីទទួល
    បានព័ត៌មានរបស់យើងខ្ញុំ ហើយនឹងផ្តល់ឱ្យអ្នកនូវទាន់សហសម័យក្នុងការទាក់ទងមកយើងខ្ញុំ។
    អ្នកអាច៖

    សូមមើលបន្ថែមទៀត៖

    ការពន្យល់ពីការសម្រេចចិត្តដែលយើងខ្ញុំធ្វើអំពីអ្នក

    យើងខ្ញុំពន្យល់អ្នក អំពីការសម្រេចចិត្តដែលយើងខ្ញុំធ្វើអំពីកិច្ចការរបស់អ្នក និងផ្តល់ឱ្យអ្នកនូវលេខ
    ទូរស័ព្ទទំនាក់ទំនង ឬអាសយដ្ឋានអ៊ីម៉េលសម្រាប់តំបន់ដែលក្រសួង ATO ចាត់ចែងករណីរបស់អ្នក។
    យើងខ្ញុំនឹងពន្យល់ពីការសម្រេចចិត្តរបស់យើងខ្ញុំដោយច្បាស់លាស់។ ប្រសិនបើអ្នកមានសំណួរ គិតថា
    យើងខ្ញុំបានធ្វើខុស ឬមិនបានផ្តល់ហេតុផលគ្រប់គ្រាន់សម្រាប់ការសម្រេចចិត្តរបស់យើងខ្ញុំ សូមទាក់
    ទងមកយើងខ្ញុំដោយប្រើប្រាស់ព័ត៌មានលម្អិតដែលផ្តល់ជូនអ្នក ឬអ្នកតំណាងដែលអ្នកបានជ្រើស
    តាំង។

    ជាទូទៅ យើងខ្ញុំពន្យល់ពីការសម្រេចចិត្តរបស់យើងខ្ញុំជាលាយលក្ខណ៍អក្សរ។ ប្រសិនបើយើងខ្ញុំផ្តល់ជូន
    អ្នកនូវការសម្រេចចិត្តរបស់យើងខ្ញុំដោយផ្ទាល់ យើងខ្ញុំនឹងផ្តល់ការពន្យល់ជូនអ្នកក្នុងពេលដូចគ្នា។ នៅក្នុងកាលៈទេសៈដ៏មានកំណត់ខ្លះ យើងខ្ញុំនឹងមិនអាចពន្យល់ពីការសម្រេចចិត្តរបស់យើងឱ្យបាន
    ពេញលេញទេ ក៏ប៉ុន្តែយើងនៅតែផ្តល់ព័ត៌មានច្រើន តាមដែលយើងអាចធ្វើបាន។ ឧទាហរណ៍
    ប្រសិនបើ៖

    • បុគ្គលផ្សេងទៀតត្រូវបានពាក់ព័ន្ធ ការបញ្ចេញព័ត៌មានអំពីការសម្រេចចិត្តរបស់យើងខ្ញុំអាច
      រំលោភលើសិទ្ធិឯកជនរបស់បុគ្គលនោះ ឬបទបញ្ជាសម្ងាត់នៅក្នុងច្បាប់ពន្ធដារ
    • យើងខ្ញុំសង្ស័យថាការលួចបន្លំ យើងខ្ញុំប្រហែលជាមិនបញ្ចេញព័ត៌មាននោះទេ ដ្បិតអីវាអាចធ្វើឱ្យ
      អន្តរាយដល់ការស៊ើបអង្កេតរបស់យើងខ្ញុំ។

    នៅក្រោមច្បាប់ការធ្វើសេចក្តីសម្រេចរដ្ឋបាល ឆ្នាំ 1977 (ការពិនិត្យតាមផ្លូវតុលាការ) (ADJR), អ្នក
    មានសិទ្ធិទទួលរបាយការណ៍ជាលាយលក្ខណ៍អក្សរដោយឥតគិតថ្លៃ ដោយបញ្ជាក់ពីមូលហេតុនៃការ
    សម្រេចចិត្តមួយចំនួន ដែលយើងខ្ញុំធ្វើអំពីបញ្ហាពន្ធដាររបស់អ្នក។ ច្បាប់នេះមិនគ្របដណ្តប់លើការ
    សម្រេចចិត្តទាំងអស់ទេ ហើយមានករណីលើកលែងសំខាន់មួយចំនួន - ឧទាហរណ៍ ការសម្រេចចិត្តអំពី
    ការវាយតម្លៃ។

    សូមមើលបន្ថែមទៀត៖

    ការគោរពសិទិ្ធរបស់អ្នក ដើម្បីឱ្យមានការពិនិត្យឡើងវិញ

    នៅពេលយើងខ្ញុំផ្តល់ការសម្រេចចិត្តអំពីកិច្ចការរបស់អ្នក យើងខ្ញុំពន្យល់ពីរបៀបដែលអ្នកអាចឱ្យ
    មានការពិនិត្យឡើងវិញនូវការសម្រេចចិត្ត ហើយថាប្រសិនបើមានពេលកំណត់ដើម្បីស្នើសុំការពិនិត្យ។

    ប្រសិនបើមានជម្រើសពិនិត្យឡើងវិញច្រើន យើងខ្ញុំនឹងពន្យល់ពីរបៀបខុសគ្នានៃពិនិត្យឡើងវិញទាំង
    នោះ។ ការពិនិត្យឡើងវិញមួយចំនួន អាចពិនិត្យទៅលើសំណួរខាងផ្លូវច្បាប់ ហើយមួយចំនួនផ្សេង
    ទៀតអាចពាក់ព័ន្ធនឹងការបញ្ជាក់ថាតើយើងខ្ញុំធ្វើតាមដំណើរការត្រឹមត្រូវ ក្នុងការធ្វើសេចក្តីសម្រេច
    ចិត្តឬអត់។

    យើងខ្ញុំនឹងធ្វើការជាមួយអ្នក ដើម្បីដោះស្រាយបញ្ហាឱ្យបានឆាប់រហ័សដែលអាចធ្វើទៅបាន។ ប្រសិន
    បើយើងខ្ញុំបានធ្វើខុស យើងខ្ញុំចង់កែកំហុសនោះដោយអស់តម្លៃយ៉ាងតិចសម្រាប់យើងទាំងពីរ។

    ប្រសិនបើអ្នកចង់ឱ្យយើងខ្ញុំពិនិត្យឡើងវិញនូវការសម្រេចចិត្តណាមួយ សូមប្រើព័ត៌មានទំនាក់ទំនង
    ដែលយើងផ្តល់ជូន។

    មន្រ្តីឯករាជ្យដែលមិនបានទាក់ទិនក្នុងការសម្រេចចិត្តដើម នឹងចាត់ចែងការពិនិត្យឡើងវិញ។

    ប្រសិនបើអ្នកមិនយល់ស្របនឹងការសម្រេចចិត្តរបស់យើងខ្ញុំទេ អ្នកអាចស្នើសុំពិនិត្យឯករាជ្យពីខាង
    ក្រៅ។ សម្រាប់ការសម្រេចចិត្តមួយចំនួន អ្នកនឹងមានជម្រើសដើម្បីដាក់ពាក្យសុំទៅសាលាឧទ្ធរណ៍
    រដ្ឋបាល ឬប្តឹងទៅតុលាការសហព័ន្ធ។ យើងខ្ញុំនឹងបំពេញកាតព្វកិច្ច គំរូគូវិវាទរបស់យើងខ្ញុំដែលរួម
    បញ្ចូលការរៀបចំ និងដំណើរការនីតិវិធីនៅចំពោះមុខតុលាការ សាលាក្តី ការសាកសួរនៅក្នុងអាជ្ញា
    កណ្តាល និងជម្រើសដំណើរការដោះស្រាយជម្លោះផ្សេងទៀត។

    សូមមើលបន្ថែមទៀត៖

    សំណង

    ក្នុងកាលៈទេសៈខ្លះ អ្នកអាចមានសិទ្ធិទទួលបានសំណង។ ប្រសិនបើអ្នកមានអារម្មណ៍ថាសកម្មភាព
    របស់យើងខ្ញុំបានបណ្តាលឱ្យអ្នកទទួលរងការបាត់បង់ផ្នែកហិរញ្ញវត្ថុដោយផ្ទាល់ អ្នកអាចទទួលបាន
    ព័ត៌មានអំពីរបៀបដាក់ពាក្យសុំសំណងនៅលើវ៉ិបសៃថ៍របស់យើងខ្ញុំ ឬទាក់ទងខ្សែទូរស័ព្ទជំនួយសំណង
    ឥតគិតថ្លៃរបស់យើងខ្ញុំលេខ 1800 005 172

    សូមមើលបន្ថែមទៀត៖

    ការគោរពសិទ្ធិរបស់អ្នកដើម្បីធ្វើបណ្តឹងតវ៉ា

    ប្រសិនបើអ្នកមិនពេញចិត្តនឹងការសម្រេចចិត្ត សេវាកម្ម ឬសកម្មភាពរបស់យើងខ្ញុំ ឬគិតថាយើងខ្ញុំ
    មិនបានអនុវត្តតាមធម្មនុញ្ញ អ្នកអាចធ្វើបណ្តឹងតវ៉ា។

    យើងខ្ញុំសូមផ្តល់អនុសាសន៍ថា៖

    • ជាដំបូង អ្នកព្យាយាមដោះស្រាយបញ្ហារបស់អ្នកជាមួយភ្នាក់ងារពន្ធដារដែលអ្នកបានដោះស្រាយ
      ជាមួយ (ឬទូរស័ព្ទទៅលេខដែលអ្នកបានទទួល)
    • ប្រសិនបើអ្នកមិនពេញចិត្ត ឬប្រសិនបើអ្នកពិបាកក្នុងការលើកឡើងនូវបញ្ហានោះជាមួយមន្ត្រី
      ពន្ធដារ សូមនិយាយជាមួយអ្នកគ្រប់គ្រងមន្រ្តីពន្ធដារ
    • ប្រសិនបើអ្នកមិនពេញចិត្តនឹងរបៀបដែលពាក្យបណ្តឹងរបស់អ្នក កំពុងត្រូវបានដោះស្រាយ សូមទូរស័ព្ទ មកខ្សែទូរស័ព្ទពាក្យបណ្តឹងតវ៉ារបស់យើងខ្ញុំ លេខ1800 199 010

    អ្នកអាចធ្វើបណ្តឹងតវ៉ាដោយ៖

    យើងដោះស្រាយពាក្យបណ្តឹងតវ៉ាយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ ប្រសិនបើអ្នកអញ្ជើញមកកាន់
    យើងខ្ញុំដោយមានបញ្ហា ឬការត្អូញត្អែរណាមួយ យើងខ្ញុំនឹងព្យាយាមដោះស្រាយឱ្យបានឆាប់រហ័ស
    ហើយសមរម្យ។ បណ្តឹងតវ៉ាក៏ផ្តល់ឱ្យយើងខ្ញុំនូវមតិយោបល់ដ៏សំខាន់ផងដែរ និងជួយយើងខ្ញុំកំណត់ពី
    របៀបដែលយើងខ្ញុំអាចកែលម្អសេវាកម្មរបស់យើងខ្ញុំ។

    សូមមើលបន្ថែមទៀត៖

    Inspector-General of Taxation

    ប្រសិនបើអ្នកមានបណ្តឹងតវ៉ា អ្នកគួរតែព្យាយាមដោះស្រាយវាជាមួយយើងខ្ញុំជាមុនសិន។ ប្រសិនបើ
    អ្នកមិនអាច ឬប្រសិនបើអ្នកមិនពេញចិត្តនឹងរបៀបដែលយើងខ្ញុំបានដោះស្រាយបណ្តឹងតវ៉ារបស់
    អ្នកទេ Inspector-General of Taxation អាចជួយអ្នកបាន។


    ជំហានបន្ទាប់៖

    ធ្វើឱ្យវាកាន់តែងាយស្រួលដើម្បីអ្នកអនុលោមតាម

    យើងខ្ញុំព្យាយាមធ្វើឱ្យការទាក់ទងរបស់អ្នកជាមួយយើងខ្ញុំមានចំៗ ហើយងាយស្រួលតាមដែលអាចធ្វើ
    ទៅបានដោយ៖

    • ធ្វើឱ្យវាកាន់តែងាយស្រួលដើម្បីអ្នកយល់ដឹងអំពីកាតព្វកិច្ចរបស់អ្នក និងរបៀបបំពេញកាតព្វ
      កិច្ចទាំងនោះ
    • ធ្វើឱ្យវាកាន់តែមានតម្លៃថោកសម្រាប់អ្នកដើម្បីអនុវត្តតាម ដោយកាត់បន្ថយបន្ទុកការងារ
      ពេលវេលា និងការខំប្រឹងប្រែងដែលពាក់ព័ន្ធ
    • បង្កើតផលិតផល និងសេវាកម្មដែលមានន័យសម្រាប់អ្នក ហើយសមស្របជាមួយនឹងប្រព័ន្ធដែល
      អ្នកប្រើប្រាស់ជារៀងរាល់ថ្ងៃ
    • ការកែលម្អផលិតផលឌីជីថល និងបច្ចេកវិទ្យាទំនើប ដើម្បីផ្តល់នូវសេវាកម្មដែលទាក់ទង
      និងទាន់ពេលវេលា។

    ដើម្បីធ្វើការនេះឱ្យមានប្រសិទ្ធិភាព យើងខ្ញុំ៖

    • ពិគ្រោះជាទៀងទាត់ជាមួយសហគមន៍
    • ទាក់ទិនសហគមន៍ក្នុងការរចនាផលិតផល និងសេវាកម្មរបស់យើងខ្ញុំ
    • កែច្នៃផលិតផលរួមទាំងឌីជីថល ទៅតាមតម្រូវការរបស់មនុស្សដែលនឹងប្រើប្រាស់វា
    • សាកល្បងគំរូផលិតផល និងសេវាកម្មជាមួយមនុស្សដែលនឹងប្រើប្រាស់វា។

    មានភាពទទួលខុសត្រូវ

    យើងយកចិត្តទុកដាក់ចំពោះភាពទទួលខុសត្រូវ និងតម្រូវការដើម្បីបំពេញតាមការប្តេជ្ញាចិត្តដែល
    បានធ្វើឡើងនៅក្នុងធម្មនុញ្ញនេះ ដោយយកចិត្តទុកដាក់ជាទីបំផុត។

    នៅពេលយើងខ្ញុំធ្វើការសម្រេចចិត្តអំពីកិច្ចការរបស់អ្នក យើងខ្ញុំពន្យល់ពីការសម្រេចចិត្តនោះ ហើយ
    ប្រាប់អ្នកអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកដែលពាក់ព័ន្ធនឹងវា។ យើងខ្ញុំផ្តល់ឱ្យអ្នកនូវព័ត៌មានទំនាក់
    ទំនងលម្អិត ប្រសិនបើអ្នកមានសំណួរ ឬត្រូវការព័ត៌មានបន្ថែម។

    ប្រសិនបើយើងខ្ញុំមិនអាចដោះស្រាយបញ្ហាបានឆាប់រហ័សទេ យើងនឹងជូនដំណឹងអ្នកអំពីដំណើរការ
    របស់យើងខ្ញុំ។ យើងខ្ញុំចាត់វិធានការសមស្របទាំងអស់ ដើម្បីដោះស្រាយបញ្ហា។

    យើងខ្ញុំបោះពុម្ពផ្សាយការអនុវត្តរបស់យើងខ្ញុំ ទល់នឹងស្តង់ដារនៃសេវាកម្ម (ពេលវេលាកំណត់)
    នៅលើវ៉ិបសៃថ៍របស់យើងខ្ញុំ។


    សូមមើលបន្ថែមទៀត៖

    យើងខ្ញុំចែករំលែកជាមួយព័ត៌មានលម្អិតសាធារណៈ អំពីបញ្ហាដែលយើងខ្ញុំកំពុងប្រឈម និងលទ្ធផល
    នៃសកម្មភាពរបស់យើងខ្ញុំ។

    យើងខ្ញុំស្ទង់មតិសហគមន៍ដើម្បីតាមដានផ្នែកវិជ្ជាជីវៈរបស់យើងខ្ញុំ និងរបៀបដែលយើងខ្ញុំកំពុង
    អនុវត្ត ទល់នឹងការសន្យាធម្មនុញ្ញរបស់យើងខ្ញុំ។

    យើងខ្ញុំមានភាពទទួលខុសត្រូវចំពោះសភា និងសហគមន៍អូស្ត្រាលី។

    សូមមើលបន្ថែមទៀត៖

    កាតព្វកិច្ចរបស់អ្នក

    យើងខ្ញុំរំពឹងថា អ្នកនឹង៖

    មានភាពស្មោះត្រង់

    ប្រព័ន្ធពន្ធដារ និងសោធននិវត្តន៍មានមូលដ្ឋានលើអ្នកដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវ និងពេញលេញ។
    នេះរួមបញ្ចូលទាំង៖

    • ការផ្តល់ព័ត៌មានត្រឹមត្រូវលើរបាយការណ៍ពន្ធដារ របាយការណ៍សកម្មភាពអាជីវកម្ម និងឯកសារ
      ផ្សេងទៀត
    • ការផ្តល់នូវការពិត និងកាលៈទេសៈពេញលេញ នៅពេលអ្នកស្វែងរកការប្រឹក្សាយោបល់
    • ឆ្លើយសំណួរទាំងស្រុង ត្រឹមត្រូវ និងដោយស្មោះត្រង់។

    សូមមើលបន្ថែមទៀត៖

    ការរក្សាទុកកំណត់ត្រាចាំបាច់

    ច្បាប់ចែងពីកំណត់ត្រាដែលអ្នកត្រូវតែរក្សាទុក។

    ការរក្សាទុកកំណត់ត្រាបានល្អ អនុញ្ញាតឱ្យអ្នករៀបចំការធ្វើរបាយការណ៍ពន្ធដារ របាយការណ៍សកម្ម
    ភាពអាជីវកម្ម និងឯកសារផ្សេងទៀតបានត្រឹមត្រូវ ក៏ដូចជាការជួយអ្នកក្នុងការតាមដានកិច្ចការ
    ហិរញ្ញវត្ថុរបស់អ្នកដែរ។ ជាទូទៅ កំណត់ត្រារបស់អ្នកត្រូវតែជាភាសាអង់គ្លេស ហើយត្រូវទុកសម្រាប់
    រយៈពេល៥ឆ្នាំ។

    យើងខ្ញុំបោះពុម្ពផ្សាយព័ត៌មានជាច្រើនស្តីអំពីការរក្សាទុកកំណត់ត្រា សម្រាប់ស្ថានភាពផ្សេងៗ។
    ប្រសិនបើអ្នកចង់បានព័ត៌មានបន្ថែម សូមចូលមើលវ៉ិបសៃថ៍របស់យើងខ្ញុំ ឬទាក់ទងមកយើងខ្ញុំ។

    សូមមើលបន្ថែមទៀត៖

    ការយកចិត្តទុកដាក់ដោយសមរម្យ

    អ្នកត្រូវតែយកចិត្តទុកដាក់ក្នុងការផ្តល់នូវព័ត៌មានពេញលេញ និងត្រឹមត្រូវក្នុងការធ្វើរបាយការណ៍
    ពន្ធដារ របាយការណ៍សកម្មភាពអាជីវកម្ម និងឯកសារផ្សេងទៀតដែលអ្នកផ្តល់ឱ្យយើងខ្ញុំ។ នេះមាន
    ន័យថាអ្នកត្រូវតែយកចិត្តទុកដាក់ថា បុគ្គលដែលសមស្របក្នុងកាលៈទេសៈរបស់អ្នក មុខជាយកចិត្ត
    ទុកដាក់ក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេ។

    អ្នកត្រូវទទួលខុសត្រូវចំពោះកិច្ចងាររបស់អ្នក សូម្បីតែនរណាម្នាក់ផ្សេងទៀត រួមទាំងភ្នាក់ងារដែល
    បានចុះបញ្ជីស្របច្បាប់ដែលជួយអ្នកដែរ។

    សូមមើលបន្ថែមទៀត៖

    ការដាក់ទម្រង់បែបបទទាន់កាលបរិច្ឆេទកំណត់

    ការធ្វើរបាយការណ៍ពន្ធដារ របាយការណ៍សកម្មភាពអាជីវកម្ម និងឯកសារផ្សេងទៀតត្រូវតែបាន
    ដាក់ ឬប្រគល់មកវិញតាមកាលបរិច្ឆេទជាក់លាក់។ ប្រសិនបើអ្នកមានការលំបាកក្នុងការអនុលោម
    តាមកាលបរិច្ឆេទទាំងនេះ សូមទាក់ទងមកយើងខ្ញុំ មុនពេលឯកសារ ឬព័ត៌មានដល់ពេលកំណត់។
    ដោយផ្អែកលើកាលៈទេសៈរបស់អ្នក យើងខ្ញុំអាចផ្តល់ឱ្យអ្នកនូវពេលបន្ថែមដើម្បីដាក់ទម្រង់បែបបទ។

    ទោះបីជាអ្នកមិនអាចបង់ចំនួនទឹកប្រាក់ដែលអ្នកជំពាក់ក៏ដោយ អ្នកគួរតែធ្វើរបាយការណ៍ពន្ធដារ
    ឬរបាយការណ៍សកម្មភាពអាជីវកម្មរបស់អ្នកទាន់កាលបរិច្ឆេទកំណត់។ យើងខ្ញុំអាចអនុញ្ញាតឱ្យអ្នក
    មានពេលវេលាបន្ថែមដើម្បីបង់ប្រាក់ (សូមមើល 'ការបង់ប្រាក់ទាន់កាលបរិច្ឆេទកំណត់'

    ការពិន័យអាចអនុវត្តបាន ប្រសិនបើអ្នកមិនបានដាក់ទម្រង់បែបបទទាន់ពេលវេលា។

    សូមមើលបន្ថែមទៀត៖

    ការបង់ប្រាក់ទាន់កាលបរិច្ឆេទកំណត់

    អ្នកត្រូវតែបង់ពន្ធដារ និងចំនួនទឹកប្រាក់ផ្សេងទៀតដែលអ្នកនៅជំពាក់ឱ្យបានទាន់កាលបរិច្ឆេទ
    កំណត់។ ប្រសិនបើអ្នកជួបប្រទះការលំបាក សូមទាក់ទងមកយើងខ្ញុំឱ្យបានឆាប់បំផុតដែលអាចធ្វើ
    ទៅបាន ដើម្បីពិភាក្សាអំពីស្ថានភាពរបស់អ្នក ឱ្យបានមុនកាលបរិច្ឆេទកំណត់។ វាប្រហែលជាអាចធ្វើ
    បានដើម្បីពន្យារពេលបង់ប្រាក់របស់អ្នក ដោយមិនគិតការប្រាក់ ឬដើម្បីចរចាការបង់ប្រាក់បណ្តាក់
    បន្តិចម្តងៗ។ ទោះបីជាអ្នកចូលក្នុងការរៀបចំទូទាត់ពន្យារការបង់ប្រាក់ក៏ដោយ អ្នកទំនងជានឹងត្រូវ
    បង់ការប្រាក់ លើចំនួនប្រាក់ដែលយឺតយ៉ាវនៅជំពាក់រួចហើយរបស់អ្នក។

    សូមមើលបន្ថែមទៀត៖

    មានសហប្រតិបត្តិការ

    យើងខ្ញុំចូលចិត្តធ្វើការជាមួយអ្នកដោយសហប្រតិបត្តិការគ្នា ដោយផ្តល់ឱ្យអ្នកនូវជំនួយដើម្បីបំពេញ
    កាតព្វកិច្ចរបស់អ្នកដោយស្ម័គ្រចិត្ត។ ប្រសិនបើអ្នកមិនមានសហប្រតិបត្តិការ ឬមានការរារាំង យើង
    ខ្ញុំប្រហែលជាត្រូវចាត់វិធានការកាន់តែរឹងមាំ។ ឧទាហរណ៍ យើងខ្ញុំមានលទ្ធភាពទទួលបានជាផ្លូវការ
    ហើយមានអំណាចដើម្បីប្រមូលព័ត៌មានដែលយើងខ្ញុំប្រើប្រាស់ ប្រសិនបើចាំបាច់។ ការពិន័យអាច
    អនុវត្តបាន ហើយអ្នកដែលរារាំងអាចត្រូវបានកាត់ទោស។

    យើងខ្ញុំស្នើសុំឱ្យអ្នកប្រព្រឹត្ដចំពោះយើងដោយមានការគោរពដូចគ្នា មានការគិតពិចារណា និងការ
    គោរព ដែលអ្នករំពឹងទុកថានឹងទទួលបានពីយើងខ្ញុំដែរ។ ប្រសិនបើយើងខ្ញុំត្រូវបានទទួលរងប៉ះពាល់
    ដោយអាកប្បកិរិយាព្រហើន និងរំលោភបំពាន យើងខ្ញុំអាចបញ្ចប់ការសម្ភាសន៍ ឬហៅទូរស័ព្ទដើម្បី
    ជាសុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិកយើងខ្ញុំ។

      Last modified: 22 Nov 2018QC 57434