ការណែនាំជាសំឡេង- ជាភាសា ខ្មែរ
ការណែនាំជាសំឡេងរបស់យើងគឺជាវិធីងាយស្រួលមួយក្នុងការស្វែងយល់អំពីពន្ធដារ និងប្រាក់សោធននិវត្តន៍ តាមរយៈការស្ដាប់ជាភាសាដែលពេញចិត្តរបស់អ្នក។
ការណែនាំជាសំឡេងផ្ដល់នូវវិធីជំនួសផ្សេងមួយដើម្បីចូលប្រើប្រាស់ព័ត៌មានសំខាន់ៗ។
អ្នកអាចស្ដាប់ការណែនាំជាសំឡេងរបស់យើង ដោយចុចលើ ប៊ូតុងចាក់ នៅលើប្រធានបទនានាដូចខាងក្រោម។ យើងមានព័ត៌មានអំពីការដាក់របាយការណ៍ប្រកាសពន្ធដាររបស់អ្នក ការចាប់ផ្ដើមអាជីវកម្មខ្នាតតូច ការរក្សាសុវត្ថិភាពពីការបោកបន្លំ និងច្រើនទៀត។
ពន្ធដារ៖ របៀបដែលវាដំណើរការ និងមូលហេតុដែលយើងបង់ពន្ធដារ
ស្វែងយល់ថាតើពន្ធដារជាអ្វី មូលហេតុដែលយើងបង់ពន្ធដារ និងរបៀបដែលយើងបង់ពន្ធដារ។
ប្រាក់សោធននិវត្តន៍៖ តើវាជាអ្វី ហើយហេតុអ្វីបានជាវាសំខាន់
ស្វែងយល់បន្ថែមតើប្រាក់សោធននិវត្តន៍ជាអ្វី ហើយហេតុអ្វីបានជាវាសំខាន់។
ការសិក្សានៅក្នុងប្រទេសអូស្ត្រាលី
ស្វែងយល់អំពីអ្វីដែលអ្នកត្រូវដឹងនៅពេលសិក្សាក្នុងប្រទេសអូស្ត្រាលី។
ការចាប់ផ្ដើមការងារដំបូងរបស់អ្នក
ស្វែងយល់ថាតើលេខសំណុំពន្ធដារ (TFN) ជាអ្វី ហេតុអ្វីបានជាអ្នកត្រូវការវា និងរបៀបរក្សាវាឱ្យមានសុវត្ថិភាព។
ស្វែងយល់អំពីអ្វីដែលអ្នកប្រហែលជាត្រូវដឹងនៅពេលចាប់ផ្ដើមការងារដំបូងរបស់អ្នក រួមមានការបំពេញសេចក្ដីប្រកាសពីលេខសំណុំពន្ធដារ (TFN),
ពន្ធចំនួនប៉ុន្មានដែលអ្នកនឹងបង់ និងប្រាក់សោធននិវត្តន៍។
ស្វែងយល់ថាតើអ្នកជានិយោជិត ឬម៉ៅការ ព្រមទាំងសិទ្ធិ និងកាតព្វកិច្ចនៅកន្លែងធ្វើការរបស់អ្នក។
ការដាក់របាយការណ៍ប្រកាសពន្ធដារដំបូងរបស់អ្នក
ស្វែងយល់អំពីអ្វីទៅរបាយការណ៍ប្រកាសពន្ធដារ។
ស្វែងយល់ថាតើអ្នកណាត្រូវការដាក់របាយការណ៍ប្រកាសពន្ធដារ ហេតុអ្វី ពេលវេលា និងរបៀបដែលអ្នកត្រូវការដាក់របាយការណ៍
ហើយនិងព័ត៌មានអ្វីខ្លះដែលនឹងត្រូវរួមបញ្ចូល។
ស្វែងយល់អំពីប្រាក់ចំណូលអ្វីខ្លះដែលនឹងត្រូវរួមបញ្ចូល ប្រាក់ចំណាយអ្វីខ្លះដែលអាចយកទៅទាមទារដើម្បីកាត់បន្ថយពន្ឋដារនៅក្នុងរបាយការណ៍ប្រកាសពន្ធដាររបស់អ្នក។
ការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក
ស្វែងយល់អំពីអ្វីខ្លះដែលអ្នកត្រូវដឹងមុនពេលអ្នកចាប់ផ្ដើមអាជីវកម្ម ដូចជាការទទួលស្គាល់ថាតើវាជាអាជីវកម្ម ឬក៏ជាសកម្មភាពកម្សាន្តមួយ
និងរបៀបជ្រើសរើសរចនាសម្ព័ន្ធអាជីវកម្មដែលត្រឹមត្រូវ។
ស្វែងយល់អំពីការចុះបញ្ជីអាជីវកម្មរបស់អ្នក ការទទួលបានលេខសំណុំពន្ធដារ (TFN), ការទទួលបានលេខអាជីវកម្មអូស្ត្រាលី (ABN) និងការចុះបញ្ជីសម្រាប់ពន្ធទំនិញ និងសេវាកម្ម (GST) និងពន្ធដារផ្សេងទៀត។
ស្វែងយល់អំពីការរាយការណ៍ និងការបង់ពន្ធដារ របាយការណ៍ប្រកាសពន្ធដាររបស់អ្នក ការដាក់របាយការណ៍សកម្មភាពអាជីវកម្ម
និងការចំណាយដែលអាចយកទៅទាមទារដើម្បីកាត់បន្ថយពន្ឋដារ ហើយនិងសម្បទានសម្រាប់អាជីវកម្ម។
ស្វែងយល់អំពីការបង់ប្រាក់ឱ្យនិយោជិតរបស់អ្នក សេចក្ដីប្រកាសពីលេខសំណុំពន្ធដារ (TFN) ការដកហូតទុកពន្ឋដារតាមចំនួនប្រាក់ចំណូលដែលរកបាន
(PAYG), ការបង់ប្រាក់សោធននិវត្តន៍, Single Touch Payroll (STP) និងការបង់ប្រាក់ឱ្យអ្នកម៉ៅការ។
ស្វែងយល់អំពីការរក្សាកំណត់ត្រាអាជីវកម្ម។
រក្សាសុវត្ថិភាពពីការបោកបន្លំ
ស្វែងយល់អំពីរបៀបរក្សាសុវត្ថិភាពពីការបោកបន្លំ។
ការទទួលបានជំនួយ
ស្វែងយល់អំពីរបៀបដែលអ្នកអាចទទួលបានជំនួយ។
ក៏សូមអានផងដែរនូវ៖
ផ្តល់សិទ្ធិដោយរដ្ឋាភិបាលអូស្រ្តាលីទីក្រុងកង់បេរ៉ា។
Authorised by the Australian Government, Canberra.
Our audio guides are an easy way to learn about tax and super by listening in your preferred language.