Show download pdf controls
  • ពន្ធដារ​ GST និងម្ហូប​​អាហារ​សម្រាប់​អាជីវកម្ម​តូច​តាច

    ការ​ចាប់​ផ្ដើម​

    Attention

    Warning:

    This information may not apply to the current year. Check the content carefully to ensure it is applicable to your circumstances.

    End of attention

    តើ​ GST ជា​អ្វី?

    ពន្ធដារ​លើ​​សេវាកម្ម​ និង​​ទំនិញ​ (GST) គឺជា​ពន្ធដារ​ចំនួន​១០%​លើ​សេវាកម្ម​ និង​ទំនិញ​សម្ភាៈ​​ភាគ​ច្រើន​ដែល​គេ​លក់​ និង​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​អូស្ដ្រាលី។ ប្រសិន​បើ​លោក​អ្នក​​បើក​ដំណើរ​ការ​ជំនួញ​អាជីវកម្ម​ លោក​អ្នក​ត្រូវ​ដឹង​អំពី​ពន្ធដារ GST នេះ​។

    ប្រសិន​បើ​លោក​អ្នក​បាន​ចុះ​បញ្ជី​ ឬ​ត្រូវ​តម្រូវ​ឲ្យ​ចុះ​បញ្ជី​សម្រាប់​ GST៖

    • បញ្ចូល​​ពន្ធ​​ GST ទៅ​ក្នុង​តម្លៃ​លក់​ដែល​ត្រូវ​បង់​ពន្ធ​ ពេល​លក់​ទៅ​ឲ្យ​អតិថិជន​​របស់​លោក​អ្នក​
    • មិន​ត្រូវ​បញ្ចូល​​ពន្ធ​​ GST ​ទៅ​ក្នុង​តម្លៃ​​ឡើយ​ ប្រសិន​​​បើ​ការ​លក់​នោះ​​មិន​តម្រូវ​​ឲ្យ​បង់​ពន្ធ​ ‘GST-free’ ឬ​​ក៏​មិន​ទាម​ទារ​យក​ពន្ធ​វិញ​​ ‘input taxed’។
    • ជា​ទូ​ទៅ​​ លោក​​អ្នក​អាច​​ទាម​ទារ​យក​ប្រាក់​​ពន្ធ​ GST ​វិញ​​ពី​តម្លៃ​​ទំនិញ​​ ​ដែល​គេ​​​បាន​បញ្ចូល​​ពន្ធ​​នៅ​ពេល​លោក​អ្នក​ទិញ​សម្រាប់​​ក្រុម​ហ៊ុន​​របស់​លោក​អ្នក​ ប្រសិន​បើ​ការ​ទិញ​​ទាំង​នោះ​គឺ​ប្រើ​សម្រាប់​​ការ​លក់​ដែល​​មិន​យក​ពន្ធ​​ GST-free ឬ​​ដែល​ត្រូវ​បង់​ពន្ធ។

    ពន្ធ​ដារ GST និង​ម្ហូប​អាហារ​

    ប្រសិន​បើ​លោក​អ្នក​លក់​ម្ហូប​​អាហារ​ក្នុ​ង​អាជីវកម្ម​របស់​លោក​អ្នក លោក​អ្នក​ត្រូវ​ដឹង​ថា​​តើ​​មុខ​ម្ហូប​អាហារ​ណា​ខ្លះ​ដែល​ត្រូវ​យក​ពន្ធ GST។

    មិន​មែន​រាល់​គ្រប់​ការ​លក់​​មុខ​ម្ហូប​អាហារ​ទាំង​អស់​ត្រូវ​តែ​បង់​ពន្ធដារ​នោះ​ទេ។ មុខ​ម្ហូប​អាហារ​ខ្លះ​គ្មាន​ការ​យក​​ពន្ធដារ​ GST ទេ។ លោក​អ្នក​មិន​ត្រូវ​បញ្ចូល​តម្លៃ​ពន្ធ GST ទៅ​ក្នុង​ការ​លក់​​មុខ​ម្ហូប​អាហារ​​ដែល​គ្មាន​ការ​យក​ពន្ធ​ GST ឡើយ។

    ឧទាហរណ៍​ខ្លះៗ​នៃ​ភេសជ្ជៈ និង​មុខ​ម្ហូប​អាហារ​ដែល​គ្មាន​ការ​យក​ពន្ធដារ (GST-free)៖

    • នំប៉័ង​ bread និង​​នំប៉័ងមិន​ដាក់​សាច់​​ bread rolls ដែល​​គ្មាន​លាប​ជាតិ​ផ្អែម​ ឬ​ដាក់​សាច់/​​ស្នូល​
    • គ្រឿងធ្វើម្ហូប​ដូច​ជា​ម្សៅ, ស្ករស, និង​គ្រឿង​ធ្វើ​នំ​
    • ខ្លាញ់ និង​ប្រេង​សម្រាប់​ចម្អិន​អាហារ
    • ទឹក​ដោះ​គោ​មិនដាក់​រស់​ជាតិ​, ខ្លាញ់​ទឹក​ដោះ​គោ (cream), ដុំ/បន្ទះ​ឈីស៍ (cheese) និង​ស៊ុត​
    • គ្រឿង​ទេស​ និង​ទឹក​ជ្រលក់
    • ទឹក​បន្លែ​ ឬ​ផ្លែ​ឈើច្របាច់​​ដែល​មាន​ចំណុះ​យ៉ាង​តិច​៩០%​ជា​ទឹក​បន្លែ ឬ​ផ្លែ​ឈើ​សុទ្ធ
    • ទឹក​ដប​​សម្រាប់​ទទួល​ទាន​
    • តែ និង​កាហ្វេ​ (លើកលែង​តែ​​កាហ្វេ​ ឬទឹក​​តែ​ ដែល​គេ​អាច​ទទួល​ទាន​បាន​ភ្លាមៗ)
    • អាហារ​ទារក​ និង​ផ្សៅ​ទឹក​ដោះ​គោ​ (សម្រាប់​ក្មេង​ក្រោម​អាយុ​១២​ខែ)
    • សាច់​សម្រាប់​មនុស្ស​ទទួល​ទាន​អាហារ​​ (លើក​លែង​តែ​អាហារ​​ញុំា​លេង​កំដរ​មាត់​ ឬ​អាហារ​ដែល​គេ​បាន​ត្រៀម​រួច​)
    • បន្លែ, ផ្លែ​ឈើ, ត្រី និង​ស៊ុប​ (ប៉ុន្ដែ​មិន​មែន​ស៊ុប​ក្ដៅ​ទេ)
    • អាហារ​​ដំណាប់​សម្រាប​លាប​​នំ​ប៉័ង​ដូច​ជា​​ទឹក​ឃ្មុំ, ដំណាប់​ផ្លែឈើ និង​ប៊័រ​​ចំរាញ់​ធ្វើ​ពី​សណ្ដែក​ដី
    • អាហារ​ពេល​ព្រឹក​ធ្វើ​ពី​ធញ្ញជាតិ​​ (cereals)
    • ទោះ​បី​ជា​​មុខ​ម្ហូប​​អាហារ​ខ្លះ​អាច​គ្មាន​ការ​យក​ពន្ធ​ដារ​ GST មែន ប៉ុន្ដែ​វា​អាច​ត្រូវ​គេ​យក​ពន្ធ​ដែរ​នៅ​ក្នុង​កាលៈទេសៈខ្លះ។ ឧទាហរណ៍​ នំ​ប៉័ង bread rolls គ្មាន​ការ​យក​ពន្ធ​ដារ​ទេ លើក​លែង​តែ​លោក​អ្នក​​លក់​វា​នៅ​ក្នុង​​អាហារ​ដ្ឋាន​​ ហើយ​អតិថិជន​របស់​លោក​អ្នក​ទទួ​ល​ទាន​វា​នៅ​ក្នុង​ភោជនីយដ្ឋាន។

    ឧទាហរណ៍​ខ្លះ​ៗ​​នៃ​​ភេសជ្ជៈ និង​មុខ​ម្ហូប​អាហារ​ដែល​គេ​យក​ពន្ធដារ៖​

    • ផលិត​ផល​​នំ​ដុត​​ដូច​ជា ប្រភេទ​នំ cakes, ប្រភេទ​នំ pastries និង​​ប្រភេទ​នំ​​ pies
    • នំ​ប៊ីស្គីត biscuits, នំ crispbread, នំ​ crackers, នំ​ pretzels, នំ​ cones និង​នំ​​ពុម្ពផ្អែម​ wafers
    • អាហារ​ប្រៃ​តិចៗ​ដែល​​គេ​ញុំា​លេង​ដូច​ជាបន្ទះ​ potato chips
    • គ្រឿង​ផ្អែម​ដូចជា សុកូឡា​ chocolates, ស្ករ​គ្រាប់ lollies និង​​អាហារ​ muesli bars
    • កា​រេម​កី និង​ផលិត​ផលដទៃ​ទៀត​​ស្រដៀង​គ្នា​
    • ភេសជ្ជៈ និង​ទឹក​ដោះ​គោ​ដែល​​គេបន្ថែម​រស​ជាតិ​​ដូច​ជា chocolate milk
    • អាហារ​ចម្រុះ​ដាក់​ចាន​ធំ​ food platters សម្រាប់​ចែក​គ្នា​​
    • មុខ​ម្ហូប​អាហារ​ដែល​គេ​តៀម​រួច​​ស្រាប់​សម្រាប់​បរិភោគ​ដូច​ជា​ sushi, ការី និង​មុខ​ម្ហូប​លាយ​​បាយ
    • រាល់​ម្ហូប​អាហារ និង​ភេសជ្ជៈ​ទាំង​អស់​ដែល​គេ​ទទួល​ទាន​នៅ​តាម​ហាង​ដូច​ជា​ភោជនីយដ្ឋាន និង​ហាង​កាហ្វេ
    • រាល់​មុខ​ម្ហូប​អាហារ​ក្ដៅៗ​ទាំង​អស់​ដែល​​​គេ​ទិញ​វិច​ខ្ចប់​ take-away
    • អាហារ​ដែល​មិន​សម្រាប់​មនុស្ស​ទទួល​ទាន​​ ឧទាហរណ៍​ដូច​ជា​​​អាហារ​pet food សម្រាប់​សត្វ​គេ​ចិញ្ចឹម​ជា​មិត្ដ​
    • មុខ​ម្ហូប​អាហារ​ដែល​ជា ឬ​ក៏​ស្រដៀង​នឹង​អាហារ​ដែល​គេ​រាយ​បញ្ជី​ជាក់​លាក់​នៅ​ក្នុង​ច្បាប់​ពន្ធដារ GST ដែល​​​គេ​​​ត្រូវ​​យក​​ពន្ធ
    • ភេសជ្ជៈ និង​គ្រឿង​ផ្សំ​ធ្វើ​ភេសជ្ជៈ​ដែល​គេ​មិន​រាយ​បញ្ជី​នៅ​ក្នុង​ច្បាប់​ពន្ធដារ​ GST ​ដែល​​​​គេ​មិន​យក​ពន្ធ
    • ផលិតផល​ផ្សេងៗ​ដែល​គេ​មិន​ចាត់​ទុក​ជា​ម្ហូប​អាហារ​នៅ​ក្នុង​ច្បាប់​ពន្ធ​ដារ​​ GST រហូត​ដល់​ពេល​ដែល​គេ​ចំរាញ់ ឬ​កែ​ឆ្នៃ​ហើយ​។ ផលិត​ផល​ទាំង​នេះ​​រួម​មាន​៖
      • សត្វ​មាន​ជីវិត​ក្រៅ​ពី​សត្វ​មាន​សំបក​រឹង​ដូច​ជា​បង្កង​ ក្ដាម ខ្យង ឬ​សិប្ប​សត្វ​ដូច​ជា​​គ្រំ
      • ធញ្ញជាតិ grain ​ដែល​មិន​ទាន់​កែ​ឆ្នៃ​ ឬ​ចំរាញ់រួច​​ដូច​ជា​ធញ្ញជាតិ cereal ឬ​ស្ក​រ​អំពៅ
      • រុក្ខជាតិ​រស (ឧទាហរណ៍​ដូច​ជា​​គ្រាប់​ស្ពៃ​ lettuce ឬ​ក៏​កូន​​ជី​បន្លែ​​ដែល​គេ​ដាក់​ផើង)

    សូម​អាន​ផង​ដែរ​៖

    ពន្ធដារ​ GST និងបណ្ដាញ​​ផ្គត់​ផ្គង់​ស្បៀង​អាហារ​

    មាន​ការ​យក​ពន្ធដារ​នៅ​តាម​ដំណាក់​កាល​ជាក់​លាក់​ខ្លះ​នៅ​​​ក្នុង​បណ្ដាញ​​សង្វាក់​​ផ្គត់​ផ្គង់​​ស្បៀង​​អាហារ (food supply chain)។ នៅ​ពេល​ខ្លះ​មាន​ការ​យក​ពន្ធ​ដារ​ GST នៅ​​ពេល​​ដែល​មាន​ការ​ផ្គត់​ផ្គត់​ផលិត​ផល​ដែល​៖

    • មិន​សម្រាប់​ការ​ទទួល​ទាន​របស់​​មនុស្ស​​នៅ​ក្នុង​ដំណាក់​កាល​ជាក់​​លាក់​នៅ​ក្នុង​បណ្ដាញ​ផ្គត់​ផ្គង់​​ស្បៀង​ ឬ​
    • ត្រូវ​យក​ពន្ធ​ទៅ​តាម​ច្បាប់​ពន្ធដារ GST។

    ប្រសិន​បើ​អាជីវកម្ម​របស់​លោក​អ្នក​ចុះ​បញ្ជី​យក​ពន្ធដារ​ GST លោក​អ្នក​អាច​​ទាម​ទារ​​យក​ពន្ធ GST credits វិញ​សម្រាប់​ពន្ធដារ​ GST ទាំង​ឡាយ​ណា​ដែល​បាន​បង់​ នៅ​ពេល​លោក​អ្នក​ទិញ​​អាហារ​ទាំង​នោះ​សម្រាប់​អាជីវកម្ម​​របស់​លោក​អ្នក​។​

    លោក​អ្នក​មិន​អាច​ទាម​ទារ​យក​ពន្ធ​ GST credits ​បាន​ឡើយ​សម្រាប់​មុខ​ម្ហូប​អាហារ​ដែល​​គេ​​ផ្គត់​ផ្គង់​សម្រាប់​ចំណាយ​លើ​ការ​សប្បាយ​ (entertainment expense) ប្រសិន​បើ​លោក​​អ្នក​មិន​អាច​ទាម​ទារ​​យក​​វា​មក​វិញ​បាន​ទេ​​សម្រាប់​ការ​បញ្ចុះ​​ចំណូល​ពន្ធដារ​លើ​អាហារ​ទាំង​នោះ។​

    ឧទាហរណ៍៖ តើ​ពេល​ណា​គេ​ចាប់​​ផ្ដើម​យក​ពន្ធដារ​ GST នៅ​ក្នុង​បណ្ដាញ​សង្វាក់​​ផ្គត់​ផ្គង់​​ស្បៀង​​អាហារ?

    កន្លែង​ដាំកូន​រុក្ខជាតិ​លក់​គ្រាប់​ស្ពៃ​ lettuce ទៅ​ឲ្យ​​អ្នក​​ដាំដំណាំ​ដែល​ចុះ​បញ្ជី​បង់​ពន្ធ​ GST។ គ្រាប់​ពូជ​ទាំង​នេះ​គឺជា​ការ​លក់​ដែល​ត្រូវ​បង់​ពន្ធ​ ដោយ​សារ​តែ​រុក្ខជាតិ​ទាំង​នោះ​ស្ថិត​នៅ​ក្រោម​ការធ្វើ​កសិកម្ម​ប្រមូល​ផល។

    កន្លែង​លក់​កូន​រុក្ខជាតិ​យក​ថ្លៃពន្ធ GST ពី​អតិថិជន​ ហើយ​បង់​ពន្ធ​នោះ​មក​ឲ្យ​យើង។

    អ្នក​ដាំ​ដំណាំ​​អាច​​ទាម​ទារ​យក​​ពន្ធ​ GST credit វិញ​សម្រាប់​ពន្ធ​ ​GST ដែល​គេ​បាន​បញ្ចូល​នៅ​ក្នុង​តម្លៃ​​នៃ​​គ្រាប់​រុក្ខជាតិ​ទាំង​នោះ​។

    អ្នក​ដាំ​ដំណាំ​ដាំ​ដុះ​ស្ពៃ​ ​lettuce រួច​ប្រមូល​ផល​ ហើយ​លក់​ទៅ​ឲ្យ​ទីផ្សារ​បន្លែ​​បោះ​ដុំ។ ការ​លក់​ស្ពៃ lettuce ពីសំណាក់​អ្នក​ដាំ​ដំណាំ​គឺ​មិន​គិត​ពន្ធដារ​ទេ GST-free ដោយ​សារ​ឥឡូវ​ផល​​ស្ពៃ​​នោះ​គឺជា​អាហារ​សម្រាប់​​មនុស្ស​ទទួល​ទាន​ ហើយ​ការ​លក់​នោះ​គឺ​មិន​​តម្រូវ​ឲ្យ​បង់​​ពន្ធ​ទេ។

    កន្លែង​​ទីផ្សារ​បោះ​ដុំ​បន្លែ​លក់​ស្ពៃ lettuce ដែល​មិន​មាន​ការ​យ​ក​ពន្ធ​ GST ទៅ​ឲ្យ​ផ្សារ​ ​Supermarket។ ផ្សារ​ Supermarket លក់​ស្ពៃ​ lettuce ដែល​មិនមាន​ការ​យក​ពន្ធ​ទៅ​ឲ្យ​អតិថិជន​។

    End of example

    ​ទី​កន្លែង​ដែល​មាន​​​ម្ហូប​អាហារ​លក់​ និង​ទទួល​ទាន​ប៉ះ​ពាល់​ដល់​​ការ​យក​ពន្ធ GST

    រាល់​ភេសជ្ជៈ និង​ម្ហូប​អាហារ​ដែល​គេ​លក់​សម្រាប់​ការ​ទទួល​ទាន​នៅ​កន្លែង​លក់​គឺ​ជា​ការ​លក់​ដែល​ត្រូវ​បង់​ពន្ធដារ។ នេះ​មាន​ន័យ​ថា​ តម្លៃ​ដែល​លោក​អ្នក​យក​ពី​អតិថិជន​សម្រាប់​ភេសជ្ជៈ និង​អាហារ​គឺរួម​បញ្ចូល​ពន្ធ​ GST ហើយ​លោក​អ្នក​ត្រូវ​តែ​បង់​ពន្ធ​ GST មក​ឲ្យ​យើង ​ប្រសិន​បើ​លោក​អ្នក​លក់​ភេសជ្ជៈ និង​អាហារ​នៅ​តាម​កន្លែង​ដូច​ខាងក្រោម៖

    • ភោជនីយដ្ឋាន ឬ​ហាង​កាហ្វេ, កន្លែង ឬ​ស្ដង់​​លក់​គ្រឿង​ញុំា​លេង​, សណ្ឋាគារ, ក្លឹប​, កាណូត​, កន្លែង​ដែល​គេ​ជួល​សម្រាប់​រៀប​ចំ​ពិធី​ការ​ និង​ទីធ្លា​នៅ​ជុំ​វិញ​កន្លែង​លក់​ទាំង​នេះ
    • ទីកន្លែង​ដែល​ពាក់​​ព័ន្ធ​នឹង​ការ​​កម្សាន្ដ​កាយ, កន្លែង​លេង​​កីឡា ឬ​កន្លែង​សប្បាយ​ដូច​ជា​
      • កន្លែង​លេង​កីឡា
      • កន្លែង​វាយ​កូន​ហ្គោល
      • កន្លែង​ហាត់​ប្រាណ gyms
      • កន្លែង​ប្រណាំង​សត្វ​
      • ​កន្លែង​សម្ដែង​សិល្បៈ
      • សារៈមន្ទីរ​
      • សាល​ពិព័រណ៍
      • រោង​ភាពយន្ដ​
      • សួន​លេង​កម្សាន្ដ​​​សប្បាយ​

    នៅ​ក្នុង​ករណី​​មួយ​ចំនួន​ ស្ថាប័ន​សប្បុរស (charitable institutions)​, មូលនិធិ​សប្បុរស (charitable funds), អង្គការ​ស្ថាប័ន​​ដែល​​ជួយ​បញ្ចុះ​ពន្ធ​តាម​រយៈ​ការ​បរិច្ចាគ​ទាន​ (gift deductible entities) និង​សាលារៀន​របស់​រដ្ឋ​​នានា​ (ឧទាហរណ៍​ កន្លែង​លក់​ម្ហូប​ដល់​សិស្ស​)​ ដែល​លក់​អាហារ​សម្រាប់​ការ​ប្រមូល​ថវិកា​ជំនួយ​សប្បុរស​​ ឬ​ស្ថាប័ន​ស្រដៀង​នេះ អាច​ចាត់​ទុក​ការ​លក់​ម្ហូប​អាហារ​ជា​ ‘input taxed” ដោយ​គ្មាន​ការ​​យក​ពន្ធដារ​ GST។

    ឧទាហរណ៍មួយ​ចំនួន​

     

    ហាង​ធ្វើ​នំប៉័ង​របស់អ្នកស្រី​ Anh

    អ្នក​ស្រី Anh លក់​នំប៉័ង bread​ និង​នំប៉័ង​​ធម្មតា​ plain bread rolls ​នៅ​ហាង​របស់​អ្នក​ស្រី​​ ដោយ​មិន​មាន​​​ស្នូល​ជាតិ​ផ្អែម​ ឬ​លាប​អ្វី​ពី​លើ​ទេ។ អ្នក​​ស្រី​​លក់​​​នំប៉័ង​ទាំង​នេះ​​ទៅ​ឲ្យ​អតិ​ថិជន​ក្នុង​​ន័យ​ថា​ ​​​អតិ​ថិជន​ទាំង​នោះ​​ទិញ​ហើយ​ នឹង​​ញុំា​នំ​ទាំង​នោះ​នៅ​ទី​​កន្លែង​ផ្សេង។ អ្នក​ស្រី​មិន​​ចាំ​បាច់​យក​ពន្ធ​​ GST ពី​អតិថិជន​​របស់​​អ្នក​ស្រី​ឡើយ។

     

     

     

    ភោជនីយដ្ឋាន​របស់​លោក Iman

    លោក​ Iman លក់​នំប៉័ង​ធម្មតា​ plain bread rolls នៅ​ភោជនីយដ្ឋាន​របស់​លោក​។ គេ​បម្រើ​ម្ហូប​អាហារ​ទាំង​នេះ​​នៅ​ក្នុង​ភោជនីយដ្ឋាន​ ហើយ​ម្ហូប​ទាំង​​នេះ​ត្រូវ​បរិភោគ​នៅ​ក្នុង​ភោជនីយដ្ឋាន​​នោះ។

    លោក Iman យក​ពន្ធ​ GST ពី​អតិថិជន​​របស់​លោក ហើយ​​លោក​ត្រូវ​បង់​​ពន្ធ​ GST នោះ​មក​ឲ្យ​យើង​។

     

    រថយន្ដ​ធ្វើ​កាហ្វេ​លក់​របស់​លោក Ali

    លោក Ali ដំណើរ​ការ​អាជីវកម្ម​លក់​កាហ្វេ​​ចល័ត​តាម​រថយន្ដ។ លោក​បើក​បរ​រថយន្ដ​របស់​លោក​ទៅ​លក់​កាហ្វេ​​នៅ​តាម​ព្រឹត្ដិការណ៍ និង​ពិធី​បុណ្យ​ផ្សេងៗ​​។ លោក​លក់​ភេសជ្ជៈ​ដូច​ជា​ កាហ្វេ, ទឹក​តែ និង​ទឹក​សុកូឡា​ក្ដៅៗ។ ​លោក​ក៏​លក់​ទឹក​ដប​ផង​ដែរ។ ទឹក​តែ, កាហ្វេ និង​ទឹក​សុកូឡា​ក្ដៅៗ​​ទាំង​នេះ​គឺ​ត្រូវ​បង់​ពន្ធ​ដារ​ដោយ​សារ​ទឹក​ទាំង​នេះ​​ ‘ត្រូវ​គេ​ធ្វើ​រួច​​ហើយ​ស្រាប់​សម្រាប់​​ការ​​ទទួល​ទាន’។ ទឹក​ដប​ក៏​ត្រូវ​បង់​ពន្ធ​ដារ​ដែរ​ ដោយ​សារ​គេ​លក់​វា​ក្នុង​ន័យ​ថា អតិថិជន​នឹង​ទទួល​ទាន​ទឹក​ទាំង​នោះ​នៅ​ឯ​ព្រឹត្ដិការណ៍​នោះ។

    លោក Ali យក​ពន្ធ​ GST ពី​អតិថិជន​​របស់​លោក ហើយ​​លោក​​​ត្រូវ​បង់​​ពន្ធ​ GST នោះ​មក​ឲ្យ​យើង​។

     

    តូប​លក់​ទឹក​ផ្លែ​ឈើ​របស់អ្នក​ស្រី​​ Haruka

    អ្នក​ស្រី​ Haruka ដំណើរ​កា​រ​តូប​លក់​ទឹក​ផ្លែ​ឈើ​នៅ​​ក្នុង​​ទី​ធ្លា​លក់​ម្ហូប​អាហារ food court។ អ្នក​ស្រី​លក់​ទឹក​ផ្លែ​ឈើ​១០០%, ទឹក​ក្រឡុក និង​ទឹក​ដប ហើយ​ទាំង​អស់​នេះ​គឺ​ត្រូវ​បង់​ពន្ធ​ ដោយ​សារ​អាហារ​ទាំង​នេះ​គេ​ទិញ​ទៅ​ក្នុង​ន័យ​ទទួល​ទាន​នៅ​ក្នុង​ទី​ធ្លា​លក់​អាហារ​នោះ។

    អ្នក​ស្រី Haruka យក​ពន្ធ​ GST ពី​អតិថិជន​​របស់អ្នក​ស្រី​ ហើយ​ត្រូវ​បង់​​ពន្ធ​ GST នោះ​មក​ឲ្យ​យើង​។

    End of example

    ព័ត៌មានបន្ថែម

    ចំពោះ​ព័ត៌មានបន្ថែម៖

    Ftable
      Last modified: 10 Jul 2019QC 26432