• ជួយបញ្ឈប់សកម្មភាពជំនួញ Phoenix

    សកម្មភាព phoenix ក្លែងបន្លំកើតឡើងក្នុងខណៈដែលក្រុមហ៊ុនមួយធ្វើការទូទាត់បំណុលដោយចេតនា ដើម្បីគេចមិនសងអ្នកផ្តល់ឥណទាន បង់ពន្ធ និងបើកប្រាក់កម្រៃការងាររបស់និយោជិក។ ពួកគេផ្ទេរ ទ្រព្យសកម្មទៅក្រុមហ៊ុនថ្មីមួយ ហើយនៅបន្តប្រតិបត្តិជំនួញដដែល ឬប្រហាក់ប្រហែលក្រោមម្ចាស់ កម្មសិទ្ធិដដែល។

    សកម្មភាព phoenix មានផលប៉ះពាល់អវិជ្ជមានទៅលើសហគមន៍ជំនួញ និយោជិក និងអ្នកម៉ៅការ រដ្ឋា ភិបាល និងបរិកាសដូចជា៖

    • ការមិនបើកប្រាក់ខែ របបសោធននិវត្តន៍ និងប្រាក់កម្រៃផ្សេងៗទៀតដល់បុគ្គលិក
    • ទាញយកផលប្រយោជន៍ដែលមានលក្ខណៈប្រកួតប្រជែងដោយអយុត្តិធម៌ទៅលើជំនួញផ្សេងៗ ទៀត
    • អ្នកផ្គត់ផ្គង់មិនបានទទួលប្រាក់
    • បាត់បង់ប្រាក់ចំណូលរដ្ឋាភិបាលដែលផ្តល់មូលនិធិដល់សេវាកម្មសហគមន៍សំខាន់ៗដូចជា សាលារៀន និងមន្ទីរពេទ្យ។

    សញ្ញាសម្រាប់សង្កេត

    ទោះអ្នកជាក្រុមហ៊ុនជំនួញដែលរកស៊ីជាមួយក្រុមហ៊ុនជំនួញផ្សេងទៀត ឬអ្នកម៉ៅការ ឬនិយោជិក ក៏ដោយ ក៏នៅមានសញ្ញាសម្រាប់សង្កេតដែលអាចសម្គាល់ថាក្រុមហ៊ុនមួយកំពុងចូលរួមនៅក្នុង ឬ ហៀបនឹងចូលរួមនៅក្នុងសកម្មភាព phoenix ក្លែងបន្លំ។

    សញ្ញាទាំងនេះរួមមាន៖

    • ក្រុមហ៊ុនអាចប្រកួតប្រជែងដោយអយុត្តិធម៌ជាមួយអ្នកម៉ៅការផ្សេងទៀតដោយយកថ្លៃថោកជាង អ្នកផ្សេងសម្រាប់សេវាកម្មរបស់ពួកគេ
    • ក្រុមហ៊ុនផ្លាស់ប្តូរឈ្មោះ (ពិនិត្យប័ណ្ណបើកប្រាក់ខែរកមើលការផ្លាស់ប្តូរឈ្មោះក្រុមហ៊ុន)
    • ក្រុមហ៊ុនមិនបង់ប្រាក់សោធននិវត្តន៍ឲ្យនិយោជិក
    • ម្ចាស់ ឬនាយកក្រុមហ៊ុនមានរបៀបរស់នៅហ៊ឺហាដែលមិនស្របតាមប្រាក់ចំណូលរបស់ពួកគេ

    មានសញ្ញាផ្សេងទៀតដែលអាចសម្គាល់ក្រុមហ៊ុនជំនួញថ្មីមួយដែលទទួលផលបានពីសកម្មភាព phoenix ដូចជា៖

    • នាយកក្រុមហ៊ុនថ្មីជាសមាជិកគ្រួសារនៃនាយកក្រុមហ៊ុនមុន ឬក៏ជាសហការីជិតស្និទ្ធដូចជា អ្នកគ្រប់គ្រង
    • ក្រុមហ៊ុនថ្មីប្រើឈ្មោះក្រុមហ៊ុនស្រដៀងគ្នានឹងក្រុមហ៊ុនមុន
    • ក្រុមហ៊ុនថ្មីប្រតិបត្តិការនៅកន្លែងដដែល និងមានលេខទូរស័ព្ទដដែល (ជាពិសេសលេខទូរស័ព្ទ ដៃ)។

    អ្នកគួរយល់ដឹងអំពីសញ្ញាណដំបូងនៃអាកប្បកិរិយា phoenix ដើម្បីឲ្យអ្នកអាចការពារខ្លូនបាន។

    ករណីសិក្សា៖ រយៈពេលជាប់ពន្ធនាគារសម្រាប់ក្រុមហ៊ុន phoenix

    ក្រុមហ៊ុនដឹកដី ផ្គត់ផ្គង់សម្ភារៈសួនច្បារ និងអភិវឌ្ឍន៍អចលនទ្រព្យដែលមានទីតាំងនៅក្រុង Perth បាន ធ្វើបញ្ជីសង្ខេបបើកប្រាក់ខែក្លែងក្លាយ បង្វិលនិយោជិករវាងក្រុមហ៊ុននានា ហើយនិងខកខានមិនបាន បញ្ជូនលុយដែលដកចេញពីប្រាក់ខែរបស់និយោជិកទៅឲ្យក្រសួងពន្ធដារប្រទេសអូស្ត្រាលី (ATO)។

    ក្រោយមកម្ចាស់ក្រុមហ៊ុនបានសុំលុបឈ្មោះក្រុមហ៊ុន (ដែលមិនគោរពតាមច្បាប់នេះ) ចេញពីបញ្ជី ជំនួញ ដើម្បីកាត់បន្ថយហានិភ័យកុំឲ្យរដ្ឋអំណាចរកឃើញ។

    រដ្ឋអំណាចបានធ្វើការស៊ើបអង្កេត ហើយរកឃើញថាក្រុមហ៊ុននេះជាប់ពាក់ព័ន្ធនឹងសកម្មភាព phoenix ក្លែងបន្លំ។

    នាយកក្រុមហ៊ុនមេត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ បីខែពីបទលួចបន្លំពីរដ្ឋសហ ធនចំនួន 6.7 លានដុល្លាដោយមិនបង់ពន្ធ។ គាត់ក៏បានក្ស័យធនបន្ទាប់ពីការស៊ើបអង្កេតមួយទៅលើ កិច្ចការបង់ពន្ធផ្ទាល់ខ្លូនរបស់គាត់។ មនុស្សមួយចំនួនផ្សេងទៀតដែលទាក់ទិននឹងការក្លែងបន្លំនេះក៏ បានកាត់ទោសនិងជាប់ពន្ធនាគារដែរ ដោយរាប់បញ្ចូលទាំងភា្នក់ងារពន្ធមុនផង។

    អ្វីដែលអ្នកអាចធ្វើ

    អ្នកម៉ៅការ និងអ្នកម៉ៅការបន្ត

    ប្រសិនបើអ្នកជាអ្នកម៉ៅការ ឬអ្នកម៉ៅការបន្ត៖

    • បញ្ជាក់ឲ្យច្បាស់ថាក្រុមហ៊ុនបានចុះឈ្មោះក្នុងបញ្ជីជំនួញ និងថាលេខក្រុមហ៊ុនជំនួញប្រទេស អូស្ត្រាលី (ABN) នៅមានសុពលភាព- សូមពិនិត្យមើលនៅវ៉ិបសាយថ៍ abr.business.gov.auExternal Link  
    • សុំឲ្យផ្តល់ឯកសារយោងនានា
    • ពិនិត្យមើលគ្រីឌីតរបស់ក្រុមហ៊ុនជំនួញនេះ
    • ស្រាវជ្រាវរករបាយការណ៍អវិជ្ជមានណាមួយស្តីពីក្រុមហ៊ុននេះតាមអ៊ិនថឹណិត។

    និយោជិក

    ប្រសិនបើអ្នកជានិយោជិក ហើយគិតថាក្រុមហ៊ុនជំនួញដែលអ្នកធ្វើការឲ្យកំពុងចូលរួមក្នុង ឬនឹងចូល រួមក្នុងសកម្មភាព phoenix ក្លែងបន្លំ សូមពិនិត្យមើលមូលនិធិសោធននិវត្តន៍ដើម្បីបញ្ជាក់ឲ្យច្បាស់ថា និយោជករបស់អ្នកបង់ប្រាក់សោធននិវត្តន៍ឲ្យអ្នក។

    ប្រសិនបើក្រុមហ៊ុនជំនួញផ្លាស់ប្តូរឈ្មោះ ប្តូរព័ត៌មាននៅលើប័ណ្ណបើកប្រាក់ខែ ឬមិនបើកបា្រក់ខែឲ្យអ្នក បានទៀងទាត់ អ្នកគួរសួរក្រុមហ៊ុនពីហេតុផល។

    ប្រសិនបើអ្នកមានក្តីបារម្ភ អ្នកអាចទាក់ទងការិយាល័យយុត្តិធម៌ការងារឯករាជ្យ (Fair Work Ombudsman)

    អ្នកកាន់ទិដ្ឋាការលេខ 457

    ប្រសិនបើអ្នកកំពុងធ្វើការនៅប្រទេសអូស្ត្រាលីដោយប្រើទិដ្ឋាការលេខ 457 អ្នកត្រូវតែធ្វើការជាមួយ ក្រុមហ៊ុនដែលធានាទិដ្ឋាការរបស់អ្នក។ ប្រសិនបើអ្នកកំពុងធ្វើការឲ្យក្រុមហ៊ុនមួយដែលមិនមែន ជាក្រុមហ៊ុនធានារបស់អ្នកទេ អ្នកអាចនឹងបាត់បង់សិទ្ធិនិយោជិក ឬទទួលបានប្រាក់ខែទាបជាង អត្រាប្រាក់ខែកំណត់។

    សូមរាយការណ៍អំពីសកម្មភាព phoenix ដែលសង្ស័យ

    ក្រសួងពន្ធដារអូស្ត្រាលី (ATO) កំពុងធ្វើការជាមួយទីភ្នាក់ងាររដ្ឋាភិបាលអូស្ត្រាលីនានាដើម្បី បញ្ឍប់សកម្មភាព phoenix ក្លែងបន្លំ។ មានផលលំបាកធ្ងន់ធ្ងរចំពោះមនុស្សដែលពាក់ព័ន្ធនឹង សកម្មភាព phoenix ក្លែងបន្លំ ដោយរាប់បញ្ចូលទាំង ការជាប់ពន្ធនាគារ ផាកពិន័យ និងរឹបអូស យកទ្រព្យសកម្មផ្ទាល់ខ្លួន។

    ប្រសិនបើអ្នកមានព័ត៌មានអំពីអ្នកណាម្នាក់ដែលអ្នកគិតថាអាចជាប់ពាក់ព័ន្ធនឹងសកម្មភាព phoenix អ្នកអាចរាយការណ៍រឿងនេះទៅ ATO ដោយសម្ងាត់៖

    • ដោយហៅទួរស័ព្ទទៅលេខ 1800 060 062។ ប្រសិនបើអ្នកមិនអាចនិយាយភាសាអង់គ្លេសបានល្អ ហើយត្រូវការជំនួយនៅពេលហៅទូរស័ព្ទ សូមហៅទូរស័ព្ទទៅកាន់សេវាកម្មបកប្រែភាសា (TIS) តាមលេខ 13 14 50
    • ដោយបំពេញទម្រង់តាមអ៊ិនថឹណិត- សូមចូលមើលវ៉ិបសាយថ៍ ato.gov.au/Forms ហើយស្វែងរក ប្រយោគ ‘Tax evasion reporting form’។

    អ្នកក៏អាចទាក់ទង Fair Work Ombudsman តាមវ៉ិបសាយថ៍ fairwork.gov.auExternal Link ឬហៅទូរស័ព្ទទៅកាន់ ពួកគេតាមលេខ 13 13 94

      Last modified: 01 Apr 2015QC 44724