ផ្ទៀងផ្ទាត់ ឬក៏រាយការណ៍ពីគម្រោងទុច្ចរិត
គម្រោងទុច្ចរិតគឺបង្កើតឡើងដើម្បីឆបោកអ្នកឲ្យបង់លុយ ឬក៏ផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។
ការរាយការណ៍គម្រោងទុច្ចរិតដែលក្លែងធ្វើជា ក្រសួងពន្ធដារ
ប្រសិនបើអ្នកបានទទួលផលប៉ះពាល់ដោយសារគម្រោងទុច្ចរិតដែលក្លែងធ្វើជាក្រសួងពន្ធដារ អ្នកអាចរាយការណ៍ពីគម្រោងនេះទៅក្រសួងពន្ធដារតាមវិធីផ្សេងៗ។
គម្រោងទុច្ចរិតតាមទូរស័ព្ទ
- ប្រសិនបើអ្នក ឬអ្នកណាម្នាក់ដែលអ្នកស្គាល់បានបង់ ឬក៏បានផ្តល់ព័ត៌មានកណត់អត្តសញ្ញាណ ផ្ទាល់ខ្លួនសម្ងាត់ទៅឲ្យអ្នករៀបចំគម្រោងទុច្ចរិត សូមហៅទូរស័ព្ទមកយើងតាមលេខ 1800 008 540 ដើម្បីរាយការណ៍។
- ប្រសិនបើអ្នកទទួលការហៅទូរស័ព្ទឆបោក ឬសារអត្ថបទ ហើយមិនបានបង់ ឬក៏ផ្តល់ព័ត៌មាន កំណត់អត្តសញ្ញាណផ្ទាល់ខ្លួនសម្ងាត់ទៅឲ្យអ្នករៀបចំគម្រោងទុច្ចរិត អ្នកអាចរាយការណ៍ពី គម្រោងទុច្ចរិតតាមរយៈទម្រង់អនឡាញ រាយការណ៍ពីគម្រោងទុច្ចរិត
គម្រោងទុច្ចរិតតាមអ៊ីម៉េល និងសារអត្ថបទ
ប្រសិនបើអ្នកទទួលអ៊ីម៉េល និងសារអត្ថបទ (SMS) ដែលអះអាងថាមកពីក្រសួងពន្ធដារ៖
សូមកុំចុចនៅលើតំណភ្ជាប់ដើម្បីបើកឯកសារភ្ជាប់ ឬក៏ទាញយកសំណុំឯកសារ។
ការផ្ទៀងផ្ទាត់ទំនាក់ទនងរបស់ក្រសួងពន្ធដារ
ប្រសិនបើអ្នកមិនច្បាស់ថាវាជាទំនាក់ទំនងរបស់ក្រសួងពន្ធដារពិត ឬក៏ឥតទេ សូមកុំឆ្លើយតប។ អ្នកគួរហៅទូរស័ព្ទមកយើងតាមលេខ 1800 008 540។
នៅក្នុងទំព័រនេះ៖
តើត្រូវជូនដំណឹងទៅដល់អ្នកណាខ្លះទៀត
ប្រសិនបើអ្នកបានបង់ប្រាក់ទៅឲ្យអ្នកធ្វើគម្រោងទុច្ចរិតដែលក្លែងជាក្រសួងពន្ធដារ សូមធ្វើរបាយការណ៍ជាផ្លូវការណ៍ជូនដល់ប៉ូលីសប្រចាំតំបន់របស់អ្នក។
ប្រសិនបើអ្នកបានផ្តល់ព័ត៌មានលម្អិតនៃប័ណ្ណឥណទាន ឬក៏ធនាគារទៅឲ្យអ្នកណាម្នាក់ដែលមិន គួរទទួលព័ត៌មានទាំងនេះទេ សូមទាក់ទងធនាគារ ឬក៏ស្ថាប័នហិរញ្ញវត្ថុរបស់អ្នក។
ប្រសិនបើអ្នកបានបង់លុយចូលទៅក្នុងគណនីធនាគាររបស់អ្នកធ្វើគម្រោងទុច្ចរិត សូមទាក់ទង ធនាគារនោះ ហើយដាក់របាយការណ៍ស្តីពីការឆបោក។
បន្ថែមពីនេះ សូមចូលអាន៖
វិធីធ្វើគម្រោងទុច្ចរិត
វាកាន់តែពិបាកឡើងក្នុងការបែងចែកឲ្យច្បាស់រវាងទំនាក់ទំនងរបស់ក្រសួងពន្ធដារស្របច្បាប់ និងរបស់អ្នកធ្វើគម្រោងទុច្ចរិតនានា ក៏ប៉ុន្តែមានសញ្ញាប្រាប់ឲ្យដឹងនានាដែលបានបង្ហាញនៅខាង ក្រោមដើម្បីជួយអ្នកផ្ទៀងផ្ទាត់ថាអ្នកកំពុងទាក់ទងជាមួយក្រសួងពន្ធដារស្របច្បាប់។
វិធីធ្វើគម្រោងទុច្ចរិតខាងក្រោមត្រូវបានប្រើប្រាស់ដើម្បីធ្វើត្រាប់តាមក្រសួងពន្ធដារ ហើយប៉ុនប៉ង លួចព័ត៌មានកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន (PII) ឬក៏លួចលុយ។
គម្រោងទុច្ចរិតតាមទូរស័ព្ទ
អ្នកធ្វើគម្រោងទុច្ចរិតអាច៖
- គម្រាមគំហែងអ្នកដោយមានការចាប់ខ្លួនភ្លាម។ ពួកគេធ្វើរបៀបនេះដើម្បីបង្កើតឲ្យមាន ភាពបន្ទាន់ ហើយជម្រុញឲ្យមានការឆ្លើយតបដោយសារការភ័យខ្លាច។
- យើងនឹងមិនដែលគម្រាមគំហែងអ្នកដោយមានការចាប់ខ្លួនភ្លាមទេ។
- បញ្ជូនសារដែលថតទុកមុនដោយគ្មានការស្នើសុំ (ការហៅទូរស័ព្ទដោយស្វ័យប្រវត្តិ) ទៅទូរស័ព្ទ របស់អ្នក។ សារទាំងនេះនឹងត្រូវបញ្ជូនទៅអ្នក នៅពេលអ្នកឆ្លើយទៅនឹងការហៅទូរស័ព្ទនោះ ឬក៏ពួកគេផ្ញើទុកសារទាំងនេះនៅក្នុងប្រអប់សារសម្លេងរបស់អ្នក។ ពួកគេសុំឲ្យអ្នកហៅទូរស័ព្ទ ទៅពួកគេវិញ ពីព្រោះទង្វើឆ្លើយតបទៅនឹងការហៅទូរស័ព្ទដោយស្វ័យប្រវត្តិផ្តល់ដល់អ្នកធ្វើ គម្រោងទុច្ចរិចនូវភាពច្បាស់លាស់កាន់តែច្រើននៃការនិយាយទៅកាន់អ្នកណាម្នាក់ដែលជឿលើសារនេះ។
- យើងនឹងមិនដែលបញ្ជូនសារដែលថតទុកមុនដោយគ្មានការស្នើសុំទៅទូរស័ព្ទរបស់អ្នកទេ។
- សូមហៅទូរស័ព្ទទៅវិញតែតាមលេខដែលមានប្រភពឯករាជ្យ មិនមែនតាមលេខដែល គេផ្តល់ឲ្យអ្នក ឬក៏លេខដែលមាននៅក្នុងបញ្ជីកត់ត្រាការហៅទូរស័ព្ទ (call log) នោះទេ។
- សូមប្រើបច្ចេកវិទ្យាដើម្បីប៉ាន់ប្រមាណលេខទូរស័ព្ទស្របច្បាប់នៅក្នុងកម្មវិធីកំណត់អត្តសញ្ញាណអ្នកហៅទូរស័ព្ទ (caller ID) នៅក្នុងបញ្ជីកត់ត្រាការហៅទូរស័ព្ទ (call log) នេះអាចដាក់បញ្ចូល លេខក្រសួងពន្ធដារស្របច្បាប់។ ពួកគេធ្វើនេះដើម្បីឲ្យអ្នកគិតថាការហៅទូរស័ព្ទនេះគឺមកពី លេខទូរស័ព្ទនៅប្រទេសអូស្ត្រាលី។
- ការហៅទូរស័ព្ទដែលមានប្រភពចេញពីយើងមិន បង្ហាញលេខនៅក្នុងកម្មវិធីកំណត់ អត្តសញ្ញាណអ្នកហៅទូរស័ព្ទ (caller ID) ទេ។
- សូមហៅទូរស័ព្ទទៅវិញតែតាមលេខដែលមានប្រភពឯករាជ្យ មិនមែនតាមលេខដែល មើលឃើញ ឬក៏លេខដែលមាននៅក្នុងបញ្ជីកត់ត្រាការហៅទូរស័ព្ទ (call log) នោះទេ។
- ទាមទារឲ្យបង់ប្រាក់ភ្លាម និងឲ្យអ្នកនៅបន្តការសន្ទនាតាមទូរស័ព្ទរហូតដល់អ្នកបង់ប្រាក់ឲ្យ ពួកគេរួច។ ពួកគេអាចប្រាប់ថាការដាក់ទូរស័ព្ទចុះនឹងជម្រុញឲ្យមានការចេញដីការចាប់ខ្លួន។ ការធ្វើរបៀបនេះគឺដើម្បីធានាថាអ្នកបង់ប្រាក់ឲ្យពួកគេនៅចុងបញ្ចប់នៃការសន្ទនាទូរស័ព្ទ។
- យើងនឹងមិនដែលទទួចឲ្យអ្នកនៅសន្ទនាតាមខ្សែទូរស័ព្ទរហូតដល់បានបង់ប្រាក់រួច នោះទេ។
- បដិសេធមិនឲ្យអ្នកនិយាយជាមួយទីប្រឹក្សាដែលទុកចិត្ត ឬក៏ភ្នាក់ងារពន្ធដារប្រចាំរបស់អ្នកទេ។ ពួកគេធ្វើរបៀបនេះដើម្បីទប់ស្កាត់ជនណាម្នាក់ផ្សេងទៀតមិនឲ្យប្រាប់អ្នកថាវាជាគម្រោង ទុច្ចរិត ហើយនិងបញ្ឈប់ការបង់ប្រាក់នេះ។
- យើងនឹងមិនដែលទប់ស្កាត់អ្នកមិនឲ្យពិភាក្សាកិច្ចការពន្ធដាររបស់អ្នកជាមួយភ្នាក់ងារ ឬក៏ទីប្រឹក្សាដែលទុកចិត្តរបស់អ្នកទេ។
- ការហៅទូរស័ព្ទចូលសន្ទនាគ្នាជាអ្នកជំនាញពន្ធដារក្លែងក្លាយ មន្ត្រីអនុវត្តច្បាប់លែងក្លាយ ឬមន្ត្រីក្លែងក្លាយណាម្នាក់ផ្សេងទៀត។ ការធ្វើរបៀបនេះគឺដើម្បីបន្ថែមភាពស្របច្បាប់ដល់ ការហៅទូរស័ព្ទ និងបង្កើនការឆ្លើយតបដោយសារការភ័យខ្លាច។ មនុស្សទីពីរបានហៅទូរស័ព្ទ ចូលគឺជាអ្នកធ្វើគម្រោងទុច្ចរិតម្នាក់ផ្សេងទៀត។
- យើងនឹងមិនដែលហៅទូរស័ព្ទចូលសន្ទនាគ្នាជាភាគីទីបីដូចជាទីភ្នាក់ងារពន្ធដាររបស់អ្នក ឬក៏មន្ត្រីអនុវត្តច្បាប់ទេ។
- ដឹងពីកិច្ចការពន្ធដាររបស់អ្នក – អ្នកអាចចូលទៅប្រើសេវាអនឡាញរបស់ក្រសួងពន្ធដារ តាមរយៈគណនី myGov ដើម្បីពិនិត្យមើលកិច្ចការពន្ធដាររបស់អ្នកនៅពេលណាក៏បាន ឬក៏អ្នកអាចទាក់ទងទីភ្នាក់ងារពន្ធដាររបស់អ្នក ឬក៏ក្រសួងពន្ធដារ។
- សំណូមពរឲ្យបង់ប្រាក់តាមរយៈប័ណ្ណអាយត្យូន (iTunes) ប័ណ្ណហ្គូតហ្គលផ្លេ (Google Play) ប័ណ្ណ អំណោយស្ទីម (STEAM) ឬក៏តាមប័ណ្ណតំណាងប្រាក់ផ្សេងទៀត។ ប័ណ្ណតំណាងប្រាក់ទាំងនេះ អាចទិញបានដោយងាយ និងលក់នៅទូទាំងពិភពលោក ហើយនិងជាទម្រង់រូបិយវត្ថុដែល មិនអាចតាមដានបានទេ។
- យើងនឹងមិនដែលសំណូមពរឲ្យបង់ប្រាក់បំណុលតាមរយៈប័ណ្ណអាយត្យូន (iTunes) ប័ណ្ណហ្គូតហ្គលផ្លេ (Google Play) ឬក៏តាមប័ណ្ណតំណាងប្រាក់ផ្សេងទៀតទេ។
- ដើម្បីស្វែងរកវិធីស្របច្បាប់ដើម្បីបង់ប្រាក់បំណុលពន្ធដារ សូមចូលមើល វិធីបង់ប្រាក់។
- សំណូមពរឲ្យបង់ប្រាក់តាមរយៈកាក់បីតខ័ន (Bitcoin) ឬក៏រូបិយវត្ថុឌីយីតថលដែលមានឈ្មោះថា ក្រីបតូខារិនស៊ី (cryptocurrency) ផ្សេងទៀតដោយផ្ទាល់ ឬក៏ដាក់ប្រាក់កក់ចូលទៅក្នុងម៉ាស៊ីន អេធីអឹម (ATM)។ រូបិយវត្ថុនេះពិបាកតាមដាន ហើយមានអនាមឹកភាពដល់កម្រិតមួយ។
- យើងមិនទទួលយកការបង់ប្រាក់ជារូបិយវត្ថុឌីយីតថលដែលមានឈ្មោះថាក្រីបតូខារិនស៊ី (cryptocurrency) ទេ។
- សំណូមពរអ្នកឲ្យបង់ប្រាក់ចូលទៅក្នុងគណនីធនាគារផ្ទាល់ខ្លួន។ គណនីដែលមានមូលដ្ឋាននៅ ប្រទេសអូស្ត្រាលីគឺត្រូវបានបង្កើតឡើងដោយមេអណ្តើកផ្ទេរលុយខុសច្បាប់ (money mules)។ លុយត្រូវបានបញ្ជូនពីគណនីមួយទៅមួយទៀត រហូតដល់វាត្រូវបានផ្ញើចេញទៅក្រៅប្រទេសនៅ ចុងបញ្ចប់។
- យើងនឹងមិនដែលសុំឲ្យអ្នកបង់ប្រាក់បំណុលពន្ធដារចូលទៅក្នុងគណនីធនាគារមួយ ដែលមិនគ្រប់គ្រងដោយធនាគារកណ្តាលនៃប្រទេសអូស្ត្រាលី (Reserve Bank of Australia) ទេ។ សូមពិនិត្យមើលសាខា-រដ្ឋ-ធនាគារ (BSB)។
- សំណូមពរឲ្យអ្នកបង់ប្រាក់តាមរយៈការផ្ទេរតាមអេឡិចត្រូនិកទៅក្រៅប្រទេស (ដែលជាកន្លែង អ្នកធ្វើគម្រោងទុច្ចរិតនៅ)។
- យើងនឹងមិនសំណូមពរឲ្យអ្នកបង់ប្រាក់បំណុលតាមរយៈការផ្ទេរតាមអេឡិចត្រូនិកទៅ ក្រៅប្រទេសទេ។
- សំណូមពរអ្នកឲ្យបង់ថ្លៃឈ្នួលដើម្បីទទួលបានប្រាក់សងវិញ ជាធម្មតាបង់តាមប័ណ្ណឥណទាន។ ព័ត៌មានប័ណ្ណឥណទានជានិច្ចកាលត្រូវបានគេលួច។
- យើងនឹងមិនដែលសុំអ្នកឲ្យបង់ថ្លៃឈ្នួលដើម្បីទទួលបានប្រាក់សងវិញទេ។
- សូមកុំផ្តល់ព័ត៌មានលម្អិតនៃប័ណ្ណឥណទានទៅអ្នកណាឲ្យសោះ លុះត្រាតែអ្នកជឿទុកចិត្ត អ្នកដែលអ្នកកំពុងទាក់ទង ហើយនិងពួកគេត្រូវការព័ត៌មានលម្អិតទាំងនេះដោយពិត ប្រាកដ។
- ផ្តល់ការរៀបចំបង់ប្រាក់តាមដំណាក់កាល ប្រសិនបើអ្នកមិនអាចបង់ចំនួនសរុបបានទេ។ ការធ្វើរបៀបនេះគឺដើម្បីបង្កើនករណីបង់ប្រាក់ និងចំនួនប្រាក់សរុបដែលបានបង់។
- សូមទាក់ទងយើង ឬក៏ទីភ្នាក់ងារពន្ធដារតាមរយៈលេខទូរស័ព្ទដែលមានប្រភពឯករាជ្យ មុននឹងយល់ព្រមធ្វើផែនការបង់ប្រាក់តាមដំណាក់កាល។
គម្រោងទុច្ចរិតតាមសារអត្ថបទ និងអ៊ីម៉េល
អ្នកធ្វើគម្រោងទុច្ចរិតអាច៖
- សំណូមពរឲ្យអ្នកផ្តល់ព័ត៌មានលម្អិតកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន និងរបស់ស្ថាប័នហិរញ្ញវត្ថុ តាមរយៈការផ្ញើទៅវិញនូវសារអត្ថបទ ឬក៏អ៊ីម៉េលដើម្បីទទួលបានប្រាក់សងវិញ។
- យើងអាចប្រើសារអត្ថបទ ឬក៏អ៊ីម៉េលដើម្បីសំណូមពរឲ្យអ្នកទាក់ទងយើង ប៉ុន្តែយើងនឹង មិនដែលសុំឲ្យអ្នកផ្តល់ព័ត៌មានលម្អិតកំណត់អត្តសញ្ញាណផ្ទាល់ខ្លូនតាមរយៈវិធីទាំងនេះ ដើម្បីទទួលបានប្រាក់សងវិញទេ។
- សូមកុំផ្តល់លេខបញ្ជីពន្ធដារ (TFN) ថ្ងៃខែឆ្នាំកំណើត ព័ត៌មានលម្អិតធនាគាររបស់អ្នក លុះត្រាតែអ្នកជឿជាក់លើមនុស្សដែលអ្នកកំពុងទាក់ទង ហើយពួកគេត្រូវការព័ត៌មាន លម្អិតទាំងនេះដោយពិតប្រាកដ។
- សំណូមពឲ្យអ្នកចុចលើតំណភ្ជាប់ទៅមើលឯកសារផ្សេងទៀត (hyperlink) នៅក្នុងសារអត្ថបទ ឬក៏អ៊ីម៉េលដើម្បីចូលទៅប្រើសេវាអនឡាញ។ អ្នកធ្វើគម្រោងទុច្ចរិតបង្កើតគេហទំព័របើកចូល ក្លែងក្លាយនានាដែលមើលទៅមានលក្ខណៈស្របច្បាប់។ ពួកគេប្រើវ៉ិបសាយថ៍ទាំងនេះដើម្បីរក្សា សិទ្ធិតំណាងស្របច្បាប់ (ឈ្មោះអ្នកប្រើ និងលេខកូដ) សម្រាប់ការប្រើប្រាស់ផ្លូវអាក្រក់នៅពេល អនាគត។
- យើងនឹងមិនដែលផ្ញើអ៊ីម៉េល ឬក៏សារអត្ថបទដល់អ្នកដោយមានតំណភ្ជាប់សម្រាប់ចុចទៅមើលឯកសារផ្សេងទៀត (hyperlink) ដែលនាំអ្នកឲ្យចូលទៅគេហទំព័របើកចូលដើម្បីប្រើប្រាស់សេវាអនឡាញរបស់ យើងទេ។
- សំណូមពរអ្នកឲ្យចុចលើតំណភ្ជាប់នៅក្នុងសារអត្ថបទ ឬក៏អ៊ីម៉េលដើម្បីទាញយកទម្រង់ ឬឯកសារភ្ជាប់នានា។ អ្នកធ្វើគម្រោងទុច្ចរិតធ្វើរបៀបនេះដើម្បីតម្លើងសូស្តវែរ (software) ដែលមានគំនិតព្យាបាទនៅក្នុងកុំព្យូទ័ររបស់អ្នកដើម្បីចូលយកទិន្នន័យ ឬក៏រក្សាព័ត៌មាន កំណត់អត្តសញ្ញាណផ្ទាល់ខ្លួន និងហិរញ្ញវត្ថុសម្រាប់ប្រើប្រាស់ផ្លូវអាក្រក់នៅពេលអនាគត។
- ជានិច្ចកាល សូមប្រុងប្រយ័ត្ននៅពេលទាញយកឯកសារភ្ជាប់ ឬចុចលើតំណភ្ជាប់នៅក្នុង អ៊ីម៉េល សារអត្ថបទ ឬក៏ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ទោះជាពួកគេហាក់ដូចជា មនុស្សដែលអ្នកស្គាល់ក៏ដោយ។
- បង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមក្លែងក្លាយ ហើយបញ្ជូនសំណើសុំព័ត៌មានកំណត់ អត្តសញ្ញាណផ្ទាល់ខ្លួន ឬក៏លុយ។
- យើងប្រើហ្វេសប៊ុក (Facebook) ទ្វីតទ័រ (Twitter) និងលិងធិន (LinkedIn) ប៉ុន្តែយើងនឹង មិនដែលប្រើប្រាស់វេទិការប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីសុំឲ្យអ្នកបង់ប្រាក់ ឬផ្តល់ព័ត៌មាន កំណត់អត្តសញ្ញាណផ្ទាល់ខ្លួនទេ។
- យើងនឹងមិនដែលទាក់ទងជាមួយអ្នកតាមរយៈវ៉តស៍អេប (Whatsapp) ទេ។
កំណត់សម្គាល់៖ កុំចែករំលែកលេខបញ្ជីពន្ធដារ គណនី myGov ឬក៏ព័ត៌មានលម្អិតគណនីធនាគារ ឬក៏ព័ត៌មានកំណត់អត្តសញ្ញាណផ្ទាល់ខ្លូនសម្ងាត់ផ្សេងទៀតរបស់អ្នកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឲ្យសោះ។
បន្ថែមពីនេះ សូមចូលអាន៖
Be wary of unexpected contacts claiming to be from the ATO. They could be scams designed to trick you into paying money or providing personal information.