ato logo
Search Suggestion:

បញ្ជាក់ ឬរាយការណ៍ពីគម្រោងទុច្ចរិត

Last updated 6 August 2023

ពិនិត្យ ឬរាយការណ៍​អំពីគម្រោងទុច្ចរិតដែលក្លែងធ្វើជា ATO និង​យល់ដឹងអំពីសញ្ញាព្រមាន​នៃ​គម្រោងទុច្ចរិត​តាម​ប្រព័ន្ធទូរស័ព្ទ តាមប្រព័ន្ធសារអេឡិកត្រូនិក និង​ប្រព័ន្ធសារជាអក្សរ។

នៅទំព័រនេះ

បញ្ជាក់ពីគម្រោងទុច្ចរិត

គម្រោងទុច្ចរិត​បោកប្រាស់អ្នក​ឱ្យ​បង់ប្រាក់ឬ​ផ្តល់នូវព័ត៌មាន​ផ្ទាល់ខ្លួន។

ជាញឹកញាប់ អ្នកប្រព្រឹត្តគម្រោងទុច្ចរិត​តាំងខ្លួនធ្វើជាស្ថាប័នដែលគួរទុកចិត្តដូចជា ATO។

ជួនកាលយើង​នឹងទាក់ទងទៅអ្នកតាមប្រព័ន្ធទូរស័ព្ទ ប្រព័ន្ធសារអេឡិកត្រូនិក ប្រព័ន្ធសារ ជាអក្សរ និងប៉ុស្តិ៍​ប្រៃសណីយ៍។​ ប្រសិនបើអ្នក​មិនច្បាស់ថាជាពួកយើងឬក៏អត់ សូមកុំឆ្លើយ តប។ អ្នកគួរតែហៅទូរស័ព្ទមកកាន់យើងតាមរយៈលេខ 1800 008 540 ដើម្បីពិនិត្យ។

រាយការណ៍ពីគម្រោងទុច្ចរិត

ប្រសិនបើអ្នក​រងការប៉ះពាល់ដោយគម្រោងទុច្ចរិតដែលក្លែងធ្វើជា ATO អ្នក​អាច​រាយការណ៍​មកកាន់យើងបាន។

ព័ត៌មាននេះ​រួមមានការណែនាំ​ពីរបៀបរាយការណ៍៖

ព័ត៌មាន​អំពីគម្រោងទុច្ចរិតនិង​របៀប​រាយការណ៍ពីគម្រោងទុច្ចរិត​អាច​រកមើលបាន ផងដែរជា ទម្រង់ងាយស្រួលអាន​ និងជា ភាសាផ្សេងទៀត

គម្រោងទុច្ចរិតតាម​ប្រព័ន្ធទូរស័ព្ទ

ប្រសិនបើអ្នក​បានទទួលទូរស័ព្ទទាក់ទងនឹងគម្រោងទុច្ចរិត ហើយ​អ្នក​បានបង់ប្រាក់ ឬបានផ្តល់ព័ត៌មាន​កំណត់អត្តសញ្ញាណផ្ទាល់ខ្លួនសម្ងាត់ឱ្យទៅអ្នកប្រព្រឹត្តគម្រោងទុច្ចរិត សូម​ហៅទូរស័ព្ទមកកាន់យើងតាមរយៈលេខ 1800 008 540 ដើម្បីរាយការណ៍។

អ្នកក៏គួរ៖

  • ធ្វើរបាយការណ៍ផ្លូវការមួយប្រគល់ទៅកាន់មន្រ្តីនគរបាលមូលដ្ឋាន
  • ទាក់ទងទៅកាន់​ធនាគារឬស្ថាប័នហិរញ្ញវត្ថុរបស់អ្នក ប្រសិនបើអ្នក​បាន​ផ្តល់នូវ ព័ត៌មានលម្អិតនៃកាតឥណទាន ឬធនាគារ​ទៅឱ្យ​អ្នកប្រព្រឹត្ត​គម្រោងទុច្ចរិត។
  • ទាក់ទងទៅកាន់ធនាគារដែលអ្នកបាន​បង់ប្រាក់ និង​រាយការណ៍ពីបទក្លែងបន្លំប្រាក់។

ប្រសិនបើអ្នកបានទទួលទូរស័ព្ទទាក់ទងនឹងគម្រោងទុច្ចរិត និង​មិនបាន បង់ប្រាក់ ឬផ្តល់នូវ​ព័ត៌មានកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនសម្ងាត់ទៅឱ្យអ្នកប្រព្រឹត្តគម្រោងទុច្ចរិត នោះទេ អ្នកក៏គួរតែរាយការណ៍ពីគម្រោងទុច្ចរិតនោះមកយើងដែរ។ អ្នក​អាច​ប្រើប្រាស់​ទម្រង់នៃការរាយការណ៍ពីគម្រោងទុច្ចរិត របស់យើងតាម​ប្រព័ន្ធអនឡាញបាន​។

គម្រោងទុច្ចរិតតាមប្រព័ន្ធសារអេឡិកត្រូនិកនិង​ប្រព័ន្ធសារជាអក្សរ

ប្រសិនបើអ្នក​បានទទួលសារអេឡិកត្រូនិកឬសារជាអក្សរទាក់ទងនឹងគម្រោងទុច្ចរិត សូមកុំ​ ចុចលើ​តំណភ្ជាប់ បើកឯកសារ ឬទាញយកឯកសារ​ណាមួយឱ្យសោះ។

ប្រសិនបើអ្នក​បាន​ បង់ប្រាក់ឬបានផ្តល់នូវព័ត៌មានកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនសម្ងាត់​ទៅឱ្យអ្នកប្រព្រឹត្តគម្រោងទុច្ចរិត សូមហៅទូរស័ព្ទមកកាន់ពួកយើងតាម​រយៈលេខ 1800 008 540 ដើម្បីរាយការណ៍។

អ្នកក៏គួរ៖

  • ធ្វើរបាយការណ៍ផ្លូវការមួយប្រគល់ទៅកាន់មន្រ្តីនគរបាលមូលដ្ឋាន
  • ទាក់ទងទៅកាន់​ធនាគារឬស្ថាប័នហិរញ្ញវត្ថុរបស់អ្នក ប្រសិនបើអ្នក​បាន​ផ្តល់នូវព័ត៌មានលម្អិតនៃកាតឥណទាន ឬធនាគារ​ទៅឱ្យ​អ្នកប្រព្រឹត្ត​គម្រោងទុច្ចរិត។
  • ទាក់ទងទៅកាន់ធនាគារដែលអ្នកបាន​បង់ប្រាក់ និង​រាយការណ៍ពីបទក្លែងបន្លំប្រាក់។

ប្រសិនបើអ្នក ​មិនបាន បង់ប្រាក់ឬផ្តល់នូវ​ព័ត៌មានកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនសម្ងាត់ ទៅឱ្យអ្នកប្រព្រឹត្តគម្រោងទុច្ចរិតនោះទេ អ្នកក៏គួរតែរាយការណ៍ពីគម្រោងទុច្ចរិតនោះ មកយើងដែរ។ អ្នកអាច៖

  • បញ្ជូនបន្តនូវសារអេឡិកត្រូនិកទាំងមូល ទៅកាន់ReportScams@ato.gov.au
  • ឬថតរូបថតអេក្រង់នៃសារជាអក្សរ និងផ្ញើរូបនោះតាមរយៈសារអេឡិកត្រូនិក ទៅកាន់ReportScams@ato.gov.au

លុបចោលនូវសារអេឡិកត្រូនិកឬសារជាអក្សរនោះបន្ទាប់ពីបានរាយការណ៍មកកាន់យើង រួចហើយ។

អ្នកអាច​រាយការណ៍ពីគម្រោងទុច្ចរិតប្រភេទផ្សេងទៀតទៅកាន់​ទីភ្នាក់ងារឃ្លាំមើលគម្រោងទុច្ចរិត (Scamwatch)External Link ឬ​ទាក់ទងទៅកាន់មជ្ឈមណ្ឌល​សន្តិសុខ​ប្រព័ន្ធអ៊ីនធើណែតអូស្រ្តាលី (Australian Cyber Security Centre)​ ដើម្បីរាយការណ៍ពី បទល្មើសតាម​ប្រព័ន្ធអ៊ីនធើណែត។

គម្រោងទុច្ចរិតតាមប្រព័ន្ធផ្សព្វផ្សាយសង្គម

យើងទើបតែបានសង្កេតឃើញថាមានគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនកំពុង​ក្លែងធ្វើជាយើង។

ប្រសិនបើមានគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយក្លែងធ្វើជាយើង​​បាន​ទាក់ទងអ្នក សូមកុំ​ឆ្លើយតបជាមួយ។ ថតរូបអេក្រង់នៃគណនី ឬ ប៉ុស្តិ៍ប្រៃសណីយ៍នោះ ហើយ​ផ្ញើ​រូបនោះតាមរយៈ​សារអេឡិកត្រូនិក​ទៅកាន់​ReportScams@ato.gov.au

សញ្ញាព្រមាននៃគម្រោងទុច្ចរិត​ទាក់ទងនឹង ពន្ធដារ

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតកំពុងស្វែងរក​មធ្យោបាយ​ថ្មីៗដើម្បី​បោកប្រាស់ប្រជាជនជានិច្ច។​​

មានសញ្ញាព្រមានទូទៅមួយចំនួន​អាចជួយអ្នក​ក្នុងការពិនិត្យ​ថាតើអ្នក​ត្រូវបាន​ទាក់ទង ទៅដោយអ្នកប្រព្រឹត្តគម្រោងទុច្ចរិតឬដោយយើង៖

អ្នក​ក៏អាច​ស្វែងរកអំពីគម្រោងទុច្ចរិត​ថ្មីៗដែលយើងដឹងបានផងដែរ។

គម្រោងទុច្ចរិត​តាម​ប្រព័ន្ធទូរស័ព្ទ

លក្ខណៈពិសេសទូទៅមួយចំនួននៃ​គម្រោងទុច្ចរិត​តាមប្រព័ន្ធទូរស័ព្ទ​ត្រូវបាន​ពិពណ៌នា​នៅតារាងខាងក្រោម។ ប្រើប្រាស់ព័ត៌មាននេះដើម្បីជួយអ្នក​ក្នុងការកំណត់​ថា​តើ​​ការហៅទូរស័ព្ទ​ដែលអះអាងថា​ជាយើង​នោះគឺជា​គម្រោងទុច្ចរិត​ឬមិនមែន។​

របៀបកំណត់​ពី​គម្រោងទុច្ចរិត​តាម​ប្រព័ន្ធទូរស័ព្ទ

អ្វីដែលអ្នកប្រព្រឹត្តគម្រោងទុច្ចរិត​អាច​ធ្វើ

វិធីសាស្រ្តរបស់យើង

អ្នកប្រព្រឹត្ត​គម្រោងទុច្ចរិត​អាច​គំរាម​អ្នក​អំពីការចាប់ខ្លួនភ្លាមៗ។ ពួកគេ​ធ្វើបែប នេះ​ដើម្បីធ្វើឱ្យអ្នកខ្លាច​ឬភ័យស្លន់ស្លោ​និង​មិនឱ្យអ្នកគិតអ្វីបានច្បាស់លាស់។

យើងនឹងមិនដែលគំរាមអ្នកពីការចាប់ខ្លួនភ្លាមៗនោះទេ។

អ្នកប្រព្រឹត្តគម្រោងទុច្ចរិតអាច៖

  • ទាមទារ​ឱ្យអ្នក​បង់ប្រាក់ឥលូវនេះ និង​ព្យាយាម​និយាយទូរស័ព្ទជាមួយអ្នក​រហូតដល់អ្នក​បង់ប្រាក់។
  • និយាយថា​ប្រសិនបើអ្នក​បញ្ចប់ការនិយាយទូរស័ព្ទ នោះនឹង​មានដីកាចាប់ខ្លួនអ្នក​ភ្លាមៗ។

 

ពួកគេ​​ប្រើប្រាស់ការគំរាមកំហែងទាំងនេះ​ដើម្បីឱ្យ​អ្នក​បង់ប្រាក់​នៅ​ពេល​បញ្ចប់ការ ហៅទូរស័ព្ទ។​

យើងនឹង មិនដែល ទាមទារឱ្យអ្នក​នៅនិយាយទូរស័ព្ទ​រហូតដល់ពេលបង់ប្រាក់រួចនោះទេ។

អ្នកប្រព្រឹត្តគម្រោងទុច្ចរិត​អាច៖

  • ផ្ញើសារថតទុកជាមុនដោយគ្មានការស្នើសុំ​ (ការហៅទូរស័ព្ទដោយម៉ាស៊ីន រ៉ូបូត robocalls)ទៅកាន់ទូរស័ព្ទ របស់អ្នក។
  • ទុកសារនៅប្រអប់សារសំឡេងរបស់អ្នក​​ដែល​សុំឱ្យ​អ្នក​ហៅទូរស័ព្ទទៅ ពួកគេវិញ។

យើងនឹង មិនដែល ផ្ញើសារថតទុក​ជាមុន​ដោយគ្មានការស្នើសុំ​ទៅកាន់ទូរស័ព្ទរបស់​អ្នក​នោះទេ។

 

មានតែ​ហៅទូរស័ព្ទមកយើង​តាមរយៈលេខ​ដែលអ្នក​ស្វែងរកបាន​ដោយខ្លួនឯងប៉ុណ្ណោះ។​ សូមកុំ​ហៅទូរស័ព្ទ​ទៅកាន់លេខដែល​គេឱ្យអ្នក​នៅក្នុងការហៅទូរស័ព្ទ​ឬ​សារសំឡេង។

អ្នក​ប្រព្រឹត្ត​គម្រោងទុច្ចរិត​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បីបង្ហាញ​លេខទូរស័ព្ទពិត ប្រាកដ​របស់​ ATO ឬលេខទូរស័ព្ទក្នុង ប្រទេសអូស្រ្តាលី​នៅក្នុង​អត្តសញ្ញាណ​អ្នក​ហៅទូរស័ព្ទឬ​កំណត់ត្រាការហៅទូរស័ព្ទ។

រាល់ការហៅទូរស័ព្ទពី ATO មិនមានបង្ហាញលេខ ទូរស័ព្ទនោះទេ។ ការហៅទាំងនោះនឹង​បង្ហាញ​ក្នុង រូបភាពជា គ្មានអត្តសញ្ញាណអ្នកហៅទូរស័ព្ទ (No Caller ID)

 

មានតែ​ហៅទូរស័ព្ទមកយើង​តាមរយៈលេខ​ដែលអ្នក​ស្វែងរកបាន​ដោយខ្លួនឯងប៉ុណ្ណោះ។ សូមកុំ​ហៅទូរស័ព្ទ​ទៅកាន់លេខដែលបង្ហាញនៅក្នុងអត្តសញ្ញាណ​អ្នកហៅទូរស័ព្ទ​ឬ​កំណត់ត្រា​ការហៅទូរស័ព្ទ​របស់​អ្នក​។

អ្នកប្រព្រឹត្ត​គម្រោងទុច្ចរិត​អាច​ប្រាប់អ្នក​ថាលេខបញ្ជីពន្ធ(TFN) របស់អ្នក​ត្រូវបាន​លុបចោលឬ​ផ្អាកជាបណ្តោះអាសន្ន​ដោយសារ​ការលាងសម្អាតប្រាក់ឬ​សកម្មភាពឧក្រិដ្ឋ កម្មផ្សេងទៀត។

 

ពួកគេនឹង​និយាយថា​អ្នក​ត្រូវតែ៖

  • បង់ប្រាក់​ដើម្បីជៀសវាងពីការ ចាប់ខ្លួនឬឡើងតុលាការ ឬ
  • ផ្ទេរប្រាក់របស់អ្នក​ទៅកាន់គណនី ធនាគារ​សុវត្ថិភាព​ណាមួយ​ដើម្បី ការពារ​លេខ​​បញ្ជីពន្ធ​(TFN)របស់​អ្នក​ពីការប្រើប្រាស់ក្នុងគោលបំណងមិនល្អ​នាពេលអនាគត។​

 

យើងមិនលុបចោល​លេខបញ្ជីពន្ធ​(TFN)របស់​អ្នកនោះទេ។​

 

ជានិច្ចកាល ពិនិត្យឱ្យច្បាស់ថាអ្នកកំពុងទាក់ទង ជាមួយទីភ្នាក់ងារស្របច្បាប់​ ​មុនពេល​ផ្តល់នូវ ព័ត៌មាន​ណាមួយ។ ប្រសិនបើអ្នក​មិន​ច្បាស់ សូម​បញ្ចប់ការនិយាយទូរស័ព្ទ។

 

អ្នកអាច​ហៅទូរស័ព្ទមកកាន់យើង​ដើម្បីបញ្ជាក់បាន។ ហៅទូរស័ព្ទមកកាន់យើង​តាម​រយៈលេខ​ដែលអ្នក​ស្វែងរកបាន​ដោយខ្លួនឯងប៉ុណ្ណោះ។ សូមកុំ​ហៅ ទូរស័ព្ទ​ទៅកាន់លេខ​ដែលគេឱ្យអ្នក​នៅក្នុងការហៅ ទូរស័ព្ទឬ​សារសំឡេង។

អ្នកប្រព្រឹត្តគម្រោងទុច្ចរិត​អាច​បដិសេធ ក្នុងការអនុញ្ញាតឱ្យអ្នក​និយាយ​ជាមួយ​អ្នកផ្តល់ប្រឹក្សាដែលគួរទុកចិត្តបាន​ឬ​ភ្នាក់ងារ​ពន្ធជាប្រចាំ​របស់​អ្នក។

 

ពួកគែ​ធ្វើបែបនេះ​ដើម្បី​រារាំង​កុំឱ្យ​អ្នក​ណាម្នាក់ប្រាប់អ្នក​ថា​នេះជា​គម្រោង ទុច្ចរិត​និង​បញ្ឈប់អ្នក​ក្នុងការបង់ប្រាក់។

យើងនឹងមិនដែលរារាំងអ្នកពីការពិភាក្សា​អំពីកិច្ចការពន្ធរបស់អ្នក​ជាមួយ​អ្នក​ផ្តល់ប្រឹក្សា​ឬ​ភ្នាក់ងារ​ដែលគួរទុកចិត្តរបស់អ្នកនោះទេ។

អ្នកប្រព្រឹត្តគម្រោងទុច្ចរិត​អាច​ព្យាយាម​ធ្វើការហៅទូរស័ព្ទជួប​ដោយមាន​អ្នក ជំនាញ​ពន្ធដារ មន្រ្តី​អនុវត្ត​ច្បាប់ ឬមន្រ្តី ណាម្នាក់ចូលរួម។

 

ពួកគេ​ធ្វើបែបនេះ​ដើម្បី​ធ្វើឱ្យការហៅ ទូរស័ព្ទ​មើលទៅហាក់ដូច​ជាការពិត​និង​ធ្វើឱ្យអ្នកកាន់តែភ័យខ្លាច ប៉ុន្តែ​អ្នកទីពីរ នឹងជាអ្នកប្រព្រឹត្ត​គម្រោងទុច្ចរិត​ម្នាក់ ទៀត។​

យើងនឹងមិនដែលធ្វើការហៅទូរស័ព្ទ​ជួបដោយ មានភាគីទីបីដូចជា​ភ្នាក់ងារ​ពន្ធដាររបស់អ្នក​ឬការអនុវត្ត​ច្បាប់ចូលរួមនោះទេ។

 

យល់ដឹងពីកិច្ចការ​ពន្ធដាររបស់អ្នក អ្នកអាច​ចូល​ទៅកាន់​សេវាកម្ម ATO​ តាម​ប្រព័ន្ធអនឡាញ​ តាមរយៈ​ myGov ដើម្បី​ពិនិត្យ​មើល​កិច្ចការ​ពន្ធដារ​របស់​អ្នក​នៅពេល​ណាក៏បាន​។​ អ្នក​ក៏អាច​ទាក់ទង​ភ្នាក់ងារ​ពន្ធដារ​របស់អ្នក​ឬ ATO បានផងដែរ។

អ្នក​ប្រព្រឹត្ត​គម្រោងទុច្ចរិត​អាច​ស្នើសុំ​ឱ្យ​ធ្វើការ​បង់ប្រាក់​តាមរយៈ ​iTunes, Google Play, STEAM ឬ​ ប័ណ្ណតំណាងប្រាក់​ផ្សេងៗ។

 

ប័ណ្ណតំណាងប្រាក់​ទាំងនេះអាច​ងាយស្រួល​ទិញ​និង​លក់​ទូទាំងពិភពលោក។​ ប័ណ្ណទាំង នេះជា​​ទម្រង់​នៃ​រូបិយប័ណ្ណ​​(ប្រាក់​)​ដែល​មិន​អាច​ស៊ើបរកប្រភពឃើញ​។​​

យើងនឹងមិនដែលស្នើសុំ​ឱ្យ​បង់​បំណុល​តាម​រយៈ​ iTunes, Google Play, STEAM ឬ​ ប័ណ្ណតំណាងប្រាក់​ផ្សេងៗទេ។

 

អ្នក​អាច​ស្វែង​រក​ពី​មធ្យោបាយ​ស្របច្បាប់​ដើម្បី​ធ្វើការបង់​ប្រាក់​ទៅកាន់​ATO

អ្នក​ប្រព្រឹត្ត​អាច​ស្នើសុំ​ឱ្យ​ធ្វើការបង់​ប្រាក់​តាម​រយៈ JB hi-fi, Myer, Woolworths ឬ​កាតកាដូ​របស់ហាងលក់​រាយ​ផ្សេងៗទៀត។​

 

កាតកាដូ​ទាំងនេះ​អាច​ងាយ​ស្រួលទិញនិង​ជា​ទម្រង់​នៃ​រូបិយប័ណ្ណ​(ប្រាក់)​ដែល​មិន អាច​ស៊ើប​រក​ប្រភពឃើញ​។​​

យើងនឹងមិនដែលស្នើសុំ​ឱ្យ​បង់​បំណុល​តាម​រយៈ​ JB hi-fi, Myer, Woolworths ឬ​កាតកាដូ​របស់ហាងលក់​រាយ​ផ្សេងៗទៀតទេ។

 

អ្នក​អាច​ស្វែង​រក​ពី​មធ្យោបាយ​ស្របច្បាប់​ដើម្បី​ធ្វើការបង់​ប្រាក់​ទៅកាន់​ATO

អ្នក​ប្រព្រឹត្ត​គម្រោងទុច្ចរិតអាច​ស្នើសុំ​ឱ្យ​បង់​ប្រាក់​តាម​រយៈ​រូបិយប័ណ្ណឌីយីតថល ប៊ីតខញ(Bitcoin) ឬរូបិយប័ណ្ណឌីយីតថល​គ្រីបតូ​ (Crytocurrencies)ផ្សេងទៀត ដោយផ្ទាល់​ឬ​ដាក់ប្រាក់​ក្នុងទូរ ​ATM។​​

 

រូបិយប័ណ្ណនេះ​គឺពិបាក​ក្នុងការ​ស៊ើបរក ប្រភពនិង​​​មាន​អនាមិកភាព​ច្រើនជាង​។​

យើងមិនទទួល​ការបង់ប្រាក់​ជារូបិយប័ណ្ណ​ឌីយីតថល​គ្រីតូ​(Cryptocurrency)នោះទេ។

 

 

អ្នក​អាច​ស្វែង​រក​ពី​មធ្យោបាយ​ស្របច្បាប់​ដើម្បី​ធ្វើការបង់​ប្រាក់​ទៅកាន់​ATO

អ្នក​ប្រព្រឹត្ត​គម្រោងទុច្ចរិតអាច​ស្នើ​សុំ​ឱ្យ​អ្នក​បង់​ប្រាក់​ទៅក្នុង​គណនី​ធនាគារ​ផ្ទាល់​ខ្លួនមួយ​។​ នេះ​អាច​ជា​គណនី​ដែលស្ថិតនៅ ប្រទេសអូស្រ្តាលី​ដែល​បង្កើត​ដោយ​អ្នក​ប្រព្រឹត្ត​គម្រោងទុច្ចរិត។​ ប្រាក់​នឹង​វិល​ចូលគណនី​ច្រើន​រហូត​ត្រូវ​បាន​ផ្ញើ​ចេញ​ទៅក្រៅប្រទេស។​

យើងនឹង​គ្រាន់តែ​សុំ​ឱ្យ​អ្នក​បង់​បំណុល​ពន្ធ​ចូលក្នុង​គណនី​ធនាគារ​មួយ​ដែល​គ្រប់គ្រងដោយ​ធនាគារ​បម្រុង​អូស្រ្តាលីប៉ុណ្ណោះ​។ ​ពិនិត្យ​តាម​ប្រព័ន្ធអនឡាញ​ដើម្បី​មើល​ថា​លេខកូដធនាគារ​សម្រាប់​សម្គាល់ទីតាំង​សាខា​ (BSB) គឺ​ជា​លេខកូដ​របស់​ធនាគារ​បម្រុង​អូស្រ្តាលី។​

 

អ្នក​អាច​ស្វែង​រក​ពី​មធ្យោបាយ​ស្របច្បាប់​ដើម្បី​ធ្វើការបង់​ប្រាក់​ទៅកាន់​ATO

អ្នក​ប្រព្រឹត្ត​គម្រោង​ទុច្ចរិត​អាច​ស្នើ​សុំ​ឱ្យ​អ្នក​បង់​ប្រាក់​តាម​រយៈ​ការ​ដកសាច់​ប្រាក់ តាម​ទូរATM​ដោយ​មិន​ប្រើ​កាតធនាគារ។​

យើងនឹង​មិនដែល​​​សុំ​ឱ្យ​អ្នក​បង់​បំណុល​ពន្ធ​​តាម​រយៈការ​ដក​សាច់​ប្រាក់​តាម​​ទូរATM​ដោយ​មិន​ប្រើ​កាតធនាគារទេ។

 

អ្នក​អាច​ស្វែង​រក​ពី​មធ្យោបាយ​ស្របច្បាប់​ដើម្បី​ធ្វើការបង់​ប្រាក់​ទៅកាន់​ATO

អ្នក​ប្រព្រឹត្ត​គម្រោង​ទុច្ចរិត​អាច​ស្នើ​សុំ​ឱ្យ​អ្នក​បង់​ប្រាក់​តាម​រយៈ​ការ​ផ្ទេរប្រាក់​តាម​ទូរលេខ​ក្រៅប្រទេស​ (កន្លែង​ដែល​អ្នក​ប្រព្រឹត្ត​គម្រោង​ទុច្ច​រិត​តាំងនៅ​)។​

យើងនឹង​មិន​សុំ​ឱ្យ​អ្នក​បង់​បំណុល​​តាម​រយៈការផ្ទេរ​ប្រាក់​តាម​ទូរលេខ​ក្រៅប្រទេស​នោះទេ។

 

អ្នក​អាច​ស្វែង​រក​ពី​មធ្យោបាយ​ស្របច្បាប់​ដើម្បី​ធ្វើការបង់​ប្រាក់​ទៅកាន់​ATO

អ្នក​ប្រព្រឹត្ត​គម្រោង​ទុច្ចរិត​អាច​ស្នើ​សុំ​អ្នក​ឱ្យ​បង់​ប្រាក់​តាមរយៈ​ការ​ប្រគល់​សាច់ប្រាក់​តាម​សេវាកម្មផ្ញើឥវ៉ាន់ ឬ ដោយផ្ទាល់​នៅទីតាំងសាធារណៈ​ណាមួយ​ដែលត្រូវបាន​កំណត់​ជាមុន។​

យើងនឹង​មិនដែល​​សុំ​ឱ្យ​អ្នក​បង់ប្រាក់​តាមរយៈ​ការប្រគល់​សាច់​ប្រាក់​នោះទេ។

 

អ្នក​អាច​ស្វែង​រក​ពី​មធ្យោបាយ​ស្របច្បាប់​ដើម្បី​ធ្វើការបង់​ប្រាក់​ទៅកាន់​ATO

អ្នក​ប្រព្រឹត្ត​គម្រោង​ទុច្ចរិត​អាច​ស្នើ​សុំ​ឱ្យ​អ្នក​បង់​ថ្លៃដើម្បី​ទទួល​ការ​សង​ប្រាក់​ពន្ធ​។ ជាធម្មតា ពួកគេ​នឹង​សុំអ្នក​ឱ្យ​បង់ថ្លៃ​ដោយប្រើប្រាស់​កាត​ឥណទាន​ ហើយ​បន្ទាប់មក​លួច​យកព័ត៌មាន​នៃកាត ឥណទាន​របស់​អ្នក​។​

យើងនឹង​មិនដែល​​​សុំ​ឱ្យ​អ្នកបង់​ថ្លៃ​ដើម្បីទទួល ការសង​ប្រាក់​វិញ​ណាមួយ​នោះ​ទេ។

 

សូមកុំ​ផ្តល់នូវ​ព័ត៌មាន​លម្អិត​នៃ​កាតឥណទាន​របស់​អ្នក​ឱ្យ​ទៅបុគ្គលណាមួយ​ឡើយ​ ប្រសិនបើអ្នក​មិនជឿ ទុកចិត្ត​បុគ្គល​ដែល​អ្នក​កំពុង​ទាក់ទងជាមួយ​នោះទេ ហើយមិនជឿថា​ពួកគេត្រូវការ​​ព័ត៌មាន​លម្អិត​ទាំង នេះពិតប្រាកដទេ។​

អ្នក​ប្រព្រឹត្ត​គម្រោងទុច្ចរិត​អាច​ស្នើរៀបចំ​ជម្រើសនៃ​ការបង់​ប្រាក់ផ្សេងៗ​ ប្រសិនបើ​អ្នក​មិនអាច​បង់​គ្រប់ចំនួន។​

 

ការធ្វើបែបនេះគឺដើម្បី​បង្កើន​ចំនួន​ដង នៃការបង់ប្រាក់និង​ចំនួន​សរុប​ដែល​ត្រូវបង់។​

មុនពេល​អ្នក​ទទួល​ជម្រើសនៃការ​បង់ប្រាក់ណាមួយ សូមទាក់ទងមកកាន់យើង ឬភ្នាក់ងារ​ពន្ធរបស់​អ្នក​ដោយប្រើប្រាស់លេខ​ដែលអ្នក​ស្វែងរកបាន​ដោយ ខ្លួនឯង។​

គម្រោងទុច្ចរិត​តាមប្រព័ន្ធសារអេឡិកត្រូនិកនិង​ប្រព័ន្ធសារជាអក្សរ​

លក្ខណៈពិសេស​ទូទៅមួយចំនួន​នៃ​គម្រោង​ទុច្ចរិត​តាមប្រព័ន្ធ​សារ​អេឡិកត្រូនិកនិង​ប្រព័ន្ធសារជាអក្សរ​ត្រូវ​បាន​ពិពណ៌នា​នៅក្នុងតារាង​ខាងក្រោម។​ ប្រើប្រាស់​ព័ត៌មាន​នេះ​ដើម្បីជួយ​អ្នក​ក្នុងការ​កំណត់​និង​ឆ្លើយ​តប​នឹង​គម្រោងទុច្ចរិត។​

របៀបកំណត់​និង​ឆ្លើយតប​នឹង​គម្រោង​ទុច្ចរិត​តាមប្រព័ន្ធ​សារអេឡិកត្រូនិក​និង​ប្រព័ន្ធ​សារ​ជាអក្សរ​

អ្វីដែល​អ្នក​ប្រព្រឹត្ត​គម្រោង​ទុច្ចរិត​អាច​ធ្វើ​

វិធីសាស្រ្តរបស់យើង​

អ្នក​ប្រព្រឹត្ត​គម្រោង​ទុច្ចរិត​អាច​ស្នើ​សុំឱ្យ​អ្នក​ផ្តល់នូវ​ព័ត៌មាន​លម្អិត​អំពី​កំណត់​អត្តសញ្ញាណផ្ទាល់ខ្លួននិង​ស្ថាប័នហិរញ្ញវត្ថុ​ តាមរយៈ​សារជាអក្សរឬ​សារអេឡិក ត្រូនិក​ត្រលប់​មកវិញ​ដើម្បីទទួល​នូវ​ការសងប្រាក់​វិញ។ 

យើង​អាច​ប្រើប្រាស់​សារជាអក្សរឬសារអេឡិកត្រូនិក​ដើម្បី​សុំឱ្យ​អ្នក​ទាក់ទងមកកាន់​យើង ប៉ុន្តែ​យើង​នឹង​មិន​ដែល​​ផ្ញើ​សារ​ដោយគ្មាន​ការស្នើសុំ​ដែលសុំ​ឱ្យ​អ្នកឆ្លើយ​តប​មកវិញ​ដោយ​​ផ្តល់នូវ​ព័ត៌មាន​កំណត់អត្តសញ្ញាណផ្ទាល់ខ្លួន​តាម​រយៈ​បណ្តាញ​ទាំងនេះឡើយ​។​

 

ការពារព័ត៌មាន​ផ្ទាល់ខ្លួនរបស់​អ្នក​ សូមកុំ​ផ្តល់នូវ​លេខ​បញ្ជីពន្ធ(TFN) ថ្ងៃខែឆ្នាំកំណើត ឬព័ត៌មាន​លម្អិតនៃគណនីធនាគារ​របស់​អ្នក​ទៅអ្នកណាឱ្យសោះ​​ ប្រសិនបើអ្នក​មិន ជឿទុកចិត្ត​បុគ្គល​ដែល​អ្នក​កំពុង​ទាក់ទង ជាមួយ​នោះទេ ហើយមិនជឿថា​ថាពួកគេ ត្រូវការ​ព័ត៌មាន​លម្អិត​ទាំងនេះពិតប្រាកដ ទេ។​

កុំ​ចែកចាយ​ព័ត៌មាន​លម្អិត​នៃ​ការ​ចូល​គណនី myGov របស់​អ្នក​ទៅឱ្យអ្នក​ណាម្នាក់ ឱ្យ​សោះ​ សូម្បី​តែ​ភ្នាក់ងារ​ពន្ធដែលបាន​ចុះបញ្ជី​របស់​អ្នក​។​

អ្នក​ប្រព្រឹត្ត​គម្រោង​ទុច្ចរិត​អាច​ស្នើ​សុំឱ្យ​អ្នក​ចុចលើ​តំណភ្ជាប់​នៅក្នុង​សារជាអក្សរ​ឬសារអេឡិកត្រូនិក​ដើម្បី​​ចូល​ប្រើប្រាស់​សេវាកម្ម​តាម​ប្រព័ន្ធអនឡាញ។​

 

អ្នក​ប្រព្រឹត្ត​គម្រោង​ទុច្ច​រិត​បង្កើត​ទំព័រ​សម្រាប់​ចូលប្រើប្រាស់​ក្លែង​បន្លំដែលមើល ទៅដូច​ជាពិតអញ្ចឹង។​ ពួកគេ​ប្រើប្រាស់​វ៉ិបសាយថ៍នេះ​ដើម្បីលួចយក​ព័ត៌មាន​សម្គាល់ខ្លួនរបស់​អ្នក​​ (ឈ្មោះអ្នក​ប្រើប្រាស់និង​លេខសម្ងាត់)។​

យើងនឹងមិនដែល​ផ្ញើសារអេឡិកត្រូនិក​ឬសារជាអក្សរ​ដែល​មាន​តំណភ្ជាប់​ឱ្យ​ចូល​ប្រើប្រាស់​សេវាកម្ម​តាមប្រព័ន្ធ​អនឡាញ​របស់​យើង​នោះទេ។​

អ្នក​ប្រព្រឹត្ត​គម្រោង​ទុច្ចរិត​អាច​សុំ​ឱ្យ​អ្នក​ចុច​លើ​តំណភ្ជាប់​នៅក្នុង​សារជាអក្សរ​ឬសារអេឡិកត្រូនិក​ដើម្បីទាញយក​ទម្រង់​បំពេញ​ឬ​ឯកសារ​ភ្ជាប់​។​

 

ពួកគេ​អាច​ធ្វើ​បែបនេះ​ដើម្បី​តម្លើង សូហ្វវែរទុច្ចរិត​នៅកុំព្យូទ័ររបស់​អ្នក​ដើម្បី​ចូលប្រើប្រាស់​ទិន្នន័យ របស់​អ្នក។​​ ឬពួកគេ​អាច​រក្សា​ទុក​នូវ​ព័ត៌មាន​កំណត់​អត្ត សញ្ញាណផ្ទាល់ខ្លួន​ឬ​ស្ថាប័នហិរញ្ញវត្ថុ​របស់​អ្នក​ដើម្បី​ប្រើប្រាស់​ក្នុងគោលបំណង មិនល្អនាពេលអនាគត។​

សូមប្រុងប្រយ័ត្ន​នៅពេល​ទាញយក​ឯកសារ​ភ្ជាប់​ឬចុច​តំណភ្ជាប់ ទោះបីជា​សារនោះ​មើលទៅដូច​ជាផ្ញើមកពីអ្នក​ដែលអ្នកស្គាល់ក៏ដោយ។​

គម្រោងទុច្ចរិត​តាម​ប្រព័ន្ធផ្សព្វផ្សាយសង្គម​

លក្ខណៈពិសេស​ទូទៅមួយចំនួន​នៃ​គម្រោង​ទុច្ចរិតតាម​​ប្រព័ន្ធផ្សព្វផ្សាយសង្គម​​ទាក់ទងនឹង ពន្ធត្រូវបាន​ពិពណ៌នា​នៅក្នុងតារាង​ខាងក្រោម។​ ​ ប្រើប្រាស់​ព័ត៌មាន​នេះ​ដើម្បីជួយអ្នក​ក្នុងការកំណត់​និង​ឆ្លើយ​តប​នឹង​គម្រោង​ទុច្ចរិត​។​

របៀបកំណត់​និង​ឆ្លើយ​តប​នឹង​គម្រោង​ទុច្ចរិត​តាម​​ប្រព័ន្ធផ្សព្វផ្សាយសង្គម​

អ្វីដែល​អ្នក​ប្រព្រឹត្ត​គម្រោង​ទុច្ចរិត​អាច​ធ្វើ​

វិធីសាស្រ្ត​របស់​យើង

អ្នក​ប្រព្រឹត្ត​គម្រោង​ទុច្ចរិត​អាច​បង្កើត​គណនី​​ប្រព័ន្ធផ្សព្វផ្សាយសង្គម​ក្លែងក្លាយ​​និង​ផ្ញើ​ការស្នើសុំ​​ឱ្យ​អ្នក​ផ្តល់នូវ​ព័ត៌មាន​កំណត់​អត្តសញ្ញាណផ្ទាល់ខ្លួនឬ​ការបង់​ប្រាក់នានា។​

 

 

នៅ​ពេល​អ្នក​សរសេរ​មតិរបស់​អ្នក​នៅ​លើសារបង្ហោះ​លើ​​ប្រព័ន្ធផ្សព្វផ្សាយសង្គម​ ពួកគេ​អាច​ឆ្លើយតប​និង​ផ្តល់នូវ​ការគាំទ្រ ដោយសុំឱ្យ​អ្នក​ផ្ញើសារ​ទៅកាន់​ពួកគេ។

 

 

 

យើង​កំពុងធ្វើការយ៉ាងសកម្ម​ក្នុង​ការ​ទប់ស្កាត់នឹងគម្រោង​ទុច្ចរិត​ទាំងនេះ​ដោយឃើញមានករណីនេះកើនឡើង​។

យើង​ប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook External Link ​TwitterExternal Link និង LinkedInExternal Link ប៉ុន្តែ​យើង​នឹង​មិនដែល​ប្រើប្រាស់​វេទិការ​ប្រព័ន្ធផ្សព្វផ្សាយសង្គម​ទាំងនេះ​ដើម្បីសុំ​ឱ្យ​អ្នក​ផ្តល់នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​ឬ​ឯកសារ​ឬ​ឱ្យអ្នក​ធ្វើការបង់ប្រាក់នោះទេ។​

 

អ្នក​អាច​ប្រាប់​បាន​ថា​វា​ពិតជា​គណនី​Facebook របស់​យើង​ដោយសារ​ទំព័ររបស់​យើង​មាន​គំនូស​សញ្ញា​គ្រីស (tick) បញ្ជាក់​ពណ៌ខៀវនៅខាងស្តាំ​នៃ​ឈ្មោះរបស់​យើងគឺក្រសួងពន្ធដារអូស្ត្រាលី (Australian Taxation Office)។​​ គណនី​Twitter របស់យើង​មាន​គំនូសសញ្ញាគ្រីស​ (tick) ពណ៌ប្រផេះ​នៅជាប់​នឹង​ឈ្មោះប្រើប្រាស់​របស់​យើង​ (@ato_gov_au)។

 

អ្នក​អាច​បញ្ជាក់​ឈ្មោះយើង​នៅ​លើ LinkedIn បាន​ ដោយ​ធានា​ថា​គណនី​ដែល​អ្នក​កំពុងទាក់ទងជាមួយ​គឺ៖

  • មាន​រូបសញ្ញា​ATOផ្លូវការ​និង​ឈ្មោះ​ស្ថាប័ន​នៅជាប់​នឹង​សារ។​ ចំណាំពី​ចំណុច​ខុសគ្នា​បន្តិច​បន្តួចនៃឈ្មោះ​របស់​យើង ដូចជា ‘Australia’ មិនមែន ‘Australian’ Taxation Office
  • បាន​និងកំពុង​បង្ហោះ​សារ​នៅលើ​ LinkedIn យ៉ាងសកម្ម ហើយ​បាន​និង​កំពុង​ធ្វើបែបនេះ​ជាយូរមកហើយ​
  • ផ្តល់​ឱ្យ​អ្នក​នូវ​អាសយដ្ឋាន​សារអេឡិកត្រូនិក​ដែល​បញ្ចប់ដោយ​ ‘.gov.au’ តែប៉ុណ្ណោះ​
  • មិនមាន​កំហុស​វេយ្យាករណ៍​ឬ​អក្ខរាវិរុទ្ធ​នៅក្នុងសារនោះទេ
  • មានចំនួនអ្នក​គាំទ្រគណនី​ជាច្រើន​។

 

យើង​នឹង​មិនដែល​ទាក់ទងជាមួយ​អ្នក​តាមរយៈ​ Whatsapp នោះទេ។​

 

កុំ ​ចែកចាយ​ព័ត៌មាន​ ដូចជា​លេខ​បញ្ជីពន្ធ (TFN) ព័ត៌មាន​លម្អិត​នៃគណនី myGov ឬគណនី ធនាគារ​នៅលើ​បណ្តាញសង្គម​ឱ្យ​សោះ ទោះបីជា​ក្នុងសារ​លក្ខណៈឯកជន​ក៏ដោយ​។​

 អនុញ្ញាតិដោយ​រដ្ឋាភិបាល​អូស្រ្តាលី ទីក្រុងកង់បេរ៉ា​ 

QC60579