ato logo
Search Suggestion:

ពន្ធនៅប្រទេសអូស្ត្រាលី៖ អ្នកត្រូវការយល់ដឹងអ្វីខ្លះ

Last updated 26 September 2021

ប្រសិនបើ អ្នកថ្មីនៅប្រទេសអូស្ត្រាលី ឬក៏ភាសាអង់គ្លេសជាភាសាទីពីររបស់អ្នក សេចក្តីសង្ខេបនេះនឹងជួយឆ្លើយសំណួរខ្លះអំពីពន្ធនៅប្រទេសអូស្ត្រាលី។ ឯកសារបោះពុម្ពនេះក៏អាចមានជា ភាសាដែលនិយមប្រើច្រើនជាងគេរបស់អ្នក ។

អ្នកអាចទាញយកព័ត៌មានជាទម្រង់ឯកសារដែលយកតាមខ្លួនបាន– ពន្ធនៅប្រទេសអូស្ត្រាលី៖ អ្នកត្រូវការយល់ដឹងអ្វីខ្លះ (PDF, 408KB)This link will download a file

នៅក្នុងសៀវភៅណែនាំនេះ៖

ហេតុអ្វីបានជាយើងបង់ពន្ធ

ជាជនជាតិអូស្ត្រាលីយើងទទួលបានប្រព័ន្ធសុខាភិបាលពល្អ ការអប់រំមានគុណភាព និងសេវាដ្ឋាន សហគមន៍ជាច្រើនប្រភេទ (ឧទាហរណ៍ដូចជាសួនឧទ្យាន និងទីធ្លាក្មេងលេង) ដែលបានទទួល ការគាំទ្រតាមរយៈការប្រមូលពន្ធ។

ក្រសួងពន្ធដារអូស្ត្រាលី (ATO) ប្រមូលពន្ធទាំងនេះសម្រាប់រដ្ឋាភិបាលអូស្ត្រាលីផ្តល់សេវានានា ដោយរួមមាន៖

 • ការថែទាំសុខភាព
 • អប់រំ
 • ការពារជាតិ
 • ផ្លូវថ្មល់ និងផ្លូវដែក
 • បង់ថ្លៃសុខុមាលភាព ជំនួយគ្រោះមហន្តរាយ និងប្រាក់ចូលនិវត្តន៍

នៅមុនពេលអ្នកចាប់ផ្តើមធ្វើការ

នៅក្នុងផ្នែកនេះ៖

ការអនុញ្ញាតឱ្យធ្វើការនៅប្រទេសអូស្ត្រាលី

នៅមុនពេលចាប់ផ្តើមធ្វើការនៅប្រទេសអូស្ត្រាលី អ្នកត្រូវតែសុំការអនុញ្ញាតពី Department of Home Affairs ប្រសិនបើអ្នកជាជនបរទេស។ Home Affairs អាចផ្តល់ដល់អ្នកនូវព័ត៌មានដែលមានសារៈប្រយោជន៍ ដោយរួមមានប្រភេទទិដ្ឋាការដែលអនុញ្ញាតឱ្យអ្នកធ្វើការនៅប្រទេសអូស្ត្រាលី។

ជំហានបន្ទាប់៖

 • HomeExternal Link Affairs (តំណភ្ជាប់ទៅនឹងវ៉ិបសាយថ៍ខាងក្រៅ)

ធ្វើ tax file number (លេខបញ្ជីពន្ធ)

Tax file number (TFN) របស់អ្នកជាលេខយោងផ្ទាល់ខ្លួនរបស់អ្នក។ រដ្ឋ មិនយកថ្លៃ ក្នុងការធ្វើ TFN ទេ។

អ្នកគួរធ្វើ TFN នៅមុនពេលចាប់ផ្តើមការ ឬក៏បន្ទាប់ពីចាប់ផ្តើមការភ្លាម បើពុំដូច្នោះទេ អ្នកនឹងបង់ពន្ធច្រើនជាងអ្នកមានលេខបញ្ជីពន្ធ។ យើងចេញ TFNs ទៅដល់បុគ្គល អាជីវកម្ម និងអង្គការផ្សេងៗសម្រាប់គោលបំណងកំណត់អត្តសញ្ញាណ និងរក្សាកំណត់ត្រា។

វិធីដាក់ពាក្យសុំ TFN នឹងអាស្រ័យទៅលើស្ថានភាពរបស់អ្នក។

នៅពេលបំពេញពាក្យសុំរបស់អ្នក អ្នកនឹងត្រូវការឯកសារដែលបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នក។

ការពិនិត្យពាក្យសុំ TFN និងផ្ញើ TFN ទៅដល់អាសយដ្ឋានរបស់អ្នកអាចត្រូវការពេលវេលារហូតដល់ 28ថ្ងៃ។

នៅពេលអ្នកទទួលបាន TFN របស់អ្នក វាជាការសំខាន់ត្រូវរក្សាលេខនេះឱ្យមានសុវត្ថិភាព និងមិនឱ្យអ្នកណាផ្សេងទៀតប្រើវាឡើយ។

ជំហានបន្ទាប់៖

Australian business number (ABN) (លេខអាជីវកម្មអូស្ត្រាលី) គឺសម្រាប់អាជីវកម្ម

មិនមែនគ្រប់គ្នាមានសិទ្ធិទទួលបាន ឬក៏ត្រូវការ លេខអាជីវកម្មអូស្ត្រាលី (ABN) ដើម្បីធ្វើការនៅ ប្រទេសអូស្ត្រាលីនោះទេ។ ការមាន ABN មានន័យថាអ្នក៖

 • កំពុងធ្វើអាជីវកម្មរបស់អ្នកផ្ទាល់
 • ត្រូវបង់ពន្ធរបស់អ្នកផ្ទាល់មកឱ្យយើង
 • អាចត្រូវការបង់ប្រាក់សោធននិវត្តន៍របស់អ្នកផ្ទាល់
 • អាចមិនមានការធានារ៉ាប់រង ប្រសិនបើ អ្នកមានរបួស។

សូមមើលផងដែរនូវ៖

 • Australian Business Register (ABR)External Link (បញ្ជីចុះឈ្មោះអាជីវកម្មអូស្ត្រាលី ) (តំណភ្ជាប់ទៅនឹងវ៉ិបសាយថ៍ខាងក្រៅ)

នៅពេលអ្នកចាប់ផ្តើមធ្វើការ

នៅក្នុងផ្នែកនេះ៖

បំពេញសេចក្តីប្រកាស tax file number

នៅពេលអ្នកចាប់ផ្តើមធ្វើការ និយោជករបស់អ្នកនឹងសុំឱ្យអ្នកបំពេញ Tax file number declaration (សេចក្តីប្រកាសលេខបញ្ជីពន្ធ) ដើម្បីប្រាប់ពួកគេនូវ TFN និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

ពួកគេប្រើសេចក្តីប្រកាសនេះដើម្បីគណនាចំនួនពន្ធដែលអ្នកត្រូវការបង់។ អ្នកមានរយៈពេល 28ថ្ងៃ ដើម្បីបំពេញសេចក្តីប្រកាសនេះ និងផ្តល់វាឱ្យទៅនិយោជករបស់អ្នក។ ប្រិនបើអ្នកមិនផ្តល់ឱ្យទេ ពួកគេត្រូវតែដកពន្ធពីប្រាក់ខែរបស់អ្នកក្នុងអត្រាខ្ពស់បំផុត។

ប្រសិនបើ អ្នកជាអ្នកស្រុកអូស្ត្រាលីសម្រាប់គោលបំណងបង់ពន្ធ អ្នកអាចទាមទារកម្រិតចំនួនប្រាក់ចំណូលដែលមិនយកពន្ធ នៅពេលអ្នកបំពេញសេចក្តីប្រកាសរបស់អ្នក។ នេះមានន័យថា ទឹកប្រាក់ដំបូងចំនួន18.200ដុល្លារនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់អ្នកមិនបង់ពន្ធទេ។

ជាទូទៅ អ្នកអាចទាមទារកម្រិតចំនួនប្រាក់ចំណូលដែលមិនយកពន្ធបានតែពីនិយោជកមួយ ប៉ុណ្ណោះ។ ប្រសិនបើ អ្នកមាននិយោជកច្រើនជាងមួយ អ្នកគួរទាមទារកម្រិតចំនួនប្រាក់ចំណូល ដែលមិនយកពន្ធពីនិយោជកដែលបង់ប្រាក់ខែ ឬប្រាក់កម្រៃច្រើនជាងគេបង្អស់។

សូមមើលផងដែរនូវ៖

ការបង់ពន្ធ

នៅពេលនិយោជករបស់អ្នកបើកប្រាក់ខែ ឬប្រាក់កម្រៃ ពួកគេដកពន្ធ និងផ្ញើវាមកឱ្យយើង។ បង្កាន់ដៃបើកប្រាក់នឹងបង្ហាញពីចំនួនពន្ធដែលអ្នកបានបង់។ នៅក្នុងឆ្នាំហិរញ្ញវត្ថុ សេចក្តីប្រកាស ប្រាក់ចំណូលរបស់អ្នក ឬសេចក្តីសង្ខេបនៃការបង់ប្រាក់នឹងបង្ហាញពីប្រាក់ចំណូលសរុបរបស់អ្នក ដែលបានទទួលពីនិយោជក និងចំនួនពន្ធដែលពួកគេបានដក។ សេចក្តីប្រកាសប្រាក់ចំណូល របស់អ្នកមាននៅ ATO online services តាមរយៈគណនី myGov។

ចំនួនពន្ធដែលអ្នកបង់គឺអាស្រ័យទៅលើ៖

និយោជកខ្លះចូលចិត្តបង់ជាសាច់ប្រាក់ជាងបង់ចូលក្នុងគណនីធនាគារ។ ការធ្វើបែបនេះទទួល យកបាន ឱ្យតែពួកគេនៅតែ៖

 • ដកពន្ធពីប្រាក់ដែលពួកគេបង់ឱ្យអ្នក
 • ផ្តល់ដល់អ្នកនូវបង្កាន់ដៃបើកប្រាក់ដែលបង្ហាញពីចំនួនពន្ធដែលបានដក
 • បង់ប្រាក់បដិភាគសម្រាប់ប្រាក់សោធននិវត្តន៍ឱ្យអ្នក (ប្រសិនបើអ្នកមានសិទ្ធិទទួលបាន ប្រាក់សោធននិវត្តន៍)។
 • ប្រសិនបើ អ្នកចាប់ផ្តើមការ មុនពេលអ្នកមាន TFN អ្នកមានរយៈពេល 28ថ្ងៃ ដើម្បីសុំលេខបញ្ជីពន្ធ ហើយផ្តល់វាឱ្យនិយោជករបស់អ្នក។ ប្រសិនបើអ្នកមិនផ្តល់ទេ និយោជករបស់អ្នកត្រូវតែដកពន្ធពីប្រាក់ខែរបស់អ្នកក្នុងអត្រាខ្ពស់បំផុត។

សូមមើលផងដែរនូវ៖

ប្រាក់សោធននិវត្តន៍

ប្រាក់សោធននិវត្តន៍ (super) គឺជាលុយដែលបានដកទុកនៅអំឡុងជីវិតការងាររបស់អ្នកដើម្បីផ្តល់សម្រាប់ការចូលនិវត្តរបស់អ្នក។ នៅពេលចាប់ផ្តើមការងារថ្មី វាមានសារៈសំខាន់សម្រាប់អ្នកត្រូវយល់ដឹងពីរបៀបគណនាប្រាក់សោធននិវត្តន៍ ហើយដឹងពីសិទ្ធិ និងសិទ្ធិទទួលបានរបស់អ្នក។

ប្រាក់សោធននិវត្តន៍ត្រូវបង់បន្ថែមពីលើប្រាក់ខែរបស់អ្នក។ ប្រសិនបើអ្នកមានសិទ្ធិទទួលបាន ប្រាក់សោធននិវត្តន៍ និយោជករបស់អ្នកត្រូវតែបង់ប្រាក់បដិភាគសម្រាប់ប្រាក់សោធននិវត្តន៍ ចូលទៅក្នុងគណនីនៃមូលនិធិប្រាក់សោធននិវត្តន៍។ មនុស្សភាគច្រើនបំផុតអាចជ្រើសរើសមូលនិធិប្រាក់សោធននិវត្តន៍សម្រាប់ឱ្យនិយោជកបង់ប្រាក់បដិភាគទាំងនេះចូលទៅ។

វាមានសារៈសំខាន់ថាអ្នកត្រូវពិនិត្យមើលប្រាក់សោធននិវត្តន៍របស់អ្នកឱ្យបានទៀតទាត់ដើម្បីធានាថាការបង់ប្រាក់សោធននិវត្តន៍ចូលទៅក្នុងគណនីប្រាក់សោធននិវត្តន៍របស់អ្នកមានភាពត្រឹមត្រូវ។

សូមមើលផងដែរនូវ៖

ការទូទាត់ពន្ធរបស់អ្នក

នៅក្នុងផ្នែកនេះ៖

តើនរណាខ្លះត្រូវការរៀបចំការទូទាត់ពន្ធ?

ជាបុគ្គល អ្នកត្រូវតែដាក់ពាក្យទូទាត់ពន្ធ ប្រសិនបើ៖

 • អ្នកមានគេដកពន្ធចេញពីប្រាក់ខែរបស់អ្នក នៅក្នុងឆ្នាំពន្ធ (ថ្ងៃទី1 ខែកក្កដា ដល់ថ្ងៃទី30 ខែមិថុនា)
 • ប្រាក់ចំណូលដែលជាប់ពន្ធរបស់អ្នក (ដោយរួមបញ្ចូលមានប្រាក់បង់ដោយរដ្ឋាភិបាលអូស្ត្រាលីមួយចំនួន) គឺមានចំនួនលើសពីកម្រិតចំនួនប្រាក់ជាក់លាក់សម្រាប់អ្នកស្រុកអូស្ត្រាលី។
 • អ្នកជាជនបរទេស ហើយរកបានប្រាក់ 1 ដុល្លារ ឬច្រើនជាងនៅប្រទេសអូស្ត្រាលីនៅក្នុងឆ្នាំពន្ធ (ដោយមិនរាប់បញ្ចូលប្រាក់ចំណូលដែលបានកាត់ពន្ធដែលត្រូវដកពីអ្នកមិនមែនជាអ្នកស្រុក អូស្ត្រាលី)
 • អ្នកកំពុងចាកចេញពីប្រទេសអូស្ត្រាលីជាអចិន្ត្រៃយ៍ ឬសម្រាប់រយៈពេលច្រើនជាងមួយឆ្នាំពន្ធ។

យើងប្រើព័ត៌មានពីការទូទាត់ពន្ធ ដូចជាប្រាក់ចំណូលរបស់អ្នក និងចំនួនពន្ធដែលអ្នកបានបង់ ដើម្បីគណនា ប្រសិនបើ អ្នកត្រូវការបង់ពន្ធបន្ថែម ឬក៏អ្នកនឹងទទួលបានលុយមកវិញ (ការសងប្រាក់ពីពន្ធមកវិញ) ។

សូមមើលផងដែរនូវ៖

ព័ត៌មានដែលអ្នកត្រូវការដើម្បីដាក់ពាក្យ

ដើម្បីដាក់ពាក្យទូទាត់ពន្ធ អ្នកត្រូវការដឹង៖

 • ចំនួនប្រាក់ចំណូលដែលអ្នករកបានពីការងារ (ដោយរាប់បញ្ចូលទាំងការបង់ជាសាច់ប្រាក់ ណាមួយ) ពីការប្រាក់ទៅលើគណនីធនាគារ ឬវិនិយោគ
 • ចំនួនពន្ធដែលបានកាត់ពីប្រាក់ចំណូលរបស់អ្នក (ចំនួនលុយដែលបានដកចេញពីប្រាក់ខែ របស់អ្នកដែលបានបង់ដោយនិយោជករបស់អ្នក ហើយផ្ញើឱ្យយើង)
 • អំពីប្រាក់កាត់កង និងប្រាក់កាត់កងពន្ធណាមួយដែលអ្នកកំពុងទាមទារ។

ប្រាក់កាត់កងគឺជាតម្លៃដែលអ្នកអាចទាមទារដើម្បីកាត់បន្ថយពន្ធរបស់អ្នក។ ប្រាក់កាត់កង ភាគច្រើនបំផុតគឺទាក់ទងនឹងការចំណាយលើការងារ។ នោះគឺជាលុយដែលអ្នកបានចំណាយ ទៅលើអ្វីមួយដើម្បីជួយអ្នករកប្រាក់ចំណូលរបស់អ្នក។ អ្នកត្រូវតែអាចបង្ហាញថា៖

 • ការចំណាយនានាទាក់ទងផ្ទាល់នឹងការរកប្រាក់ចំណូល
 • ការចំណាយនានាមិនមានលក្ខណៈឯកជន
 • អ្នកមានកំណត់ត្រាដើម្បីបញ្ជាក់ពីការចំណាយរបស់អ្នក (ដូចជាបង្កាន់ដៃ)។

និយោជករបស់អ្នកត្រូវការផ្តល់ដល់អ្នកនូវសេចក្តីប្រកាសប្រាក់ចំណូល ឬសេចក្តីសង្ខេប ការបង់ប្រាក់។ នេះបង្ហាញពីចំនួនប្រាក់ចំណូលដែលអ្នករកបាន និងចំនួនពន្ធដែលអ្នកបានបង់។

ជំហានបន្ទាប់៖

ការរក្សាទុកកំណត់ត្រា

នៅពេលអ្នកដាក់ពាក្យទូទាត់ពន្ធរបស់អ្នក យើងពិនិត្យមើលវា ហើយគណនាថាតើអ្នកបាន បង់ពន្ធគ្រប់ចំនួនត្រឹមត្រូវហើយឬនៅ។ យើងប្រាប់អ្នកឱ្យដឹងពីលទ្ធផលដោយផ្ញើដល់អ្នកនូវ សេចក្តីជូនដំណឹងពីការវាយតម្លៃ។

អ្នកត្រូវតែរក្សាទុកកំណត់ត្រា ដូចជាបង្កាន់ដៃ សម្រាប់ប្រាក់កាត់កងណាមួយដែលអ្នកទាមទារ។ អ្នកត្រូវការរក្សាទុកកំណត់ត្រាទាំងនេះរយៈពេលប្រាំឆ្នាំយ៉ាងតិច ចាប់ពីកាលបរិច្ឆេទដែល អ្នកដាក់ពាក្យទូទាត់ពន្ធរបស់អ្នក។ យើងអាចសុំឱ្យអ្នកបង្ហាញយើងនូវកំណត់ត្រាទាំងនេះ។

myDeductions គឺជាវិធីងាយស្រួលមួយដើម្បីរក្សាទុកកំណត់ត្រាការចំណាយ និងប្រាក់ចំណូល របស់អ្នកក្នុងកន្លែងតែមួយ។ ទាញយក ATO app ដាក់នៅក្នុងឧបករណ៍ឆ្លាតវៃរបស់អ្នក ហើយជ្រើសរើសយករូបតំណាង myDeductions ។

សូមមើលផងដែរនូវ៖

បំពេញ និងដាក់ពាក្យទូទាត់ពន្ធរបស់អ្នក

នៅក្នុងផ្នែកនេះ៖

ពេលណាត្រូវដាក់ពាក្យ

អ្នកអាចដាក់ពាក្យតាមអនឡាញដោយប្រើ myTax តាមរយៈភ្នាក់ងារពន្ធដែលមានចុះក្នុងបញ្ជីត្រឹមត្រូវ ឬក៏បំពេញការទូទាត់ពន្ធជាក្រដាស។ ការទូទាត់ពន្ធរបស់អ្នកគ្របដណ្តប់លើឆ្នាំប្រាក់ចំណូលចាប់ពីថ្ងៃទី 1ខែកក្កដា ដល់ថ្ងៃទី30 ខែមិថុនា។ ការទូទាត់ពន្ធរបស់អ្នកត្រូវតែដាក់ ឬក៏ប្រើភ្នាក់ងារពន្ធឱ្យបានមុនថ្ងៃទី31 ខែតុលា

នៅពេលអ្នកដាក់ពាក្យតាមអនឡាញដោយប្រើ myTax ឬក៏ប្រើភ្នាក់ងារពន្ធ យើងបំពេញជាមុន នូវពាក្យទូទាត់ពន្ធរបស់អ្នកដោយប្រើព័ត៌មានដែលយើងមានរួចមកហើយ។ ឧទាហរណ៍ ប្រាក់ចំណូល ពីការងារ និងការប្រាក់ធនាគារ។ សម្រាប់មនុស្សភាគច្រើនបំផុត ព័ត៌មាននេះនឹងមានរួចជាស្រេច ការរង់ចាំយើងបំពេញជាមុននូវព័ត៌មានអាចធ្វើឱ្យការធ្វើការទូទាត់ពន្ធរបស់អ្នកមានលក្ខណៈងាយស្រួលជាង និងសុក្រឹតជាង។

យើងនឹងបំពេញជាមុននូវព័ត៌មាន នៅពេលយើងទទួលបានវា ដូច្នេះអ្នកត្រូវការពិនិត្យមើលថា ព័តមានលម្អិតមានលក្ខណៈត្រឹមត្រូវ ហើយបន្ថែមព័ត៌មានអ្វីដែលគ្មាននៅក្នុងពាក្យនេះ។

សូមមើលផងដែរនូវ៖

ដាក់ពាក្យអនឡាញដោយប្រើ myTax

អ្នកអាចដាក់ពាក្យទូទាត់ពន្ធរបស់អ្នកតាមអនឡាញដោយប្រើ myTax។ វាជាវិធីដែលលឿន ងាយស្រួល មានសុវត្តិភាព និងមានសន្តិសុខដើម្បីដាក់ពាក្យតាមអនឡាញ។

ដើម្បីប្រើ myTax ដំបូង អ្នកត្រូវការបង្កើតគណនី myGov ជាមុនសិន ហើយភ្ជាប់គណនីរបស់អ្នក ទៅនឹង ATO online services។ យើងផ្តល់យោបល់ថាអ្នកគួរភ្ជាប់ នៅមុនពេលធ្វើពន្ធ (ថ្ងៃទី 1 ខែកក្កដា) ដើម្បីធានាថាអ្នកទទួលបានការប្រស្រ័យទាក់ទងទាំងអស់ និងគ្មានការពន្យាពេល នៅក្នុងការដាក់ពាក្យទូទាត់ពន្ធរបស់អ្នក។

នៅពេលអ្នកបានភ្ជាប់ទៅនឹង ATO online services រួចហើយ អ្នកអាចចូលប្រើ myTax ដើម្បីដាក់ពាក្យទូទាត់ពន្ធរបស់អ្នកបាន។

ជំហានបន្ទាប់៖

ដាក់ពាក្យដោយប្រើភ្នាក់ងារពន្ធដែលមានចុះក្នុងបញ្ជីត្រឹមត្រូវ

អ្នកអាចប្រើប្រើភ្នាក់ងារពន្ធដែលមានចុះក្នុងបញ្ជីត្រឹមត្រូវដើម្បីរៀបចំ និងដាក់ពាក្យទូទាត់ពន្ធរបស់អ្នក។ អ្នកត្រូវការទាក់ទងពួកគេឱ្យបានមុនថ្ងៃទី31 ខែតុលា។

ជំហានបន្ទាប់៖

ជំនួយ និងការគាំទ្រដើម្បីដាក់ពាក្យ

នៅពេលធ្វើពន្ធ អ្នកអាចទទួលបានជំនួយក្នុងការធ្វើពន្ធរបស់អ្នកដោយមិនគិតថ្លៃ។ សេវា Tax Help (ជំនួយធ្វើពន្ធ) របស់យើងមានសម្រាប់អ្នកមានប្រាក់ចំណូល ក្នុងរង្វង់ 60.000 ដុល្លារ ឬតិចជាងក្នុងមួយឆ្នាំ។ ប្រសិនបើ អ្នកត្រូវការជំនួយក្នុងការបំពេញការទូទាត់ពន្ធរបស់អ្នក អ្នកស្ម័គ្រចិត្តដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវរបស់យើងអាចជួយអ្នកបាន។ ពួកគេផ្តល់សេវាដោយរក្សាភាពសម្ងាត់ និងមិនគិតថ្លៃដើម្បីជួយមនុស្សទូទៅបំពេញការទូទាត់ពន្ធតាមអនឡាញដោយប្រើ myTax។ Tax Help គឺមាននៅក្នុងទីក្រុងធំៗទាំងអស់ ហើយទីកន្លែងផ្សេងទៀតជាច្រើននៅប្រទេសអូស្ត្រាលី ចាប់ពីខែកក្កដាដល់ ខែតុលាជារៀងរាល់ឆ្នាំ។

ជំហានបន្ទាប់៖

ការពារព័ត៌មានរបស់អ្នក

វាមានសារៈសំខាន់ត្រូវការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

TFN របស់អ្នកគឺនៅជាមួយអ្នកមួយជីវិត ដូច្នេះរក្សាវាទុកឱ្យមានសុវត្ថិភាព។ អ្នករក្សាទុក TFN ដដែល ទោះជាអ្នកប្តូរឈ្មោះ ឬប្តូរអាសយដ្ឋាន ផ្លាស់ទៅរស់នៅរដ្ឋផ្សេង ឬក៏ទៅក្រៅប្រទេសក្តី។

កុំឱ្យអ្នកផ្សេងប្រើ TFN របស់អ្នកឱ្យសោះ ទោះជាមិត្តភក្តិ ឬសាច់ញាតិក៏ដោយ។ ការអនុញ្ញាតឱ្យ អ្នកផ្សេងប្រើវា ការឱ្យវាទៅអ្នកក្រៅ ឬក៏ការលក់វាគឺជាបទឧក្រិដ្ឋ។ឱ្យ TFN របស់អ្នកទៅតែ៖

 • យើង នៅពេលពិភាក្សាកំណត់ត្រាពន្ធរបស់អ្នក
 • និយោជករបស់អ្នកបន្ទាប់ពីអ្នកចាប់ផ្តើមការងារ ក៏ប៉ុន្តែមិនផ្តល់នៅក្នុងពាក្យសុំការងារទេ
 • ធនាគាររបស់អ្នក ឬក៏ស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត
 • Services Australia
 • ភ្នាក់ងារពន្ធដែលមានចុះក្នុងបញ្ជីត្រឹមត្រូវរបស់អ្នក
 • មូលនិធិប្រាក់សោធននិវត្តន៍ (super) របស់អ្នក
 • គ្រឹះស្ថានឧត្តម្ភសិក្សា ឬសាកលវិទ្យាល័យដើម្បីទទួលបានប្រាក់កម្ចីសម្រាប់សិស្ស ដូចជា Higher Education Loan Program (HELP) ។

ប្រសិនបើអ្នកគិតថា TFN របស់អ្នកបានបាត់ គេលួច ឬក៏ត្រូវបានគេប្រើខុស សូមរាយការណ៍មកយើងភ្លាម។

ធ្វើឱ្យប្រាកដថាអ្នករក្សាទុកព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នកឱ្យមានសុវត្ថិភាពដើម្បីជួយទប់ស្កាត់បទឧក្រិដ្ឋលួចអត្តសញ្ញាណ។ បទឧក្រិដ្ឋលួចអត្តសញ្ញាណកើតមានឡើងនៅពេលព័ត៌មានលម្អិតនៃអត្តសញ្ញាណរបស់បុគ្គលត្រូវបានគេប្រើប្រាស់ដើម្បីប្រព្រឹត្តបទឧក្រិដ្ឋ។ សូមចងចាំថា៖

 • កុំចែករំលែកគណនី myGov របស់អ្នក ឬក៏លេខសម្ងាត់អនឡាញផ្សេងទៀតជាមួយអ្នកណាឱ្យសោះ– ទោះជាភ្នាក់ងារពន្ធរបស់អ្នក (ប្រសិនបើ អ្នកប្រើគណនី) ត្រូវការគណនី និងលេខសម្ងាត់ក្តី។
 • កុំដាក់បញ្ចូល TFN លេខសម្ងាត់ ឬក៏ព័ត៌មានរសើបផ្សេងទៀតនៅក្នុងអ៊ីម៉ែលឱ្យសោះ។

ការឆបោកតាមអ៊ីម៉ែល ទូរសារ សារ និងទូរស័ព្ទអាចមើលទៅ និងស្តាប់ទៅដូចជាគួរឱ្យជឿជាក់ ណាស់។ យល់ដឹង និងប្រសិនបើអ្នកមិនច្បាស់ថាការប្រស្រ័យទាក់ទងមកពីនរណាទេ សូមទាក់ទងយើង ឬក៏ចូលមើលផ្នែក បញ្ជាក់ ឬក៏រាយការណ៍អំពីការឆបោក.

សូមមើលផងដែរនូវ៖

QC63666