ATO logo

រពិនិត្យស្ថានភាពសុខភាពប្រាក់សោធន និវត្តន៍

Use this checklist to review the health of your super – Khmer translation.

Published 1 July 2026

អត្ថប្រយោជន៍នៃការពិនិត្យស្ថានភាពសុខភាពប្រាក់សោធននិវត្តន៍

ប្រាក់សោធននិវត្តន៍របស់អ្នកអាចក្លាយជាទ្រពសកម្មធំបំផុតមួយដែលអ្នកនឹងប្រមូលសន្សំកើនឡើងនៅក្នុងរយៈពេលនៃជីវិតរបស់អ្នក ដូច្នេះវាសំខាន់ក្នុងការពិនិត្យវាឡើងវិញជាប្រចាំ។

យើងណែនាំឱ្យបំពេញការពិនិត្យស្ថានភាពសុខភាពប្រាក់សោធននិវត្តន៍យ៉ាងតិចម្ដងក្នុងមួយឆ្នាំ។ មនុស្សជាច្រើនជ្រើសរើសធ្វើវានៅពេលអ្នកដាក់ប្រតិវេទន៍ពន្ធរបស់ពួកគេ ប៉ុន្តែអ្នកអាចពិនិត្យ ប្រាក់សោធននិវត្តន៍របស់អ្នកនៅពេលណាមួយក៏បាន។

មើលវីដេអូនេះ និងធ្វើតាម 5 ជំហាននៃការពិនិត្យស្ថានភាពសុខភាពប្រាក់សោធននិវត្តន៍។

Media: The Super Health Check
https://tv.ato.gov.au/media/bi9or7orfxyyutExternal Link (Duration: 1:55)

ចាប់ផ្ដើម

ដើម្បីចាប់ផ្ដើម សូមធ្វើតាមសញ្ញាប្រាប់ភ្លាមៗ ឬទាញយក ការពិនិត្យស្ថានភាពសុខភាពប្រាក់សោធននិវត្តន៍ (NAT 75486, PDF 215KB)This link will download a file (ជាភាសាអង់គ្លេស)។

វិធីដ៏ល្អបំផុតក្នុងការបំពេញការពិនិត្យទាំងនេះគឺនៅលើ ATO online services តាមរយៈ myGov ឬដោយទាក់ទងមូលនិធិប្រាក់សោធននិវត្តន៍របស់អ្នកដោយផ្ទាល់។ អ្នកគ្រាន់តែត្រូវការ គណនី myGov ភ្ជាប់ទៅ ATO (ជាភាសាអង់គ្លេស)។

នៅពេលអ្នកភ្ជាប់គណនី myGov របស់អ្នកហើយ អ្នកក៏អាចប្រើ កម្មវិធី ATO app ផងដែរ (ជាភាសាអង់គ្លេស)

ព័ត៌មាននេះអាចរកបានជា ភាសាផ្សេងទៀត

ការពិនិត្យទី 1៖ ពិនិត្យព័ត៌មានលម្អិតទំនាក់ទំនង របស់អ្នក

ពិនិត្យព័ត៌មានលម្អិតទំនាក់ទំនង និងលេខឯកសារពន្ធដាររបស់អ្នក (TFN) ថាវាមាន បច្ចុប្បន្នភាពជាមួយយើង និង មូលនិធិប្រាក់សោធននិវត្តន៍របស់អ្នក ឬអត់។ ការនេះ ជួយទប់ស្កាត់ប្រាក់សោធននិវត្តន៍ដែលបានបាត់បង់ និងជួយយើងក្នុងការផ្គូផ្គងលើ ប្រាក់សោធននិវត្តន៍ណាមួយដែលមិនបានទាមទារទៅដល់អ្នក។ វាក៏សំខាន់ផងដែរក្នុង
ការធានា ព័ត៌មានលម្អិតគណនីធនាគាររបស់អ្នកមានបច្ចុប្បន្នភាពជាមួយយើង។

ចុះឈ្មោះចូលទៅ ATO online services តាមរយៈ myGovExternal Link (ជាភាសាអង់គ្លេស)។ នៅម៉ឺនុយខាងលើ ជ្រើសរើស កម្រងព័ត៌មានរបស់ខ្ញុំ។ ពីជម្រើសទម្លាក់ចុះក្រោម ជ្រើសរើសណាមួយ៖

  • ព័ត៌មានលម្អិតផ្ទាល់ខ្លួន ដើម្បីធ្វើបច្ចុប្បន្នភាពឈ្មោះ លេខទំនាក់ទំនង អ៊ីមែល និងអាសយដ្ឋានផ្ទះរបស់អ្នក
  • ព័ត៌មានលម្អិតស្ថាប័នហិរញ្ញវត្ថុ ដើម្បីធ្វើបច្ចុប្បន្នភាពគណនីធនាគាររបស់អ្នក និង
    • នៅក្រោមចំណងជើង គណនី អ្នកនឹងឃើញ ពន្ធប្រាក់ចំណូល និង ប្រាក់សោធននិវត្តន៍
    • ជ្រើសរើស បន្ថែមធ្វើបច្ចុប្បន្នភាព

ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតទំនាក់ទំនង និង TFN របស់អ្នកជាមួយ មូលនិធិសោធននិវត្តន៍របស់អ្នក សូមគេហទំព័ររបស់ពួកគេ ឬទាក់ទងពួកគេដោយផ្ទាល់។

ការពិនិត្យទី 2៖ ពិនិត្យសមតុល្យប្រាក់សោធននិវត្តន៍ និងវិភាគទាននិយោជករបស់អ្នក

ពិនិត្យសមតុល្យប្រាក់សោធននិវត្តន៍របស់អ្នកជាប្រចាំ ដើម្បីមើលថាតើអ្នកមាន ប្រាក់សោធននិវត្តន៍ចំនួនប៉ុន្មាន និងរក្សាតាមដានវិភាគទាននិយោជករបស់អ្នក។ អ្នកអាចធ្វើរឿងនេះបាននៅពេលណាក៏បាននៅលើ ATO online services ឬតាមរយៈមូលនិធិសោធននិវត្តន៍របស់អ្នក។

ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2026 និយោជករបស់អ្នកត្រូវការធ្វើឱ្យប្រាកដថាវិភាគទានរបស់ ពួកគេទៅដល់មូលនិធិសោធននិវត្តន៍របស់អ្នក មិនហួសពី 7 ថ្ងៃធ្វើការ ក្រោយថ្ងៃបង់ប្រាក់ (លុះត្រាតែអនុវត្តរយៈពេលយូរជាង)។

ប្រសិនបើអ្នកមានអាយុក្រោម 18ឆ្នាំ អ្នកត្រូវការធ្វើការច្រើនជា 30 ម៉ោងក្នុងមួយសប្ដាហ៍ ដើម្បីមានសិទ្ធិទទួលបានប្រាក់សោធននិវត្តន៍។ សម្រាប់ព័ត៌មានអំពីអត្រាប្រាក់សោធននិវត្តន៍ ចុងក្រោយបំផុត សូមចូលមើល ការធានាធននិវត្តន៍ (ជាភាសាអង់គ្លេស)។

មូលនិធិនានាត្រូវរាយការណ៍សមតុល្យគណនីមកយើង នោពេលពួកគេទទួលការបង់ប្រាក់។ សមតុល្យបានបង្ហញានៅក្នុង ATO online services អាចខុសគ្នាទៅនឹងសមតុល្យ បច្ចុប្បន្នជាក់ស្ដែងរបស់អ្នក។

ចុះឈ្មោះចូលទៅ ATO online services តាមរយៈ myGovExternal Link (ជាភាសាអង់គ្លេស)។ ពីម៉ឺនុយខាងលើ ជ្រើសរើស ប្រាក់សោធន៍និវត្តន៍ ហើយបន្ទាប់មកជ្រើសណាមួយ៖

  • ព័ត៌មានលម្អិតមូលនិធិ ដើម្បីមើលគណនីប្រាក់សោធននិវត្តន៍ និងសមតុល្យទាំងអស់របស់អ្នក (រួមមានគណនីទាំងនោះដែលបានរក្សាទុកនៅក្នុងមូលនិធិនានា ឬជាមួយយើង) និងទិន្នន័យថ្មីបំផុតដែលបានរាយការណ៍ដោយមូលនិធិរបស់អ្នក។
  • ព័ត៌មាន បន្ទាប់មក វិភាគទាននិយោជក ដើម្បីមើលវិភាគទាននិយោជកមួយឆ្នាំសរុបដល់បច្ចុប្បន្ន នៅក្នុងឆ្នាំដែលបានជ្រើសរើស។ ជ្រើសរើស ប្រតិបត្តិការនានា ដើម្បីមើលវិភាគទាននីមួយៗដាច់ដោឡែក។

ប្រសិនបើអ្នកមិនទទួលវិភាគទានប្រាក់សោធននិវត្តន៍ ឬចំនួននានាដែលមិនត្រឹមត្រូវ៖

  1. ទាក់ទងនិយោជករបស់អ្នក ដើម្បីស្នើសុំបច្ចុប្បន្នភាព។
  2. រាយការណ៍វា (ជាភាសាអង់គ្លេស) មកយើង។

ការពិនិត្យទី 3៖ ពិនិត្យប្រាក់សោធននិវត្តន៍ដែល បានបាត់បង់ និងមិនបានទាមទារ

អ្នកអាចបាត់បង់ការតាមដាននៃប្រាក់សោធននិវត្តន៍ខ្លះរបស់អ្នក ជាឧទាហរណ៍ នៅពេលអ្នកបានផ្លាស់ប្ដូរឈ្មោះ អាសយដ្ឋាន ឬការងាររបស់អ្នក។ នេះហើយជាមូលហេតុសំខាន់ ដែលត្រូវធានាថាមូលនិធិរបស់អ្នកត្រូវមានព័ត៌មានលម្អិតបច្ចុប្បន្នរបស់អ្នក។

ប្រាក់សោធននិវត្តន៍ដែលបានបាត់បង់គឺនៅពេលមូលនិធិរបស់អ្នកបានបាត់បង់ការទាក់ទងជាមួយអ្នក ឬគណនីរបស់អ្នកអសកម្ម។ ប្រាក់នេះត្រូវបានរក្សាទុកដោយមូលនិធិរបស់អ្នក។ ប្រាក់សោធននិវត្តន៍ដែលមិនបានទាមទារ គឺនៅពេលមូលនិធិរបស់អ្នកផ្ទេរប្រាក់សោធននិវត្តន៍ ដែលបានបាត់បង់មកយើង។

គណនីប្រាក់សោធននិវត្តន៍ទាំងអស់របស់អ្នក រួមមានប្រាក់សោធននិវត្តន៍ដែលបានបាត់បង់ និង ATO-ប្រាក់សោធននិវត្តន៍ដែលបានរក្សាទុក ត្រូវបានបង្ហាញនៅលើ ATO online services។

ចុះឈ្មោះចូលទៅ ATO online services តាមរយៈ myGovExternal Link (ជាភាសាអង់គ្លេស)។ ពីម៉ឹនុយខាងលើ ជ្រើសរើស ប្រាក់សោធននិវត្តន៍។ បន្ទាប់មក ជ្រើសេរើសណាមួយ៖

  • ព័ត៌មានលម្អិតមូលនិធិ ដើម្បីពិនិត្យរកប្រាក់សោធននិវត្តន៍ដែលបានបាត់បង់។ ប្រសិនបើអ្នកចង់រក្សាប្រាក់សោធននិវត្តន៍របស់អ្នកជាមួយមូលនិធិដូចគ្នា សូមទាក់ទងពួកគេដោយផ្ទាល់ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតរបស់អ្នក។
  • គ្រប់គ្រង បន្ទាប់មក ផ្ទេរប្រាក់សោធននិវត្តន៍ ដើម្បីផ្ទេរប្រាក់សោធននិវត្តន៍ដែលបានបាត់បង់ទៅគណនីប្រាក់សោធននិវត្តន៍ដែលមានសិទ្ធិ
    ទទួល ឬសួរមូលនិធិរបស់អ្នកដើម្បីផ្ទេរវា។ ជម្រើសដើម្បី ផ្ទេរប្រាក់សោធននិវត្តន៍ គឺអាចមានតែប្រសិនបើអ្នកមានគណនីប្រាក់សោធននិវត្តន៍ច្រើនប៉ុណ្ណោះ។
  • គ្រប់គ្រង បន្ទាប់មក ផ្ទេរប្រាក់សោធននិវត្តន៍ ដើម្បីផ្លាស់ទីប្រាក់សោធននិវត្តន៍ដែលបាន រក្សាទុកដោយ ATOទៅគណនីប្រាក់សោធននិវត្តន៍ដែលមានសិទ្ធិទទួល។
  • គ្រប់គ្រង បន្ទាប់មក ដកគណនីប្រាក់សោធននិវត្តន៍ដែលបានរក្សាទុកដោយ ATOដើម្បីឱ្យ បានបង់វាទៅអ្នក ប្រសិនបើអ្នកមានអាយុ 65 ឆ្នាំ ឬចំនួនតិចជាង $200។

ស្វែងយល់បន្ថែមអំពី ការស្វែងរកប្រាក់សោធននិវត្តន៍ដែលបានបាត់បង់ (ជាភាសាអង់គ្លេស)។

ការពិនិត្យទី 4៖ ពិនិត្យថាតើអ្នកមានគណនី ប្រាក់សោធននិវត្តន៍ច្រើនឬអត់ និងពិចារណា ការរួមបញ្ចូលគ្នា

ប្រសិនបើអ្នកមានការងារច្រើនជាងមួយ អ្នកអាចមានគណនីប្រាក់សោធន៍វត្តន៍ច្រើនជាងមួយ។ ជាការសំខាន់ត្រូវដឹងថាអ្នកមានគណនីប្រាក់សោធននិវត្តន៍ប៉ុន្មាន។ ការផ្គួបគណនីប្រាក់សោធននិវត្តន៍អាចកាត់បន្ថយថ្លៃឈ្នួល និងធ្វើឱ្យវាកាន់តែងាយស្រួល ក្នុងការគ្រប់គ្រង។

ប្រសិនបើអ្នកសម្រេចចិត្តរួមបញ្ចូលគ្នាប្រាក់សោធននិវត្តន៍របស់អ្នក ជាការសំខាន់ត្រូវ ជ្រើសរើសមូលនិធិដែលត្រឹមត្រូវសម្រាប់អ្នក។ អ្នកគួរតែពិនិត្យថាវាផ្ដល់តម្លៃ និង ការធានាលើការធានារ៉ាប់រងកាន់តែប្រសើរ សមស្របនឹងសេចក្ដីត្រូវការរបស់អ្នក ដែលអាចផ្លាស់ប្ដូរពេញមួយជីវិតរបស់អ្នក។ ដើម្បីមើលមូលនិធិមួយណាដែលជាជម្រើសល្អបំផុត សម្រាប់អ្នក សូមចូលមើល MoneySmart (វៃឆ្លាតលើប្រាក់)External Link (ជាភាសាអង់គ្លេស)។

ប្រសិនបើអ្នកមិនប្រាកដថាត្រូវធ្វើអ្វីខ្លះ សូមទាក់ទងមូលនិធិប្រាក់សោធននិវត្តន៍របស់អ្នក ឬស្វែងរកដំបូន្មានផ្នែកហិរញ្ញវត្ថុដោយឯករាជ្យ។

ចុះឈ្មោះចូលទៅ ATO online services តាមរយៈ myGovExternal Link (ជាភាសាអង់គ្លេស)។ ពីម៉ឹនុយខាងលើ ជ្រើសរើស ប្រាក់សោធននិវត្តន៍ បន្តាប់មកមួយណាក៏បាន៖

  • ព័ត៌មានលម្អិតមូលនិធិ ដើម្បីមើលគណនី និងសមតុល្យប្រាក់សោធននិវត្តន៍ទាំងអស់របស់អ្នក
  • គ្រប់គ្រង និងបន្ទាប់មក ផ្ទេរប្រាក់សោធននិវត្តន៍ ដើម្បីរួមបញ្ចូលគ្នាគណនីរបស់អ្នក បន្ទាប់មក
    • ជ្រើសរើសមូលនិធិដែលអ្នកចង់បិទ (ផ្ទេរ)
    • ជ្រើសរើសមូលនិធិដែលអ្នកចង់ឱ្យប្រាក់របស់អ្នកផ្ទេរទៅ ពីគណនីដែលបានរាយក្នុងបញ្ជី
    • បញ្ជាក់ការជ្រើសរើសរបស់អ្នក និងដាក់បញ្ជូនសំណើ។

ការពិនិត្យទី 5៖ ពិនិត្យអ្នកទទួលបានអត្ថប្រយោជន៍ ដែលបានតែងតាំងរបស់អ្នក

ចំណាយពេលដើម្បីធានាថាអ្នកមានការតែងតាំងអត្ថប្រយោជន៍ការស្លាប់ដែលមានសុពលភាព
មានជាមួយមូលនិធិប្រាក់សោធននិវត្តន៍របស់អ្នក ពីព្រោះវាមិនត្រូវបានធានាដោយលិខិតបណ្ដាំ របស់អ្នកឡើយ។ នេះមានន័យថាមនុស្សជាទីស្រឡាញ់របស់អ្នកនឹងមិនត្រូវបានគេអនុញ្ញាតឱ្យ ដំណើរការការលំបាកមិនចាមបាច់មួយចំនួនដើម្បីបញ្ចប់មរតករបស់អ្នកឡើយ។

ការតែងតាំងដែលបានចងភ្ជាប់ផុតកំណត់រៀងរាល់ 3 ឆ្នាំ។ មូលនិធិសោធននិវត្តន៍ខ្លះ មានជម្រើសមួយ ដែលការតែងតាំងមិនផុតកំណត់ទេ ហើយនៅតែដំណើរការរហូតដល់ ការតែងតាំងទាំងនោះត្រូវបានដកហូត។

ប្រសិនបើអ្នកមិនតែងទាំងអ្នកទទួលអត្ថប្រយោជន៍ទេ មូលនិធិរបស់អ្នកអាចមិនដឹងថា អត្ថប្រយោជន៍របស់អ្នកនឹងត្រូវបានបង់ទៅឱ្យអ្នកណា។ ក្នុងករណីទាំងនេះ ពួកគេនឹង អនុវត្តតាមច្បាប់។ ជាធម្មតាវាមានន័យថាពួកគេបង់វាទៅអ្នកនៅក្នុងបន្ទុកម្នាក់ ឬច្រើននាក់របស់អ្នក ឬអ្នកតំណាងផ្ទាល់ខ្លួនស្របច្បាប់របស់អ្នក។

ដើម្បីពិនិត្យ ឬតែងតាំងអ្នកទទយលអត្ថប្រយោជន៍ពីការស្លាប់របស់អ្នក៖

  • យោងទៅគេហទំព័ររបស់មូលនិធិប្រាក់សោធននិវត្តន៍របស់អ្នក ឬទាក់ទងពួកគេ ថាតើអ្នកមានការតែងតាំងមានសុពលភាពរួចហើយឬនៅ។
  • ប្រសិនបើអ្នកមិនប្រាកដថាត្រូវធ្វើអ្វីខ្លះ សូមទាក់ទងមូលនិធិប្រាក់សោធននិវត្តន៍របស់អ្នក ឬស្វែងរកដំបូន្មានផ្នែកហិរញ្ញវត្ថុ ឬផ្នែកច្បាប់ដោយឯករាជ្យពីអ្នកធ្វើផែនការមរតក ដែលមានគុណវុឌ្ឍិ។

QC107639