តើប្រាក់សោធននិវត្តន៍ជាអ្វី?
ប្រាក់សោធននិវត្តន៍ ឬ 'ប្រាក់សោធននិវត្តន៍' គឺជាប្រាក់ដែលបានសន្សំលើរយៈពេលនៃ ជីវិតធ្វើការរបស់អ្នកសម្រាប់អ្នក ដើម្បីរស់នៅបន្ត នៅពេលអ្នកចូលនិវត្តន៍ពីការងារ។
ប្រាក់សោធនគឺសំខាន់សម្រាប់អ្នក ពីព្រោះអ្នកសន្សំវាបានកាន់តែច្រើន នោះអ្នកនឹងមានប្រាក់ កាន់តែច្រើនសម្រាប់ការចូលនិវត្តន៍របស់អ្នក។
អ្នកអាចដកលុយប្រាក់សោធននិវត្តន៍របស់អ្នកនៅក្នុងកាលៈទេសៈជាក់លាក់មួយចំនួន – ឧទាហរណ៍ នៅពេលអ្នកចូលនិវត្តន៍ ក្រោយការឈានដល់អាយុ 60 ឆ្នាំ ឬនៅពេលអ្នកដល់អាយុ 65 ឆ្នាំ សូម្បីតែអ្នកនៅតែធ្វើការក៏ដោយ។
តើខ្ញុំសន្សំប្រាក់សោធននិវត្តន៍យ៉ាងដូចម្ដេច?
សម្រាប់មនុស្សភាគច្រើន និយោជករបស់អ្នកបង់ចំនួនប្រាក់អប្បបរមា – ‘វិភាគទាន’ – ចូលទៅក្នុងគណនីប្រាក់សោធននិវត្តន៍សម្រាប់អ្នក។ នេះត្រូវបានគេហៅថា ‘ការធានាប្រាក់សោធននិវត្តន៍’។ ពួកគេបង់វិភាគទានទាំងនេះបន្ថែមលើប្រាក់បៀវត្សរ៍ និងប្រាកឈ្នួលរបស់អ្នក។
មានច្បាប់មួយចំនួនទាក់ទងនឹងប្រាក់សោធននិវត្តន៍ចំនួនប៉ុន្មានដែលនិយោជករបស់អ្នកត្រូវតែបង់។ និយោជករបស់អ្នកក៏ប្រហែលជាត្រូវបង់ប្រាក់សោធននិវត្តន៍បន្ថែមសម្រាប់អ្នកនៅក្រោមកិច្ចព្រមព្រៀង ឬរង្វាន់សហគ្រាស។
និយោជករបស់អ្នកចូលរួមវិភាគទានទៅលើប្រាក់សោធននិវត្តន៍របស់អ្នក ដោយមិនគិតពីចំនួនប៉ុន្មាន ដែលអ្នកត្រូវបានបង់ប្រាក់ឱ្យនោះទេ។
ការនេះអនុវត្តមិនថាអ្នកធ្វើការងារម្ដងម្កាល ធ្វើការមិនពេញម៉ោង ឬធ្វើការពេញម៉ោងនោះទេ និងប្រសិនបើអ្នកជាអ្នករស់នៅបណ្ដោះអាសន្ន។ អ្នកប្រហែលជាមានសិទ្ធិទទួលផងដែរ ប្រសិនបើអ្នកជាអ្នកជាប់កិច្ចសន្យា ដែលត្រូវបានគេបង់ប្រាក់ឱ្យជាចម្បងសម្រាប់កម្លាំងពលកម្ម សូម្បីអ្នកមានលេខអាជីវកម្មអូស្ត្រាលីក៏ដោយ (ABN)។ ប្រសិនបើអ្នកមានអាយុក្រោម 18 ឆ្នាំ នោះអ្នកត្រូវការធ្វើការច្រើនជាង 30 ម៉ោងក្នុងមួយសប្ដាហ៍ដើម្បីមានសិទ្ធិទទួលបាន។
តើប្រាក់បង់ចូលទៅប្រាក់សោធននិវត្តន៍របស់អ្នក
យ៉ាងដូចម្ដេច?
និយោជករបស់អ្នកតម្រូវឱ្យបង់ចំនួនអប្បបរមា ដោយផ្អែកលើ អត្រាការធានាប្រាក់សោធននិវត្តន៍បច្ចុនប្បន្ន (ជាភាសាអង់គ្លេស) នៃ ចំណូលដែលមានលក្ខណៈសម្បត្តិ របស់អ្នក (qualifying earnings) ចូលទៅក្នុងប្រាក់សោធននិវត្តន៍។ ពួកគេធ្វើឱ្យប្រាកដថាប្រាក់នេះទៅដល់មូលនិធិប្រាក់សោធននិវត្តន៍របស់អ្នកមិនលើសពី 7 ថ្ងៃធ្វើការ ក្រោយថ្ងៃបង់ប្រាក់ (មានន័យថានៅពេល ចំណូលដែលមានលក្ខណៈសម្បត្តិ (qualifying earnings) ត្រូវបានបង់)។
ចំណូលដែលមានលក្ខណៈសម្បត្តិ (qualifying earnings) គឺជាប្រាក់បៀវត្សរ៍ជាប្រចាំរបស់អ្នក និងចំណូលផ្សេងទៀត ដែលមានគុណសម្បត្តិសម្រាប់វិភាគទានការធានាប្រាក់សោធននិវត្តន៍។
អ្នកក៏អាចបន្ថែមប្រាក់ផ្ទាល់ខ្លួនរបស់អ្នកចូលទៅក្នុងការសន្សំប្រាក់សោធននិវត្តន៍របស់អ្នក ហើយជួនកាលរដ្ឋាភិបាលអូស្ត្រាលី ដាក់ប្រាក់ចូលទៅក្នុងនោះផងដែរ។
តើខ្ញុំរក្សាតាមដានការសន្សំប្រាក់សោធននិវត្តន៍របស់ខ្ញុំដោយរបៀបណា?
ធ្វើឱ្យប្រាកដថាមូលនិប្រាក់សោធននិវត្តន៍របស់អ្នកមានលេខឯកសារពន្ធរបស់អ្នក (TFN) ដែលនឹងធ្វើឱ្យកាន់តែងាយក្នុងការរក្សាតាមដានប្រាក់សោធននិវត្តន៍របស់អ្នក ផ្លាស់វាពីគណនីនានា និងទទួលការបង់ប្រាក់ប្រាក់សោធននិវត្តន៍ពីនិយោជករបស់អ្នក ឬរដ្ឋាភិបាល។
អ្នកអាចពិនិត្យមើលថាតើមូលនិធិរបស់អ្នកមាន TFN របស់អ្នក ឬអត់ ដោយពិនិត្យមើលសេចក្ដីថ្លែងនានាដែលពួកគេផ្ញើឱ្យអ្នក។
រក្សាតាមដានប្រាក់សោធននិវត្តន៍របស់អ្នក ដោយប្រើ myGov
អ្នកអាចបង្កើតគណនី myGov និងភ្ជាប់ ATO ទៅវាដើម្បីឱ្យអ្នកអាច៖
- មើលព័ត៌មានលម្អិតនៃគណនីប្រាក់សោធននិវត្តន៍របស់អ្នកទាំងអស់ រួមមានប្រាក់សោធននិវត្តន៍ ណាមួយដែលអ្នកបានបាត់បង់ការតាមដាន ឬបានភ្លេចអំពីវា
- ប្រើ ឧបករណ៍ប្រៀបធៀប YourSuper (ជាភាសាអង់គ្លេស) ដើម្បីប្រៀបធៀបការអនុវត្ត និងថ្លៃឈ្នួលនៃគណនីប្រាក់សោធននិវត្តន៍របស់អ្នក ទល់នឹងផលិតផល MySuper ផ្សេងទៀត
- ស្វែងរក ATO-ប្រាក់សោធននិវត្តន៍ដែលបានរក្សាទុក។ ប្រសិនបើរដ្ឋាភិបាល មូលនិធិប្រាក់សោធននិវត្តន៍របស់អ្នក ឬនិយោជករបស់អ្នកមិនអាចរកឃើញគណនីដើម្បី ផ្ទេរប្រាក់សោធននិវត្តន៍របស់អ្នកទៅទេ យើងរក្សាទុកវាជំនួសអ្នក
- ផ្គួបគណនីប្រាក់សោធននិវត្តន៍ជាច្រើន ដោយផ្ទេរប្រាក់សោធននិវត្តន៍របស់អ្នកចូលទៅក្នុង គណនីប្រាក់សោធននិវត្តន៍ដែលពេញចិត្តរបស់អ្នក – ប្រសិនបើនេះជាការផ្ទេរពីមូលនិធិទៅមូលនិធិមួយ វាជាទូទៅនឹងត្រូវបានចាត់ការនៅក្នុងរយៈពេល 3 ថ្ងៃធ្វើការ។
ជំហានបន្ទាប់។
- បង្កើត ឬចុះឈ្មោះចូលទៅក្នុងគណី myGov របស់អ្នកExternal Link (ជាភាសាអង់គ្លេស) និងភ្ជាប់ទៅ ATO
- ប្រើ online services របស់យើង (ជាភាសាអង់គ្លេស)
- ចូលប្រើ myGov តាមរយៈ ATO app (ជាភាសាអង់គ្លេស)
- ប្រើបញ្ជីត្រួតពិនិត្យនេះ ដើម្បីពិនិត្យឡើងពីស្ថានភាពសុខភាពនៃ ប្រាក់សោធននិវត្តន៍របស់អ្នក
ចុះបើនិយោជករបស់ខ្ញុំមិនបង់ប្រាក់សោធននិវត្តន៍បានត្រឹមត្រូវវិញ?
និយាយជាមួយនិយោជករបស់អ្នក។ សួរពួកគេ៖
- តើពួកគបង់ទៅប្រាក់សោធននិវត្តន៍របស់អ្នកប៉ុន្មានដង
- មូលនិធិមួយណាដែលពួកគេបង់វាចូលទៅ
- តើពួកគេបង់ចំនួនប៉ុន្មាន។
ពិនិត្យសេចក្ដីសមាជិកចុងក្រោយរបស់អ្នកពីមូលនិធិប្រាក់សោធននិវត្តន៍របស់អ្នក ឬទាក់ទងមូលនិធិ នោះដើម្បីបញ្ជាក់និយោជករបស់អ្នកបានបង់ប្រាក់ទៅប្រាក់សោធននិវត្តន៍របស់អ្នក។
ប្រសិនបើអ្នកនៅតែមិនជឿនិយោជករបស់អ្នកបង់ប្រាក់សោធននិវត្តន៍ដែលអ្នកមានសិទ្ធិទទួលបានទេ អ្នកអាច៖
- រាយការណ៍វិភាគទានប្រាក់សោធននិវត្តន៍ដែលមិនបានបង់ពីនិយោជករបស់ខ្ញុំ (ជាភាសាអង់គ្លេស)
- ទូរសព្ទមកយើងតាមលេខ 13 10 20។
តើខ្ញុំជ្រើសរើសមូលនិធិប្រាក់សោធននិវត្តន៍ដោយ
របៀបណា?
មនុស្សភាគច្រើនជ្រើសរើសមូលនិធិប្រាក់សោធននិវត្តន៍ដែលពួកគេចង់ឱ្យវិភាគទានរបស់ពួកគេបង់ចូលទៅ។ ប្រសិនបើអ្នកមានសិទ្ធិទទួលបាន និយោជករបស់អ្នកត្រូវតែផ្ដល់ឱ្យអ្នកនូវ ទម្រង់បែបបទជម្រើសស្តង់ដារប្រាក់សោធននិវត្តន៍ (ជាភាសាអង់គ្លេស) នៅក្នុងរយៈពេល 28 ថ្ងៃនៃថ្ងៃដែលអ្នកបានចាប់ផ្ដើមធ្វើការសម្រាប់ពួកគេ ដូច្នេះអ្នកអាចធ្វើការជ្រើសរើសនោះ ជាលាយលក្ខណ៍អក្សរ។
YourSuper ឧបករណ៍ប្រៀបធៀប (ជាភាសាអង់គ្លេស) នឹងជួយអ្នកប្រៀបធៀបផលិត MySuper និងជ្រើសរើសមូលនិធិប្រាក់សោធននិវត្តន៍មួយដែលត្រូវទៅតាមសេចក្ដីត្រូវការរបស់អ្នក។
ប្រសិនបើអ្នកមិនជ្រើសរើសមូលនិធិប្រាក់សោធននិវត្តន៍ទេ និយោជករបស់អ្នកបង់វិភាគទានរបស់អ្នក ទៅមូលនិធិប្រាក់សោធននិវត្តន៍ដែលមានស្រាប់របស់អ្នក (ហៅថា មូលនិធិប្រាក់សោធននិវត្តន៍ជាមូលដ្ឋាន (stapled super fund)) (ជាភាសាអង់គ្លេស)។
មូលនិធិប្រាក់និធិសោធននិវត្តន៍ជាមូលដ្ឋាន (stapled super fund) ជាគណនីប្រាក់សោធននិវត្តន៍ ដែលមានស្រាប់ ដែលត្រូវភ្ជាប់ ឬ 'មានជាមូលដ្ឋាន' ទៅនិយោជិតម្នាក់ៗដោយឡែក ដូច្នេះវាតាមនិយោជិត ទាំងនោះនៅពេលពួកគេផ្លាស់ប្ដូរការងារ។
ប្រសិនបើអ្នកមិនមានមូលនិធិប្រាក់សោធននិវត្តន៍ជាមូលដ្ឋាន (stapled super fund) ទេ នោះនិយោជក របស់អ្នកបង់ប្រាក់និធិសោធននិវត្តន៍របស់អ្នកចូលទៅក្នុងមូលនិធិប្រាក់សោធននិវត្តន៍ដែលបានតែងតាំង ដែលពួកគេជ្រើសរើស។
ប្រសិនបើអ្នកចង់ឱ្យវិភាគទានរបស់អ្នកបង់ចូលទៅគណនីប្រាក់សោធននិវត្តន៍ដែលមានស្រាប់ ប៉ុន្តែមិនអាចចាំព័ត៌មានលម្អិតគណនីមូលនិធិប្រាក់សោធននិវត្តន៍របស់អ្នកទេ អ្នកអាចប្រើ myGov ដើម្បីមើលគណនីប្រាក់សោធននិវត្តន៍ទាំងអស់របស់អ្នកបាន។
វាមិនដែលថាលឿនពេកទេក្នុងការទាក់ទងជាមួយប្រាក់សោធននិវត្តន៍របស់អ្នក។ ជ្រើសរើសមូលប្រាក់សោធននិវត្តន៍ផ្ទាល់ខ្លួនរបស់អ្នក និងចូលរួមជាប្រចាំ ពីព្រោះជម្រើសនានា ដែលអ្នកធ្វើនៅថ្ងៃនេះ នឹងជួយធ្វើឱ្យជម្រើសនៃរបៀបរស់នៅរបស់អ្នកចេញជារូបរាងសម្រាប់អ្នក នាពេលអនាគត។
តើខ្ញុំធ្វើឱ្យរីកចម្រើនការសន្សំប្រាក់សោធននិវត្តន៍
របស់ខ្ញុំដោយរបៀបណា?
ក៏ដូចជាវិភាគទានដែលនិយោជករបស់អ្នកបង់ឱ្យ អ្នកអាចបន្ថែមទៅក្នុងប្រាក់សោធននិវត្តន៍ របស់អ្នកដោយការធ្វើវិភាគទានផ្ទាល់ខ្លួនរបស់អ្នក។ អ្នកប្រហែលជាអ្នក ‘ធ្វើការលះបង់ប្រាក់ខែ’ ទៅប្រាក់សោធននិវត្តន៍ ពីប្រាក់ចំណូលមុនបង់ពន្ធ ឬធ្វើវិភាគទានទៅប្រាក់សោធននិវត្តន៍ពី ប្រាក់ចំណូលក្រោយបង់ពន្ធរបស់អ្នក។
មានដែនកំណត់ហៅថា ‘ចំនួនកម្រិត’ លើបរិមាណដែលអ្នកអាចចូលវិភាគទានទៅប្រាក់សោធននិវត្តន៍ របស់អ្ននៅឆ្នាំហិរញ្ញវត្ថុនីមួយ ដោយមិនបាច់ត្រូវបង់ពន្ធបន្ថែម។ ប្រសិនបើអ្នកធ្វើវិភាគទានលើសពី ចំនួនកំណត់ទាំងនេះ អ្នកប្រហែលជាត្រូវ បង់ពន្ធបន្ថែម (ជាភាសាអង់គ្លេស)។ ប្រសិនបើអ្នកកំពុងរៀបចំ ផែនការលើការចូលវិភាគទានលើសពី ចំនួនកម្រិតវិភាគទានដែលសម្បទាន (ជាភាសាអង់គ្លេស) ទៅក្នុងប្រាក់សោធននិវត្តន៍របស់អ្នក (រួមមានវិភាគទាននិយោជក) សូមស្វែងរកដំបូន្មានអាជីព។
វិភាគទានប្រាក់សោធននិវត្តន៍រដ្ឋាភិបាល
ប្រសិនបើអ្នកជាអ្នកទទួលបានចំណូលមានប្រាក់ចំណូលទាប ឬប្រាក់ចំណូលមធ្យម អ្នកប្រហែលជាមាន សិទ្ធិទទួលបាន វិភាគទានប្រាក់សោធននិវត្តន៍ (ជាភាសាអង់គ្លេស) ពីរដ្ឋាភិបាលអូស្ត្រាលី។
ដាក់ប្រតិវេទន៍ពន្ធរបស់អ្នក ដើម្បីឱ្យយើងអាចពិនិត្យថាតើអ្នកមានសិទ្ធិទទួលបានការបង់ប្រាក់ សហវិភាគទានប្រាក់សោធននិវត្តន៍បានឬអត់ រហូតដល់ $500។ ជាការសំខាន់ដែលអ្នកត្រូវដាក់ ប្រតិវេទន៍ពន្ធរបស់អ្នក សូម្បីតែអ្នកមិនគិតថាអ្នកនឹងទទយលបានប្រាក់សងមកវិញក៏ដោយ។ អ្នកមិនចាំបាច់ត្រូវការដាក់ពាក្យសុំសម្រាប់សហវិភាគទានប្រាក់សោធននិវត្តន៍ទេ។
តើខ្ញុំចូលប្រើការសន្សំប្រាក់សោធននិវត្តន៍របស់ខ្ញុំ
ដោយរបៀបណា?
ជាទូទៅ អ្នកអាចចូលប្រើប្រាក់សោធននិវត្តន៍របស់អ្នកនៅពេលអ្នកចូលនិវត្តន៍។ ទោះបីយ៉ាងណាក៏ដោយ មានកាលៈទេសៈមួយចំនួនដែលអ្នកអាចចូលប្រើការសន្សំប្រាក់សោធននិវត្តន៍របស់អ្នកបានមុន ដូចជាការលំបាកផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ និងលក្ខណ្ឌផ្នែកវេជ្ជសាស្ត្រជាក់លាក់។
ប្រសិនបើអ្នកត្រូវការស្របច្បាប់នូវប្រាក់សោធននិវត្តន៍ដែលបានរក្សាទុករបស់អ្នកមុនជាង សូមសួរមូលនិធិប្រាក់និធិសោធននិវត្តន៍របស់អ្នក ថាតើអ្នកប្រហែលជាអាចចូលប្រើវាបានឬអត់ នៅមុនពេលដាក់ពាក្យសុំ។
អ្នករស់នៅបណ្ដោះអាសន្នដែលចាកចេញពីប្រទេសអូស្ត្រាលី
ប្រសិនបើអ្នកជាអ្នករស់នៅបណ្ដោះអាសន្នដែលកំពុងធ្វើការនៅក្នុងប្រទេសអូស្ត្រាលី ហើយអ្នកមាន សិទ្ធិសម្រាប់ប្រាក់និធិសោធននិវត្តន៍ នោះនិយោជករបស់អ្នកត្រូវតែធ្វើវិភាគទានការធានា ប្រាក់សោធននិវត្តន៍សម្រាប់អ្នក។ អ្នកអាចត្រូវបានគេបង់លុយប្រាក់សោធននិវត្តន៍របស់អ្នក នៅពេលអ្នកបានចាកចេញពីប្រទេសអូស្ត្រាលី។ ការបង់ប្រាក់នេះហៅថាការបង់ប្រាក់សោធននិវត្តន៍ចាកចេញពីប្រទេសអូស្ត្រាលី (DASP)។
ពលរដ្ឋនូវែលសេឡង់ និងអ្នករស់នៅអចិន្ត្រៃយ៍អូស្ត្រាលីមិនមានសិទ្ធិសម្រាប់ការបង់ប្រាក់នេះទេ។
ដើម្បីមើលថាតើអ្នកមានសិទ្ធិឬអត់ និងដើម្បីដាក់ពាក្យសុំ DASP តាមអនឡាញ ឬដោយទាញយក ទម្រង់បែបបទដាក់ពាក្យសុំជាក្រដាសស្នាម សូមចូលមើល អ្នករស់នៅបណ្ដោះអាសន្ន និងប្រាក់សោធននិវត្តន៍ (ជាភាសាអង់គ្លេស)។
លុយប្រាក់សោធននិវត្តន៍ពីរបរទេស
ប្រសិនបើអ្នកនាំយកលុយ ឬមូលនិធិចូលនិវត្តន៍ផ្ទាល់ខ្លួនពីបរទេស អាចមានបទប្បញ្ញត្តិពន្ធពិសេស ដែលអ្នកត្រូវដឹងអំពីវា។ សូមនិយាយជាមួយទីប្រឹក្សាផ្នែកហិរញ្ញវត្ថុរបស់អ្នក ឬភ្នាក់ងារអន្តោប្រវេសន៍ របស់អ្នក។
តើអ្នកគួរតែប្រយ័ត្នលើការផ្ដល់ជូនការចូលប្រើប្រាក់សោធននិវត្តន៍របស់មុនទេ?
ត្រូវដឹងពីការផ្ដល់ជូននានាដើម្បីទទួលបានការចូលប្រើមុននូវការសន្សំប្រាក់សោធននិវត្តន៍របស់អ្នក នៅមុនពេលអ្នកចូលនិវត្តន៍។ គម្រោងនានាដែលជួយអ្នកឱ្យចូលប្រើការសន្សំប្រាក់សោធននិវត្តន៍របស់អ្នក សម្រាប់ហេតុផលមួយចំនួនដូចជាការបង់ឱ្យអស់បំណុល ការទិញផ្ទះ ឬរថយន្ត ឬសូម្បីទៅដើរលេង គឺខុសច្បាប់ ហើយមានការផាកពិន័យធ្ងន់ធ្ងរ ប្រសិនបើអ្នកចូលរួម។
ឧទាហរណ៍៖ Phil ជៀសវាងអន្ទាក់
ខ្ញុំបានសន្សំប្រាក់បានសម្រាប់រថយន្តមួយសម្រាប់រយៈពេលពីរបីខែកន្លងទៅ។ មិត្តរួមការងារខ្ញុំម្នាក់បានប្រាប់ខ្ញុំ អំពីមិត្តភក្តិរបស់គាត់ ដែលអាចជួយខ្ញុំដកប្រាក់ខ្លះចេញពីលុយប្រាក់និធិសោធននិវត្តន៍របស់ខ្ញុំដើម្បីបង់ រថយន្ត។
ជាសំណាង ខ្ញុំបានពិនិត្យគេហទំព័រ ATO ហើយបានរកឃើញថាវាខុសច្បាប់។ ប្រាក់ដែលខ្ញុំបានយកចេញ ត្រូវបានបង់ពន្ធតាមអត្រា 45%។ ខ្ញុំក៏បានប្រឈមនឹងការផាកពិន័យ និងអាចជាប់ពន្ធធនាគារបន្ថែមទៀត – ជាកំហុសមានតម្លៃថ្លៃណាស់។
End of exampleព័ត៌មាននេះក៏មានផងដែរជា ភាសាផ្សេងទៀត។
ព័ត៌មានបន្ថែម
ប្រសិនបើអ្នកចង់ដឹងបន្ថែមទៀតអំពីប្រាក់សោធននិវត្តន៍ សូមចូលមើល ato.gov.au/individuals/super (ជាភាសាអង់គ្លេស) ឬទូរសព្ទមកយើងតាមលេខ 13 10 20។
ប្រសិនបើអ្នកមិននិយាយភាសាអង់គ្លេសបានល្អទេ ហើយចង់និយាយជាមួយមន្ត្រីពន្ឋដារ សូមទូរសព្ទទៅ សេវាកម្មបកប្រែភាសាផ្ទាល់មាត់ និងភាសាសរសេរ (TIS National) តាមលេខ 13 14 50 សម្រាប់ជំនួយ ជាមួយនឹងការហៅទូរសព្ទរបស់អ្នក។