ato logo

ធម្មនុញ្ញរបស់យើង

Last updated 2 July 2023

សូមយល់ដឹងពីការប្តេជ្ញាចិត្តរបស់យើងចំពោះអ្នក អ្វីដែលយើងសួរអំពីអ្នក និងជម្រើសនានា បើសិនអ្នកមិនពេញចិត្ត។

នៅលើទំព័រនេះ

អំពីធម្មនុញ្ញរបស់យើង

យើងគ្រប់គ្រងសេវាកម្មពន្ធដារ ប្រាក់សោធនិវត្តន៍ និងចុះបញ្ជី​អាជីវកម្មនៅប្រទេស អូស្រ្តាលី។ យើងក៏ជួយប្រគល់ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលជូនដល់សហគមន៍ដែរ។

សេវាកម្មរបស់យើង​មានសារសំខាន់ក្នុងការគាំទ្រជីវភាពរស់នៅក្នុងប្រទេសអូស្រ្តាលី ដូចជា​ការថែទាំសុខភាព ការអប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធសហគមន៍។

អ្នក​មានតួនាទីរួមចំណែកដើម្បីសម្រេចកិច្ចការនេះបាន។ ពេលខ្លះអ្នកមានកាតព្វកិច្ច​ធ្វើការជាមួយយើង។

យើងចង់ធានាផ្តល់ជូននូវសេវាកម្មប្រកបដោយវិជ្ជាជីវៈនិងមានភាពងាយស្រួលគ្រប់ពេល។

ធម្មនុញ្ញនេះ៖

 • ពន្យល់អំពីអ្វីដែលអ្នកអាចរំពឹងទុកនៅពេលធ្វើការជាមួយយើង
 • អនុវត្តចំពោះគ្រប់បុគ្គលដែលធ្វើការជាមួយយើង
 • ផ្អែកលើច្បាប់ ក្រម និងគោលការណ៍ ដែលយើងទាំងពីរភាគីត្រូវគោរពតាម។

ប្រសិនបើ​អ្នកមិនយល់ស្របនឹងសេចក្តីសម្រេចរបស់យើងឬយល់ថាសេចក្តី​សម្រេចនោះមិន ស្របតាមធម្មនុញ្ញ អ្នកអាច​ធ្វើតាមជំហាននានាផងដែរ។

ការប្តេជ្ញាចិត្តរបស់យើងចំពោះអ្នក

ការប្រព្រឹត្តប្រកបដោយភាពត្រឹមត្រូវនិង​សមហេតុផល

ទំនាក់ទំនងរបស់យើងជាមួយអ្នកត្រូវផ្អែកលើការគោរពនិងការទុកចិត្តគ្នាទៅវិញទៅមក។​ យើងប្តេជ្ញាថានឹងធ្វើកិច្ចការទាំងអស់ប្រកបដោយគណនេយ្យភាព ភាពត្រឹមត្រូវ និងក្រម សីលធម៌។

យើងនឹង៖

 • ប្រព្រឹត្តចំពោះអ្នកប្រកបដោយក្តីគោរព ការយកចិត្តទុកដាក់និង​ការគួរសម
 • ធ្វើសកម្មភាពប្រកបដោយភាពស្មោះត្រង់និងភាពត្រឹមត្រូវ
 • ប្រកាន់យកអព្យាក្រិត្យភាព និងសុចរិតភាព
 • ចាត់ទុកអ្នកមានភាពស្មោះត្រង់ លុះត្រាតែមានមូលហេតុណាមួយនាំឱ្យគិតគូរ យើងនឹងផ្តល់ឱកាសឱ្យអ្នកបកស្រាយ​
 • ធ្វើការជាមួយអ្នកតំណាងដែលអ្នកបានជ្រើសរើស ដូចជាអ្នកផ្តល់ប្រឹក្សាវិជ្ជាជីវៈ។

សេវាកម្មប្រកបដោយវិជ្ជាជីវៈ

យើងដឹងថា​សិទ្ធិនិងកាតព្វកិច្ចតាមផ្លូវច្បាប់របស់អ្នកអាចមានភាពស្មុគស្មាញ។​ យើងមាន បំណងផ្តល់ព័ត៌មាន​និងសេវាកម្មដែលអាចទុកចិត្តបាន អាចប្រើប្រាស់បាន និង​មាន ប្រយោជន៍ដើម្បីជួយអ្នកឱ្យ​យល់ដឹងពីសិទ្ធិនិងបំពេញកាតព្វកិច្ចរបស់ខ្លួន។​

យើងនឹង៖

 • ឆ្លើយតបនិងផ្តល់ព័ត៌មានដែលត្រឹមត្រូវនិងងាយយល់​ឱ្យបានទាន់ពេលវេលា
 • ធ្វើការងារជាមួយសហគមន៍​ក្នុងការរៀបចំផលិតផល​និងសេវាកម្ម​ឱ្យ​មានភាព ងាយស្រួលប្រើប្រាស់និង​ប្រកបដោយបរិយាប័ន្ន
 • ផ្តល់សេវាកម្មតាមប្រព័ន្ធឌីជីថល លើកលែងតែ​ករណីដែលមានវិធីសាស្រ្តផ្សេង ណាមួយសមរម្យជាងនេះ។

ការគាំទ្រនិងការផ្តល់​ជំនួយ

យើង​យល់ដឹងថាមនុស្សអាចត្រូវការជំនួយ​ផ្សេងៗគ្នា​ក្នុងកាលៈទេសៈផ្សេងគ្នា នៅពេល ផ្សេងៗគ្នា។ យើង​ដឹងថា​អ្នកអាច​ជួបការលំបាកក្នុងការបំពេញកាតព្វកិច្ច​ ប្រសិនបើអ្នក​កំពុងទទួលភាពងាយរងគ្រោះ ជួបគ្រាលំបាក ឬទទួលផលប៉ះពាល់ដោយសារព្រឹត្តិការណ៍ វិបត្តិនានា។ យើងនឹងព្យាយាមជួយអ្នកក្នុងការបំពេញកាតព្វកិច្ច​ ក្នុងខណៈដែលយើង មិនអាច​ដកកាតព្វកិច្ចនោះរបស់អ្នកចេញបានក្នុងករណីភាគច្រើន។

យើងនឹង៖

 • ស្តាប់ពីស្ថានភាពរបស់អ្នក​និងយកមក​ពិចារណាតាមដែលយើងអាចធ្វើបាន​
 • ផ្តល់ការគាំទ្រ​អំឡុងពេលមានព្រឹត្តិការណ៍វិបត្តិនិងគ្រាលំបាកផ្សេងៗ
 • ផ្តល់ជំនួយ​​ប្រសិនបើអ្នក​ត្រូវការជំនួយដើម្បីយល់ដឹងនិង​ទទួលបាន​សេវាកម្មរបស់យើង។

សន្តិសុខនៃទិន្នន័យនិងឯកជនភាពរបស់អ្នក​

យើងទទួលខុសត្រូវ​ក្នុងការរក្សានូវព័ត៌មាននិងទិន្នន័យរបស់អ្នក​ដោយប្រុងប្រយ័ត្នបំផុត។ យើងដឹងថាឯកជនភាព និងសន្តិសុខនៃ​ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពិតជាមានសារ សំខាន់ក្នុងសម័យឌីជីថលទំនើប។​

យើងនឹង៖

ផ្តល់ដំណឹងជូនអ្នក

យើងប្តេជ្ញាចិត្តថានឹង​ធ្វើកិច្ចការជាមួយអ្នកនិងសហគមន៍ប្រកបដោយ​តម្លាភាព​និង​គណនេយ្យភាព​។

យើងនឹង៖

 • ពន្យល់អំពីសេចក្តីសម្រេចរបស់យើង
 • ជូនដំណឹងដល់អ្នក​អំពីដំណើរការ​នៃករណីរបស់​អ្នក​
 • ប្រាស្រ័យទាក់ទងនិង​ពន្យល់អំពីសិទ្ធិ កាតព្វកិច្ច និង​​ពិនិត្យ​ឡើងវិញនូវជម្រើសផ្សេងៗ
 • អនុញ្ញាតឱ្យ​អ្នកចូលមើលព័ត៌មានរបស់អ្នកនិង​ព័ត៌មានដែលជួយយើងក្នុងការធ្វើ សេចក្តីសម្រេច នៅពេលសមស្រប។

អ្វីដែលយើងសួរអំពីអ្នក

អ្នក​នឹង​មានកាតព្វកិច្ចតាមផ្លូវច្បាប់​មួយចំនួន អាស្រ័យលើ​ស្ថានភាពរបស់អ្នក​។

ផ្តល់ការគោរព ការយកចិត្តទុកដាក់និង​ការគួរសម​ចំពោះយើង។

ត្រូវមានសេចក្តីទៀងត្រង់និង​គោរព​តាម​ច្បាប់​។

ឆ្លើយតបនឹង​សំណួររបស់​យើងឱ្យបានទាន់ពេលវេលានិង​ផ្តល់នូវ​ព័ត៌មាន​ដែលពាក់ព័ន្ធ ទាំងអស់មកយើង។ យើងអាច​សួរសំណួរឬប្រមូលព័ត៌មានបន្ថែម​ដើម្បី​ធានាថា​អ្វីដែល យើងយល់គឺត្រឹមត្រូវនិង​ស្ថិតក្នុងបច្ចុប្បន្នភាព។

សូមផ្តល់ដំណឹងមកយើងក្នុងករណីអ្នកមានអ្នកតំណាង។ អ្នកនៅតែទទួលខុសត្រូវក្នុងការ ធានាថាព័ត៌មានដែលអ្នក​ផ្តល់មកយើងគឺពិតជាត្រឹមត្រូវ។

បំពេញកាតព្វកិច្ចរបស់អ្នក រួមមានដាក់ពាក្យ​និងការបង់ប្រាក់ឱ្យទាន់ពេលវេលា។ ក្នុងករណីអ្នកមិនអាចបំពេញកាតព្វកិច្ចបាន សូមផ្តល់ដំណឹងមកយើងឱ្យបានមុន​កាលបរិច្ឆេទផុតកំណត់​ នោះយើងអាច​ជួយអ្នកបាន។

រក្សានូវកំណត់ត្រាឱ្យបានល្អនិងផ្តល់មកយើងនៅពេលចាំបាច់។

រក្សា​នូវ​​ព័ត៌មាន​អំពី​អត្តសញ្ញាណ​របស់​​អ្នក​ឱ្យ​មានសុវត្ថិភាពនិង​​ផ្តល់​ដំណឹងមកយើង ក្នុងករណីមានការផ្លាស់ប្តូរ។

ជំហានផ្សេងៗដែលអ្នកត្រូវធ្វើតាមក្នុងករណីអ្នកមានបំណងឱ្យ​យើង​ពិនិត្យឡើងវិញនូវ សេចក្តី​សម្រេច

ប្រសិនបើអ្នក​យល់ថាការសម្រេចរបស់យើងអាចមានកំហុស យើងនឹង​សហការជាមួយអ្នក​ដើម្បីដោះស្រាយ​បញ្ហាឱ្យ​បានឆាប់រហ័ស និងងាយដែលអាចធ្វើទៅបាន។

យើងមិនអាច​កែប្រែច្បាប់បានឡើយ។ ប៉ុន្តែ យើងអាច​ជួយពន្យល់អំពីការអនុវត្តច្បាប់​ចំពោះស្ថានភាពរបស់អ្នកបាន។

យើង​នឹង​បង្ហាញជម្រើសជូនអ្នក រួមមាន សិទ្ធិស្នើសុំឱ្យ​ពិនិត្យឡើងវិញតាមផ្លូវច្បាប់ និង​របៀបដាក់ពាក្យបណ្តឹង។

ជាជំហានដំបូង ចូរពិភាក្សាអំពីបញ្ហារបស់អ្នកជាមួយយើង​ដើម្បីអាចដឹងថាតើយើងអាច ជួយដោះស្រាយបានឬទេ។ អ្នក​អាច​ទទួលបាននូវ​ព័ត៌មានទំនាក់ទំនង​ដោយឡែក​មួយ​ដែលអ្នក​អាច​និយាយជាមួយបាន បើមិនដូច្នេះទេអ្នកអាចទាក់ទងមកយើងបាន។

អ្នកក៏អាចស្នើសុំ​ឱ្យមានការពិនិត្យ​ឡើងវិញនូវសេចក្តីសម្រេច​របស់យើងច្រើនដោយ​បុគ្គលិក​ឯករាជ្យណាមួយ​​ដែលមិនពាក់ព័ន្ធនឹងសេចក្តីសម្រេចដើម។

ប្រសិនបើអ្នក​មិនយល់ស្របនឹងការពិនិត្យផ្ទៃក្នុងរបស់យើង អ្នកអាច​ស្នើសុំឱ្យមាន ការពិនិត្យឡើងវិញដោយ​ភាគីខាងក្រៅបាន។ ក្នុងករណីទូទៅ អ្នក​ត្រូវ​ស្នើសុំឱ្យមានការ ពិនិត្យឡើងវិញផ្ទៃក្នុង និង​បង្ហាញ​ពីការមិនពេញចិត្តនូវ​លទ្ធផល​ មុនពេល​ស្នើសុំ​ឱ្យ​ភាគីខាង ក្រៅធ្វើការពិនិត្យ​ឡើងវិញ។​

អ្នក​អាច​មានជម្រើស​ផ្សេងៗក្នុងការស្នើសុំ​ឱ្យមានការពិនិត្យឡើងវិញ​​ដោយភាគីខាងក្រៅ ដូចជា​តុលាការ ឬសាលាក្តី​ អាស្រ័យលើ​ប្រភេទនៃសេចក្តី​សម្រេច​ដែលអ្នក​ជំទាស់។

ក្នុងករណីអ្នកមិនពេញចិត្តនឹងសេវាកម្មរបស់យើង សូមអនុវត្តតាមជំហាននានា

ការផ្តល់ដំណឹងអំពីការមិនពេញចិត្តរបស់អ្នក​មានសារសំខាន់សម្រាប់យើង​ក្នុងការ​បន្តកែលម្អការផ្តល់សេវាកម្មរបស់យើង។

អ្នក​អាចធ្វើតាមជំហានមួយចំនួន ប្រសិនបើ​យើង​មិនបានបំពេញកិច្ចការដូចការរំពឹងទុក របស់អ្នក ឬអ្នកគិតថា​យើងមិនបាន​គោរពតាម​ធម្មនុញ្ញរបស់យើង៖

 1. ជំហានដំបូង ចូរពិភាក្សា​អំពីបញ្ហារបស់អ្នក​ជាមួយមន្រ្តី ATO ដែលនឹង​ព្យាយាម​ដោះស្រាយបញ្ហាជូនអ្នក។ អ្នក​អាច​ទទួលបាននូវ​ព័ត៌មានទំនាក់ទំនង​ដោយឡែក​មួយ​ដែលអ្នក​អាច​និយាយជាមួយបាន បើមិនដូច្នោះទេអាចទាក់ទងមកយើងបាន។
 2. ប្រសិនបើអ្នកមិនពេញចិត្ត អ្នកអាច​ស្នើសុំនិយាយជាមួយ​អ្នកគ្រប់គ្រងបាន។
 3. ប្រសិនបើបញ្ហារបស់​អ្នកនៅតែមិនអាចដោះស្រាយ អ្នក​អាចផ្តល់មតិត្រឡប់​ ដើម្បី​កែលម្អ​ការលំនាំការងារ​របស់យើងឬ​អាច​ដាក់ពាក្យបណ្តឹង

យើង​ពិនិត្យរាល់ពាក្យបណ្តឹងដោយម៉ត់ចត់និង​មានបំណង​ដោះស្រាយ​ឱ្យបានឆាប់រហ័សនិង ត្រឹមត្រូវ។

ការដាក់ពាក្យបណ្តឹងមិនមានផលប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកជាមួយយើងនោះឡើយ។

ប្រសិនបើអ្នកមិនពេញចិត្តបន្ទាប់ពីការដាក់ពាក្យបណ្តឹងមកយើងហើយ អ្នកអាច​ទាក់ទង ទៅកាន់ អគ្គាធិការនៃក្រសួងពន្ធដារនិង​មន្រ្តីស៊ើបអង្កេត និងទទួលពាក្យបណ្តឹងឯករាជ្យ ផ្នែក​​ពន្ធដារ​External Link ដើម្បីស្នើសុំ​ឱ្យមាន​ការស៊ើបអង្កេត​ដោយឯករាជ្យ។

អ្នកក៏អាចស្នើសុំ​សំណងជំងឺផ្លូវចិត្តពីយើង ក្នុងករណីអ្នក៖

 • យល់ថាសកម្មភាពរបស់យើងបានផ្តល់បន្ទុកបន្ថែមលើការទទួលខុសត្រូវតាមផ្លូវច្បាប់
 • បាត់បង់ផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុដោយសារកំហុសរដ្ឋបាលរបស់យើង។

វិធី​ទំនាក់​ទំនង​មក​កាន់​យើង​

ប្រសិនបើអ្នកមានសំណួរឬក្តីបារម្ភផ្សេងៗស្តីពីការប្តេជ្ញាចិត្តរបស់យើងចំពោះអ្នក ឬចំណុច ដែលយើងសួរអំពីអ្នក សូមទាក់ទងមកយើង ឬអ្នក​ផ្តល់ប្រឹក្សាវិជ្ជាជីវៈ។

QC57434