វិបត្តិផ្ទាល់ខ្លួន ឬភាពងាយរងគ្រោះ
វិបត្តិផ្ទាល់ខ្លួន ឬភាពងាយរងគ្រោះមានន័យថា អ្នកកំពុងជួបប្រទះនឹងកាលៈទេសៈផ្ទាល់ខ្លួនសំខាន់ៗ ដែលប៉ះពាល់ដល់សុខុមាលភាព ឬសមត្ថភាពក្នុងការគ្រប់គ្រងពន្ធដារ និងប្រាក់សោធននិវត្តន៍របស់អ្នក។ នេះអាចរួមបញ្ចូលព្រឹត្តិការណ៍នានាដូចជាសោកនាដកម្ម ឬការស្លាប់ក្នុងគ្រួសាររបស់អ្នក ជំងឺធ្ងន់ធ្ងរ ឬពិការភាព បញ្ហាសុខភាពផ្លូវចិត្ត ឬអំពើហិង្សាក្នុងគ្រួសារ និងលើដៃគូស្និទ្ឋស្នាល។
ការលំបាកផ្នែកហិរញ្ញវត្ថុ
ការលំបាកផ្នែកហិរញ្ញវត្ថុមានន័យថា អ្នកកំពុងតស៊ូដើម្បីចូលប្រើប្រាស់របស់របរចាំបាច់សម្រាប់ខ្លួនអ្នក ឬក្រុមគ្រួសាររបស់អ្នក។ របស់របរចាំបាច់អាចរួមមានអាហារ លំនៅដ្ឋាន សម្លៀកបំពាក់ ការព្យាបាលវេជ្ជសាស្រ្ត ការអប់រំ ឬរបស់របរជាមូលដ្ឋានផ្សេងទៀត។
គ្រោះមហន្តរាយធម្មជាតិ
ការរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិមានន័យថា អ្នកបានជួបប្រទះនឹងការរំខាន ការបាត់បង់ ឬការខូចខាតដោយសារតែព្រឹត្តិការណ៍បរិស្ថានដ៏សំខាន់មួយ។ នេះអាចរួមបញ្ចូលព្រឹត្តិការណ៍នានាដូចជា ភ្លើងឆេះព្រៃ ព្យុះស៊ីក្លូន គ្រោះរាំងស្ងួត ទឹកជំនន់ ឬព្យុះធ្ងន់ធ្ងរ។
ការស្លាប់របស់មនុស្សជិតស្និទ្ធនឹងអ្នក
ប្រសិនបើយើងកំពុងព្យាយាមទាក់ទងនរណាម្នាក់ដែលទើបតែបានទទួលមរណភាពថ្មីៗនេះ អ្នកប្រតិបត្តិករ ឬសាច់ញាតិជិតស្និទ្ធបំផុត (ឬអ្នកផ្សេងទៀត) គួរតែទូរសព្ទមកយើងដើម្បីជូនដំណឹងដល់យើង។ នៅពេលអ្នកត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយជាមួយពន្ធដារ និងប្រាក់សោធននិវត្តន៍របស់អ្នកស្លាប់ សូមមើល៖
- បញ្ជីត្រួតពិនិត្យរបស់យើងអំពីអ្វីដែលត្រូវធ្វើនៅពេលនរណាម្នាក់ស្លាប់ (ជាភាសាអង់គ្លេស)
- អត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍របស់បុគ្គលដែលបានស្លាប់ ឬ មរណភាពនៃសមាជិក SMSF (ទាំងពីរជាភាសាអង់គ្លេស)។
របៀបដែលយើងអាចគាំទ្រអ្នក
ប្រសិនបើអ្នកកំពុងជួបប្រទះវិបត្តិផ្ទាល់ខ្លួន ការលំបាកផ្នែកហិរញ្ញវត្ថុ គ្រោះមហន្តរាយធម្មជាតិ ឬការស្លាប់របស់មនុស្សជិតស្និទ្ធនឹងអ្នក ហើយអ្នកកំពុងតស៊ូជាមួយនឹងកាតព្វកិច្ចពន្ធដារ ឬប្រាក់សោធននិវត្តន៍របស់អ្នក សូមទាក់ទងមកយើងសម្រាប់ជំនួយ។ យើងអាចផ្តល់ជូន ការគាំទ្រផ្នែកពន្ធដារ (ជាភាសាអង់គ្លេស) សម្រាប់ពេលដែលអ្នកត្រូវការវាបំផុត។
យើងក៏មានព័ត៌មានអំពីការគាំទ្ររបស់យើងសម្រាប់អ្នកដែលជួបប្រទះនឹងភាពងាយរងគ្រោះ ដែលអ្នកអាចទទួលបាន ដំបូន្មានហិរញ្ញវត្ថុ និង សេវាសុខភាពផ្លូវចិត្ត សុខុមាលភាព និងការប្រឹក្សាយោបល់ (ទាំងអស់ជាភាសាអង់គ្លេស)។
ទាក់ទងមកយើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន
យើងសូមលើកទឹកចិត្តអ្នកឱ្យទាក់ទងមកយើងអំពីស្ថានភាពរបស់អ្នក ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្នកអាចរំពឹងថា៖
- អ្នកនឹងត្រូវបានមើលថែដោយយុត្តិធម៌
- យើងនឹងជួយអ្នកឱ្យទទួលបានភាពប្រាកដប្រជាលើពន្ធដារ និងស្ថានភាពសោធននិវត្តន៍របស់អ្នក
- យើងនឹងស្តាប់ស្ថានភាពរបស់អ្នក ហើយផ្តល់ការគាំទ្រដែលបានរៀបចំសម្រួលជាពិសេសសម្រាប់អ្នក
- អ្នកនឹងទទួលបានព័ត៌មានច្បាស់លាស់ និងសាមញ្ញអំពីជម្រើសនានារបស់អ្នក និងជំហានបន្ទាប់។
លេខទូរសព្ទរបស់យើង
ប្រសិនបើអ្នកចង់និយាយជាមួយនរណាម្នាក់ដោយសារតែគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិ ឬការលំបាកភ្លាមៗ សូមទូរសព្ទមក ខ្សែជំនួយសង្គ្រោះបន្ទាន់ របស់យើងតាមរយៈលេខ 1800 806 218 ។
អ្នកក៏អាចទូរសព្ទទៅខ្សែទូរសព្ទសាកសួរព័ត៌មានមួយក្នុងចំណោមខ្សែទូរសព្ទដូចខាងក្រោម៖
- ការសាកសួររបស់បុគ្គលម្នាក់ៗ 13 28 61
- ការសាកសួរអំពីការដាក់ស្នើ និងបៀវត្សរ៍ 13 11 42
- ការសាកសួរអំពីអាជីវកម្ម 13 28 66 ។
មុនពេលហៅទូរសព្ទ សូមពិនិត្យមើល៖
- ម៉ោងធ្វើការសម្រាប់ សេវាកម្មតាមទូរសព្ទ (ជាភាសាអង់គ្លេស)
- អ្នកមានព័ត៌មានដើម្បី បញ្ជាក់អត្តសញ្ញាណរបស់អ្នក (ជាភាសាអង់គ្លេស)។
ប្រសិនបើអ្នកចង់ឱ្យនរណាម្នាក់ផ្សេងទៀតនិយាយជាមួយយើងជំនួសអ្នក អ្នកអាច៖
- តែងតាំងទំនាក់ទំនងដែលមានការអនុញ្ញាត តាមអនឡាញ (ជាភាសាអង់គ្លេស)
- សូមនិយាយជាមួយ អ្នកអនុវត្តពន្ធដារដែលបានចុះបញ្ជីស្របច្បាប់External Link ដែលអាចទាក់ទងមកយើងជំនួសអ្នកបាន (ជាភាសាអង់គ្លេស)។
ប្រសិនបើអ្នកចង់និយាយជាមួយយើងជា ភាសាផ្សេងក្រៅពីភាសាអង់គ្លេស សូមទូរសព្ទទៅ Translating and Interpreting Service (TIS National) តាមលេខ 13 14 50។ សេវាកម្មឥតគិតថ្លៃនេះផ្ដល់ជូនអ្នកបកប្រែផ្ទាល់មាត់ជាភាសាមួយនៅក្នុងចំណោមភាសាដែលមានExternal Linkទាំងនេះ (ជាភាសាអង់គ្លេស)។ សេវាកម្មនេះនឹងភ្ជាប់អ្នក និងអ្នកបកប្រែផ្ទាល់មាត់ម្នាក់មកយើង ដើម្បីឱ្យយើងអាចជួយអ្នកឆ្លើយសំណួររបស់អ្នក។ ដើម្បីទាក់ទង TIS National ចន្លោះម៉ោង8:00 ព្រឹក ដល់ 6:00 ល្ងាច ម៉ោងស្តង់ដារតំបន់អូស្ត្រាលីខាងកើត ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ទូរសព្ទ៖
- 13 14 50 ប្រសិនបើអ្នកនៅក្នុងប្រទេសអូស្ត្រាលី
- +61 3 9268 8332 ប្រសិនបើអ្នកនៅក្រៅប្រទេសអូស្ត្រាលី។
ប្រសិនបើអ្នកថ្លង់ ពិបាកស្តាប់ ឬមានការលំបាកក្នុងការនិយាយ/ទំនាក់ទំនង អ្នកអាចទាក់ទងមកយើងតាមរយៈ សេវាកម្មជាតិផ្នែកប្រាស្រ័យទាក់ទងជាមួយជនពិការExternal Link (NRS) (ជាភាសាអង់គ្លេស) ដូចខាងក្រោម៖
- ទាក់ទង NRS តាមរយៈបណ្តាញហៅទូរសព្ទ NRS ដែលអ្នកពេញចិត្ត ដែលមានជាលម្អិតនៅក្នុង លេខហៅទូរ័ព្ទ និងតំណភ្ជាប់ NRSExternal Link (ជាភាសាអង់គ្លេស)។
- សូមផ្តល់លេខទូរសព្ទ ATO ដែលអ្នកចង់ទាក់ទងទៅ NRS។