Show download pdf controls
  • ពន្ធ៖​របៀបដំណើរការនៃពន្ធ​និងមូលហេតុដែលយើងបង់ពន្ធ

    តើអ្វីទៅជាពន្ធ?

    ពន្ធគឺជាប្រាក់ដែលយើងប្រមូលក្នុងនាមរដ្ឋាភិបាល។ អ្នកអាចត្រូវការបង់ពន្ធប្រសិនបើអ្នកទទួលប្រាក់ចំណូលពី៖

    • ការងារ
    • ការទទួលប្រាក់​និងប្រាក់ឧបត្ថម្ភ​ពី​ Centrelink
    • ការធ្វើអាជីវកម្ម
    • ប្រភពផ្សេងៗទៀត​(ដូចជាការប្រាក់ពីធនាគារ)។

    ហេតុអ្វីបានជាយើងបង់ពន្ធ

    ពន្ធដែលយើងប្រមូលបាន​ជាប្រាក់បង់ថ្លៃសេវានានាដូចជា៖

    • សុខភាព
    • អប់រំ
    • ការពារជាតិ
    • ផ្លូវ​ថ្នល់​និងផ្លូវរថភ្លើង
    • សន្តិសុខសង្គម​និងការបង់ប្រាក់ផ្សេងៗទៀតពី Centrelink ​។

    តើខ្ញុំបង់ពន្ធដោយរបៀបណា?

    ប្រសិនបើអ្នកធ្វើការអោយនិយោជក​ពួកគេនឹងដកពន្ធ​ពីប្រាក់កម្រៃ​ឬក៏ប្រាក់ខែរបស់អ្នក​ហើយ​ប្រគល់អោយ​មកយើង។

    ប្រសិនបើអ្នកមានប្រាក់ចំណូលផ្សេងទៀត​ដូចជាប្រាក់ចំណូល​ពីអាជីវកម្ម​ឬក៏ការប្រាក់ពីធនាគារ​អ្នកអាចត្រូវបង់ពន្ធអោយ​យើង។ ប្រសិនបើអ្នកត្រូវការជំនួយ​អ្នកអាច​ទាក់ទងមកយើងផ្ទាល់​​ឬក៏ភ្នាក់ងារពន្ធដែលមានចុះបញ្ជីត្រឹមត្រូវ។

    មនុស្សភាគច្រើនបំផុតត្រូវការធ្វើការទូទាត់ពន្ធរាល់ឆ្នាំ​ដើម្បី​ប្រាប់យើងអំពីចំនួន៖

    • ប្រាក់ចំណូលដែលពួកគេរកបាន
    • ពន្ធដែលពួកគេបានបង់។

    យើងប្រើប្រាស់ព័ត៌មាននេះដើម្បីគណនាថាតើអ្នកបានបង់ពន្ធតាមចំនួនត្រឹមត្រូវសម្រាប់មួយឆ្នាំឬទេ។

    ជំហានបន្ទាប់៖

    ផ្តល់សិទ្ធិដោយរដ្ឋាភិបាលអូស្រ្តាលីទីក្រុងកង់បេរ៉ា។

    Authorised by the Australian Government, Canberra.

      Last modified: 06 Apr 2022QC 61269