Show download pdf controls
  • ការធ្វើការទូទាត់ពន្ធលើកដំបូងរបស់អ្នក

    រាល់ឆ្នាំ​មនុស្សភាគច្រើនបំផុតត្រូវបំពេញការទូទាត់ពន្ធ​ហើយ​ផ្ញើវាមកយើង។ នៅក្នុងការទូទាត់ពន្ធរបស់អ្នក​អ្នកប្រាប់យើងអំពីប្រាក់ចំណូល​ទាំងអស់​និងប្រាក់កាត់បន្ថយសម្រាប់មួយឆ្នាំ។

    យើងប្រើប្រាស់ព័ត៌មាននេះដើម្បីគណនាថាតើអ្នកត្រូ​វបង់ពន្ធ​បន្ថែម​ឬក៏អ្នកត្រូវបានប្រាក់មកវិញ​(ការសងប្រាក់ពន្ធមកវិញ)។

    ការទូទាត់ពន្ធគឺគ្រប់ដណ្តប់ឆ្នាំសារពើពន្ធដោយគិតពីថ្ងៃទី​១​ខែ​កក្កដារ​ដល់ថ្ងៃទី​៣០​ខែមិថុនា។ ប្រសិនបើអ្នកកំពុងទូទាត់ពន្ធរបស់អ្នក​អ្នកត្រូវការផ្ញើវាមកយើង​អោយមានមុនថ្ងៃទី​៣១​ខែតុលា។

    ប្រសិនបើអ្នកចង់បានជំនួយដោយមិនគិតថ្លៃក្នុងការបំពេញការ​ទូទាត់ពន្ធរបស់អ្នក​ហើយអ្នកមានប្រាក់ចំណូលទាប​អ្នកស្ម័គ្រចិត្តជួយធ្វើពន្ធដែលបានទទួលការបណ្តុះបណ្តាល​ត្រឹមត្រូវរបស់​យើងអាចជួយអ្នកបាន។

    ប្រសិនបើអ្នកកំពុងប្រើប្រាស់ភ្នាក់ងារពន្ធ​អ្នកត្រូវទាក់ទងពួកគេ​មុន​ថ្ងៃទី​៣១​ខែតុលា។ អ្នកគួរពិនិត្យមើលថាទីភ្នាក់ពន្ធរបស់អ្នកមានចុះបញ្ជីត្រឹមត្រូវ​ឬទេ។

    តើ​នរណា​ត្រូវ​ដាក់​ពាក្យ​របាយការណ៍​ពន្ធដារ?

    បណ្ដា​ជន​ភាគ​ច្រើន​ត្រូវ​បំពេញ​របាយការណ៍​ពន្ធដារ ហើយ​ដាក់​ពាក្យ (lodge) ​វា​ជា​មួយ​នឹង ATO ​ រាល់​ឆ្នាំ។

    ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​តែ​ដាក់​ពាក្យ​របាយការណ៍​ពន្ធដារ?

    ATO ត្រូ​វដឹង​ថា​តើ​លោក​អ្នក​រក​ប្រាក់​បាន (ប្រាក់ចំណូល​​) ប៉ុន្មាន​នៅ​ក្នុង​អំឡុង​ពេល​ឆ្នាំ​សារ​ពើពន្ធ​ ហើយ​និង​ចំណាយ​កាត់​បន្ថយ​ចំណូល (deductions) ​ដែល​លោក​អ្នក​អាច​ទាម​ទារ​វិញ។ ព័ត៌មាន​នេះ​ប្រាប់​ទៅ​ពួក​គេ​ថា​តើ​លោក​អ្នក​ត្រូវ​បង់​ពន្ធដារ​បន្ថែម​ (វិក្កយបត្រ​​ពន្ធដារ - a tax bill) ឬ​ក៏​លោក​អ្នក​ត្រូវ​បាន​ទទួល​ប្រាក់​វិញ​ (ប្រាក់​ពន្ធ​​ដែល​រដ្ឋ​សង​វិញ - a tax refund)។

    ឆ្នាំ​សារពើ​ពន្ធ​គឺ​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​។

    តើ​ពេល​ណា​ខ្ញុំ​ត្រូវ​ដាក់​ពាក្យ​របាយការណ៍​ពន្ធដារ​របស់​ខ្ញុំ?

    ប្រសិន​បើ​លោក​អ្នក​​ធ្វើ​របាយការណ៍​ពន្ធដារ​​ដោយ​ខ្លួន​ឯង​, លោក​អ្នក​ត្រូវ​ដាក់​ពាក្យ​​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣១ ខែ​តុលា​ ​រៀង​រាល់​ឆ្នាំ។
    ប្រសិន​បើ​​ភ្នាក់ងារ​ពន្ធដារ​ដែល​បាន​ចុះ​បញ្ជី​ឈ្មោះ​ជួយ​លោក​អ្នក​ លោក​អ្នក​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ការ​ជា​មួយ​ពួក​​គេ​មុន​ថ្ងៃ​ទី​៣១​ ខែ​តុលា​។

    តើ​ខ្ញុំ​ដាក់​ពាក្យ​របាយការណ៍​ពន្ធដារ​ដោយ​របៀប​ណា?​

    ប្រសិន​បើ​លោក​អ្នក​ធ្វើ​របាយការណ៍​ពន្ធដារ​ដោយ​​ខ្លួន​ឯង​ លោក​អ្នក​​អាច​ធ្វើ​ការ​​​ដាក់​ពាក្យ​​នៅ​លើ​អ៊ីនធើរណិត​ដោយ​ប្រើ​ myTax។
    ប្រសិន​បើ​លោក​​អ្នក​ប្រើ​ភ្នាក់ងារ​ពន្ធដារ​ដែល​បាន​ចុះ​បញ្ជី​ឈ្មោះ (registered tax agent) ​​ដើម្បី​ដាក់​ពាក្យ​​របាយការណ៍ លោក​អ្នក​គួរ​តែ​ធ្វើ​ការ​ណាត់​ជួប​ជា​មួយ​នឹង​ពួក​​គេ​ដើម្បី​និយាយ​ពិគ្រោះ​។

    តើ​​​ព័ត៌មាន​អ្វី​ខ្លះ​ដែល​ខ្ញុំ​ត្រូវ​ការ​សម្រាប់​​ធ្វើ​របាយការណ៍​ពន្ធដារ​របស់​ខ្ញុំ?​

    លោក​​អ្នក​នឹង​ត្រូវ​ការ​៖

    • tax file number (TFN) ​
    • ព័ត៌មាន​លម្អិត​នៃ​គណនី​ធនាគារ​របស់​លោក​អ្នក​​ ក្នុង​ករណី​ដែល​គេ​ត្រូវ​ផ្ទេរ​ប្រាក់​ទៅ​ឲ្យ​លោក​អ្នក​វិញ​
    • ប្រាក់​ចំណូល​ - ដើម្បី​បញ្ជាក់​នូវ​ចំនួន​ប្រាក់​ទាំង​ឡាយ​ដែល​លោក​អ្នក​រក​បាន​
      • របាយការណ៍​ប្រាក់​ចំណូល​ពី​គ្រប់​និយោជក​​ទាំង​អស់​​របស់​លោក​អ្នក​
      • របាយការណ៍​ប្រាក់​ចំណូល​សង្ខេប​​​ពី Centrelink
       
    • ប្រាក់​ចំណាយ​កាត់​បន្ថយ​ប្រាក់​ចំណូល​ (deductions) និង​ចំណាយ​ផ្សេងៗ - ដើម្បី​បញ្ជាក់​នូវ​ការ​កាត់​បន្ថយ​ចំណាយ​ផ្សេងៗ​ដែល​លោក​អ្នក​ទាម​ទារ​វិញ​
      • បង្កាន់​ដៃ​សម្រាប់​ចំណាយ​ផ្សេងៗ​ទាក់​ទង​នឹង​ការ​ងារ​, ការ​បរិច្ចាគ​​ ឬ​អំណោយ​ផ្សេងៗ​
       

    ប្រសិន​បើ​លោក​អ្នក​ដាក់​ពាក្យ​របាយការណ៍​ពន្ធដារ​របស់​លោក​អ្នក​តាម​អ៊ីនធើរណិត​ដោយ​ប្រើ myTax លោក​អ្នក​នឹង​ត្រូវ​ការ​លេខ​អត្ដ​សញ្ញាណ​អ្នក​ប្រើ​​ (user ID) និង​ពាក្យ​​សម្ងាត់​ (password) គណនី ​myGov របស់​លោក​អ្នក។ ប្រសិន​បើ​លោក​​អ្នក​គ្មាន​គណនី​ myGov ទេ​នោះ​ លោក​អ្នក​អាច​បង្កើត​វា​បាន​ ហើយ​ភ្ជាប់​ទៅ​នឹង​ ATO នៅ​ឯ my.gov.auExternal Link (ជា​ភាសា​អង់គ្លេស​)។​

    បណ្ដា​និយោជក​, ធនាគារ និង​អង្គការ​អាជីវកម្ម​ដទៃ​ទៀត​ផ្ដល់​ឲ្យ​ ATO នូវ​ព័ត៌មាន​លម្អិត​អំពី​បណ្ដា​​បុគ្គលិក​និយោជិត​ដែល​ពួក​គេ​ធ្វើ​ការ​ជា​មួយ​។ ប្រសិន​បើ​លោក​អ្នក​រង់​ចាំ​ដល់​ចុង​ខែ​កក្កដា​ ATO ដាក់​បញ្ចូល​ព័ត៌មាន​លម្អិត​ទាំង​នេះ​នៅ​ក្នុង​របាយការណ៍​ពន្ធដារ​សម្រាប់​លោក​អ្នក​។ ការ​ធ្វើ​យ៉ាង​នេះ​ ធ្វើ​ឲ្យ​ការ​ដាក់​ពាក្យ​របាយការណ៍​ពន្ធដារ​របស់​លោក​អ្នក​កាន់​តែ​លឿន​​​​ និង​កាន់​តែ​​ងាយ​ស្រួល​​​។

    តើ​ប្រាក់​ចំណូល​អ្វី​ខ្លះ​ដែល​ខ្ញុំ​ត្រូវ​​បូក​បញ្ចូល​?​

    លោក​អ្នក​ត្រូវ​​តែ​បូក​បញ្ចូល​នូវ​រាល់​ប្រាក់​ចំណូល​ទាំង​អស់​ដែល​លោក​អ្នក​​ទទួល​បាន​នៅ​ក្នុង​​អំឡុង​ឆ្នាំ​សារ​ពើ​ពន្ធ។ នេះ​មាន​ន័យ​ថា ប្រាក់​ដែល​លោក​អ្នក​រក​បាន​ពី​គ្រប់​ការ​ងារ​ទាំង​អស់​ ដោយ​​រួម​ទាំង​ពី​​៖

    • ការ​ងារ​ពេញពេល (full time)
    • ការ​ងារ​មិន​ពេញ​ពេល (part time)
    • ការ​ងារ​មិន​ជាប់​លាប់​ (casual) ឬ​កិច្ច​ការ​យូរៗ​ម្ដង​(odd jobs)
    • ការ​ងារ​ធ្វើ​ការ​ឲ្យ​ខ្លួន​ឯង​ (self-employment)
    • ការងារ​បាន​លុយ​សុទ្ធ (cash jobs)។

    លោក​អ្នក​ក៏​ត្រូវ​បូក​បញ្ចូល​ផង​ដែរ​នូវ​ប្រាក់​ដែល​រក​បាន​តាម​វិធី​ផ្សេងៗ​ទៀត​ ​ដោយ​រួមមាន​ពី​៖

    • ការ​ប្រាក់​ពី​គណនី​ធនាគារ​​នានា​
    • ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ (ឧទាហរណ៍ពី Centrelink)
    • ការ​មាន​​អចលនទ្រព្យ​ជួល​ឲ្យ​គេ​
    • ប្រាក់​ចំណូល​ពី​វិនយោគ​ទុន​បរទេស​
    • ប្រាក់​ចំណេញ​តាម​​ទី​ផ្សារ​ភាគហ៊ុន​នានា​។

    ទោះ​ជា​លោក​អ្នក​រក​ប្រាក់​ចំណូល​ទាំង​នោះ​ដោយ​របៀប​ណា​ក៏​ដោយ ​ក៏​ត្រូវ​ចង់​ចាំ​ថា ​លោក​អ្នក​ត្រូវ​​បូក​បញ្ចូល​វា​នៅ​ក្នុង​របាយការណ៍​ពន្ធដារ​របស់​លោក​អ្នក​។

    តើ​ការ​ចំណាយ​កាត់​បន្ថយ​ប្រាក់​ចំណូល​អ្វី​ខ្លះ​ដែល​ខ្ញុំ​អាច​ទាម​ទារ​វិញ?

    លោក​អ្នក​អាច​ទាម​ទារ​ចំណាយ​កាត់​បន្ថយ​ប្រាក់​ចំណូល (deductions) ​​​សម្រាប់​ចំណាយ​ខ្លះ​ទាក់​ទង​នឹង​ការ​ងារ​របស់​លោក​អ្នក​។ ចំណាយ​កាត់​បន្ថយ​ចំណូល​ទូទៅ​រួម​​មាន​៖

    • ចំណាយ​រថយន្ដ និង​​ចំណាយ​​ការ​ធ្វើ​ដំណើរ​
    • សម្លៀក​បំពាក់​, បោក​គក់ និង​បោក​អ៊ុត​ស្ងួត​
    • ចំណាយ​ផ្សេងៗ​ទាក់​ទង​នឹង​ការិយាល័យ​នៅ​ផ្ទះ (home office)
    • ចំណាយផ្សេង​ៗ​ទាក់​ទង​នឹង​ការ​អប់រំ​បំប៉ន​ចំណេះ​​ខ្លួន​ឯង​
    • ឧបករណ៍​(tools) និង​សម្ភារៈប្រើ(equipment)។

    លោក​អ្នក​អាច​ស្វែង​រក​ព័ត៌មាន​បន្ថែម​អំពី​​ចំណាយ​កាត់​បន្ថយ​ចំណូល​ (deductions) ​ដែល​លោក​អ្នក​អាច​ទាម​ទារ​​វិញ​នៅ​​លើ​វ៉ិបសាយថ៍​របស់​ ATO នៅ​ឯ Deductions you can claim (ជា​ភាសា​អង់គ្លេស​)។

    លោក​អ្នក​ត្រូវ​តែ​អាច​បង្ហាញ​នូវ​បញ្ជី​​ឯកសារ​, ឧទាហរហ៍​ បង្កាន់​ដៃ​ផ្សេងៗ​ សម្រាប់​រាល់​ចំណាយ​កាត់​បន្ថយ​ចំណូល​ដែល​លោក​អ្នក​ទាម​ទារ​វិញ​។ លោក​អ្នក​ត្រូវ​តែ​រក្សា​ទុក​បញ្ជី​ឯកសារ​ទាំង​នេះ​សម្រាប់​រយៈ​ពេល​យ៉ាង​តិច​៥​ឆ្នាំ។ ATO អាច​ស្នើ​សុំ​ឲ្យ​លោក​អ្នក​បង្ហាញ​នូវ​​បញ្ជី​​ឯកសារ​ទាំង​នេះ​បាន​នៅ​គ្រប់​ពេល​វេលា។

    ជំហានបន្ទាប់៖

    ផ្តល់សិទ្ធិដោយរដ្ឋាភិបាលអូស្រ្តាលីទីក្រុងកង់បេរ៉ា។

    Authorised by the Australian Government, Canberra.

      Last modified: 06 Apr 2022QC 61269