Show download pdf controls
  • រក្សាអោយមានសុវត្ថិភាពពីការបន្លំឆបោក

    ការបន្លំឆបោកត្រូវបានរៀបចំឡើងដើម្បីបញ្ឆោតអ្នកអោយ៖

    • បង់ប្រាក់ដែលអ្នកមិនបានជំពាក់
    • ផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក​ (ដូចជា​ TFN របស់អ្នក)។

    នេះគឺជាតំបូន្មានងាយៗដើម្បីជៀសវាងការបន្លំឆបោកបាន៖

    • កុំដាក់លេខបញ្ជីពន្ធ(TFN)របស់អ្នកនៅលើ​ប្រវត្តិរូប​សង្ខេប​របស់អ្នក។ ផ្តល់វាទៅអោយតែនិយោជករបស់អ្នកប៉ុណ្ណោះ​បន្ទាប់ពីអ្នកបាន​ចាប់ផ្តើមការងារ។
    • កុំអោយមិត្តភក្តិ​ឬក៏សមាជិកគ្រួសាររបស់អ្នកប្រើ TFN របស់អ្នក។
    • កុំចែករំលែកលេខកូដសម្ងាត់របស់អ្នកតាមអនឡាញជាមួយ​អ្នកណាម្នាក់អោយសោះ។
    • កុំដាក់បញ្ចូល TFN ​លេខកូដសម្ងាត់​​ឬក៏ព័ត៌មានរសើប​របស់អ្នកនៅ​ក្នុងអ៊ីម៉េល។
    • ប្រសិនបើអ្នកកំពុងប្រើប្រាស់ភ្នាក់ងារពន្ធ​សូមធ្វើអោយប្រាកដ​ថាពួកគេមានចុះបញ្ជីត្រឹមត្រូវ។

    ក៏សូមអានផងដែរនូវ៖

    ជំហានបន្ទាប់៖

    ផ្តល់សិទ្ធិដោយរដ្ឋាភិបាលអូស្រ្តាលីទីក្រុងកង់បេរ៉ា។

    Authorised by the Australian Government, Canberra.

      Last modified: 06 Apr 2022QC 61269