Show download pdf controls
  • ការរកជំនួយ

    ប្រសិនបើអ្នកត្រូវការជំនួយទាក់ទនងនឹងពន្ធ​ឬក៏ប្រាក់សោធន​និវត្តន៍របស់អ្នក​សូមហៅទូរស័ព្ទមកយើងតាមលេខ៖

    • 13 28 61 – សម្រាប់សំណួរផ្ទាល់ខ្លួន
    • 13 28 66 – សម្រាប់សំណួរទាក់ទងនឹងអាជីវកម្ម
    • 13 10 20 – សម្រាប់សំណួរទាក់ទងនឹងប្រាក់​សោធននិវត្តន៍

    ប្រសិនបើអ្នកចង់និយាយជាមួយយើងជាភាសាផ្សេងពីភាសា​អង់គ្លេស​សូមហៅទូរស័ព្ទមកយើងដោយប្រើសេវាបកប្រែតាម​លេខ13 14 50​។

    យើងលើកទឹកចិត្តអ្នកអោយទាក់ទងយើងជាមុនដើម្បីអោយ​យើងអាចធ្វើការជាមួយអ្នក–​វាមិនដែលយឺតពេលពេកក្នុងការ​សុំជំនួយពីយើងទេ។

    តើអ្វីត្រូវរំពឹងនៅពេលអ្នកហៅទូរស័ព្ទមកយើង

    អ្នកគួរមានលេខបញ្ជីពន្ធ(TFN)​ឬក៏លេខអាជីវកម្មនៅ​អូស្ត្រាលី(ABN)របស់​អ្នករួចរាល់នៅពេលអ្នកហៅទូរស័ព្ទ។

    នៅពេលអ្នកនិយាយជាមួយអ្នកតំណាងសេវាអថិតិជន​ពួកគេអាចសួរអ្នកនូវសំណួរមួយចំនួនដើម្បីជួយកំណត់អត្តសញ្ញាណរបស់អ្នក។ នេះជួយការពារកំណត់ត្រាពន្ធផ្ទាល់ខ្លួនរបស់អ្នក។

    យើងមិនអាចផ្តល់ដល់អ្នកនូវព័ត៌មានអំពីអ្នកណាផ្សេងទេ​ទោះជាពួកគេជាក្រុមគ្រួសារក៏ដោយ។ ប្រសិនបើអ្នកកំពុងជួយមិត្តភក្តិ​ឬក៏សមាជិកគ្រួសារ​ពួកគេត្រូវ​នៅជាមួយអ្នកនៅពេលហៅទូរស័ព្ទ​លុះត្រាតែអ្នកត្រូវបានកត់​ត្រាថាជា’អ្នកតំណាងស្របច្បាប់’របស់ពួកគេនៅក្នុងប្រព័ន្ធរបស់​យើង។

    ផ្តល់សិទ្ធិដោយរដ្ឋាភិបាលអូស្រ្តាលីទីក្រុងកង់បេរ៉ា។

    Authorised by the Australian Government, Canberra.

      Last modified: 06 Apr 2022QC 61269